Showing posts with label ចំណីអាហារ. Show all posts
Showing posts with label ចំណីអាហារ. Show all posts

Sunday, December 8, 2013

ខ្ទឹម​មិត្ត​ល្អ​របស់​បេះដូង ?

ខ្ទឹម​ស ដែល​​​ជា​គ្រឿង​ផ្សំ​ដ៏​ចំណាន​ និង​សំខាន់​បំផុត​មួយ សម្រាប់​បង្កើន​​​​​រសជាតិ និង​ក្លិន​ឈ្ងុយឈ្ងប់​ដល់​ម្ហូប​ក្នុង​ចាន​ ក៏​ជា​សារធាតុ​ផ្សំ​​ថ្នាំ​តាម​បែប​ធម្មជាតិ​ដ៏​មាន​មហិទ្ធិរិទ្ធ​ នា​សម័យ​បច្ចុប្បន្ន​នេះ។ មុន​ការ​រក​ឃើញ​ឱសថ​ទំនើប​​ ដូច​ដែល​យើង​មាន​ប្រើ​សព្វថ្ងៃ​នេះ​ ខ្ទឹម​ស​ មាន​ចុះ​នៅក្នុង​បញ្ជី សៀវភៅ​ក្បួន​ពេទ្យ​ផ្លូវការ តាំង​ពី​សម័យ​រាប់​ពាន់​ឆ្នាំ​មុន​ និង​ត្រូវ​បាន​គេ​យក​មក​ប្រើ​ប្រាស់​​សម្រាប់​ព្យាបាល​ជំងឺ​ជា​ច្រើន​​ ទាំង​ខាង​ក្នុង​និង​ទាំង​ផ្នែក​ខាង​ក្រៅ​សពាង្គកាយ។


កាលពី ជាង​បីពាន់​ឆ្នាំ​មុន អ្នក​ស្រាវជ្រាវ​អេហ្ស៊ីប បាន​រក​ឃើញ​ពី​គុណ​សម្បត្តិ​ដ៏​មហិមា​របស់​ខ្ទឹម​ស រហូត​​ចាត់​ទុក​ជា​​កំណប់​ដ៏​អស្ចារ្សមួយ​ ក្នុង​ចំណោម​កំណប់​សំខាន់ៗ​របស់​អេហ្ស៊ីប។ អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រសម័យ​នោះ​ បាន​កត់ត្រា​​២០​ក្បួន​ ថ្នាំ​​បូរាណ ផ្សំ​​ដោយ​ខ្ទឹម​ស សម្រាប់​ព្យាបាល​ជំងឺ​ឈឺក្បាល ឡើង​ឈាម ឬ​ដុំ​ពក។ល។ និង​។ល។ តាមពិត​រុក្ខជាតិ​មួយ​បែប​បាន​ក្លាយ​ជា​រុក្ខជាតិ​ថ្នាំ​ ដែល​មាន​លក្ខណៈ​មុន​គេ​ ព្រោះ​ថា​តាំង​ពី​ស្រុក​​ចិន ដល់​ស្រុក​រ៉ូម៉ាំង កាត់​តាម​​​អ៊ីស្រាអែលទៀត បណ្តា​ប្រជាជន​មាន​ដើម​កំណើត​តាំង​ពី​យូរ​លង់​លើ​ពិភពលោក​​នេះ សុទ្ធ​តែ​ចុះ​ឈ្មោះ​ខ្ទឹម​ស​ក្នុង​​​ក្បួនព្យាបាល​ជំងឺ​​ទាំង​អស់។ ដល់​ពេល​មាន​កលិយុគ​កើត​ជំងឺ​ប៉េស្ត​រាតត្បាត​នៅអឺរ៉ុប គេ​នាំ​គ្នា​ប្រើ​ខ្ទឹម​ស​ ធ្វើ​ជា​ថ្នាំ​ប្រឆាំង​នឹង​ការ​បង្ក​រោគ។​ សមត្ថភាព​ធម្មជាតិ​ផ្នែ​ក​ប្រឆាំង​នឹង​ការ​បង្ក​រោគ​ ដែល​៥០០​ឆ្នាំ​ក្រោយ​មក​ទៀត ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​តាម​បែប​វិទ្យាសាស្ត្រ​ទំនើប ដោយ​លោក​ ល្វី ប៉ាស្ទ័រ​។
ដើម្បី​ផ្ទៀង​ផ្ទាត់​​និង​ពិនិត្យ​ពិច័យ​លើ​គុណសម្បត្តិ​នៃ​ថ្នាំ​ដ៏​ចំណាស់ ​មួយ​នេះ ការសិក្សា​តាម​បែប​វេជ្ជសាស្ត្រ​ជា​ច្រើន​ធ្វើ​​ឡើង​ជា​បន្តបន្ទាប់​ នា​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជា​លទ្ធផល​ មហិទ្ធិរិទ្ធ​​​របស់​ខ្ទឹម​ដែល​មនុស្ស​ចាស់​បូរាណ​បាន​ចំណាំ​តៗ​គ្នា​មក​ ថា​ល្អ​ចំពោះ​បេះដូង​ត្រូវ​បាន​លាត​ត្រដាង​បញ្ជាក់​កាន់​តែ​ច្បាស់ នា​ពេល​បច្ចុប្បន្ន​នេះ។
គុណសម្បត្តិ​ទី​មួយ គឺ​ខ្ទឹម​ អាច​ជួយ​បញ្ចុះ​ អត្រា​ជាតិ​ខ្លាញ់​ លីពីត Triglycérides និង​ខ្លាញ់​ក្នុង​ឈាម Cholestérole បាន​តិច​តួច​ទេ​តែ​ថេរ​ថយ​ជា​លំដាប់​។ លើស​ពី​នេះ​ទៅ​ទៀត ខ្ទឹម​ស​អាច​ជួយ​ទៅ​កាត់​បន្ថយ​គ្រោះ​ផ្គុំ​ជា​កំណក​ឈាម​តូចៗ​តាម​សរសៃ​ឈាម និង​ជួយ​សម្រួល​ឈាម​ឱ្យ​រាវ​ល្អ​ អាច​ហូរ​បាន​ស្រួល។ ជា​ចុង​ក្រោយ​ខ្ទឹម​ស​ មាន​ប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​អ្នក​មាន​ជំងឺ​ឡើង​ឈាម​ ឈាម​ហូរ​មិនស្រួល សរសៃ​វែន​រីកប៉ោង​ព្រោះ​ឈាម​ហូរ​យឺត​ ឬ​មាន​បញ្ហា​ឬ​ស​ដូង​បាត។ ដូច្នេះ​​ខ្ទឹម​ស​មិន​មែន​ត្រឹម​តែ​ជា​មិត្ត​ល្អ​របស់​បេះដូង​មួយ​ ប៉ុណ្ណោះទេ។
ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ស្រាវជ្រាវ​ កំពុង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​របស់​ខ្ទឹម​ចំពោះ​​ ប្រព័ន្ធ​ការពារ​ខ្លួន​ និង​ដុំ​សាច់​មហារីក។ ថ្មីៗ​នេះ​​ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​តួនាទី​របស់​ខ្ទឹម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​បាក់តេរី​ដែលធន់​បំផុត​ ដូច​ជា​ពពួក​entérocoque staphylocoque ភ្នាក់ងារ​មាន​ឈ្មោះ​ល្បី​ខាង​បង្ក​ជំងឺ​ឆ្លង​នៅ​មន្ទីរពេទ្យ។ កាន់​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទៅ​ទៀត​នោះ មាន​សារធាតុ​បន្សំ​ក្នុង​ខ្ទឹម​ជាង​២០​មុខ ដែល​ទំនង​ជា​មាន​ប្រសិទ្ធិភាព​ជា​ពិសេស​អាច​ប្រឆាំង​ទប់​នឹង​ជំងឺ​​មហារីក​ បំពង់​ ផ្លូវ រំលាយ​អាហារ​ ឬក្រពះ។ មហារីក​សួត សុដន់ ពោះវៀន​ធំ​ ក៏​កំពិស​ខ្ទឹម​អាច​យក​ឈ្នះ​បាន​ដែរ តាម​រយៈ​សកម្មភាព​ពីរ ៖ ការពារ​ទប់​នឹង​សារធាតុ​ពុល​អាច​បង្ក​ជំងឺ​មហារីក និង​បញ្ឈប់​ការ​រីក​រាល​នៃ​ដុំ​សាច់​ មិន​ឱ្យ​កោសិកា​មាន​ជំងឺ​រីក​លូត​លាស់​បាន។
រាប់​​សតវត្សរ៍​មក​ហើយ ដែល​គេ​ប្រើ​ប្រាស់​ខ្ទឹម​ស​សម្រាប់​ព្យាបាល​ជំងឺ​​ផ្លូវ​ដង្ហើម​ មាន​ជា​អាទិ៍​ជំងឺ​ផ្តាសាយ​ រលាក​ទងសួត រលាក​បំពង់ក ... គេ​អាច​និយាយ​ជា​ទូទៅ​បាន​ថា ខ្ទឹម​ស​មាន​គុណ​ប្រយោជន៍ ប្រឆាំង​នឹង​មេរោគ ប្រឆាំង​វីរ៉ុស ផ្សិត ប្រឆាំង​មហារីក​ ជា​ថ្នាំ​សម្លាប់​មេរោគ សម្លាប់​មីក្រុប អង់ទីប៊ីយូទិក អង់ទីសិបទិច ជា​ថ្នាំ​បន្សាប​ ជា​ថ្នាំ​រំលាយ​ឈាម​ ។ល។ និង។ល។ ឃើញ​ថា​គុណ​ប្រយោជន៍​មាន​ច្រើន​អនេក ! ចុះ​សួរ​ថា​តើ​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​លទ្ធផល​យ៉ាងណា និង យល់​យ៉ាង​ណា​ដែរ​ចំពោះ​គុណប្រយោជន៍​ដ៏​សន្ធឹក​សន្ធាប់​នេះ ?!
មែន​ហើយ ! ខ្ទឹម​ជា​កម្មវត្ថុ​ នៃ​ការ​សិក្សា​ស្រាវជ្រាវ ទាំង​ផ្នែក​អាហារូបត្ថម្ភ​ និង​ទាំងផ្នែក​វេជ្ជសាស្ត្រ។ ជា​លទ្ធផល​ ៖ ខ្ទឹម​​មាន​ផ្ទុក​សារធាតុ​​សំខាន់ៗ និង​ក្នុង​បរិមាណ​ច្រើន​ គួរ​ឱ្យ​ស្ងប់ស្ងែង​ ដូច​ជា​ វីតាមីន អា បេ សេ ដេ អឺ ប៉េប៉េ​ អូលីហ្កូអេឡេម៉ង់ និង​រ៉ែ (ដែក ម៉ាញេស្យូម សង្កសី ។ល។) សារធាតុ​សរសៃ​ និង​ប្រូតេអ៊ីនដែល​មាន​តួនាទី​ជា​កាតាលីហ្សឺ​ ពោល​គឺ​ងាយ​ធ្វើ​ប្រតិកម្ម​ប៊ីយូគីមី និង​ពិសេស​សារធាតុ​អាលីអ៊ីន អាលីស៊ីន ឬ​អាហ្វូអែន។
អ្នក​ស្រាវជ្រាវ​បានបក​ស្រាយ​​ពន្យល់​ថា សារធាតុ​Ajoène មាន​សកម្មភាព​ដូច​ជា​ថ្នាំ​Aspirine និង​ ពង្រាវ​ឈាម​​​មិន​ឱ្យ​ឆាប់​កក។ ដូច្នេះ​បើ​ពិសារ​ខ្ទឹម​ស​ចូល​ទៅ​ ដូច​ជា​បានទៅ​ភ្ញោច​សរសៃ​ឈាម​តូចៗ​ឱ្យ​រលា​ សម្រួល​​សម្ពាធឈាម និង​ចរន្ត​បេះដូង​​។ នៅពេល​បេះដូង​កាន់​តែ​ចាស់ សរសៃ​អាទែ​ជុំវិញ​បេះដូង​​​កាន់​តែ​ឡើង​រឹង​ ចរន្ត​​​​ឈាមក៏​បន្ថយ​ល្បឿន​​ ដែល​នេះ​អាចបង្កើន​គ្រោះ​​ស្ទះ​បេះ​ដូង​កាន់​តែ​ខ្លាំង ប៉ុន្តែ​ដោយ​ភាព​សម្បូរ​បែប​ផ្នែក​អង់ទីអុកស៊ីដង់​ ខ្ទឹមស​អាច​ជួយ​រាំង​ស្ទះ​​ដំណើរ​វិវឌ្ឍន៍​របស់​បេះដូង​នេះ។
ទាកទង​នឹង​ជំងឺ​មហារីក​វិញ​ ​ការ​ស្រាវជ្រាវ​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត។ ដោយ​មាន​ផ្ទុក​សកម្មភាព​ប្រឆាំង​នឹង​ដុំពក ការ​បរិភោគ​ខ្ទឹម​ស​ជា​ប្រចាំ​អាច​នឹង​ការពារ​មិន​ឱ្យ​មាន​ការ​ដុះ​ ឬ​លេច​ជា​ដុះ​សាច់​ពក​មហារីក​ខ្លះ។ លទ្ធផល​ល្អ​ត្រូវបាន​រក​ឃើញ​រួច​មក​ហើយ​ចំពោះ​មហារីក​ក្រពះ​ ពោះវៀន ស្បែក​ និង​ក្រពេញ​ប្រូស្តាត ប៉ុន្តែ​ចំពោះ​ករណី​មហារី​កផ្សេង​ទៀត​ អ្ន​ក​វិទ្យាសាស្ត្រ​កំពុង​សិក្សា​នៅ​ឡើយ។
ខ្ទឹម​មាន​ប្រយោជន៍​ខ្លាំង​រហូត​ដល់​មាន​សុភាសិត​​បារាំង​មួយ​និយាយ​ថា "ញ៉ាំខ្ទឹមសពេល​ព្រឹក ខ្ទឹម​បារាំង​ពេល​ល្ងាច នោះ​គ្រូពេទ្យ​ពិត​ជាស៊យ​ហើយ !”
ខ្ទឹម​ស​ ទំនង​ជា​មាន​ប្រភព​ដើម​ចេញ​មក​ពី​អាស៊ី​កណ្តាល ឬ​ឥណ្ឌា​ខាង​ជើង។ រុក្ខជាតិ​មួយ​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បន្លែ អាច​រក​ទទួល​ទាន​បាន​ពេញ​មួយ​ឆ្នាំ​ ហើយ​ស្ថិត​នៅ​ក្នុង​ចង្កោម​គ្រួសារ Alliaceae ពោល​គឺ​ពពួក​ខ្ទឹម ៖ ខ្ទឹម​ដើម ខ្ទឹម​ខ្យល់ ខ្ទឹម​ស ខ្ទឹម​ក្រហម ខ្ទឹម​បារាំង។ ឬស​វា​ផ្តល់​ជា​មើម​។ ក្នុង​មួយ​មើមៗ​មាន​ចែក​ជា​​កំពិស​ ប្រមាណពី​១២ ទៅ​១៦កំពិស​យ៉ាង​ច្រើន។ ជា​សរុប​ខ្ទឹម​មាន​ប្រមាណ​ជា​ជាង​៣០​ប្រភេទ បែង​ចែង​ទៅ​តាម​មាឌ​ ពណ៌ ឬ​រសជាតិ​។ ពពួក​ខ្ទឹម​ទាំង​អស់​នេះ មាន​គុណភាព​​និង​គុណ​ប្រយោជន៍ ដូច​ដែល​បាន​រៀប​រាប់ខាង​លើ គ្រាន់តែ​ថា​ខ្ទឹម​ស​មាន​មហិទ្ធិរិទ្ធ​ខ្លាំង​ជាង​ប៉ុណ្ណោះ។ ជា​ឧទាហរណ៍ ក្នុង​មួយ​រយក្រាម​ ខ្ទឹម​បារាំង​មាន​ផ្ទុក​​សារធាតុ​រ៉ែ​សេឡេនីញ៉ូម​ ០,៥មីក្រូក្រាម ឯ​ខ្ទឹម​ស​វិញ​ដល់​ទៅ​១៤មីក្រូក្រាម។
ដើម្បី​អាច​ទាញ​ប្រយោជន៍​ពី​ខ្ទឹម​ដល់​សុខភាព​បាន ចូរ​ពិសារ​​ជា​ខ្ទឹម​ស្រស់ និង​ហាន់​ថ្មីៗ ព្រោះ​ការ​សិក្សា​បាន​បង្ហាញ​ខ្ទឹម​ឆ្អិន​មានអានុភាព​តិច​ជា​ខ្ទឹម​ឆៅ។ រសជាតិ​របស់​ខ្ទឹម​ប្រែ​ប្រួល​ទៅ​តាម​របៀប​ហាន់​ កាន់​តែ​ស្តើង​ ល្អិត កាន់​តែ​មាន​រសជាតិ និងកាន់​តែ​ហិរ។ ហើយ​បើ​កាន់​តែ​ហិរ នោះ​កាន់​តែ​ផ្តល់​ផល​ល្អ​ដល់​សុខភាព។ ប៉ុន្តែ​​សត្រូវ​ដ៏​ចម្បង​របស់​ខ្ទឹម​ក៏​មាន​ដែរ នោះ​គឺ​ក្លិន​មាត់ ! តែ​សូមកុំ​ព្រួយ​បារម្ភ និង​យក​មក​ធ្វើ​ជា​លេស​លែង​បរិភោគ​ខ្ទឹមអី។ មាន​មធ្យោបាយ​មួយ​ចំនួន​អាច​ជួយ​លោក​អ្នក​បាន ៖ ដក​បណ្តូល​​ខ្ទឹម​ កុំ​បរិភោគ - សូម​ទំពារ​គ្រាប់​អានីស គ្រាប់​ក្រវ៉ាញ កាហ្វេ ឬ​ជីរ​ ជីរ​អង្កាម ក្រោយ​ពេល​បរិភោគ​ខ្ទឹម​រួច។
ចង់​បាន​សុខភាព​ល្អ ទាល់​តែ​ហ៊ាន​ខ្លះ​បង់​ខ្លះ ហើយ​សូម​កុំ​ធ្វើ​អ្វី​ឱ្យ​ជ្រុល​ហួស​ហេតុ ! ខ្ទឹម​មាន​គុណប្រយោជន៍​ល្អ​មែន​សម្រាប់​សុខភាព ប៉ុន្តែ​បើ​បរិភោគ​ច្រើនជ្រុល​ពេក​ក៏អាច​ធ្វើ​ឱ្យ​រលាក​ក្រពះទៅ​វិញ បើលាប​លើ​ស្បែក​ច្រើន​ក៏​នឹងធ្វើ​ឱ្យ​ស្បែក​អាច​រលាក​ ឬ​ងាប់​កោសិកា​ស្បែក​ខ្លះ​ទៀត​ផង៕

