Showing posts with label សុខភាពបន្តពូជ. Show all posts
Showing posts with label សុខភាពបន្តពូជ. Show all posts

Sunday, April 2, 2017

ជម្ងឺទឹកនោមផ្អែមពេលមានគ៌ភ (Gestational diabetes)

ជម្ងឺទឹកនោមផ្អែមពេលមានគ៌ភប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះនៅអាមេរិករវាងពី ២ - ១០% និង ៣ ទៅ ៨% នៃស្ត្រីមានផ្ទៃពោះនៅប្រទេសអូស្រ្តាលីនឹងអភិវឌ្ឍជម្ងឺនេះ​ក្នុងចន្លោះសប្តាស៍ទី ២៤ និង ២៨ នៃការមានផ្ទៃពោះ ។



តើអ្វីទៅជាជម្ងឺទឹកនោមផ្អែមពេលមានគ៌ភ​?

ជម្ងឺទឹកនោមផ្អែមពេលមានគ៌ភ(ជួនកាលហៅថា GDM) ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ នៅ ពេលដែលកម្រិតជាតិស្ករក្នុងឈាមលេចឡើងក្នុងអំឡុងពេលមាន ផ្ទៃពោះ ។

តើអ្នកណាដែលប្រឈមមុខនឹងហានិភ័យនៃការវិវត្តជម្ងឺទឹកនោមផ្អែមពេលមានគ៌ភ?

ប្រសិនបើអ្នក៖
  • មានអាយុលើសពី ៣០ ឆ្នាំ
  • មានប្រវត្តិគ្រួសារដែលមានជម្ងឺទឹកនោមផ្អែមប្រភេទទី ២
  • លើសទម្ងន់
  • ធ្លាប់មានអំឡុងពេលមានផ្ទៃពោះពីមុនមក ។

អ្វីដែលអ្នកអាចធ្វើបាន

  • ឈប់ជក់បារី
  • ទទួលទានអាហារប្រកបដោយសុខភាពល្អ
  • ហាត់ប្រាណអោយបានទៀងទាត់
  • និងការរក្សាបាននូវទម្ងន់ដែលមានសុខភាពល្អ

Saturday, April 1, 2017

តើធ្វើដូចម្តេចដើម្បីកាត់បន្ថយហានិភ័យនៃកម្រិតជាតិស្ករក្នុងឈាមខ្ពស់នៅពេលដែលអ្នកមានផ្ទៃពោះ?

តើអ្នកដែលមានចម្ងល់ដែរឬទេ តើមូលហេតុអ្វីបានជាវេជ្ជបណ្ធឹតខ្លះតេស្ត៏ទឹកមូត្រនៅពេលដែលអ្នកមានផ្ទៃពោះ ឬ មុនសម្រាលកូន? ពីព្រោះស្រ្តីមួយចំនួនអាចរងផលប៉ះពាល់ពីជម្ងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ (Gestational Diabetes)។ ស្ត្រីភាគច្រើន កម្រិតជាតិស្ករក្នុងឈាមអាចត្រឡប់មកសភាពដើម ឬ ធម្មតាវិញបន្ទាប់ពីបានសម្រាលកូនហើយ។ ប្រហែលជា ១០ ភាគរយនៃស្ត្រីដែលមានជម្ងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ មានជម្ងឺទឹកនោមផ្អែមប្រភេទទី ២ ដោយមិនដឹងខ្លួន។




ភាគច្រើននៃការតេស្ត៏ទឹកមូត្រនឹងត្រូវចាប់ផ្តើមក្នុងអំឡុងសប្តាហ៍ទី ២៤ និង ២៨ ខណៈមានផ្ទៃពោះ។

អ្វីខ្លះទៅដែលជាកត្តាហានិភ័យ?

ប្រសឹនបើ
  • សន្ទស្សន៍ម៉ាសរាងកាយ (Body Mass Index) លើសពី ៣០
  • អ្នកមានអាយុលើសពី ២៥ ឆ្នាំ
  • ទម្ងន់ទារករបស់អ្នកលើសពី ៩ ផោន
  • កម្រិតជាតិស្ករនៅក្នុងទឹកនោម ឬ ឈាមមានកម្រឹតខ្ពស់
  • ក្រុមគ្រួសាររបស់អ្នកមានជម្ងឺទឹកនោមផ្អែមប្រភេទទី ២
  • អ្នកធ្លាប់មានជម្ងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ

តើអ្នកអាចកាត់បន្ថយហានិភ័យនៃប្រភេទជម្ងឺទឹកនោមផ្អែមតាមវិធីណា?

ស្រ្តីមានផ្ទៃពោះប្រមាណជា ៥០% មានជម្ងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ តែមិនមានកត្តាហានិភ័យណាមួយឡើយ ។ ទោះជាយ៉ាងនេះក្តី វាជាគំនិតល្អដ៏ល្អប្រពៃមួយក្នុងការទទួលយកទម្លាប់សុខភាពល្អ។

  • គួរជ្រើសរើសរបបអាហារដែលមានសុខភាពល្អ កាត់បន្ថយការបរិភោគស្ករ កាបូអ៊ីដ្រាតកែឆ្នៃ (Refined Carbohydrate) បរិភោគផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិទាំងមូល (Whole grains) អោយបានច្រើន។
  • ពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នក អំពីលំហាត់ប្រាណសមស្របណាមួយសម្រាប់អ្នក។ លំហាត់ប្រាណដូចជា ការដើរ ការហែលទឹក យូហ្គា ជាប្រភេទលំហាត់ប្រាណដ៏ប្រពៃមួយ។

អ្វីៗដែលអ្នកគួរឈ្វេងយល់

ប្រសិនបើអ្នកមានជម្ងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ នោះវាអាចបង្កឱ្យមានបញ្ហាមួយចំនួនដល់អ្នក និង កូនរបស់អ្នក។

ខណៈដែលការផ្គត់ផ្គង់អាំងស៊ុយក្នុងរាងកាយរបស់អ្នកមិនអាចរផ្គត់ផ្គង់បានគ្រប់គ្រាន់ ហើយជាតិស្ករ (Glucose) បន្ថែមនៅក្នុងឈាមរបស់អ្នកមានកំណើនខ្ពស់ នោះទារករបស់នឹងអ្នកទទួលបានថាមពល (Energy) លើសពីសេចក្តីតម្រូវការរបស់គេ ពេលនោះជាតិស្ករត្រូវបានបន្លែងជាខ្លាញ់ (Fat)។ ជាលទ្ធផលអាចធ្វើអោយទារកធំ អាចប្រឈមមុននឹងការសម្រាលដោយការវះកាត់ និង ហានិភ័យនៃការស្លាប់របស់ទារក។

