សូមស្វាគមន៍ចំពោះប្រិយមិត្តអ្នកអានដែលបានចូលមកកាន់ទំព័រ
"សុខភាពថ្ងៃនេះ" ។យើងខ្ញុំមានសេចក្តី
សោមនស្ស
រីករាយណាស់និងមានកិត្តិយសសូមបង្ហាញជូននូវ គេហទំព័រ "សុខភាពថ្ងៃនេះ" គឺជាបណ្តាញផ្សព្វផ្សាយមួយដែលលើកយកនូវព័ត៌មានថ្មី ចំណេះដឹងថ្មីៗ
របកគំហើញថ្មីស្តីពីសុខភាពមកធ្វើការចែកជូនដល់មិត្តអ្នកអាន។ គេហទំព័រមួយនេះ មានគោលបំណងផ្សព្វផ្សាយនូវចំណេះដឹងមូលដ្ឋានអំពីជម្ងឺផ្សេងៗ
ការបង្ការជម្ងឺ ការយល់ដឹងពីការបរិភោគចំណីអាហារ
ការរក្សាអនាម័យក្នុងការរស់នៅ -ល- តាមរយៈព័ត៌មានក្នុងទំព័រមួយនេះមិត្តអ្នកអានអាចកែប្រែអំពីរបៀបរស់នៅ ការ ធ្វើលំហាត់ប្រាណ និងការបរិភោគបានត្រឹមត្រូវ
មានជីវជាតិនិងអនាម័យ ដើម្បីបង្ការ ជម្ងឺព្រមទាំងថែទាំសុខភាពបានល្អប្រសើរឡើងជាងមុន។
ប៉ុន្តែទំព័រមួយនេះមិនអាចដើរតួនាទីជំនួសគ្រូពេទ្យបានឡើយហើយវាចាំបាច់ណាស់ ដែលមិត្តអ្នកអានទាំងអស់ ត្រូវពិគ្រោះជាមួយគ្រូពេទ្យមុនឈានដល់ការព្យាបាល ឬ មានអាការៈសង្ស័យថាខ្លួនមានជម្ងឺអ្វីមួយដើម្បីជៀសវាង គ្រោះថ្នាក់នូវការប្រើថ្នាំដោយ គ្មានវេជ្ជបញ្ជា។មានតែការធ្វើតេស្តនិងគ្រូពេទ្យទេដែលអាចស្រាយចំងល់របស់អ្នកបាន ។
យើងខ្ញុំសូមស្វាគមន៏នូវរាល់ការបញ្ចេញមតិយោបល់របស់មិត្តអ្នកអានពីគ្រប់មជ្ឈដ្ឋាន ដើម្បីកែលំអទំព័រមួយនេះ ឲ្យកាន់តែប្រសើរឡើងថែមមួយកំរិតទៀត។ ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់មិត្តអ្នកអានទាំងអស់ដែលបាន គាំទ្រទំព័រនេះ ហើយសង្ឃឹមថាមិត្តអ្នកអាននឹងបញ្ចេញជាមតិរាល់អត្ថបទដែលបានចុះផ្សាយដើម្បីឲ្យ កាន់តែប្រសើរ ។
សូមចូលរួមថែរក្សាសុខភាពទាំងអស់គ្នា។
" សុខភាពជាទ្រព្យគាប់ប្រសើរ " ! |