..........................

ប្រភពវិទ្យុបារាំងអន្តរជាតិ

Tuesday, January 22, 2013

​៣ វិធី បំបាត់​អាការ​ឆ្អល់ពោះ



១- អ្នកជំនាញ​ផ្នែក​ធម្មជាតិ​បំបាត់ បាន​ឲ្យ​ដឹងថា រាងកាយ​របស់​ស្ត្រី​ខ្លះ​ផលិត​អង់​ហ្ស៊ី​ម សម្រាប់​រំលាយ​អាហារ​មិនបាន​គ្រាប់​គ្រាន់ ធ្វើ​ឲ្យ​ការរំលាយ​អាហារ​មិន​អស់ ទើប​បណ្តាល​ឲ្យ​មាន​អាកា​រៈ​ឆ្អល់ពោះ និង​មាន​ខ្យល់​នៅក្នុង​ក្រពះ ។ ចូរ​ពិសារ​តែ​រុក្ខ​ឱសថ មួយ​ពែង ជួយ​ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ ធ្វើ​ឲ្យ​ស្រួល​ពោះ​ឡើងវិញ ។​

២- គ្រូពេទ្យ​ផ្នែក​ផ្លូវអាហារ ណែនាំ​ឲ្យ​សាកល្បង​ពិសា​ថ្នាំ​សម្រួល​ការកើត​ឧស្ម័ន ដែលមាន​សារធាតុ​ស៊ី​មេ​ទី​ខូ​ល (Sime thicone) ប៉ុន្តែ បើ​អ្នក​ឆ្អល់ពោះ​ញឹក​ញ​ប់ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ពិនិត្យ​មើលថា មាន​កើត​អាការ​ប្រតិកម្ម​ប្រភេទ​ណាមួយ ឬ​អត់​?
អ្នកខ្លះ​ឆ្អល់ពោះ ដោយសារ​ក្រពះ​មិន​រំលាយ​ស្ករ​ឡាក់​តូ​ស នៅក្នុង​ទឹកដោះគោ ។ ដូចនេះ គួរ​ផ្អាក​ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ ប្រមាណ ១០ ថ្ងៃ ដើម្បី​ឲ្យ​ដឹងថា វា​ជា​មូលហេតុ​ពិតប្រាកដ ឬ​មិនមែន​?

៣- អ្នកជំនាញ​បាន​ណែនាំ​ថា បើ​អាការ​ឆ្អល់ពោះ​របស់​អ្នក មាន​មូលហេតុ​មកពី​ហើម​ទឹក អាច​សម្រួល​បាន ដោយ​ការ​ទទួលទាន​សារធាតុ​រ៉ែ​ប៉ូ​តាស​ស្យូ​ម (​សារធាតុ​បញ្ចុះ​ទឹកនោម​តាម​ធម្មជាតិ​) ១​ថ្ងៃ ៤.៧០០ មិ​ល្លី​ក្រាម (​មាន​ច្រើន​នៅក្នុង​ត្រី​, ផ្ទី​, ដំឡូង បារាំង​, ចេក និង​ត្រសក់​) ហើយ​គួរ​ប្រយ័ត្ន​ការបរិភោគ​អាហារ​ប្រភេទ​គ្មាន​ស្ករ ព្រោះ​ប្រភេទ​ខ្លះ​ដាក់​សារធាតុ​ឲ្យ​មាន​ជាតិ​ផ្អែម​ពី​ស្ករ​, សុរា ដូចជា ស៊ី​លី​ថុល (Xylitho) និង​ស័​រ​ប៊ី​តុល (Sorbitol) ដែលជា​សារធាតុ​ពិបាក​រំលាយ សម្រាប់​មនុស្ស​មួយចំនួន ៕

Sunday, January 20, 2013

បាក់តេរី​បង្ក​ជំងឺ​៧​ប្រភេទ "​ជ្រក​ពួន​" ក្នុង​ចំណីអាហារ​

ក្នុង​១​ឆ្នាំៗ​មាន​មនុស្ស​រាប់លាន​នាក់​ឆ្លង​ជំងឺ​ដោយសារ​ចំណីអាហារ​មិន​ធានា​អនាម័យ ។ ខាងក្រោម​នេះ​ជា​បាក់តេរី​សំខាន់ៗ​៧​ប្រភេទ​ឆ្លងតាម​ចំណីអាហារ និង​វី​ធី​បង្ការ ។​