ទារកដែលកើតពីម្តាយដែលមានជម្ងឺទឹកនោមផ្អែមតម្រូវអោយមានការតាមត្រួតពិន្យកម្រិតជាតិស្ករនៅក្នុងឈាមរបស់ពួកគេចាប់ពីកំណើត។ ទារកដែលមានជាតិស្ករក្នុងឈាមកម្រឹតទាប អាចបណ្តាលមកពីម្តាយរបស់គេមានជម្ងឺទឹកនោមផ្អែមប្រភេទណាមួយក្នុងចំណោមប្រភេទជម្ងឺទឹកនោមផ្អែមទាំងឡើយ វាអាចបង្ករឱ្យមានបញ្ហាសុខភាពដល់ទារកដូចជា រោគប្រកាច់ ជាដើម។

ទោះជាយ៉ាងណា អ្នកទារកនឹងមានសុខភាពល្អប្រសិនបើអ្នកផ្តោតទៅលើ:
  • តាមដានកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកឱ្យបានទៀងទាត់។
  • កាត់បន្ថយការបរិភោគកាបូអ៊ីដ្រាតនិងស្ករ។
  • ហាត់ប្រាណឱ្យបានទៀងទាត់។
អានអត្ថបទដើម ==> "What you need to know about gestational diabetes"

Sunday, September 1, 2013

ការរួមភេទអាស្រ័យលើក្រុមឈាម

ពួក​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ "​ជនល្មើស​"​ថ្មី ក្នុងការ​ចុះសម្រុង​ឬ​មិន​ចុះសម្រុង​ក្នុង​ជីវិត​ផ្លូវភេទ នោះគឺក្រុម​ឈាម ។​

-​បុរស និង​ស្ត្រី​មាន​ក្រុម​ឈាម O​ដូចគ្នា ៖ ក្នុង​ថ្ងៃ​ពួកគេ​ត្រូវការ​មាន​សកម្មភាព​រាងកាយ​ដូចជា​ហាត់​កីឡា ដើរ ធ្វើ​កិច្ចការ​ផ្ទះ​ជាមួយគ្នា ដើម្បី​មាន​សុភមង្គល​នៅពេល​យប់ ។ នៅ​ពេលយប់ ជីវិត​ផ្លូវភេទ​ពួកគេហាក់ដូច​ស្រុះស្រួល​អស្ចារ្យ ។​

-​បុរស​ក្រុម​ឈាម O ស្ត្រី​ក្រុម A ៖ គូ​នេះ​ចុះសម្រុង​លើ​គោលការណ៍ ៖ បុរស​ម្ចាស់ការ ស្ត្រី​អសកម្ម ។ កាយវិការ​បបោសអង្អែល និង​ពាក្យ​ខ្សឹបខ្សៀវ ផ្អែម​ល្អែ​ម នឹង​នាំ​ស្ត្រី​ឲ្យ​មាន​ភាពទន់ភ្លន់ និង​សកម្ម​ជាង ។​

-​បុរស​ក្រុម​ឈាម O ស្ត្រី​ក្រុម B ៖ បុរស​សកម្ម​ជ្រុល ចំណែក​ស្ត្រី​អសកម្ម​ហួស តែ​គឺ​រឿងនេះ​ធ្វើ​ឲ្យ​ទាំង​២​នាក់ ត្រូវ​រំញោច ។ ពួកគេ​ជានិច្ចកាល​មាន​សម្រើប​ទទួលយក​គ្នា​ដោយ​មិន​ត្រូវការ​កាលវិភាគ ។​

-​បុរស​ក្រុម​ឈាម B ស្ត្រី​ក្រុម O ៖ បុរស​នឹង​សម្រេច​កម្រិត​ស៊ីសង្វាក់​គ្នា​រវាង​អ្នក​ទាំង​២ ។ ប្រសិន​បុរស​ទន់ភ្លន់ អត់ធ្មត់​នោះ​នឹង​ទទួលបាន​រង្វាន់​សក្តិសម ។ តែប្រសិនបើ​បុរស​ជាម​នុស្ស​គិតតែ​ប្រយោជន៍​ខ្លួនឯង មិន​គិតដល់​អារម្មណ៍​ដៃគូ នោះ​នឹង​ជួប​ភាពមិន​ចុះសម្រុង​ជា​រៀងរហូត ។​

-​បុរស​ក្រុម​ឈាម A ស្ត្រី​ក្រុម O ៖ ទាំង​២​នាក់​សុទ្ធតែ​ញៀន​សិច មាន​តម្រូវការ​យ៉ាង​បន្ទាន់​អំពី​ផ្លូវភេទ ។​

-​បុរស​និង​ស្ត្រី​មាន​ក្រុម​ឈាម A ដូចគ្នា ៖ ចំពោះ​ស្ត្រី​ក្រុម​ឈាម A នោះ​បុរស​ជា​មុខសញ្ញា​ដ៏​ល្អ​បំផុត ។ ដោយ​ត្រូវការ​តែ​ពាក្យសម្តី​កន្លះ​ម៉ាត់ និង​ក្រសែភ្នែក​បន្តិច នោះ​បុរស​នឹង​យល់បាន​បទបញ្ជា​ពី​ភាគី​ស្ត្រី ។​

-​បុរស​ក្រុម​ឈាម A ស្ត្រី​ក្រុម​ឈាម B ៖ ពួកគេ​ចូលចិត្ត​សំណេះសំណាល​អំពី​សិច​ជាង​ការ "​ហ្វឹកហាត់​" ។ ​ពួកគេ​រាង​ខ្វះ​កម្រិត​រំញោច​ឲ្យ​គ្នា រាង​ខ្ជិល​បន្តិច​ក្នុងការ​ផ្លាស់ប្តូរ​កាយវិកា​រ ។ ជីវិត​ផ្លូវភេទ​ខ្វះ​ភាព​ចៃដន្យ និង​រស់​រវើក ។​

-​បុរស​ក្រុម​ឈាម B ស្ត្រី​ក្រុម​ឈាម A ៖ ពួកគេ​ចំណុះ​ទៅលើ​អារម្មណ៍​ត្រេកត្រអាល​ខុស​ប្រក្រតី ។ ពួកគេ​ម្នាក់ៗ​មាន​សមត្ថភាព​សកម្ម​តែ​មិនត្រូវ​ខួប​ជីវសាស្ត្រ ។​

-​បុរស​និង​ស្ត្រី​មាន​ក្រុម​ឈាម B ៖ ពួកគេ​ចាត់ទុក​កាមគុណ​ជា​ល្បែង​កំសាន្ត​ធម្មតា​គ្មានអ្វី​ពិសេស សម្រេច​វា​ដោយសារ​កាតព្វកិច្ច ។​

-​បុរស​ក្រុម​ឈាម B ស្ត្រី​ក្រុម AB ៖ ទាំង​២​នាក់ សុទ្ធតែ​អន្ទះសា ពិសេស​ពេល​ដៃគូ​បុរស​ក្មេង​ជាង​បន្តិច​ប្រៀប​នឹង​ស្ត្រី ។​

