អង្ករសំរូបសរីរាង្គ
យើងសង្កេតឃើញថាប្រជាជនកម្ពុជាបានបោះបង់ការ បរិភោគអង្ករសំរូប
ដោយសារតែរសជាតិរបស់អង្ករប្រភេទនេះមានលក្ខណៈរឹង និង
មានកំរិតរលាយខុសពីធម្មតា ។
យ៉ាងណាមិញលោកអ្នកប្រហែលជាពុំទាន់ដឹងពីសារសំខាន់នៃអង្ករសំរូបនោះទេ ៕តើអ្វីជាអង្ករសំរូប ?
អង្ករសំរូបជាអង្ករដែលគេកិនយកចេញតែសំបកខាងក្រៅរបស់ស្រូវដែលគេហៅថា
អង្កាម និង រក្សាទុក សំបកខាងក្នុង ។ សារធាតុសំខាន់ៗដែលមានប្រយោជន៍សំរាប់សុខភាពមិនត្រូវបាត់បង់តាមរយៈការកិនទេ គឺវារក្សាទុកនៅសំបកខាងក្នុងនេះ ។ ផ្ទុយទៅវិញចំពោះអង្ករសំរិត (WHITE RICE) សំបកចាងក្នុងត្រូវបានបកនិងសំអាតចេញអស់ ។
អង្ករសំរូបមានសារសំខាន់ណាស់ ដោយសារតែវាមានសារធាតុចិញ្ចឹម សំខាន់ៗជាពិសេសវីតាមីន និង សារធាតុរ៉ែខនិច ដែលជួយទ្រទ្រង់អោយរាងកាយយើងមានសុខភាពល្អ ។ ម៉្យាងវិញទៀត អង្ករប្រភេទនេះ ជួយកាត់បន្ថយ បញ្ហាទាក់ទងទៅនឹង ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និង ជំងឺរលាកសន្លាក់ដៃ ជើងទៀតផង ។ អង្ករសំរូបក៏មានសារធាតុសសៃ ដែលហៅថា (Fiber) ដែលជួយកាត់បន្ថយបញ្ហាទល់លាមក និង ជួយការពារ ជំងឺមហារីកពោះវៀនផងដែរ ។
ចំពោះអ្នកដែលចង់សំរករាង អង្ករសំរូបពិតជាមាន ប្រសិទ្ធិភាព ដោយសារតែ អង្ករសំរូបមានសារ ធាតុដែលជួយលាងសំអាត ក្រពះ និង កាត់បន្ថយជាតិខ្លាញ់ ។ ការបរិភោគអង្ករសំរូប រាល់ថ្ងៃ ធ្វើអោយរាងកាយរបស់លោកអ្នក អាចទប់ស្កាត់ជាមួយជំងឺ និង ទប់ស្កាត់ការលើស បរិមាណ ផលប៉ះពាល់ ដែលអាចជួបប្រទះ នៅថ្ងៃអនាគត ។