  1. E.Coli : ជា​បាក់តេរី​រស់នៅក្នុង​ពោះវៀន​ដូចជា​គោ ចៀម ពពែ ។ ពួកវា​ច្រើន​ត្រូវបាន​រកឃើញ​នៅក្នុង​អាហារ​ដូចជា​សាច់គោ​ពុំទាន់​ចម្អិន​ឆ្អិន ទឹកដោះគោ​ស្រស់​ពុំទាន់​សម្លាប់​មេរោគ ប្រភពទឹក​កខ្វក់ ។ E.coli បង្ក​ការឆ្លង​តាមផ្លូវ​ពោះវៀន រោគសញ្ញា​ទាំងឡាយ​រួមមាន : រាករូស​ធ្ងន់ ឈឺពោះ ក្អួតចង្អោរ​អូសបន្លាយ ។ ដើម្បី​បញ្ចៀស​ត្រូវ​ឆ្លង​បាក់តេរី E.coli ចូរ​"​ទទួលទាន​ឆ្អិន ផឹកទឹក​ពុះ​" លាង​ផ្លែឈើ និង​បន្លែ​មុនពេល​ទទួលទាន ឬ​ចម្អិន ។ មិន​ទទួលទាន​ផ្លែឈើ ឬ​ទឹកដោះគោ​ពុំ​ទា់​បានសម្លាប់​មេរោគ ។​
  2.  Compylobacterjejuni : ជា​បាក់តេរី​រាងគូទខ្យង រីកចម្រើន​សំខាន់​នៅ​សត្វ​មាន់ និង​គោ ។ សឹងតែ​ទាំង​អស់នៃ​អ្នក​ឆ្លង​បាក់តេរី​នេះ​ច្រើន​មាន​រោគសញ្ញា​រាគរូស រមួលក្រពើ ឈឺក្រពះ និង​គ្រុនក្តៅ​ពី​២-៥​ថ្ងៃ ។​ ​ដើម្បី​ទប់ស្កាត់​បាក់តេរី​ប្រភេទ​នេះ អង្គការ​សុខភាព​ពិភពលោក​(WHO) ទូន្មាន​ថា សាច់​ត្រូវ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ លាងដៃ​ក្រោយពេល​ប៉ះពាល់​អាហារ​ឆៅ និង​សំអាត​ឧបករណ៍​ផ្ទះបាយ​ទាំងអស់​ក្រោយពេល​ប្រើប្រាស់ ទទួលទាន​តែ​ទឹកដោះគោ​បានសម្លាប់​មេរោគ ។​
  3.  Listeria monocgtogenes : ជា​បាក់តេរី​ត្រូវបាន​រកឃើញ​ក្នុង​ដី និង​ទឹក ហើយ​វា​ក៏មាន​វត្តមាន​ក្នុង​អាហារ​ស្រស់​ឆៅ​ក៏​ដូច​ក្នុង​អាហារ​បាន​កែច្នៃ និង​ទឹកដោះគោ​ពុំទាន់​បានសម្លាប់​មេរោគ ។ មិន​ដូចជា​ពពួក​បាក់តេរី​ផ្សេងៗ Listeria អាច​រីកចម្រើន និង​រាលដាល​សូម្បីតែ​ក្នុង​សីតុណ្ហភាព​ត្រជាក់​មធ្យម​របស់​ទូទឹកកក ។ រោគសញ្ញា​របស់​ការឆ្លង Listeria រួមមាន គ្រុនក្តៅ និង​រងា ឈឺក្បាល ឈឺពោះ និង​ក្អួតចង្អោរ ។ ចំពោះ​មនុស្ស​មួយចំនួន ជំងឺ​អាច​ប្រែជា​ធ្ងន់ធ្ងរ​ជាង ហើយ​ថែមទាំង​អាច​បណ្តាល​ឲ្យ​បាត់បង់​ជីវិត ។​ ​ដើម្បី​បង្ការ​ជំងឺ​ចាំបាច់​ត្រូវអនុវត្ត​វិធានការ​ទាំងឡាយ​ដូចជា ធានា​អនាម័យ​សុវត្ថិភាព​អាហារ​នៅ​បណ្តា​ផ្នែក កែច្នៃ ដឹកជញ្ជូន បែងចែក ប្រើប្រាស់​សាច់​ស្រស់ ទឹកដោះគោ​ស្រស់ និង​ផលិតផល​ទឹកដោះគោ ស៊ុត ពពួក​បន្លែ​ផ្លែឈើ​ស្រស់ ។ ទទួលទាន​អាហារ​ឆ្អិន ទឹក​ឆ្អិន លាងដៃ​ស្អាត​មុននឹង​ក្រោយពេល​បន្ទោ​របង់ ។ រក្សា​អនាម័យ​ឧបករណ៍​កែច្នៃ ដាក់​និង​ទូរ​ទឹកកក ដាក់​ដោយឡែក​អាហារ​ឆៅ និង​ឆ្អិន អាហារ​ចាស់ និង​ថ្មី ថែទាំ​អាហារ​នៅ​សីតុណ្ហភាព​សុវត្ថិភាព ។​
  4. Vibrio Parahae moly licus : ជា​បាក់តេរី​រស់នៅក្នុង​ទឹកប្រៃ ច្រើន​ត្រូវបាន​រកឃើញ​នៅក្នុង​គ្រឿង​សមុទ្រ​ឆៅ ។ ពួក​អ្នក​ទទួលទាន​ងាវ ខ្យង​ឆៅ ឬ​ចម្អិន​ពុំទាន់​ឆ្អិន តែង​ត្រូវ​ឆ្លង​បាក់តេរី​នេះ ក្នុង​រង្វង់​២៤​ម៉ោង បង្ក​ជា​រោគសញ្ញា​ដូចជា រាករូស ជាមួយនឹង​ការ​កន្ត្រាក់​ក្រពះ ចង់​ក្អួតចង្អោរ និង​ស្រៀវស្រាញ ។​ ​អាច​ទប់ស្កាត់​ដាច់ខាត​ជំងឺឆ្លង​បាក់តេរី​នេះ ដោយ​វិធី​ចម្អិន​ឆ្អិន​ត្រឹមត្រូវ​ពពួក​អាហារ​សមុទ្រ ។​
  5. អតិសុខុមប្រាណ Toxoplasma gondii : ពុំ​ត្រឹមតែ​ជ្រក​ពួន​នៅលើ​សត្វ​ឆ្មា​ប៉ុណ្ណោះ​ទេ តែ​វា​នៅ​អាច​រស់​នៅលើ​ពពួកសត្វ​ឈាម​ក្តៅ​គ្រប់​ប្រភេទ ។ មនុស្ស​អាច​ត្រូវ​ឆ្លងកាត់​អតិសុខុមប្រាណ T gondii ពេល​ប៉ះពាល់​លាមក​ឆ្មា ឬ​ទទួលទាន​សាច់​ចម្អិន​ពុំទាន់​ឆ្អិន​ល្អ បន្លែ​ពុះ​ទាន់​លាង ។ ការស្រាវជ្រាវ​មួយចំនួន​បង្ហាញថា អតិសុខុមប្រាណ​នេះ​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​យ៉ាងច្រើន​ដូចជា​ជំងឺសរសៃប្រសាទ និង​មហារីក​ខួរក្បាល ។​ ​ដើម្បី​ទប់ស្កាត់ CDC ទូន្មាន ត្រូវ​ចំអិន​អាហារ​នៅ​សីតុណ្ហភាព​សុ​វត្តិភាព លាងដៃ​ពេល​ប៉ះពាល់​អាហារ ចៀសវាង​ទទួលទាន​អាហារ​មិន​ធានា​អនាម័យ ហើយ​ពិសេស​ស្ត្រី​មានគភ៌​ត្រូវ​ចៀសវាង​ឲ្យ​ឆ្ងាយ​ពីស​ត្វ​ឆ្មា ។
  6. Salmonella : ជា​ក្រុម​បាក់តេរី​មួយ​ច្រើន​ត្រូវបាន​រកឃើញ​ក្នុង​សាច់​បសុសត្វ​ឆៅ ស៊ុត សាច់គោ និង​លើ​ផ្លែឈើ និង​បន្លែ​ពុំទាន់​បាន​លាង​សំអាត ។ បាក់តេរី Salmonella បង្ក​ជា​រោគសញ្ញា​ដូចជា​គ្រុនក្តៅ ឈឺពោះ រាករូស ឈឺក្រពះ និង​ឈឺក្បាល​អូសបន្លាយ​ពី​៤-៧​ថ្ងៃ ។ ប្រសិន​មិនបាន​ព្យាបាល​ត្រឹម​ត្រុ​វ វា​អាច​ឆ្លង​រាលដាល​តាមរយៈ​ឈាម​ទៅដល់​បណ្តា​ផ្នែក​ផ្សេងៗ និង​ថែមទាំង​អាច​បណ្តាល​ឲ្យ​បាត់បង់​ជីវិត ។​ ​ដើម្បី​ទប់ស្កាត់​ឆ្លង​បាក់តេរី មិនត្រូវ​ទទួលទាន​ស៊ុត​ឆៅ ឬ​សាច់​ចម្អិន​ពុំទាន់​ឆ្អិន ។ ពពួក​សាច់​ឆៅ​ត្រូវ​ថែទាំ​ដោយឡែក ។ ឧបករណ៍​ផ្ទះបាយ​ត្រូវ​លាង​ឲ្យ​ស្អាតបាត​ក្រោយពេល​កែច្នៃ​អាហារ​ឆៅ ។​
  7. Norovirus : ជា​ឈ្មោះ​របស់​ក្រុម​វីរុស​មួយ ច្រើន​បង្ក​ជំងឺ​រលាក​ផ្លូវ​ពោះវៀន ដោយសារ​វីរុស​(​ផ្តាសាយ​ក្រពះ​) ។ បាក់តេរី​នេះ​តែ​ត្រូវបាន​រកឃើញ​នៅក្នុង​អាហារ ឬ​ភេសជ្ជៈ​កខ្វក់ ។ រោគសញ្ញា​ឆ្លង​វីរុស​រួមមាន​ចង់​ក្អួត ឈឺពោះ ក្អួតចង្អោរ រាករូស ឈឺក្បាល គ្រុនក្តៅ និង​អស់កម្លាំង និង​មាន​និន្នាការ​អូសបន្លាយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ ។​ ​ដើម្បី​ទប់ស្កាត់ norovirus ត្រូវ​លាងដៃ​ដោយ​សាប៊ូ និង​ទឹកជា​ប្រចាំ ទទួលទាន​អាហារ​ស្អាត សុវត្ថិភាព សម្លាប់​មេរោគ​ឧបករណ៍​ផ្ទះបាយ និង​បន្ទប់ទឹក​រាល់ថ្ងៃ ៕​
(ប្រភព៖Ksn-News.com)

Tuesday, January 15, 2013

ផលប៉ះពាល់​នៃភេសជ្ជៈដែលមានជាតិហ្គាស​ចំ​ពោះ​សុខ​ភាព

​​​​​​​​​​​​​​​​​                                               គ្រប់ប្រភេទភេសជ្ជៈកំប៉ុងសុទ្ធសឹងតែមានជាតិហ្គាស
នៅក្នុងនោះ ដែលជាហេតុបង្កនៅផល​ប៉ះពាល់មួយ
ចំនួនដល់សុខភាពរបស់អ្នក ។ ផលប៉ះពាល់នេះអាច
បង្ករយៈពេលខ្លី ឬវែង​អាស្រ័យ​លើ​សារធាតុដែលមាន
នៅក្នុងភេសជ្ជៈនោះ ។ តើអ្នកដឹងទេថាប្រភេទភេសជ្ជៈ
នោះ​អាចបង្កផលប៉ះពាល់អ្វីខ្លះដល់សុខភាពរបស់អ្នក ?
ថ្ងៃនេះ យើងខ្ញុំនឹងលើកយក​ហេតុផលមួយចំនួន​
នៃការប៉ះ​ពាល់នៃប្រភេទភេសជ្ជៈដែលមានជាតិហ្គាស ។
១. ធ្វើឱ្យអ្នកឡើងទម្ងន់ : សូដាសម្បូរដោយសារធាតុដែលមានជាតិស្ករដែលផ្តល់ផល​ប៉ះពាល់ដល់រាងកាយរបស់អ្នក ។ សម្រាប់អ្នកដែលចង់បញ្ចុះទម្ងន់ អ្នកមិនគួរបរិភោគ​ភេសជ្ជៈ​ដែលមាន​ជាតិហ្គាសនោះទេ ។ 
២. សម្បូរកាល់ឡូរីខ្ពស់ : ភេសជ្ជៈកំប៉ុងមួយចំនួនសម្បូរដោយកាល់ឡូរីដែលគ្មានប្រយោជន៍​​ ដែលគ្មានផ្តល់​សារធាតុបំប៉នដល់រាងកាយរបស់អ្នក ។ ប្រសិនបើអាច អ្នកមិនគួរញុំាភេសជ្ជៈ​កំប៉ុងនោះញឹកញាប់ពេកទេ ។
៣. ធ្វើឱ្យពុកធ្មេញ : ដោយសារតែសូដាសម្បូរទៅដោយជាតិស្ករ និងជាតិហ្គាសហេតុដូច្នេះហើយសម្រាប់​អ្នកដែលចូលចិត្តពិសារភេសជ្ជៈនេះ អាចបង្កឱ្យមានបញ្ហាធ្មេញពុក ។
៤. សម្បូរដោយសូដ្យូម : សូដ្យូមដែលមាននៅក្នុងប្រភេទសូដា​ផ្តល់ផលប៉ះពាល់ដ​ល់​សុខភាពបេះដូងដែលជាហេតុ​ បង្កឱ្យមានជម្ងឺស្ទះសរសៃឈាម និងសម្ពាធឈាមឡើង​ខ្ពស់ ។
៥. ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ : ការពិសារភេសជ្ជៈសូដាញឹកញាប់ពេក អាចបង្កផល​ប៉ះពាល់ដល់ប្រព័ន្ធរំ
លាយអាហារ ។ អាស៊ីដផូស័្វររិចដែលមាននៅក្នុងសូដា អាចប៉ះពាល់​ដល់ក្រពះរបស់អ្នក ។

ប្រភព៖Stopdrinkingsoda
(ខ្មែរហ្សូម) 
  

Sunday, January 13, 2013

មើមល្មៀត

 រយៈពេល​ជាច្រើន​សតវត្សរ៍​មកហើយ​គ្រូឱសថ​បុរាណ​ បានផ្តល់ដំបូន្មាន​ដល់អ្នក​ជំងឺ ឱ្យប្រើប្រាស់​មើមល្មៀត​ ដែលជា ​គ្រឿងធ្វើ​ម្ហូបពណ៌លឿងខ្ចី​សម្រាប់ព្យាបាល​ជម្ងឺថ្លើម​ និង​ជំងឺ​មិន​រំលាយ​អាហារ​​
នៅក្នុង​ការសិក្សា​មួយចេញ​ផ្សាយ​ ​កាល​ពីពេលថ្មីៗ​ ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅប្រទេស​
អឺរ៉ុប ​និង​ សហរដ្ឋអាមេរិក​បានគាំ​ទ្រចំពោះ​ការ​ផ្តល់ដំបូន្មាននេះ​​នៅក្នុង​ការពិសោធន៍​លើ ​សត្វ​កណ្តុរ​ដែល​ មាន​ជម្ងឺថ្លើម​ធ្ងន់ធ្ងរជាតិ​curcumin​ដែលជា​សារធាតុពណ៌​លឿងធម្មជាតិ​មានក្នុង​មើមល្មៀត​បាន​ពន្យារ ពេល​ការខូចខាត​ថ្លើម​ដែលអាច​នាំទៅ​រកជំងឺ​ថ្លើម​សត្វកណ្តុរ​ដែលមាន​រោគ​ថ្លើម​មួយ​ក្រុម​ត្រូវបាន​គេដាក់​សារធាតុ​curcumin​ នៅក្នុង​របប​អាហារ​របស់​ពួកវា​ក្នុងរយៈ​ពេលពី​៤ ទៅ​៨​ អាទិត្យ ​ហើយ​ក្រោយ​មកគេ​បាន​ប្រៀបធៀប​ពួកវា​ទៅនឹង​សត្វកណ្តុរ​ដែលកើត​ជំងឺ​ថ្លើម​ដូចគ្នា​ តែស៊ី​អាហារ​ធម្មតា​គ្មាន​សារធាតុ​ curcuminសត្វកណ្តុរ ស៊ីជាតិ curcumin បានកាត់​បន្ថយភាព​ខូចខាត​លើ​កោសិកា​ថ្លើម​ ​និង​មានការរាំង​ស្ទះបំពង់ទឹក​ប្រមាត់​តិចជាង​សត្វកណ្តុរ​
ធម្មតា។​ការពិសោធន៍​អាហារ​ក្នុងមន្ទីរ​ពិសោធន៍​ត្រូវបាន​ធ្វើឡើង​លើកោសិកា​cholangiocyte​ជាកោសិកា​មាននៅក្នុង​ស្រទាប់​ខាងក្នុង​បំពង់ទឹក​ប្រមាត់​ដែលយក​ចេញពី​សត្វកណ្តុរ​មានរោគថ្លើម​​ក្រុមអ្នកស្រាវ​ជ្រាវជឿថា​ មើមល្មៀត ​ប្រហែលជា​អាចជួយបង្អាក់​សារធាតុគីមី​ដែលនាំទៅ​រកការរលាក​ដែល​ការរក​ឃើញ​ នេះអាច​ត្រួសត្រាយ​ផ្លូវទៅ​រកការបង្កើត​ឱសថថ្មី​សម្រាប់ព្យាបាល​ជំងឺថ្លើម​​ការរកឃើញ​នេះត្រូវបាន​ចេញផ្សាយ​ក្នុង​ទស្សនាវដ្តី​ Gut ដែលជា​ទស្សនាវដ្តី​អ្នកជំនាញការ​នៃសមាគម​ឱសថ​ប្រទេសអង់គ្លេស​សារធាតុ curcumin បានមក​ពីរុក្ខជាតិប្រភេទ​មើមល្មៀតដែល​ជារុក្ខជាតិរស់​បានយូរនិង​មានឈ្មោះ​បច្ចេកទេសថា​Curcuma longa