-​បុរស​ក្រុម​ឈាម AB ស្ត្រី​ក្រុម O ៖ សិច​ធ្វើ​ឲ្យ​ពួកគេ​ផ្សារភ្ជាប់​ជាង ។ ពួកគេ​នឹង​ក្លាយជា​គូ​សុភមង្គល​ប្រសិន​បុរស​ចេះ​បញ្ជា "​កម្តៅ​" របស់​ដៃគូ ។

-​បុរស​ក្រុម​ឈាម O ស្ត្រី​ក្រុម AB ៖ ពួកគេ​ចូលចិត្ត​ផ្លាស់ប្តូរ​ជាមួយគ្នា បច្ចេកទេស​ថ្មី ។ ហាក់ដូចជា​អ្នក​អាជ្ញាកណ្តាល​គ្រប់​ល្បែង​សប្បាយ តែ​ការឆ្លើយតប​រប​ស់បុរ​ស​ក៏​ត្រូវបាន​វាយតម្លៃ​ខ្ពស់ ។​

-​បុរស​ក្រុម​ឈាម AB ស្ត្រី​ក្រុម​ឈាម A ៖ បុរស​ខ្នះខ្នែង និង​ឧស្សាហ៍​ព្យាយាម ក្នុងពេល​ស្ត្រី​រាង​សោះអង្គើយ និង​គេចវេះ ។ ពួកគេ​ពុំមាន​អនាគត ។​

-​បុរស​ក្រុម​ឈាម AB ស្ត្រី​ក្រុម​ឈាម B ៖ ដង់ស៊ីតេ​សិច រង្វើល​ជាង​ច្រើន​ប្រៀប​នឹង​គូស្នេហ៍​ដទៃ ប៉ុន្តែ​នៅតែ​ពេញចិត្ត​ចំពោះ​គ្នា ។​

-​បុរស និង​ស្ត្រី​ក្រុម​ឈាម AB ៖ ពួកគេ​នឹងមាន​ប៉ូល​២ ឬ​ចុះសម្រុង​បំផុត​ក្នុង​រឿង​សិច ឬក៏​ច្របូកច្របល់ ប្រសិន​ពុំមាន​សមត្ថភាព​ច្នៃប្រឌិត ៕f/​M

(ប្រភពCEN)

Sunday, June 9, 2013

ការប្រើ​ប្រាស់​វិធី​សាមញ្ញ​អាច​ការ​ពារ​ជំងឺ​មហារីក​ស្បូន

ការស្រាវ​ជ្រាវ​មួយ​ដែលធ្វើ​ឡើង​ដោយ​អ្នក​ស្រាវ​ជ្រាវ​ឥណ្ឌា​បាន​រក​ឃើញ​ថា​ ការ​ធ្វើ​តេស្ត​ដ៏​សាមញ្ញ​មួយដោយ​ប្រើប្រាស់​ទឹក​ខ្មេះ​ អាច​ការ​ពារ​ការ​បាត់បង់​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ​ពី​ ជំងឺ​មហារីក​ស្បូន​។
ការប្រើ​ប្រាស់​វិធី​សាមញ្ញ​អាច​ការ​ពារ​ជំងឺ​មហារីក​ស្បូន។ (Credit: ABC)
ការ​ស្រាវ​ជ្រាវ​ដោយ​ជ្រើសរើស​អ្នក​ចូលរួម​​ជា​ស្រ្តី​ជន​ ជាតិ​ឥណ្ឌា​ ១សែន ៥​ម៉ឺន​នាក់​ ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ​បាន​រក​ឃើញ​ថា​ ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​ទឹក​ខ្មេះ​ជូត​លើ​ស្បូន​អាច​ធ្វើ​ឲ្យ​សាច់​ដុះ​ បង្ក​ជា​មហារីក​ស្បូន​ប្រែ​ក្លាយ​ជា​មាន​ពណ៌ស។
នេះ​គឺ​ជា​ វិធី​ធ្វើ​តេស្ត​ដ៏​សាមញ្ញ​មួយ​ក្រៅ​ពី វិធី​ធ្វើ​តេស្ត​ដែល​មាន​តម្លៃ​ថ្លៃ​ ដែល​គេ​កំពុង​ប្រើប្រាស់​ក្នុង​ប្រ​ទេស​អ្នក​មាន​ហើយអាច​កាត់​បន្ថយ​ការ​ ស្លាប់​បណ្តាល​មក​ពី​មហារីក​ស្បូន​រហូត​ដល់ ៨០​ភាគរយ ក្នុង​បណ្តា​​ប្រ​ទេស​អ្នក​មាន។
ការ​សិក្សារបស់​អ្នក​ ស្រាវ​ជ្រាវ​ឥណ្ឌា​បង្ហាញ​ថា​ការ​ធ្វើ​តេស្ត​សាមញ្ញ​ដោយ​ប្រើ​ប្រាស់​ទឹក​ ខ្មេះ​អាច​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​ជំងឺ​មហារីក​ស្បូន​បាន​រហូត​ដល់ ៣១%។
មន្ត្រី​សុខាភិបាល​ក្នុង​រដ្ឋ Maharashtra ដែល​ការ​ស្រាវ​ជ្រាវ​នេះ​បាន​ធ្វើ​ឡើង​ កំពុង​រៀបចំ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​បុគ្គលិក​ពេទ្យ​ដើម្បី​ផ្តល់​ការ​ ពិនិត្យ​ដោយ​ប្រើ​ប្រាស់​ទឹក​ខ្មេះ​ឲ្យ​បាន​ដល់​ស្ត្រី​គ្រប់​រូប​ដែល​មាន​ អាយុ​ពី ៣៥ ដល់ ៦៤​ឆ្នាំ​ក្នុង​រដ្ឋ​នេះ។
ក្រុម​អ្នក​ ស្រាវ​ជ្រាវ​នេះ​ក៏​កំពុង​ធ្វើ​ការ​ជា​មួយ​មន្ត្រី​សុខាភិបាល​ថ្នាក់​ជាតិ​ ដើម្បី​រៀបចំ​ធ្វើ​ឲ្យ​មាន​ការ​ផ្តល់​សេវា​ធ្វើ​តេស្ត​នេះ​ដល់​ស្រ្តី​គ្រប់ ​រូប​នៅ​ទូទាំង​ប្រ​ទេស៕

(ប្រភព៖ វិទ្យុអូស្ត្រាលី)

Friday, May 17, 2013

ស្វែង​យល់​អំពី​កូន​ក្រៅ​ស្បូន

នៅ​ពេល​មាន​ផ្ទៃ​ពោះ​ធម្មតា អូវែ​របស់​អ្នក​បញ្ចេញ​មេ​ជីវិត​ញី​ទៅ​ក្នុង​ដៃ​ស្បូន​របស់​អ្នក​។ ប្រសិន​បើ​មេ​ជីវិត​ញី​ជួប​ជាមួយ​មេ​ជីវិត​ឈ្មោល នោះ​មេ​ជីវិត​ញី​ដែល​បង្ក​កំណើត​ធ្វើ​ដំណើរ​ទៅ​ក្នុង​ស្បូន​របស់​អ្នក ដើម្បី​ភ្ជាប់​ខ្លួន​នឹង​ស្រទាប់​ខាង​ក្នុង​របស់​ស្បូន​ហើយ​បន្ត​រីក​លូត​ លាស់​រហូត​ដល់​រយៈ​ពេល​៩ ខែ។


