Sunday, January 6, 2013

ផ្លែទៀបបាយ

ផ្លែឈើ​នៅ​ប្រទេស​ខ្មែរយើង​មាន​ច្រើន​ប្រភេទ​ដែល​ពោរពេញ​ទៅដោយ​រសជាតិ​ផ្អែម​ឆ្ងាញ់ពិសារ​ ​ហើយ​មាន​ប្រភេទ​ផ្លែ​ឈើ​ខ្លះ​អាច​យកមក​ធ្វើជាថ្នាំ​សង្កូវ​ដើម្បីជួយ​ទ្រទ្រង់​សុខភាព​យ៉ាង​មាន​ប្រសិទ្ធិភាព​ ​។​ ផ្លែទៀប​មានឈ្មោះ​ជាភាសា​បារាំង​Pomme​ ​Canelle​ ​ឈ្មោះ​ជាភាសា​អង់គ្លេស​ ​Custard​ ​Apple​ ​ជារុក្ខជាតិ​ហូប​ផ្លៃមួយ​ប្រភេទ​ដែល​ងាយ​ស្រួលដាំ​ រុក្ខជាតិ​ប្រភេទ​នេះ​មាន​ដុះ​នៅ​គ្រប់ទី​កនែ្លង​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​។ ​ដើម​ទៀប​អាច​ប្រើប្រាស់​វាជាឱសថ​សម្រាប់​ព្យាបាល​ជំងឺ​បាន​ ​ដែល​អាចប្រើ​ទាំង​ស្លឹក​ ​និង​ ​ផ្លែ ស្លឹក​ទៀប​ស្រស់​បុក​លាយ​ជាមួយ​ស្រា​ស​អាច​ព្យាបាល​ស្រ្តី​ឆ្លង​ទន្លេ​មាន​ជំងឺទាស់​ ​ស្លឹក​ស្រស់​បុក​សម្រាប់​បិត​លើដំបៅ​ ​ឬ​ ​រលាក​សន្លាក់​ ​និង​ ​កក់​សក់​បំបាត់​អង្គែ​ ​។ ផ្លែ​ខ្ចី​ស្ងួត​ដុស​លាយ​ទឹក​ឱ្យ​ទៅជា​ភក់ៗ​បំពោក​លើ​កន្លែង​ហើម​ ​ហើយ​លក្ខណៈ​ពិសេស​មួយទៀត​គឺ​ផ្លែ​ទុំ​គឺជា​ថ្នាំប៉ូវ​ក្នុង​ការ​បង្កើន​ទឹកកាម​ ។​ ចំពោះ​អ្នក​ជួបបញ្ហា​ក្នុង​ការ​ខ្វះ​ទឹកកាម​គួរ​សាកល្បង​មើល​តើ​មាន​ប្រសិទ្ធភាព​កំរិត​ណា​ដែរ​??​ ព្រោះ​វា​មិន​ត្រូវ​ការ​ចំណាយ​ប្រាក់​ច្រើន​ដូច​ការ​ដែល​យើង​ទិញ​ឱសថ​ដែល​មាន​តម្លៃ​ថ្លៃ​នោះ​ទេ​។