Saturday, January 12, 2013

ប្រេង​ត្រី​ចំពោះ​មនុស្ស​ចាស់​

ក្នុង​1g ជាតិ​ខ្លាញ់​ផ្គត់ផ្គង់​៩Kcal ប្រៀប​នឹង​ជាតិ​ម្សៅ ស្ករ ប្រូតេអ៊ីន​មានតែ​៤ kcal ក្នុង​១​ក្រាម ។ ក្រៅពី​តួនាទី​បង្កើតជា​ថាមពល​ជាតិ​ខ្លាញ់​នៅមាន​ប្រសិទ្ធភាព​យ៉ាងច្រើន​ ចំពោះ​សុខភាព ។​
​ជាតិ​ខ្លាញ់​ក្នុង​សរីរាង្គ​ផ្តើមចេញពី​២ ​ប្រភព : បង្កើត​ដោយ​សរីរាង្គ​ខ្លួនឯង និង​ពី​អាហារ​ទទួលទាន ។ អំពី​សមាសធាតុ ៨៥% បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​កើតចេញ​ដោ​យខ​លួ​ន​ឯង​ក្នុង​ដំណើរការ​បំប្លែង នេះ​ជា​ប្រភេទ​ជាតិ​ខ្លាញ់​ងាយ​បង្ក​គ្រោះថ្នាក់​ឲ្យ​សុខភាព ពិសេស​គឺ​មនុស្ស​ចាស់ ១៥% ជា​ក្រុម​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត​ដូចជា Omega3 , 6, 9... ត្រូវបាន​ស្រូបយក​ពី​ប្រភព​អាហារ​ទទួលទាន​រាល់ថ្ងៃ ។​
-"​សម្បូរ​"​ប្រសិទ្ធភាព​
Omega-3 និង​ពពួក​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត​ផ្សេងៗ​មាន​ច្រើ​នៅក្នុង​ពពួក​ត្រី និង​ប្រេង​រុក្ខជាតិ ។ ដូច្នេះ អាហារ​មាន​ត្រី​ជាប្រចាំ ប្រើ​ប្រេង​រុក្ខជាតិ​ជំនួស​ខ្លាញ់​សត្វ និង​ផ្គត់ផ្គង់​បាន​ប្រភព​ជាតិ​ខ្លាញ់​នេះ​ឲ្យ​សរីរាង្គ ។ ក្រៅពីនេះ អ្នក​ក៏​អាច​យកជាតិ​ខ្លាញ់​មិន​ឆ្អែត​នេះ​ពី​ថ្នាំ​បាញ់​ត្រី ។ វា​មាន​ប្រសិទ្ធ​ភាពល្អៗ​ជាច្រើន ៖
-​អំពី​ប្រព័ន្ធ​សរសៃ​ប្រាសាទ​បេះដូង
​ប្រេង​ត្រី​ជា​ឱសថ​មួយ​ក្នុងចំណោម​ឱសថ​ដ៏ ​មាន​ប្រសិទ្ធភាព​ជួយ​បញ្ចុះ triglyceride ប្រភេទ​ខ្លាញ់​អាក្រក់​ក្នុង​ឈាម បង្កើន​កម្រិត​ខ្លាញ់​ល្អ (HDL កូ​ឡេ​ស្តេ​រ៉ូ​ល​) ជួយ​ទប់ស្កាត់​ការវិវត្តន៍​ប្រែប្រួល​របស់​សរសៃឈាម​បេះដូង​ដូចជា​គាំងបេះដូង ស្ត្រូ​ក និង​ស្លាប់​ប្រថុចញ៉ុច ។​
​ប្រេង​ត្រី​នៅមាន​ប្រសិទ្ធភាព​លើ​ អ្នកជំងឺ​លើសឈាម ពិសេស​គឺ​សម្ពាធ​ឈាម​ខាងក្រោម ។ ការស្រាវជ្រាវ​បង្ហាញថា របប​ទទួលទាន​ត្រី​ជាប្រចាំ និង​បំពេញ​គ្រប់គ្រាន់ DHA អាច​បន្ថយ​បា​៣-៥ mmhg ។​
​ប្រេង​ត្រី​នៅ​ជួយ​ធ្វើ​ឲ្យ​រលាយ​ដុំ​កំណក​ឈាម និង​ទប់ស្កាត់​ដំណើរការ​កកើត​ដុំ​ឈាម​សរសៃ​អា​ទែ​រ ជួយ​បញ្ចៀស​ការស្ទះ​សរសៃឈាម ។​
-​អំពី​ប្រព័ន្ធ​សរសៃប្រសាទ : បង្កើន ​ការចងចាំ បន្ថយ​គ្រោះថ្នាក់​ថមថយ​សតិបញ្ញា​នៅ​មនុស្ស​ចាស់ ។ ក្រោ​ពីនេះ ការស្រាវជ្រាវ​មួយចំនួន​ក៏​បញ្ជាក់បាន​ថា Omega-3 មាន​ប្រសិទ្ធភាព​ក្នុងការ​គួបផ្សំ​ព្យាបាល​ជំងឺផ្លូវចិត្ត ។​
-​អំពី​ជំងឺមហារីក : ពី​ឆ្នាំ​២០០៦​មកទល់​សព្វថ្ងៃ​បាន​មាន​ភស្តុ​តាំង​មួយចំនួន​បង្ហាញ​ពី​ ផលប្រយោជន៍​របស់​ប្រេង​ត្រី​ចំពោះ​ការទប់ស្កាត់​ការរីកចម្រើន​របស់​កោសិកា​ មហារីក ។ ពិសេស​គឺ​មហារីក​ដោះ មហារីក​ពោះ​វៀត​ធំ និង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ជា​ប្រភេទ​មហារីក​ច្រើន​ជួបប្រទះ​នៅ​មនុស្ស​មជ្ឈិមវ័យ និង​មនុស្ស​ចាស់ ។​
-​ប្រឆាំង​រលាក​ឆ្លង​មេរោគ : អាស្រ័យ​ដោយ​ប្រសិទ្ធភាព​នេះ បច្ចុប្បន្ន​ប្រេង​ត្រី​ក៏ត្រូវ​បាន​ប្រើប្រាស់​គួបផ្សំ​ក្នុងការ​ព្យាបាល​ ជំងឺ​សន្លាក់ រលាក​សន្លាក់​សណ្ឋាន​ទាប​...
​ក្រៅពីនេះ​ប្រេង​ត្រី​នៅមាន​សារៈប្រយោជន៍​លើ​ស្បែក និង​ភ្នែក ។​
-​មិន​ប្រើ​ច្រើន​ហួស​
​ប្រើប្រាស់​ប្រេង​ត្រី​មិន​ត្រឹមត្រូវ​ក៏​នាំមក​នូវ​ឥទ្ធិពល​បន្ទាប់បន្សំ​មួយចំនួន ។​
​ប្រេង​ត្រី​ប្រជុំ​ទៅដោយ​ពពួក​វីតាមីន​ រលាយ​ក្នុង​ប្រេង​ដូចជា A , D, E , K ។ ដូច្នេះ​ត្រូវ​ប្រើប្រាស់​ទៅតាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត ។ បរិមាណ​ធម្មតា​ពី​១​ក្រាម ដល់​មិន​លើស​៣​ក្រាម ក្នុង​មួយថ្ងៃ ។ មុខសញ្ញា​មួយចំនួន​គួរ​យកចិត្តទុកដាក់​មិន​ប្រើប្រាស់​ដោយ​ខ្លួនឯង​គឺ :
-​អ្នក​កំពុងមាន​ជំងឺ​អំពី​ឈាម ព្រោះ​ប្រេង​ត្រី​ធ្វើ​ឲ្យ​កើន​គ្រោះថ្នាក់​ហូរឈាម ។​
-​អ្នក​កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​ឈាម អាចធ្វើ​ឲ្យ​កើន​ស្រាល​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ពេល​ប្រើប្រាស់​ប្រេង​ត្រី ។​
​ក្រៅពីនេះ ប្រេង​ត្រី​មួយចំនួន​ក៏​អាច​បង្ក​ជា​ភាពច្របូកច្របល់​រំលាយ​អាហារ​ដូចជា​ចង់ ​ក្អួត រាករូស​ស្រាល ។ ដូច្នេះ ដើម្បី​សុវត្ថិភាព​ជាក់ស្តែង និង​ពេញលេញ ៕​
(ប្រភព៖KSN-NEWS)

Sunday, January 6, 2013

ផ្លែទៀបបាយ

ផ្លែឈើ​នៅ​ប្រទេស​ខ្មែរយើង​មាន​ច្រើន​ប្រភេទ​ដែល​ពោរពេញ​ទៅដោយ​រសជាតិ​ផ្អែម​ឆ្ងាញ់ពិសារ​ ​ហើយ​មាន​ប្រភេទ​ផ្លែ​ឈើ​ខ្លះ​អាច​យកមក​ធ្វើជាថ្នាំ​សង្កូវ​ដើម្បីជួយ​ទ្រទ្រង់​សុខភាព​យ៉ាង​មាន​ប្រសិទ្ធិភាព​ ​។​ ផ្លែទៀប​មានឈ្មោះ​ជាភាសា​បារាំង​Pomme​ ​Canelle​ ​ឈ្មោះ​ជាភាសា​អង់គ្លេស​ ​Custard​ ​Apple​ ​ជារុក្ខជាតិ​ហូប​ផ្លៃមួយ​ប្រភេទ​ដែល​ងាយ​ស្រួលដាំ​ រុក្ខជាតិ​ប្រភេទ​នេះ​មាន​ដុះ​នៅ​គ្រប់ទី​កនែ្លង​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​។ ​ដើម​ទៀប​អាច​ប្រើប្រាស់​វាជាឱសថ​សម្រាប់​ព្យាបាល​ជំងឺ​បាន​ ​ដែល​អាចប្រើ​ទាំង​ស្លឹក​ ​និង​ ​ផ្លែ ស្លឹក​ទៀប​ស្រស់​បុក​លាយ​ជាមួយ​ស្រា​ស​អាច​ព្យាបាល​ស្រ្តី​ឆ្លង​ទន្លេ​មាន​ជំងឺទាស់​ ​ស្លឹក​ស្រស់​បុក​សម្រាប់​បិត​លើដំបៅ​ ​ឬ​ ​រលាក​សន្លាក់​ ​និង​ ​កក់​សក់​បំបាត់​អង្គែ​ ​។ ផ្លែ​ខ្ចី​ស្ងួត​ដុស​លាយ​ទឹក​ឱ្យ​ទៅជា​ភក់ៗ​បំពោក​លើ​កន្លែង​ហើម​ ​ហើយ​លក្ខណៈ​ពិសេស​មួយទៀត​គឺ​ផ្លែ​ទុំ​គឺជា​ថ្នាំប៉ូវ​ក្នុង​ការ​បង្កើន​ទឹកកាម​ ។​ ចំពោះ​អ្នក​ជួបបញ្ហា​ក្នុង​ការ​ខ្វះ​ទឹកកាម​គួរ​សាកល្បង​មើល​តើ​មាន​ប្រសិទ្ធភាព​កំរិត​ណា​ដែរ​??​ ព្រោះ​វា​មិន​ត្រូវ​ការ​ចំណាយ​ប្រាក់​ច្រើន​ដូច​ការ​ដែល​យើង​ទិញ​ឱសថ​ដែល​មាន​តម្លៃ​ថ្លៃ​នោះ​ទេ​។

Saturday, January 5, 2013

វីតាមីន​ A នៅ​ក្នុងផ្លែ​ឪឡឹកអាចជួយ​អ្វី​បាន​ខ្លះ?

តើ​អ្នក​ដឹង​ពី​សារៈ​សំ​ខាន់​នៃ​ផ្លែ​ឪឡឹក​ដែរឬទេ?ផ្លែ​ឪឡឹក​
គឺ​ជា​ផ្លែឈើ​ម្យ៉ាង​ដែល​មាន​ប្រយោជន៍​យ៉ាង​សម្បូរ​បែប​
ចំ​ពោះ​អ្នក​ដែល​ទទួល​ទាន​វា​ ជា​ក់​ស្តែង​ដូច​ជា​ផ្លែ​ឪឡឹក​
១០០ក្រាម​ផ្តល់​នូវ​វីតាមីន​  A ចំ​នួន​៥៦៩​មី​លី​ក្រាម​ ដែល​
អាច​ស្មើ​នឹង​ ១៩​ភាគ​រយ​។វីតាមីន​ A ដែល​មាន​នៅ​ក្នុង​ផ្លែ
ឪឡឹក​គឺ​បាន​ជួយ​ដល់​សុខភាព​របស់​អ្នក​បាន​យ៉ាង​ច្រើន​
ដូច​ជា៖

Wednesday, January 2, 2013

តើផ្លែដូងមានសារៈប្រយោជន៍អ្វីខ្លះនៅក្នុងវេជ្ជសាស្ត្រ?