ប៉ុន្តែ​១​ក្នុង​ចំណោម​ករណី មាន​ផ្ទៃ​ពោះ​៥០ មេ​ជីវិត​ញី​ដែល​បាន​បង្ក​កំណើត​មិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្បូន​វិញ​ទេ​។ ករណី​នេះ ហៅ​ថា កូន​ក្រៅ​ស្បូន ឬ​កូន​នៅ​ដៃ​ស្បូន​។ ក្នុង​ករណី​កម្រ មេ​ជីវិត​ញី​ដែល​បង្ក​កំណើត​ស្ថិត​នៅ​ក្នុង​អូវែរ ឬ​សរីរាង្គ​ផ្សេង​ទៀត​ក្នុង​ពោះ​របស់​អ្នក។ ក្នុង​ករណី​ទាំង​ពីរ​នេះ​អ្នក​សុទ្ធ​តែ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់។ នៅ​ពេល​មាន​ករណី​កូន​ក្រៅ​ស្បូន អ្នក​ត្រូវ​ស្វែង​រក​ការ​ព្យាបាល​ជា​បន្ទាន់។
ជា​ញឹក​ញាប់ កូន​ក្រៅ​ស្បូន​កើត​ឡើង​ក្នុង​រយៈ​ពេល​ពីរ​ឬ​បី​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ ផ្ទៃ​ពោះ។ អ្នក​អាច​នឹង​មិន​ដឹង​ខ្លួន​ថា​មាន​ផ្ទៃ​ពោះ​នៅ​ឡើយ​ទេ។
កូន​ក្រៅ​ស្បូន​អាច​ជា​រឿង​គួរ​ឱ្យ​ភ័យ​ ខ្លាច​ណាស់។ ទារក​នឹង​ស្លាប់ ដែល​ជា​ការ​បាត់​បង់​មួយ ដែល​ត្រូវ​ការ​ពេល​វេលា​ដើម្បី​បំបាត់​ទុក្ខ​នេះ​បាន។ ប៉ុន្តែ​អ្នក​អាច​មាន​អារម្មណ៍​ធូរ​ស្បើយ​នៅ​ពេល​ដែល​អ្នក​ដឹង​ថា បើ​ទោះ​ជា​អ្នក​មាន​កូន​ក្រៅ​ស្បូន​ក៏​ដោយ​ក៏​អ្នក​នឹង​អាច​មាន​ផ្ទៃ​ពោះ​ ប្រកប​ដោយ​សុខភាព​ល្អ​នៅ​ពេល​អនាគត។

សំណួរ​ទី១៖ តើ​អ្វី​ជា​សញ្ញា និង​រោគ​សញ្ញា​នៃ​កូន​ក្រៅ​ស្បូន?
រោគ​សញ្ញា​នៃ​កូន​ក្រៅ​ស្បូន​គឺ ហូរ​ឈាម​តាម​ទ្វារ​មាស​តិច​តួច ក្អួត ចង្អោរ ឈឺ​ចុក​ចាប់​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម ឈឺ​រមួល​ក្នុង​ពោះ​ខ្លាំង ឈឺ​មួយ​ចំហៀង​ខ្លួន វិល​មុខ ឬ​អស់​កម្លាំង​ឈឺ​ស្មា ក ឬ​ចុង​ពោះវៀន​ធំ ប្រសិន​បើ​ដៃ​ស្បូន​រហែក វា​អាច​ធ្វើ​ឱ្យ​ឈឺ​ចុក​ចាប់ និង​ហូរ​ឈាម​ដែល​អាច​បណ្តាល​ឱ្យ​សន្លប់​។
ប្រសិន​បើ​អ្នក​ជួប​ប្រទះ​នឹង​អាការ​រោគ​ ដូច ខាង​លើ ចូរ​ទាក់​ទង​ទៅ​អ្នក​ផ្តល់​សេវា​ថែ​ទាំ​សុខភាព​របស់​អ្នក​ជា​បន្ទាន់ ហើយ​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់។ ការ​ទៅ​មន្ទីរពេទ្យ​បាន​ឆាប់​រហ័ស​គឺជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​កាត់​ បន្ថយ​ការ​ប្រឈម​នឹង​ការ​ហូរ​ឈាម​ធ្ងន់​ធ្ងរ និង​ដើម្បី​រក្សា​លទ្ធភាព​មាន​កូន​របស់​អ្នក​។

សំណួរ​ទី២៖ តើ​អ្វី​ជា​មូលហេតុ​បណ្តាល​ឱ្យ​មាន​បញ្ហា​កូន​ក្រៅ​ស្បូន?
បញ្ហា​មួយ​ដែល​បណ្តាល​ឱ្យ​មាន​បញ្ហា​កូន​ ក្រៅ​ស្បូន គឺ​ដៃ​ស្បូន​រង​ការ​បំផ្លាញ ដែល​មិន​អាច​ឱ្យ​មេ​ជីវិត​ញី​បង្ក​កំណើត​ចូល​ទៅ​ក្នុង​ស្បូន ដូច្នេះ​វា​ក៏​ធ្វើ​ការ​លូត​លាស់​ក្នុង​ដៃ​ស្បូន ឬ​កន្លែង​ផ្សេង​ទៀត។
អ្នក​ប្រហែល​ជា​មិន​ធ្លាប់​ដឹង​ទេ​ថា​តើ​ អ្វី​ដែល​បណ្តាល​ឱ្យ​មាន​កូន​ ក្រៅ​ស្បូន។ ប៉ុន្តែ​អ្នក​អាច​មាន​បញ្ហា​ប្រឈម​ខ្ពស់​ប្រសិន​បើ​អ្នក​ដាក់​កង​ក្នុង​ ស្បូន (IUD) នៅ​ពេល​ដែល​អ្នក​មិន​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ ធ្លាប់​មាន​ជំងឺ​រលាក​អាង​ត្រគាក (PID) មាន​ជំងឺ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ (Chlamydia and Gonorrhea) មាន​ដៃ​ស្បូន​មិន​ប្រក្រតី​តាំង​ពី​កំណើត ធ្លាប់​វះកាត់​នៅ​អាង​ត្រគាក (ពីព្រោះ​ស្នាម​វះ​អាច​រារាំង​មេ​ជីវិត​ញី​ដែល​បង្ក​កំណើត​មិន​ឱ្យ​ធ្វើ​ ដំណើរ​ទៅ​ក្នុង​ស្បូន) ធ្លាប់​មាន​កូន​ក្រៅ​ស្បូន ចង​ដៃ​ស្បូន (ការ​វះ​កាត់​មិន​ឱ្យ​មាន​កូន​) ឬ​ស្រាយ​ដៃ​ស្បូន​មិន​បាន​សម្រេច។

សំណួរ​ទី៣៖ តើ​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​កូន​ក្រៅ​ស្បូន​យ៉ាង​ដូចម្តេច?
នៅ​ពេល​អ្នក​ទៅ​មន្ទីរពេទ្យ​គ្រូ​ពេទ្យ​ អាច​ធ្វើ​តេស្ត​ពិនិត្យ​ផ្ទៃ​ពោះ ពិនិត្យ​អាង​ត្រគាក និង​តេស្ត អេកូសាស្ត្រ​ដើម្បី​មើល​ស្ថានភាព​ស្បូន និង​ដៃ​ស្បូន។
ប្រសិន​បើ​ពិនិត្យ​ឃើញ​ថា​មាន​កូន​ក្រៅ​ ស្បូន អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​នឹង​សម្រេច​ថា​នឹង​ត្រូវ​ព្យាបាល​បែប​ណា​ទើប​ ល្អ ដោយ​យោង​ទៅ​លើ​ស្ថានភាព​វេជ្ជសាស្ត្រ​របស់​អ្នក និង​គម្រោង​មាន​ផ្ទៃ​ពោះ​របស់​អ្នក​នា​ពេល​អនាគត។

សំណួរ​ទី៤៖ តើ​គេ​ព្យាបាល​កូន​ក្រៅ​ស្បូន​ដោយ​របៀប​ណា​?
ទារក​មិន​អាច​សង្គ្រោះ​បាន​ទេ​នៅ​ពេល​មាន​ កូន​ក្រៅ​ស្បូន​។ ប្រសិន​បើ​បញ្ហា​កូន​ក្រៅ​ស្បូន​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​មុន​ពេល​ ដៃ​ស្បូន​របស់​អ្នក​រហែក​អ្នក​អាច​មាន​ជម្រើស​ក្នុង​ការ​ព្យាបាល​ដូច​ជា៖ ក- ការ​ពិនិត្យ​តាម​ដាន​យ៉ាង​ដិត​ដល់ ខ- ការ​ប្រើ​ថ្នាំ​និង គ- ការ​វះកាត់។ វេជ្ជបណ្ឌិត​ជំនាញ ឬ វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ដ្រី​អាច​ផ្ដល់​ដំបូន្មាន​ដល់​អ្នក​អំពី​សារ​ ប្រយោជន៍​និង​គ្រោះ​ថ្នាក់​នៃ​ជម្រើស​នីមួយៗ​។

ក- ការ​ពិនិត្យ​តាម​ដាន​យ៉ាង​ដិត​ដល់
ប្រសិន​បើ​អ្នក​មាន​រោគ​សញ្ញា​តិច​តួច​នោះ ​ការ​មាន​ផ្ទៃ​ពោះ​នឹង​អាច​ ដោះស្រាយ​ដោយ​ខ្លួន​ឯង​។ មេ​ជីវិត​ញី​ដែល​បង្ក​កំណើត​នឹង​ងាប់​ហើយ​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ ជាលិកា​ជិតៗ​នោះ​ដោយ​មិន​បាច់​ព្យាបាល​។ ការ​ព្យាបាល​ទំនង​ជា​មិន​ចាំ​បាច់​ទេ ប្រសិន​បើ​ការ​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​ថា​កម្រិត​អ័រម៉ូន hCG ទាប​។

ខ- ថ្នាំ Methotrexate
ប្រសិន​បើ​បញ្ហា​កូន​ក្រៅ​ស្បូន​កំពុង​តែ​ វិវឌ្ឍ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ឃើញ​ទាន់​ពេល​វេលា​គ្រូ ​ពេទ្យ​អាច​ព្យាបាល​បញ្ហា​នេះ​ដោយ​ប្រើ​ប្រាស់​ថ្នាំ Methotrexate ។

គ-ការ​វះកាត់
ការ​វះ​កាត់​យក​កូន​ក្រៅ​ស្បូន​ចេញ​ជា​ការ ​ព្យាបាល​ដែល​ធ្វើ​ឡើង​ញឹក​ ញាប់​ជាង​គេ​សម្រាប់​បញ្ហា​មាន​កូន​ក្រៅ​ស្បូន​។ ជា​ធម្មតា​គេ​ប្រើ​ប្រាស់​ការ​វះកាត់​បែប​ឡាប៉ារ៉ូស្កូពី​(Laparoscopy)។ ក្នុង​ការ​វះកាត់​បែប​នេះ​គេ​ស៊ក​កាមេរ៉ា​តូច​មួយ​និង​ឧបករណ៍​វះកាត់​ចូល​ ដោយ​ចោះ​រន្ធ​តូច​នៅ​ក្នុង​ពោះ​របស់​អ្នក​។ ប្រសិន​បើ​ដៃ​ស្បូន​ខូច​ខាត​គ្រូ​ពេទ្យ​អាច​នឹង​កាត់​ដៃ​ស្បូន​នេះ​ចោល​ដែរ​ ។

(ប្រភព៖ខ្មែរស្ថាបនា)

Tuesday, February 19, 2013

យុវវជន​អូ​ស្ត្រាលី​ទទួល​​វ៉ាក់​សាំង​ការ​ពារ​ជំងឺកាមរោគ HPV

នៅ​ថ្ងៃ​នេះ​រដ្ឋា​ភិបាល​អូ​ស្ត្រាលី​បាន​ចាប់​ផ្តើម​សម្ពោធ​ការ​ផ្តល់​ វ៉ាក់​សាំង​ថ្នាក់​ជាតិ​ដើម្បី​ការ​ពារ​ក្មេង​ប្រុស​ពីការ​ឆ្លង​កាម​រោគ​ ប្រភេទ HPV។
ក្នុង​ករណី​ខ្លះ​ កាមរោគ HPV ​ដែល​បណ្ដាល​ឲ្យ​មាន​ពងបែក​នៅ​តាម​ស្បែក​ក្នុង​ផ្នែក​សំខាន់ៗ​នៃ​រាងកាយ​នោះ អាច​​បណ្តាល​ឲ្យ​កើត​​ជំងឺ​មហា​រីកដៃ​ស្បូនចំពោះស្រ្តី។ រហូត​មក​ទល់​ពេល​នេះ​គេ​មាន​តែ​​កម្ម​វិធី​ផ្តល់​វ៉ាក់​សាំង​ដល់​ក្មេង​ស្រី ​ដែល​មាន​អាយុ​ពី ១២ ទៅ ១៣​ឆ្នាំ​ប៉ុណ្ណោះ​ ដែល​បាន​ចាប់​ផ្តើម​ធ្វើឡើង​​ចាប់​តាំង​តែ​ពី​ឆ្នាំ ២០០៧​មក​ម្ល៉េះ។
ប៉ុន្តែ ​មេ​រោគ​នេះ​ក៏​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​មហា​រីក​ជា​ច្រើន​ប្រ​ភេទ​ទៀត​ផង​ ដែរ​ដល់​ក្មេង​ប្រុស ហើយ​រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​លោក Tanya Plibersek បាន​មាន​ប្រ​សាសន៍​ថា ប្រ​ទេស​អូ​ស្ត្រាលី​ជា​ប្រ​ទេស​ទី​មួយ​ហើយ​នៅលើ​ពិភព​លោក​ក្នុង​ការ​ផ្តល់​ វ៉ាក់​សាំង​ប្រ​ភេទ​នេះ​ដល់​ក្មេង​ប្រុស​ដោយ​មិន​គិត​ប្រាក់៕