ប្រទេស ​កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ផ្លែដូង​ ហើយ​យើង​​សង្កេត​ឃើញ​ផ្លែ​ប្រភេទ​នេះ​មាន​ស្ទើ​រតែ​គ្រប់​ទី​កន្លែង​ពាសពេញ​ ផ្ទៃប្រទេស។ ទឹក​ដូង សាច់​ដូងក៏​ជាភេសជ្ជៈនិង​អាហារដែល​ទទួល​ការ​ពេញ​និយម​ផង​ដែរ​ពី​សំណាក់​ ប្រជាជន​ខ្មែរ។ អ្នកប្រាកដជា​ដឹង​ខ្លះៗ​ ហើយ​ ពីសារៈប្រយោជន៍​របស់វា តែសម្រាប់​វិទ្យាសាស្ត្រ​វិញ តើ​គេ​គិត​យ៉ាង​ណា​ចំពោះ​ផ្លែ​ដូង​នេះ? ដូចនេះ ថ្ងៃ​នេះ «គំនិត»​សូមលើកយក​អត្ថ​បទ​ស្តី​ពី​សារៈប្រយោជន៍​របស់​ដូង​ ដែលអ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ស្រាវជ្រាវ​រក​ឃើញជាពិសេស​ នោះគឺការប្រើប្រាស់​នៅក្នុង​វេជ្ជសាស្ត្រមក​ចែក​ជូន​ប្រិយមិត្ត​ទាំង​អស់​ គ្នា​ដើម្បី​ទុក​អាន​កម្សាន្ត​ និង​បង្កើន​ចំណេះ។
កូកូស នុយស៊ីហ្វេរ៉ា   (Cocos nucifera) គឺជា​ឈ្មោះ​របស់អ្នកវិទ្យា​ដាក់​ឲ្យ​សម្រាប់​ហៅដូង។ ផ្លែដូង​បាន​ផ្តល់​នូវ​អាហារបំប៉ន​ជា​ច្រើនដែល​ក្នុង​នោះ​មាន​ដូចជា​ សាច់ដូង ទឹកដូង ខ្ទិះ និង​ប្រេង​ដែល​បានជួយ​ចិញ្ចឹមជិវិត​មនុស្សជាច្រើន​នៅទូទាំង​ពិភពលោកជាយូរយា​ ណាស់​មក​ហើយ។ ជិត១/៣​នៃ​ប្រជាជននៅលើ​ពិភព​លោក​បាន​ពឹង​ផ្អែក​ទៅ​លើ​ផ្លែដូង​ នៅក្នុង​កម្រិត​ណា​មួយ សម្រាប់​ធ្វើ​ជា​អាហារ និង​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ពួកគេ។
ផ្លែដូង​គឺសម្បូរ​ទៅដោយ​ជីវជាតិ​បំប៉ន និង​អាហារសរសៃ សម្បូរ​ទៅដោយ​វីតាមីន និង​សារធាតុរ៉ែជាច្រើន។ វា​ត្រូវបាន​បែង​ចែក​ឲ្យ​ស្ថិត​នៅ​ក្នុង​ក្រុម​ “​អាហារដែលមានសារជាតិ​បន្ថែម​ពិសេស” ដែល​ផ្តល់​នូវ​សារៈប្រយោជន៍ជាច្រើន​ដល់​សុខភាព​បន្ថែម​ពីលើ​សារធាតុ​ចិញ្ចឹម ​រាងកាយរបស់វា។ ប្រេង​ដូង​ គឺពិសេស​ជាង​ប្រេង​ផ្សេងៗទៀត​ដោយសារ​តែ​វាមាន​ប្រសិទ្ធិភាពក្នុង​ការ​ ព្យាបាលហើយ​ត្រូវ​បានគេ​យក​មក​ផ្សំ​ធ្វើជា​​ឱសថបុរាណនៅ​បណ្តា​ប្រទេស​នា​ ទ្វីបអាស៊ី និង​ប៉ាស៊ីភិច។ ប្រជាជន​នៅ​លើកោះ​ប៉ាស៊ីភិច​បាន​ចាត់​ទុក​ប្រេងដូង​ជា​​ឱសថ​ដែលអាច​ព្យាបាល​ ជម្ងឺ​គ្រប់​ប្រភេទ។ ដើមដូងត្រូវ​បាន​ពួកគេ​ចាត់​ទុក​ជាវត្ថុ​ដ៏​មាន​តម្លៃ​ដោយសារ​តែ​វា​គឺជា​ ប្រភព​នៃ​អាហារ និង​ឱសថ​ដែល​គេ​ដាក់​ឈ្មោះឲ្យ​ថា “ដើមនៃ​ជីវិត”។ ទើបតែ​ថ្មីៗ​នេះ​ប៉ុណ្ណោះ​ដែល​វេជ្ជសាស្ត្រ​សម័យ​ទំនើប​បាន​គាស់​កកាយ​​ អាថ៌កំបាំងរបស់ផ្លែដូងដែ​ល​ពោរពេញ​ទៅ​ដោយ​កម្លាំង​ព្យាបាល​ដ៏មហិមា។

ផ្លែដូង​នៅក្នុង​ឱសថបុរាណ

ប្រជាជន​ដែលមាន​វប្បធម៌​ ភាសា​ សាសនា និងជាតិសាសន៍​ខុសគ្នាដែលរស់​នៅ​ជុំវិញពិភពលោក​បាន​ចាត់​ទុក​ផ្លែដូង​គឺជា​ ធនធាន​ដ៏មានតម្លៃ ជាច្រើន​ពាន់​ឆ្នាំ​មក​ហើយ​ដែល​ផ្លែដូង​ត្រូវ​បានគេ​កោត​ស្ញប់ស្ញែង​ និង​ផ្តល់​តម្លៃ​នៅ​ក្នុង​ឱសថបុរាណ។
នៅក្នុង​ផ្នែក​ឱសថបុរាណនៅ​ជុំវិញ​ពិភពលោក ដូង​ត្រូវបាន​គេយក​ទៅព្យាបាល​ជម្ងឺជាច្រើន​ដូចជា​ កើត​បូស​ឬខ្ទុះ ជម្ងឺហឺត ទំពែក រោគរលាក​ទងសួត ស្នាម​ជាំ ក្តៅខ្លួន គ្រុន ជម្ងឺទល់លាមក​ ក្អក ជម្ងឺហើម រោគមួល ការឈឺក្នុងត្រចៀក ផ្តាសាយ រលាក​អញ្ចាញធ្មេញ រោគ​ប្រមេះ រដូវមិនទៀងទាត់ ជម្ងឺខាន់លឿង គ្រោះ​ក្នុងតម្រងនោម ចៃ ឧនាហារូបត្ថម្ភ ចង់ក្អួត​ចង្អោរ រោល​ រមាស់ស្បែក ជម្ងឺស្បែក ស្អារក ហើម រោគស្វាយ ឈឺធ្មេញ រោគ​របេង សាច់ដុះ គ្រុន​ពោះវៀន ដំបៅ ពោះមិនស្រួល ខ្សោយ និង​របួសជាដើម។

ដូង​នៅក្នុង​វេជ្ជសាស្ត្រ​សម័យ​ទំនើប

នៅក្នុង​វេជ្ជសាស្ត្រ​សម័យ​ថ្មី ដូង​ត្រូវបានគេបញ្ចាក់​និង​អនុញ្ញាត្តិ​ឲ្យ​យក​ទៅ​ព្យាបាល​ នូវអាការៈដែលកើតមាន​ដូចខាងក្រោម។ ការសិក្សា​ស្រាវ​ជ្រាវ​ដែលបាន​បោះពុម្ភផ្សាយ​នៅក្នុង​ ទិន្នានុប្បវត្តិវេជ្ជសាស្ត្រ​បាន​បង្ហាញថា ដូង​​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ការប្រើប្រាស់​មួយ​ចំនួន​ក្នុង​ចំណោម​ជាច្រើន​ត្រូវ​បាន​សង្ខេប​ដូចខាង​ ក្រោម៖
- សម្លាប់​មេរោគ​ដែល​បង្កឲ្យ​កើត​គ្រុន​ផ្តាសាយ​ធំ រោគស្វាយ​បែក កញ្ច្រិល រោគរលាកថ្លើម​ប្រភេទសេ ជម្ងឺ​SARS អេដស៍ និង​ជម្ងឺផ្សេងទៀត។
- សម្លាប់​បាក់តេរីដែលបង្ក​ឲ្យកើតដំបៅ រោគប្រមេះ និង​ជម្ងឺផ្សេងៗទៀត។
- សម្លាប់​ផ្សិត និង​ផ្សិតដំបែដែលបង្ក​ឲ្យ​កើត ជម្ងឺស្រែង ជ្រាំង​អណ្តាត រលាកគូថ​ក្មេង(នៅពេលស្លៀកកន្តូប) និង​ជម្ងឺក្លាយ​ដ៏ទៃ​ទៀត។
- ទម្លាក់ និង​សម្លាប់​ព្រូន ចៃ និង​ប៉ារ៉ាស៊ីត​ដទៃទៀត។
- ផ្តល់​នូវ​ប្រភព​អាហារ​បំប៉ន​ដែល​ផ្តល់​ថាម​ពល​បាន​រហ័ស។
- បង្កើន​ថាមពល និង​ការអត់ធន់ និង​ធ្វើឲ្យ​រាងកាយ​កាន់តែ​ប្រសើរឡើង។
- ធ្វើ​ឲ្យ​ប្រសើរឡើង​​ប្រព័ន្ធ​រំលាយ​អាហារ និង​ការ​ស្រូបយក​អាហារបំប៉ន​ដទៃទៀតដូចជាន វីតាមីន សារធាតុរ៉ែ និង​អាមីណូអាស៊ីត។
- ជួយ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​សភាព​ធម្មតា។
- កាត់​បន្ថយ​ស្ត្រេសពី​លំពែង និង​ប្រព័ន្ធ​អង់ស៊ីម​របស់​សារពាង្គកាយ។
- ជួយ​ឲ្យ​អាការៈ​មាន​ភាព​ធូរស្បើយ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដែល​មានទំនាក់​ទំនង​នឹង​ជម្ងឺទឹកនោមផ្អែម។
-ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ស្រូបយក​ជាតិកាល់ស្យូម និង​ម៉ាញេស្យូម និង​ធ្វើឲ្យ​ឆ្អឹង និង​ធ្មេញរឹងមាំ។
- ជួយការពារ​ជម្ងឺពុកឆ្អឹង។
- ទ្រទ្រង់​ការ​ព្យាបាល និង​ជួសជុល ជាលិកា។
- ទ្រទ្រង់ប្រព័ន្ធ​ការពារ​សារពាង្គកាយ។
- ធ្វើឲ្យ​បេះដូងមានសុខភាព​ល្អ និងកាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃជម្ងឺបេះដូង។
- ជួយ​ការពារសារពាង្គកាយ​ពីជម្ងឺ​មហារីក​សុដន់ ពោះវៀន និង​មហារីក​ដ៏ទៃទៀត។
-​ រំលាយ​គ្រោះ​តម្រងនោម។
- ជួយទប់ស្កាត់​ជម្ងឺ​ថ្លើម។
- ជួយ​បង្កើន​សុខភាពសក់។
- មិនមាន​ផល​ប៉ះ​ពាល់​អ្វី​ទាំងអស់។
-មិន​មាន​ជាតិពុល​។ ល។
សរុប​សេចក្តី​ទៅ ផ្លែដូង​ពិតជាមាន​សារៈប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សុខភាព​របស់​មនុស្ស​ គ្រប់​រូប។ ដូចនេះ សូម​កុំភ្លេច​បរិភោគសាច់ ឬ​ក៏​ទឹកដូង​ឲ្យបាន​ញឹកញាប់​ផង​ណា ព្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​គឺសម្បូរ​ខ្លាំង​ណាស់ ហើយ​រីឯតម្លៃវិញ​ក៏​មិន​ថ្លៃ​ប៉ុន្មាន​ដែរ​បើប្រៀប​ធៀប​ទៅ​នឹង​ផ្លែឈើ​ដទៃ​ ទៀត៕


(ប្រភព៖​ http://kumnit.com)

ស្ថេរភាពសម្ពាធឈាមដោយទឹកឆៃថាវក្រហម

ពួក​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី ​ឲ្យ​ដឹង​ពី​វិធី​សាមញ្ញ និង​រហ័ស​មួយ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​គឺ​ទទួលទាន​ទឹក​ឆៃថាវ​ក្រហម​១​កែវ ។​

​ពួក ​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​បេះដូង និង​ទឹកនោមផ្អែម Maker IDI នៅ​មែ​ល​ប៊​ន (​អូស្ត្រាលី​) សង្កេតឃើញថា ប៉ុន្មាន​ម៉ោង​ក្រោយពេល​ទទួលទាន​ទឹក​ឆៃ​ថា​ក្រហម​តួលេខ​សម្ពាធ​ឈាម​របស់​ពួក ​អ្នកស្ម័គ្រចិត្ត​បាន​ថយចុះ​មធ្យម​៤-៥​ពិន្ទុ ។ តាម​គេហទំព័រ​អំពី​សុខភាព WebMD តួលេខ​នោះ​អាច​តូច​តែ "​ពិនិត្យ​អំពី​កម្រិត​សុខភាព​សហគមន៍ ថយចុះ​ដូច្នេះ​គឺ​ដូចនឹង​ការបន្ថយ​បាន​១០% ករណី​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​បេះដូង ។
ប្រសិទ្ធភាព​នោះ​អាច​ធំ​ជាង​ក្នុង​រយៈពេល​ វែង​ប្រសិន​ពួកគេ​(​ អ្នកស្ម័គ្រចិត្ត​ទទួលទាន​ទឹក​ឆៃថាវ​ក្រហម​រាល់ថ្ងៃ "​បណ្ឌិត Leah Coles ស្ថិតក្នុង​ក្រុង​ស្រាវជ្រាវ​មានប្រសាសន៍​" ៕


(ប្រភព៖​ខ្មែរស្ថាបនា )