(ប្រភព៖វិទ្យុអូស្ត្រាលី)

Friday, January 11, 2013

វិធី​រាប់​អាយុ​គភ៌ និង​ថ្ងៃ​កំណត់​សម្រាល​

   ការរាប់​អាយុគភ៌​របស់​គ្រូពេទ្យ គឺរាប់​ពី​ថ្ងៃ​ដំបូង​នៃ​ការ​មាន​រដូវ​លើក​ចុង​ក្រោយ ជា​គោល ក្នុង​ការ​គណនា​អាយុគភ៌ និង​ការ​កំណត់​ថ្ងៃ​សម្រាល​ ដោយ​យក​ថ្ងៃដំ​បូង នៃ​រដូវ​ចុង​ក្រោយ បូក​នឹង​លេខ៧ ដូច​ជា ថ្ងៃ​ទី១០+៧ ត្រូវ​ជា​ថ្ងៃ១៧ បន្ទាប់​មក ត្រូវ យក​ខែ​នៃរ​ដូវ​ចុងក្រោយ
ដក​នឹង​លេខ៣ ដូច​ជា​ខែ៨-៣ ស្មើនឹង​៥ គឺខែឧសភា។ ដូ​ច្នេះ ប្រសិន​បើថ្ងៃ​ដំបូង​នៃរដូវ​ចុង​ក្រោយ ជា​ថ្ងៃទី១០​ សីហា ថ្ងៃ​កំណត់​សម្រាល​ ជា​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ​បន្ទាប់ នេះ​ជា​ការគណនា​បែប​ត្រួសៗ​ប៉ុណ្ណោះ។
     ចំណែក​ការរាប់​អាយុគភ៌មួយ​ទៀត របស់​គ្រូពេទ្យ​ផ្នែក​សម្ភព មាន​វិធីគណនា ជាសប្តាហ៍ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ដំបូង​នៃ​ការ​មាន​រដូវ​ចុង​ក្រោយ ដោយគិត​ថា តាម ធម្មតា ស្ត្រី​មានគភ៌(ពពោះ) ចំនួន ៤០សប្តាហ៍ ទើប​គ្រប់​កំណត់​សម្រាល ហើយ​ អាយុគភ៌ ១ខែ របស់​គ្រូពេទ្យ​សម្ភព ស្មើនឹង ៤សប្តាហ៍ ឬ ២៨ថ្ងៃ​ (មិនមែន ៣០ថ្ងៃ ដូច​មនុស្ស​ទូទៅ)។ ដូច្នេះ គ្រូពេទ្យ​ផ្នែក​សម្ភព ចាត់​ទុកអាយុគភ៌ គឺ​២៨០ថ្ងៃ ឬ ៤០សប្តាហ៍ ឬ ១០ខែ ទើប​គ្រប់កំ​ណត់សម្រាល។
     ទោះជាយ៉ាង​ណា បច្ចុប្បន្ន​នេះស្ត្រីភាគ​ច្រើន ពឹងលើ​ការពិនិត្យ​អេកូ ព្រោះ នឹង​ដឹងថ្ងៃ​គ្រប់ខែ​សម្រាល​កូនច្បាស់​លាស់ ដែល​ទោះបីមាន​លើស ឬខ្វះ ក៏អាច​ជា ព័ត៌មាន​សម្រាប់ការបង្ការ​ខ្លួន ត្រៀម​លក្ខណៈ​ទុក​ជាមុន​បានល្អដែរ៕

(ប្រភព៖អង្គរធំ)

Tuesday, January 1, 2013

សាកលវិទ្យាល័យ វ៉ាស៊ីនតោន ​បង្កើត​ស្រោមអនាម័យ​សម្រាប់​ស្ត្រី​តាម​វិធីសាស្ត្រ​យ៉ាង​ពិសេស​

  ​អាមេរិក ៖ ​ ប្រជាជន​នៅ​ទូទាំង​សកលលោក​នឹង​ទទួលបាន​អត្ថ​ប្រ​យោ​ជ​ន៍​​ថ្មី​​មួ​យ​ទៀ​ត​ប ​ន្ទា​ប់​ពី​​ស្រោ​ម​អ​នា​ម័​យ​​ស្ត្រី​ដែ​ល​​អា​ច​​កា​រ​ពា​រ​​ប្រ​ឆាំ​ងនឹ ​ង​​កា​រ​​មា​នគ​ភ៌ និងជំ​ងឺ​​កា​ម​រោ​គ​​តា​មរយៈ​ការរំលាយ​ក្នុង​រាងកាយ ត្រូវបាន​គេ​បង្កើត ហើយ​ក្រុម​អ្នកជំនាញ​បាន​ អះអាងថា "​ការការពារ​ដោយ​ប្រុងប្រយ័ត្ន​នេះ​" អាច​ការពារ​សុវត្ថិភាព​មនុស្ស​ពី​វីរុស​ហ៊ី​វ និង​ការ​មានគភ៌​ដែល​មិន​ចង់បាន​តាមរយៈ "​ការរំលាយ​" និង បញ្ចេញ​សារធាតុ​គីមី​។​
         ​ក្រុម​ អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ វ៉ាស៊ីនតោន​បាន​អភិវឌ្ឍន៍​ឡើង​នូវ​ស្រោមអនាម័យ​នេះ​ពី​សរសៃ​ហ្វៃ​ប៊ឺ​ល្អិតៗ ​ជាច្រើន តាមរយៈ​វិធីសាស្ត្រ​ដ៏​ពិ​សេសមួយ​។ សរសៃ​ហ្វៃ ប៊ឺ មើលទៅ​ដូចជា​ក្រណាត់​សម្លៀកបំពាក់​នេះ​ត្រូវបាន​ត្បាញ​ចេញពី​ឱសថ​ទៅជា "​សំណាញ់​" ស្តើង​បំផុត​ហើយ សំណាញ់​នេះ​ក្រោយមក​ត្រូវបាន​គេ​រចនា​ឡើង​ដើម្បី​ធ្វើ​ឲ្យ​រលាយ បន្ទាប់ពី​ការប្រើប្រាស់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី ឬ ច្រើន​ថ្ងៃ​ផងដែរ​។​
​ស្រោមអនាម័យ​នេះ​មិន​ត្រឹមតែ​អាច​បង្ខាំង​ស្ពែ​ម​បាន​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​អាច​បញ្ចេញ​នូវ​ឱសថ​ប្រឆាំង​ហ៊ី​វ និង ថ្នាំ​ពន្យា​r​កំណើត​ដ៏​មាន​ប្រសិទ្ធភាព​ទៀតផង​។ លោក​គីម វូដ​រ៉ូ ជំនួយការ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ វ៉ាស៊ីនតោន​ផ្នែក​បង្កើត​ហ្សែ​ន បាន​និយាយថា "​ក្តី​សុបិន​របស់​យើង គឺ​ការបង្កើត​ផលិតផល​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​ដើម្បី​ការពារ​ខ្លួន ពី​ការឆ្លង​វីរុស​ហ៊ី​វ និង​ការ​មានគភ៌​ដោយ​មិនបាន​ព្រាងទុក ។ ស្រោមអនាម័យ​ថ្មី​នេះ​នឹង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ និង អនុញ្ញាត​ឲ្យ​ស្ត្រី​មាន​អារម្មណ៍​ចង់​ប្រើប្រាស់​វា​៕