Sunday, December 30, 2012

អាហារដែលជួយ​ការពារ​សក់​ជ្រុះ

អត្ថប្រយោជន៍
តាមធម្មតា មនុស្សយើងជ្រុះសក់ជាមធ្យមមួយថ្ងៃពី ៥០-១០០ សរសៃដើម្បីផ្លាស់សរសៃសក់ ថ្មី ដែលបញ្ហានេះ ធ្វើឲ្យមនុស្សមួយ ចំនួនមានការព្រួយបារម្ភថា ជាអាការនៃរោគជ្រុះសក់។ ការពិតទៅអាការ ជ្រុះសក់ គឺវាជ្រុះច្រើនខុសពីធម្មតា ហើយមានបច្ច័យជាច្រើន ដែលនាំឲ្យកើតអាការជ្រុះសក់ដូចជាតំណពូជ ដែលមានសក់ស្ដើងតិច ការឆ្លងមេរោគលើស្បែកក្បាល កើតជំងឺប្រតិកម្មថ្នាំប្រតិកម្ម សារជាតិគីមីជាដើម។
របបអាហារ និងការព្យាបាលតាមបែបធម្មជាតិ
+ ត្រូវទទួលទានអាហារដែលសម្បូរទៅដោយកាកសរសៃបន្លែ ផ្លែឈើដែលមានវិតាមីន និងរ៉ែធាតុ រួមទាំងធញ្ញជាតិផ្សេងៗផងដែរ។
+ ទទួលទានអាស៊ីដខ្លាញ់ល្អដែលមាននៅក្នុងប្រេងអូលីវ ប្រេងគ្រាប់ផ្កាឈូករ័ត្ន អាស៊ីដខ្លាញ់ដែលបានពីត្រី ជាដើម។
+ ទទួលបានផ្ដោតលើអាហារទាំងឡាយណាដែលមានប្រូតេអ៊ីន អាស៊ីដអាមីណូ ឲ្យបានគ្រប់គ្រាន់ដែលគេឃើញមានច្រើននៅក្នុង បន្លែ ត្រី និងសាច់សត្វ ដើម្បីជួយឲ្យស្បែកក្បាលផលិតសរសៃសក់ថ្មី។
+ សារធាតុប៊ីយោទីន (Biotin) ជួយការពារក្បាលតម្ពែក និងជួយបង្អង់ការជ្រុះសក់។ ប្រភពអាហារដែលសំខាន់រួមមាន ប្រ៊ីវើយីសត៍ សណ្ដែក ថ្លើម គ្រឿងក្នុង អង្ករសម្រូប។
+ ស្ពៃក្ដោប ត្រសក់ខេនតាលូប ទំពាំងបាយជូរក្រៀម ថ្លើមសត្វ ខួរគោ ក្រូចថ្លុង មានសារធាតុអ៊ីណូស៊ីតុល (Inositol) ដែលជា សារធាតុម្យ៉ាងស្រដៀងនឹងស្ករ និងជាសមាសធាតុនៃវិតាមីន B រួមការពារសក់ជ្រុះ និងជួយពង្រឹងឫសសក់ឲ្យរឹងប៉ឹងទៀតផង។
+ ហាត់ប្រាណឲ្យបានជាប្រចាំ ដើម្បីរក្សាតុល្យភាពនៃអ័រម៉ូន។
+ ត្រូវប្រើក្រាសសិតសក់ណាដែលមានធ្មេញរង្វើលៗ ដើម្បីកាត់បន្ថយការបំផ្លាញសរសៃសក់។
វីតាមីនបន្ថែម
+ គួរទទួលទានវីតាមីន C ១០០មិល្លីក្រាមក្នុងមួយថ្ងៃ ដើម្បីបង្កើតសរសៃទឹកប្រូតេអ៊ីនដែលមានប្រយោជន៍ចំពោះសក់។
+ ធាតុដែក គួរទទួលបាន ៥០មិល្លីក្រាមក្នុងមួយថ្ងៃ ដើម្បីឲ្យឈាមនាំយកអុកស៊ីហ្សែន និងសារជាតិអាហារទៅបំប៉នសរសៃសក់បាន ល្អ។
+ ស័ង្កសី គួរទទួលទាន ១២-១៥មិល្លីក្រាមក្នុងមួយថ្ងៃ។ ស័ង្កសីមានសមាសធាតុផ្សំនៃអង់ហ្ស៊ីមជាច្រើនប្រភេទ វាជួយបង្កើតសរសៃ ទឹកប្រតេអ៊ីន ប៉ះប៉ូវជាលិកា និងធ្វើឲ្យសរសៃសក់ជាប់ណែនទៅនឹងឫស។
+ ប៊ីយោទីន គួរទទួលទាន ១.០០០មីក្រូក្រាមក្នុងមួយថ្ងៃ។ សារធាតុប៊ីយោទីនជួយបង្អង់ការជ្រុះសក់ ធ្វើឲ្យឫសសក់រឹងមាំ។
អាហារដែលគួរចៀសវាង
+ ត្រូវចៀសវាងការផឹក “តែ” ដែលមានសមាសធាតុផ្សំនៃសារធាតុថេននីន។
+ ត្រូវកាត់បន្ថយការទទួលទានអាហារប្រៃខ្លាំង។
+ ត្រូវចៀសវាងការទទួលទានអាហារទាំងឡាយណាដែលមានខ្លាញ់ឆ្អែត និងខ្លាញ់ខ្ពស់ដែលបានពីសត្វ។
+ ត្រូវចៀសវាងការទទួលទានអាហារដែលដាក់ប៊ីចេង សារធាតុការពារផ្អូម និងអាហារដាក់ពណ៌។
ដំបូន្មាន
+ ហាមបង្អត់អាហារ ជាពិសេសអាហារពេលព្រឹក ដើម្បីឲ្យការធ្វើការនៃកោសិកាសរសៃសក់ធ្វើការយ៉ាងមានប្រសិទ្ធិភាព។
+ ភាពតានតឹង ស្មុគស្មាញក្នុងអារម្មណ៍ជាបច្ច័យធ្វើឲ្យសក់ជ្រុះបាន ដូច្នេះគួររំសាយភាពតានតឹងដោយការហាត់ប្រាណ និង សម្រាក ឲ្យបានគ្រប់គ្រាន់។
+ ប្រសិនបើសក់ជ្រុះទាំងដុំៗ នោះគេអាចធ្វើការសន្និដ្ឋានបានថា វាអាចបណ្ដាលមកពីមេរោគលើស្បែកក្បាល គួរតែទៅពិគ្រោះជា មួយគ្រូពេទ្យសើស្បែកជាបន្ទាន់។
+ ការប្រើថ្នាំលាបសក់ អ៊ុតសក់ អាចធ្វើឲ្យសក់មានប្រតិកម្មជាមួយនឹងជាតិគីមីនោះ ដែលជាហេតុបង្កឲ្យសក់ជ្រុះបាន ដូច្នេះគួរតែ បញ្ឈប់ការធ្វើសក់ដូចបានរៀបរាប់ខាងលើមួយរយៈសិន៕

Thursday, December 27, 2012

ផ្លែមៀន ជួយ​​សុខភាព​បាន​ច្រើន​យ៉ាង​

ផ្លែ​មៀន ​ជា​ផ្លែ​ឈើ​មួយ​ដែល​មាន​ឱជារស​ឆ្ងាញ់​ពិសា​ ដោយ​សារ​វា​មាន​រស​ជាតិ​ផ្អែម​ក្រអូប​ និង​ ទឹក​ដម​របស់​វា​។​ មិន​តែ​ប៉ុណ្ណោះ​ទេ ​មៀន​ក៏​ជា​ផ្លែ​ឈើ​មួយ​ ដែល​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​សុខភាព​យើង​ផ​ង​ដែរ​ ដោយ​​តែ​វា​​មាន​​ផ្ទុក​​ទៅ​​ដោយ​​ ជាតិ​ដែក​​ កាល់​ស្យូម​ ផូស្វ័​រ ​កាបូន​អ៊ីដ្រាត​ ប្រូតេអ៊ីន​ ខា្លញ់​ និង​ពពួក​វីតាមីន​ A,​ C​, B2,​ B2​ និង​នីយ៉ាស៊ីន​។
​ផ្លែ​មៀន ​ត្រូវ​បាន​គេប្រើប្រាស់​សម្រាប់​ជា​ថ្នាំ​កែ​រោគ ​ឈឺ​ក្រពះ ​សម្រាន្ត​​​​មិន​លក់​ ខូច​សតិ ​និង​មាន​ទឹក​ដក់​​ក្នុង​ភ្នែក​។​ ផ្លែ​មៀន​ ក៏​អាច​ជួយ​ពង្រីក​បេះដូង​ និង​ចិញ្ចឹម​ឈាម​បាន​ផង​ដែរ​។
​មួយវិញទៀត ​បើ​គេ​យក​សាច់​​មៀន​​​​ និង​ស្ករ​​ក្នុង​​​បរិមាណ​​ស្មើគ្នា​ យក​​ទៅ​​រម្ងាស់​​ក្នុង​ទឹ​ក​រ​ហូត​​ក្លាយ​​ទៅ​​ជា​​​ទឹកស្ក​រ​​ អាច​​ជា​​ថ្នាំ​​ជំនួយ​​កម្លាំង​បាន​ ដោយ​លោក​ អ្នក​ ពិសា​ឲ្យ​បាន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​។​
ទឹក​រម្ងាស់​សាច់​មៀន​ស្ងួត ​អាច​ធ្វើ​ជា​ថ្នាំ​ពៅ​​កម្លាំង សម្រាប់​រោគ​សម្រាន្ត​​មិន​លក់​ ​និង​រោគស្ពឹក​សរសៃ​ប្រសា​ទ​ ឬ​ភ្លេច​ភ្លាំង​។
ចំណែក ​នៅ​ប្រទេស​វៀតណាម​វិញ​​ គេ​យក​ភ្នែក​គ្រាប់​មៀន​ យក​ទៅ​កិន​សម្រាប់​ព្យាបាល​ពស់​ចឹក​ ដោយសារ​គេ​ជឿ​ថា​ វា​អាច​ជួយ​ស្រូប​យក​ជាតិ​ពិស​បាន​។​
ផ្លែ​មៀន​ ​មាន​សារ​ប្រយោជន៍​ទាំងនេះ​បាន​ លុះ​ត្រា​លោក​អ្នក​ ចេះ​ជ្រើស​រើស ​ផ្លែ​មៀន​ណា​ដែល​មិន​មាន​ជាតិ​គីមី​លើស​បរិមាណ​។​
ប្រភព៖ wikipedia

Wednesday, December 26, 2012

អង្ករសំរូបសំខាន់សំរាប់សុខភាព

អង្ករសំរូបសរីរាង្គ
យើងសង្កេតឃើញថាប្រជាជនកម្ពុជាបានបោះបង់ការ បរិភោគអង្ករសំរូប ដោយសារតែរសជាតិ​របស់អង្ករប្រភេទនេះមានលក្ខណៈរឹង និង មានកំរិតរលាយខុសពីធម្មតា ។ យ៉ាងណាមិញលោក​អ្នកប្រហែលជាពុំទាន់ដឹងពីសារសំខាន់នៃអង្ករសំរូបនោះទេ ៕

តើអ្វីជាអង្ករសំរូប ?
អង្ករសំរូបជាអង្ករដែលគេកិនយកចេញតែសំបកខាងក្រៅរបស់ស្រូវដែលគេហៅថា
អង្កាម និង រក្សាទុក សំបកខាងក្នុង ។ សារធាតុសំខាន់ៗដែលមានប្រយោជន៍សំរាប់សុខភាពមិនត្រូវបាត់បង់​តាមរយៈការកិនទេ គឺវារក្សាទុកនៅសំបកខាងក្នុងនេះ ។ ផ្ទុយទៅវិញចំពោះអង្ករសំរិត (WHITE RICE) សំបកចាងក្នុងត្រូវបានបកនិងសំអាតចេញអស់ ។

អង្ករសំរូបមានសារសំខាន់ណាស់ ដោយសារតែវាមានសារធាតុចិញ្ចឹម សំខាន់ៗជាពិសេសវីតាមីន និង សារធាតុរ៉ែខនិច ដែលជួយទ្រទ្រង់អោយរាងកាយយើង​មានសុខភាពល្អ ។ ម៉្យាងវិញទៀត អង្ករប្រភេទនេះ ជួយកាត់បន្ថយ បញ្ហាទាក់ទងទៅនឹង ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និង ជំងឺ​រលាកសន្លាក់ដៃ ជើងទៀតផង ។​ អង្ករសំរូបក៏មានសារធាតុសសៃ ដែលហៅថា (Fiber) ដែលជួយកាត់បន្ថយបញ្ហាទល់លាមក និង ជួយការពារ ជំងឺមហារីកពោះវៀនផងដែរ ។


ចំពោះអ្នកដែលចង់សំរករាង អង្ករសំរូបពិតជាមាន ប្រសិទ្ធិភាព ដោយសារតែ អង្ករសំរូបមានសារ ធាតុដែលជួយលាងសំអាត ក្រពះ និង កាត់បន្ថយជាតិខ្លាញ់ ។ ការបរិភោគអង្ករសំរូប រាល់ថ្ងៃ ធ្វើ​អោយរាងកាយរបស់លោកអ្នក អាចទប់ស្កាត់ជាមួយជំងឺ និង ទប់ស្កាត់ការលើស បរិមាណ ផល​ប៉ះពាល់ ដែលអាចជួបប្រទះ នៅថ្ងៃអនាគត ។

ពិសារស៊ុតឆ្អិន ឬស៊ុតឆៅមួយណាប្រសើរជាង?

ស៊ុតមាន់ ឬស៊ុតទាជាអាហារដែលមានសារៈសំខាន់សំរាប់មនុស្សគ្រប់រូប ដែលអាចជួយអោយ មានរាងកាយមាំមួន មានកំលាំង ខួរក្បាលល្អ ការចងចាំក៏ល្អផងដែរ។ ស៊ុតក្រហម៖ ជាប្រភពជីវ ជាតិអាហារដ៏កំពូល ព្រោះប្រមូលផ្តុំ​​ដោយវីតាមីន A, D, E , ស៊ុលហ្វូរ(Sulphur) ប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម និងជីវជាតិដែក។ ដោយសារគុណ​ប្រយោជន៍ទាំងនេះហើយ ទើបអ្នកឯកទេសចំនី អាហារតែងតែយកស៊ុតជាស្តង់ដារ​ក្នុងការត្រួតពិនិត្យ​ប្រូតេអ៊ីន​អាហារផ្សេងៗ។ ស៊ុតស៖ ក្នុងស៊ុត សមានអាស៊ីត​អាមីណូ ដែលសំខាន់សំរាប់រាង​កាយគ្រប់ប្រភេទ។ 

ក្នុង១ថ្ងៃរាងកាយត្រូវការកូលេស្តេរ៉ូលពីអាហារមិនលើសពី៣០០ម.ក្រ ប៉ុន្តែស៊ុតមានកូលេស្តេរ៉ូលពី​១៤៦-២៣២ម.ក្រ ដែលចាត់ទុកថាខ្ពស់។អ្នកជំនាញផ្នែកអាហារបានកំណត់ថា ទារកអាយុ ៥ខែ ឡើងទៅរហូតដល់វ័យជំទង់ និងវ័យ​ធ្វើការ អាចទទួលទានស៊ុតបានរាល់ថ្ងៃ ក្នុង១ថ្ងៃ ១គ្រាប់។ ចំណែកមនុស្សវ័យចាស់ ឬមនុស្សដែលមានខ្លាញ់ក្នុងឈាម​ខ្ពស់ បរិភោគស៊ុតបាន១សប្តាហ៍ ៣ គ្រាប់។ ប៉ុន្តែក្នុងការពិសាស៊ុតគួរ​ចំអិនអោយឆ្អិនជាជាងការពិសារឆៅ។ មនុស្សខ្លះ និយមពិសារ ស៊ុតឆៅព្រោះជឿថា​អាចបំប៉នរាងកាយបានល្អជាង ប៉ុន្តែតាមពិតនេះជាជំនឿដែលមិនត្រឹមត្រូវ។ នៅក្នុងស៊ុត​ឆៅ មានប្រូតេអ៊ីន អាវីឌីនដែលនឹងទៅរាំងខ្ទប់មិនអោយស្រួបយកវីតាមីនបណ្តាល អោយត្រូវបាត់បង់​ប្រយោជន៍​ល្អៗពីស៊ុត និងអាហារផ្សេងៗដែលពិសាចូលទៅ។ ប៉ុន្តែបើសិនយក ទៅធ្វើអោយឆ្អិនជាមុន​​ប្រូតេអ៊ីន អាវីឌីននឹង​ត្រូវអស់ប្រសិទ្ធិភាព។ ក្រៅពីនេះក្នុង ស៊ុតឆៅមាន មេរោគលាយឡំជាមួយ ពេលពិសាទៅមេ​រោគមាន​ឪកាស​វាយលុកចូលរាងកាយបាន។ ជាពិសេស ថ្មីៗនេះមេរោគផ្តាសាយបក្សីជា​មេរោគដ៏​សាហាវដែល​មាននៅក្នុងបក្សី បើពិសាស៊ុត ដែលមានមេ រោគនេះ ដោយមិន​ចំអិនអោយបានឆ្អិនល្អ នោះវានឹង​ឆ្លងមកដល់អ្នកទទួលទានមិនខាន។ ដូច្នេះ ពិសាស៊ុតឆ្អិនប្រសើរជាងស៊ុតឆៅ៕

Tuesday, December 25, 2012

គុណប្រយោជន៏នៃផ្លែត្របែក

ត្របែក : ជាថ្នាំបន្ថយរោគទឹកនោមផ្អែម និង លើសឈាម
 ប្រសិនបើយើងយកត្របែកស្រស់ៗលាងទឹកអោយស្អាតឆ្កៀលយកគ្រាប់ចេញហាន់ជាចំណិត
តូចៗរួចយក
ទៅដាក់ក្លាស្សេអោយត្រជាក់បន្ទាប់មកយកទៅក្រឡុកដោយម៉ាស៊ីនក្រឡុកញែក
កាកពេលនោះយើងក៏និងបានទឹកអង់ស៊ីមត្របែកដ៏សែនឆ្ងាញ់ពិសាផ្តល់អត្ថប្រយោជន៍ច្រើន

Sunday, December 23, 2012

​អាហារ​​ជំនួយ​​ការ​គិត​ ​

ខួរក្បាល​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការបញ្ជា​ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​ រាងកាយ​ធ្វើ​សកម្មភាព​។ ដូច្នេះ​ការ​ថែរក្សា​សុខភាព​ខួរក្បាល​ជា​រឿង​ដែល​ចាំបាច់​ហើយ​ដើម្បី​ឲ្យ​ ការគិតបាន​ប្រសើរ​នោះ​ការជ្រើសរើស​ក៏​ជា​រឿង​ដែល​មិន​អាច​មើល​រំលង​ដែរ​។​
យោង​តាម​អ្នកជំនាញ​ការជ្រើសរើស​អាហារ​បា​ន​ត្រឹមត្រូវ​នឹង​ជួយ​ធ្វើឲ្យ​ ការគិ​ត​របស់​​អ្នក​ល្អ​ជាមុន​មួយកម្រិត​ទៀត​។ តើ​អាហារ​ប្រភេទ​ណា​ដែល​ជួយ​ដល់​ខួរក្បាល​ទៅ​?
១.​ផ្លែ​ប៊ែ​រី៖ ផ្លែ​ប៊ែ​រីជា​ផ្លែឈើ​ម្យ៉ាង​ដែល​ជំរុញ​ដល់​ខួរក្បាល​ឲ្យ​ប្រសើរ​។ រ៉ា​ហ្ស​ប៊ែ​រី និង​ប្ល៊ូ​រ​ប៊ែ​រី​មាន​ផ្ទុក​នូវ​សារធាតុ​អាន់​ថូ​ស៊ី​យ៉ានី​ន (anthocyanin) ដែល​ជួយ​ការពារ​សរសៃប្រសាទ​ខួរក្បាល​ដែល​ធ្វើឲ្យ​ការចងចាំ​បានយូរ​។​ យោងតាម​ការសិក្សា​របស់​ចក្រភព​អង់គ្លេ​ស​បាន​រកឃើញថា​ការ​ញ៉ាំ​ប្ល៊ូ​រ​ប៊ែ​ រី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​នឹង​ជួយ​ឲ្យ​ការគិតបាន​ប្រសើររ​យៈ​ពេល​បី​បួន​ខែ ​។​
២.ផ្លែ​ប៉ោម​៖ ​ការ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ជួយ​ការពារ​ខួរក្បាល​ពីសារ​ ជាតិគីមី​នានា​ដែល​មាន​ក្នុង​ផលិតផល​ដែល​អ្នក​ញ៉ាំ​រាល់ថ្ងៃ​បាន​ព្រោះ​ ក្នុង​សំបក​ផ្លែ​ប៉ោ​ម មាន​សារជាតិ​ម្យ៉ាង​ឈ្មោះថា Catechins​។ ​ផ្លែ​ប៉ោម​ត្រូវ​លាង​ឲ្យ​ស្អាត និង​ញ៉ាំ​ទាំង​សម្បក​តែ​ត្រូវ​ជ្រើស​ផ្លែ​ប៉ោម​ដែល​លូតលាស់​ដោយ​មិន​ប្រើ​ ជីគីមី​។​
៣.​សូកូឡា​ខ្មៅ​៖ ​សារធាតុ Flavonol​ ក្នុង​សូកូឡា​ខ្មៅ​ជួយ​សម្រួល​ដល់​ចរន្តឈាមរ​ត់​បាន​ស្រួល​ទៅកាន់​ខួរក្បាល​ ។​ មិន​តែ​ប៉ុណ្ណោះ​វា​អាច​ជួយ​ដល់​ការ​គណនា​គណិត​វិទ្យា​​ទៀត​ផង​។​
៤.គ្រាប់​ល្ពៅ​៖ ​គ្រាប់​ល្ពៅ​ពោរពេញ​ដោយ​សារជាតិ tryptophan ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការបង្កើត serotonin សម្រាប់​ជំនួយ​ដល់​ការគ្រប់គ្រង​អារម្មណ៍ និង​សុខភាព​ខួរក្បាល​។​
៥.​ស៊ុត​៖ ​ស៊ុតមាន​ផ្ទុក​ទៅ​ដោយ​សារជាតិ Omega-3 fatty acids ដែល​ជួយ​បំប៉ន​ដល់​ខួរក្បាល ប៉ុន្តែ​មិនមែន​មានន័យថា​គ្រប់​ស៊ុតមាន់​ទាំងអស់​មាន​សារជាតិ​បំប៉ន​ ស្មើគ្នា​នោះទេ​។ ស៊ុតមាន់​ដែល​ធំធាត់​ដោយ​ធម្មជាតិ (​មាន់​ស្រែ​) មាន​សារជាតិ Omega-3 fatty acid ច្រើន​ជាង​មាន់​ចិញ្ចឹម​ក្នុង​កសិដ្ឋាន២​ដង​។​
​អាហារ​ដែល​បាន​រៀបរាប់​ខាងលើ​សុទ្ធ​តែ​អាច​រកបាន​ក្នុង​ទីផ្សារ​ក្បែរ​ ផ្ទះ​របស់​មិត្ត​អ្នកអាន​ហើយ​បើសិនជា​ចង់​ឲ្យ​សុខភាព​ខួរក្បាល​របស់​អ្នក​ ល្អ​នោះ​ត្រូវ​ឧស្សាហ៍​ញ៉ាំ​​អាហារ​ទាំង​នេះ​តែ​ត្រូវ​ញ៉ាំ​ប្រកបដោយ​ តុល្យភាព​ណា​៕

Thursday, December 20, 2012

អត្ថ​ប្រយោជន៍​​របស់​​ផ្លែ​​ត្រស​ក់​ស្រូវ

តើ​ប្រិយមិត្ត​ធ្លាប់​ទទួលទាន​ផ្លែ​ត្រសក់ស្រូវ​រឺទេ​? តើ​លោក​អ្នកដឹង​ពី​អត្ត​ប្រយោជន៍​របស់​វា​ដែររឺទេ​? ត្រសក់ស្រូវ​ជា​ដំណាំ​ដែល​សំបូរ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​​ពិតជា​បាន​ឃើញ​វា​នៅតាម​ទីផ្សារ​នានា​ទូទាំង​ព្រះរាជាណាចក្រ​ កម្ពុជា។
យើង​អាច​បរិភោគ​ផ្លែ​ត្រសក់ស្រូវ​ជា​ផ្លែ​ឈើ​ក៏​មាន​រសជាតិ​ក្រអូប​ ឈ្ងុយឆ្ងាញ់ ឬ​ក៏​យក​មក​ធ្វើ​ជា​អាហារ​ល្ងាច​ជំនួស​បាយ​ក៏​អាច​ជួយ​បញ្ចុះទម្ងន់​បាន​ យ៉ាង​ល្អ។​
ត្រសក់ស្រូវ​មាន​សារធាតុ​អាហារ​ផ្សេងៗ​ប្រហាក់ប្រហែល​នឹង​ត្រសក់ផ្អ​រដែរ​តែ ​វា​មាន​គុណសម្បត្តិ និង​គុណប្រយោជន៍​លេចធ្លោ​ខាង​ផ្នែក​ឱសថ។
គេ​អាច​ប្រើ​វា​ធ្វើ​ជា​ថ្នាំ​តាំង​ពី​ឬ​ស​រហូត​ដល់​គ្រាប់។​ ឬ​សរប​ស់វា​មាន​ជាតិ​ត្រជាក់​ប្រហាត​អាច​យក​ទៅ​ស្ងោរ​ផឹក​ធ្វើអោយ​ក្អួត​ អាហារ។​ ចំណែក​ស្លឹក​របស់​វា​មាន​រស​ជាតិ​​សាប​ត្រជាក់​ប្រើ​ធ្វើជា​ថ្នាំ​គ្រុន​ បញ្ចុះ​កម្តៅ។
ផ្កា​របស់​វា​មាន​រសជាតិ​ល្វីង​ហាល​អោយ​ស្ងួតយក​ទៅ​ស្ងោរ​ផឹក ដើម្បី​អោយ​ក្អួត​អាហារ​ឬ​ធ្វើ​ជា​ថ្នាំ​ព្យា​បាល​​ជំងឺ​ខាន់លឿង។ ផ្កា​ស្ងួត​បុក​អោយ​ហ្មត់ផង​បាញ់​ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​អាច​ផ្សំ​ដំបៅ​ ក្នុង​ច្រមុះ​បាន។ ​ចំណែក​ផ្លែ​ខ្ចី​អាច​ធ្វើជា​អន្លក់។ ផ្លែ​ទុំ​របស់​វា​មាន​ក្លិនក្រអូប​ប្រហើរ​ពេល​បរិភោគ​ទៅ​អាច​ជួយ​បញ្វុះ​ ទឹកមូត្រ​បំប៉ន​ធាតុ​ក្នុង​៕