ប្រភព៖​watphnom-news

Monday, December 24, 2012

ថ្នាំគ្រាប់​ពន្យារកំណើតសំរាប់​បុរស

ជា​ទូទៅពន្យារកំណើតជា​ភារៈរបស់​នារី ទោះ​បី​ជា​មាន​ស្ត្រីមួយ​ភាគ​មិន​បាន​ខ្វាយ​ខ្វល់​ពី​បញ្ហានេះ​ក៏​ដោយ។ គឺពួក​គេ​ជា​អ្នក​ដែល​ត្រូវ​តែ​ចងចាំ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ការ​លេប​ ថ្នាំនេះ រឺ​រំលឹក​បុរស​របស់​គេ​អោយ​ប្រើ​ស្រោម​ការពារកំណើត ព្រោះ​ថា​ពួក​បុរសភាគ​ច្រើន​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​បញ្ហា​នេះ​ទេ ​ព្រោះ​ពួក​គេ​មិន​មែន​ជា​អ្នក​ពរពោះ និង​សម្រាលកូន​ឡើយ។​
ដើម្បីអោយ​មាន​សមភាព​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ ទើប​អ្នក​វិទ្យាសាស្ត្រ​​ស្រាវ​​ជ្រាវ​​បង្កើត​​ថ្នាំ​គ្រាប់​​ពន្យារ​កំណើត ​សំរាប់​​បុរស។ ​ គេ​បាន​ធ្វើ​ការ​ពិសោធ​ទៅ​លើ​កណ្តុរជា​ច្រើន​ក្បាក​នៅ​អ៊ីស្ត្រាអែល ដោយ​អោយ​វា​ស៊ី​ថ្នាំ​នេះ។ ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​ស្ពែមមិនអោយ​ចូល​ទៅ​ក្នុង​ស្បូន​ដែល​ បង្កជា​កំណើត ហើយ​ដែល​សំខាន់​គឺ​ថ្នាំ​នេះ​មិនបាន​ធ្វើអោយ​មាន​ការ​ថមថយ​​អារម្មណ៍​ផ្លូវ​ ភេទ​ រឺ​បង្អាក់​សមត្ថភាព​​​ផ្លូវ​ភេទឡើយ។ លើសពី​នេះ​ទៅ​ទៀត​គេ​អាចប្រើថ្នាំ​នេះក្នុង​១ខែ​ម្តង រឺ​៣​ខែ​ម្តង​ទៅ​តាម​ជំរើស​របស់​ពួកគេ។ ប៉ុន្តែ​ថ្នាំ​ពន្យា​កំណើត​​សំរាប់​​បុរស​​នេះ​​ ទាល់​តែ៣​​ឆ្នាំ​ទៀត​ទើបមានលក់​នៅ​តាម​ឱសថស្ថាន​ គឺ​ត្រូវ​ការការសាកល្បង​ជា​ច្រើន​លើក​ទៀត​ជាមុន​សិន​៕

ដំណោះ​ស្រាយ​​នៅ​​ពេលអ្នក​​​ភ្លេច​លេប​ ថ្នាំ​គ្រាប់​ពន្យា​រ​កំណើត​

អ្នក​ភ្លេច​លេប​ថ្នាំ​​កាល​ពី​យប់​ម៉ិញ​មែន​ទេ? កុំព្រួយ​អី!
អាន​ចំនុច​​ខាង​ក្រោម​ដើម្បី​ដឹង​ពី​ដំណោះ​ស្រាយបន្ទាប់​ពី​អ្នក​ភ្លេច​លេប​ថ្នាំគ្រាប់​ពន្យារកំណើត។
ញ៉ាំ​ថ្នាំ​ដែល​ភ្លេច​នោះ​ភ្លាម និង​បន្ត​ញ៉ាំ​ថ្នាំ​សំរាប់​ថ្ងៃនេះ​តាម​ម៉ោង​ដែល​ធ្លាប់​ញ៉ាំ។
ប្រសិន​បើ​អ្នក​បាន​រួម​ភេទ​ក្នុងកំឡុង​ពេល​៥​ថ្ងៃ​មុន​ថ្ងៃ​ដែលអ្នកភ្លេច​ លេប​ថ្នាំ​ឬប្រសិន​បើអ្នក​ភ្លេច​លេប​ថ្នាំ​យ៉ាង​ហោច​ណាស់​២​គ្រាប់​ អ្នក​ត្រូវ​ប្រញាប់​លេប​ថ្នាំ​ការពារ​កំណើត​បន្ទាន់ម្យ៉ាង (នៅ​បារាំង​គេ​ហៅ​ Pilule de Lendemain នៅ​អាមេរិចគេ​ហៅ Ben Drew ឬ Plan B)​​ ​ជា​ថ្នាំ​ការពារ​មេ​ជី​វិត​ញី​មិន​អោយ​មេ​ជី​វិត​ឈ្មោល​មក​បង្ក​កំណើត​បាន ។​
អ្នក​ត្រូវ​ប្រើ​ស្រោម​អនាម័យ​ជំនួសវិញ​ក្នុង​កំឡុង​ពេល​៧​ថ្ងៃ​បន្ទាប់ (គិត​ពី​ថ្ងៃ​ភ្លេច​)​ ប្រសិន​បើអ្នក​ប្រើ​ថ្នាំ​ពន្យារកំណើត​ប្រភេទ ​œstro-progestative ឬ Cerazette® និង​១៥​ថ្ងៃ​បន្ទាប់ប្រសិន​បើអ្នក​ប្រើ​ថ្នាំ​ប្រភេទ micro-progestative។
ប្រសិន​បើ​ថ្នាំ​ដែល​អ្នក​ប្រើ​មាន​២១ឬ​២៨​​គ្រាប់​ក្នុង​១​បន្ទះ​ ហើយអ្នក​ភ្លេច​លេប​នៅ​សប្តាហ៍​ចុង​ក្រោយ​ អ្នក​ត្រូវ​បោះ​ចោល​ថ្នាំ​ដែល​នៅ​សល់​ ហើយ​ចាប់​ផ្តើម​បន្ទះ​ថ្មី។
ប្រសិន​បើអ្នកនៅ​តែ​មិន​អស់ចិត្ត​ អ្នក​អាច​ពិនិត្យ​ទឹកនោមថា​អ្នក​មាន​ផ្ទៃ​ពោះ​ឬ​អត់​នៅ​៣​សប្តាហ៍​បន្ទាប់ពី​ថ្ងៃ​ភ្លេច៕