អត្ថ​ប្រយោជន៏​​របស់​​ព​ពាយ​​ជ្រុង​​ចំពោះ​​សុខ​ភាព

មាន​បងប្អូន​យើង​នៅតាម​តំបន់​មួយចំនួន​បាន​ស្គាល់​ព​ពាយ​ជ្រុង​ក៏​ ប៉ុន្តែ​ក៏​មាន​បងប្អូន​យើង​នៅ​តាម​តំបន់​មួយចំនួន​មិនទាន់​បាន​ស្គាល់​ព​ ពាយ​ជ្រុង​នៅ​ទ្បើយ​ដែរ។ ​ព​ពាយ​ជ្រុតគឺ ជា​រុក្ខជាតិ​ក្នុង​អំបូល​សណ្តែក​ដែល​មាន​មុខមាត់ ចម្លែក​មិន​ដូច​បងប្អូន​រួម​ត្រកូល។ ចំណែក​រសជាតិ​របស់​វា​វិញ​អាច​យក​ទៅ​ធ្វើ​អាហារ​ជា​ច្រើន​​មុខ​ដូចជា​ញាំ​ បុក​ល្ហុង
ភ្លា​ឆា​ធ្វើ​អន្លក់​បន្លែស្រស់​ជ្រលក់​ទឹកគ្រឿង ឬ​ត្រី​ប្រៃ​បាន​តាម​តម្រូវការ​។ ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់​វា​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​អាហារ​ដែល​មាន​ ប្រយោជន៍​ច្រើន​ដូចជា​វីតាមីនA / C និង E​ និង​ជា​បន្លែ​សម្បូរ​ប្រូតេអ៊ីន​ដែល​ជួយ​ឲ្យ​រាងកាយ​ស្ថាបនា​ប្រព័ន្ធ​ ការពារ​រាងកាយ​បាន​ខ្លះ​។
លើសពី​នេះ​វា​មាន​ធាតុ​ខនិជ​ប្រភេទ​ហ្វូ​ស្វ័​រដែល​ជា​ធាតុ​ដ៏​សំខាន់​ សម្រាប់​ជួយ​អោយ​ធ្មេញ​របស់​អ្នក​មាន​ភាពរឹងមាំ ស​ស្អាត និង ឆ្អឹង​រឹងមាំ​ដូចគ្នា​និង​មាន​គុណ​សម្បត្តិ​​ជួយ​កម្ចាត់​អាការ​ល្ហិតល្ហៃ​ ទៀតផង។
ព​ពាយ​ជ្រុង​ក៏​មាន​ជាតិ​កាក​សរសៃ​អាហារ​ជួយ​ឲ្យ​ប្រព័ន្ធ​បន្ទោបង់​ ធ្វើការ​ជា​ប្រក្រតី​មិនទល់​លាមក។ ក្រៅពី​នេះ​មើម​ឬ​គល់​ឫស​នៅក្រោម​ដី​របស់​វា​អាច​យក​មក​ហាលថ្ងៃ​លីង​ឲ្យមាន​ ពណ៌​លឿង​សម្រាប់​ធ្វើ​ជា​តែឆុង​ក្តៅ​ផឹក​ជួយ​លើក​កម្លាំង​អ្នកជំងឺ ឬ ​អ្នក​មាន​អា​ការល្ហិត​-ល្ហៃ​អស់កម្លាំង ។
ដូចដែល​បាន​ជម្រាប់ជូន​ខាងលើ​ប្រសិនបើ​អ្នក​ចង់​បាន​ភាពរឹងមាំ​ចំពោះ​ រាងកាយ​និង​ទទួលបាន​សុខភាព​ល្អ​នោះ​កុំ​ភ្លេច​ណា​រក​ទិញ​ព​ពាយ​ជ្រុង​មក​ ទទួល​ទាន​ដើម្បី​សុខភាព​របស់​លោក​អ្នក​៕

Monday, December 17, 2012

​ល្ពៅ​មាន​​ប្រយោជន៍​​ដល់​រាងកាយនិង​ការពា​រ កា​រ​កើត​ទឹកនោមផ្អែម

ផ្លែ​ល្ពៅ​ជា​ប្រភេទ​បន្លែ​ម្យ៉ាង​មាន​ប្រយោជន៍​ដល់​សុខភាព​រាងកាយ​របស់​ មនុស្ស​។ ខាងក្រោម​នេះ​ជា​វិធីសាស្ដ្រ​មួយចំនួន​ដែល​ល្ពៅ​ផ្ដល់​សារធាតុ​យ៉ាងសំខាន់​ ដល់​សុខភាព​ដូចជា​៖
-​ល្ពៅ​មាន​រសជាតិ​ផ្អែម​៖ ជា​ប្រភេទ​បន្លែ​ម្យ៉ាង​មាន​សារធាតុបេ​តាឃែ​រ៉ូ​ទីន​ខ្ពស់ បង្កា​រការ​កើត​ជំងឺ​មហារីក ជាពិសេស​មហា​រីក​​បោ្លកនោម ចំពោះ​អ្នក​ដែល​មាន​វ័យ​ចំណាស់​ការពារ​ជំងឺ​សើ​ស្បែក និង​បន្ថយ​អាការ​ឈឺ​ចុក​រោយ​នៅ​ក្បាលជង្គង់ និង​ចង្កេះ ព្រមទាំង​មាន​ប្រយោជន៍​ដល់​ការការពារ​អាការ​ជំងឺ​ស្វិតដៃ​ជើងបាន​ទៀត​។​
-ល្ពៅ​អាច​ការពារ​ជំងឺ​ទឹកនោម​ផ្អែម៖ ក្រៅ​ពី​នេះ​ល្ពៅ​ក៏​អាច​ការពារ​ជំងឺលើសឈាម​ជួយ​ទ្រទ្រង់​ដល់​ថ្លើម​និង​ភ្នែក​ផងដែរ។​
-​ល្ពៅ​ជា​បន្លែ​ដែល​មាន​សារធាតុ​សរសៃខ្ពស់៖ លើសពីនេះ​ទៀត​វា​ជា​ប្រភេទ​អាហារ​ផ្ដល់​ថាមពល​ក្នុង​ខ្លួនប្រាណ​មាន​កំរិត​ ទាប ជាតិខ្លាញ់​តិច សមស្រប​ទៅ​នឹង​អ្នក​ដែល​ត្រូវការ​គ្រប់គ្រង​ទំងន់។ សារធាតុ​កាបូន​អ៊ី​ដ្រាត​នៅ​ក្នុង​ល្ពៅ​ជួយ​បំបាត់​ដំបៅ​នៅក្នុង​ក្រពះ និង​ពោះវៀន។​
-​ល្ពៅ​នឹង​ជួយ​កំចាត់​កំហាក​ស្លេស្ម៖ ជា​បន្លែ​ម្យ៉ាង​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​រាងកាយ ជួយ​បំបាត់​ស្លេស្ម​ក្នុង​បំពង់ក និង​​ជួយ​​ដល់​​សួត បន្ថយ​អាការ​នៃ​ជំងឺហឺត​ដែល​កើត​ពី​អាការ​រលាក​បំពង់ខ្យល់​ដក​ដង្ហើម​ដ៏​ រ៉ាំរ៉ៃ​របស់​អ្នក​ដែល​មាន​វ័យ​ចំ​ណាស់ ជួយ​​ទំនុក​បំរុង​លើកស្ទួយ​​កំលាំង​សមស្រប​ទៅ​លើ​អ្នក​ដែល​មាន​សួត និង តម្រងនោម​ចុះខ្សោយ។​
-​គ្រាប់​ល្ពៅ៖ មាន​គុណប្រយោជន៍​ក្នុង​ការការពារ និង​កាត់បន្ថយ​ឱកាស​នៃ​កើត​ក្រួស​ក្នុងតម្រង​នោម និង​មាន​ប្រសិទ្ធ​ភាព​​ជា​​​ប្រភេទ​​​ថ្នាំ​បញ្ចុះ​ព្រូ​ន ឬ​តេន​ញ៉ា។​
-ប្រេង​ល្ពៅ៖ ប្រេង​ដែល​ចំរាញ់​ចេញពី​គ្រាប់​មាន​រសជាតិ​ផ្អែម​អាច​យក​មក​ទទួល​ទាន​ជួយ​ទំនុកបំរុង​លើ​សរសៃ​ប្រ​សាទ៕

Friday, December 14, 2012

វីតាមីន B12 និង​ការទាក់ទង​សុខភាព

វីតាមីន B12 គឺជា​វីតាមីន​ដែល​រលាយ​នៅក្នុង​ទឹក​។ ក្រោយ​ពី​រាង្គ​កាយរ​បស់​យើង​ប្រើប្រាស់​វីតាមីន​នេះ​រួច កាក​សំណល់ និង​អ្វី​ដែល​នៅសល់​ត្រូវ​បាន​បញ្ចេញ​ចោល​ទៅ​តាម​ទឹកនោម​។​

​មុខងារ​ ៖

​វីតាមីន B12 ក៏ដូចជា​វី​តា​មី B ដទៃៗ​ទៀត​ដែរ គឺ​មាន​សារៈសំខាន់​ក្នុងការ​បំបែក​សារធាតុ​ដែល​ទទួល​ទាន​រួច (Metabolism)​។ វា​ជួយ​ដល់​ការបង្កើត​កោសិការ​គ្រាប់​ឈាម​ក្រហម និង​ជួយ​ជួសជុល​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​។​

​ប្រភព​អាហារ​

​វីតាមីន B12 ត្រូវបាន​រកឃើញ​នៅក្នុង​

•         ស៊ុត​

•         ទឹក​សណ្តែក​

•         សាច់​

•         ទឹកដោះគោ និង​ផលិផល​ដែល​ធ្វើ​អំពី​ទឹកដោះគោ​

•         សាច់​សរីរាង្គ (​ថ្លើម និង​តម្រងនោម​)

•         សាច់​បក្សី​

•         ពពួក​អំបូរ​សត្វ​ខ្យង​

​រាង្គ​កាយរ​បស់​យើង​ស្រូប​យក​វីតាមីន B12 ពី​អាហារ​សាច់សត្វ​បាន​ច្រើន និង​ល្អ​ជាង​អាហារ​រុក្ខជាតិ​។ ប្រភព​អាហារ​ដែល​មិនមែន​ជា​សាច់សត្វ​មាន​វត្តមាន​វីតាមីន B12 មិន​ទៀងទាត់​ទេ​។ វា​មិន​ត្រូវបាន​គិតថា ធនធាន​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ចំពោះ​វីតាមីន​នោះទេ​។​

​ផល​រំខាន​

•         មនុស្ស​ជាច្រើន​ដែល​មាន​អាយុ​លើសពី ៥០​ឆ្នាំ បាត់បង់​នូវ​លទ្ធភាព​បឺត​ស្រូប​វីតាមីន B12​ពី​ចំណី​អាហារ​ហើយ​។​

•         មនុស្ស​ដែល​ទទួលទាន​អាហា​របួស ហើយ​មិន​ព្រម​ញ៉ាំ​ស៊ុត ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ទៀត ពួកគេ​ប្រហែលជា​ត្រូវការ​អាហារ​បំប៉ន​ជា វីតាមីន B12 បន្ថែម​ហើយ​។

•         មនុស្ស​ដែល​មាន​បញ្ហា​លើ​ការរំលាយ​អាហារ​ដូចជា​ជំងឺ Celiac Disease ឬ Crohn’s Disease​ប្រហែលជា​មិន​អាច​ស្រូប​យក​វីតាមីន B12 បាន​គ្រប់គ្រាន់​ទេ​។​

​កម្រិត​វីតាមីន B12 ទាប​អាច​បង្ក​ជា​៖

•         ស្លេកស្លាំង​

•         បាត់បង់​តុល្យភាព​

•         ស្ពឹកៗ ឬ​ឈឺ​ឆៀបៗ​នៅ​ដៃ និង​ជើង​

•         អស់កម្លាំង​

​ការណែនាំ​

​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​វីតាមីន B12 ទៅតាម​តម្រូវការ គឺ​ត្រូវ​ទទួល​ទាន​អាហារ​ជា​សាច់សត្វ​គ្រប់​ប្រភេទ​។​

​សម្រាប់​មនុស្ស​ដែល​មិន​ទទួល​ទាន​សាច់​សត្វ វីតាមីន B12 អាច​រកបាន​នៅក្នុង​៖

•         វីតាមីន​ចម្រុះ​ភាគច្រើន​៖ វីតាមីន B12 ត្រូវបាន​បឺត​ស្រូប​យ៉ាង​ល្អ​នៅ​ពេល​ដែល​ប្រើ​ជា​មួយ​វីតាមីន​B ដទៃ​ទៀត​ដូចជា វីតាមីន B3 B2 B6 និង​ពពួក​ម៉ាញេស្យូម​។​

•         ទម្រង់​មួយ​របស់​វីតាមីន B12 អាចអោយ​ជា​ការចាក់​បាន​

•         ទម្រង់​វេជ្ជបញ្ជា​មួយ​ផ្សេង​ទៀត​នៃ​វីតាមីន B12 គឺជា​ប្រភេទ​ជេ​លលាប​តាម​ច្រមុះ​។​

•         វីតាមីន B12 ក៏​អាច​ប្រើ​ជា​ទម្រង់​មួយ​ដែល​រលាយ​នៅក្រោម​អណ្តាត​ដែរ ប៉ុន្តែ​ថ្នាំ​គ្រាប់​វីតាមីន​ចម្រុះ​ក៏មាន​ប្រសិទ្ធភាព​ល្អ​ដែរ​។​

​បរិមាណ​វីតាមីន​ដែល​អ្នកត្រូវការ​វា​អាស្រ័យ​ទៅលើ​អាយុ និង​ភេទ​របស់​អ្នក​។ កត្តា​ផ្សេងៗ​ទៀត​ដូចជា ការ​មាន​ផ្ទៃពោះ និង​ជំងឺ ក៏​ជា​រឿង​សំខាន់​ដែរ​។ ស្ត្រី​ដែល​មាន​ផ្ទៃពោះ ឬ​បំប៉ៅ​ដោះកូន​ត្រូវ​ការចំនួន​ច្រើនជាង​។ ចូរ​សុំ​យោបល់​ពី​អ្នកផ្តល់​សេវា​សុខភាព​របស់​អ្នក​លើ​ចំនួន​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។​

​តម្លៃ​ធម្មតា​លើ​ការ​ទទួលទាន​របប​អាហារ​សម្រាប់​វីតាមីន B12

​ទារក (​ការ​ទទួលទាន​ដែល​គ្រប់គ្រាន់​)

•         ០-៦​ខែ​៖ ០,៤​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (0,4mcg/day)

•         ៧-១២​ខែ​៖ ០,៥​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (0,5mcg/day)

​កូនក្មេង​

•         ១-៣​ឆ្នាំ​៖ ០,៩​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (0,9mcg/day)

•         ៤-៨​ឆ្នាំ​៖ ១,២​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (1,2mcg/day)

•         ៩-១៣​ឆ្នាំ​៖ ១,៨​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (1,8mcg/day)

​មនុស្ស​វ័យ​ជំទង់​

•         បុរស និង​ស្ត្រី​ដែល​មាន​អាយុ​ចាប់ពី ១៤​ឆ្នាំ​ឡើង​ទៅ​៖ ២,៤​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (2,4mcg/day)​៕