ពន្យារកំណើត​ដោយ​វិធី​បិទ​ស្កុត

សូមកុំ​យល់ច្រលំ មិនមែន​ស្កុត​ធម្មតា​សំរាប់​បិទ​ក្រដាសទេ! មធ្យោបាយ​ពន្យារកំណើត​ថ្មី​ដោយ​មក​ប្រើ​ត្រឹម​តែ​ស្កុត​ពន្យារកំណើត ការ​ប្រើ​ថ្នាំគ្រាប់​សំរាប់​ពន្យារកំណើត​ជា​វិធីល្អមួយក្នុង​ចំណោមវិធី​ពន្យារកំណើតដទៃ​​ដែល​គេនិយម​ប្រើ ប៉ុន្តែ​ការ​លេប​ថ្នាំ​គ្រាប់​រាល់​ថ្ងៃ​ពេល​ខ្លះ​ហាក់​ដូច​ជាធ្វើអោយ​ភាគី​ម្ខាង​នៃ​ដៃគូ​យល់​ថា​ជា​ការ​បង្ខំ​។ គេ​មានវិធី​​​ពន្យារកំណើត​ថ្មី​មួយ​ទៀត​ដែល​​មាន​ប្រសិទ្ធភាព​ដូច​ការ​លេប​ថ្នាំ​ដែរ​ ហើយមិន​ធ្វើអោយ​មាន​ការ​ថ្នាំង​ថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ទៀត​ផង នោះ​គឺការ​បិទស្កុត​ពន្យារកំណើត ដែល​វា​បញ្ជ្រាប​អ័រម៉ូន​ចូល​ទៅក្នុង​ស្បែក​​នៅគ្រប់ពេល​ដែល​អ្នក​បិទ​វា​។ ស្កុត​ពន្យារកំណើតជា​ដំណោះស្រាយ​សំរាប់​ស្ត្រី​ទាំង​ឡាយ​ដែល​តែង​តែ​ភ្លេចភ្លាំង​ក្នុង​ការ​លេប​ថ្នាំ។ ដំណើរ​ការ​របស់​វា​ឈរ​លើ​​គោល​ការណ៍​​​​ដូច​គ្នា​នឹង​ការ​ប្រើ​ថ្នាំ​គ្រាប់​ដែរ។ ស្កុត​​ពន្យារ​កំណើតមាន​រាង​ការ៉េ​​មាន​ពណ៌សាច់​ដែលមាន​ប្រវែង​៤.៥​សង់ទីម៉ែត្រ​។ វា​បញ្ចេញ​អ័រម៉ូន​២​ប្រភេទ​គឺ​ប្រូហ្សេស្តេរ៉ូននិង​អឺត្រូហ្ស៊ែន​ រយៈពេល​ពេញ​១​សប្តាហ៍។ អ្នកប្រើប្រាស់ត្រូវ​ប្តូរ​វាក្នុង​១​សប្តាហ៍ម្តង​ក្នុង​រយៈពេល​៣សប្តាហ៍ ហើយ​ជានិច្ចកាលត្រូវប្តូរនៅ​ថ្ងៃដដែល បន្ទាប់​មក​យើង​បក​វា​ចេញ​រយៈពេល​១​សប្តាហ៍​មុនពេល​មាន​រដូវ។ ប៉ុន្តែ​អ្នក​អាច​បិទ​វា​ជា​ប្រចាំ​បាន​សំរាប់​អ្នក​ដែលមាន​រដូវ​មិន​ទៀង​ទាត់។ អ្នក​អាច​បិទ​វា​នៅលើ​ត្រកៀក ពោះ ដើមដៃ ឫនៅលើ​ដង​ខ្លួន លើក​លែង​តែ​លើសុដន់។ កន្លែង​ដែលបិទជា​កន្លែង​ដែល​ស្បែក​ស្ងួត​​ មិន​ធ្វើអោយ​រំខាន កន្លែងដែល​គ្មាន​ស្នាម​រលាត់​ និង​គ្មាន​ជាតិ​ផលិតផល​រក្សា​សម្ផស្ស​។ សូម​អ្នក​ចង់​ចាំ​ថា​ស្កុត​​ពន្យារ​កំណើត​នេះ​មិន​របក​ងាយៗទេ ទោះ​បី​ជា​អ្នក​ត្រូវ​ហែល​ទឹក​ ឫធ្វើសូណា​ជា​ប្រចាំ​ក៏ដោយ។ ក្នុងករណី​ដែល​វា​របូត​អ្នក​ត្រូវ​បិទ​វិញ​ក្នុង​ពេល​២៤​ម៉ោង ឫយ៉ាង​យូរ​បំផុត​ក្នុង៤៨ម៉ោង។ គុណវិបត្តិ គុណវិបត្តិរបស់​វា​ប្រហែល​នឹង​ការ​ប្រើ​ថ្នាំ​គ្រាប់​លើក​ដំបូង​ដែរ គឺ​អាច​បង្ក​អោយ​ស្ត្រី​ដែល​ប្រើ​ប្រាស់វា​ទៅ​ជា​៖ ឈឺក្បាល កើតមុន ធុញ​ថប់​ គឺ​មាន​អាការៈ​ធុញ​ថប់​នឹង​កន្លែង​ដែល​បិទ​វា មាន​ការ​ឈឺចាប់​នៅពេល​មាន​រដូវ ឈឺ​សុដន់​បន្តិច​បន្តួច ប៉ុន្តែ​អាការៈទាំង​អស់​នេះ​នឹង​បាត់​ទៅ​វិញ​នៅ​សប្តាហ៍ទី​៣​នៃ​ការ​ប្រើប្រាស់។ បំរាមប្រើប្រាស់ មធ្យោបាយពន្យារកំណើត​នេះ​ត្រូវ​បាន​ហាម​ឃាត់​ចំពោះ​ស្ត្រី​ដែលមាន៖ ជំងឺបេះ​ដូង ជំងឺ​ទឹកនោម​ផ្អែម ជំងឺលើសឈាម ប្រវត្តិកើត​ជំងឺ​ដែល​ទាក់ទង​នឹង​សរសៃ និង​ជំងឺ​ឈាម​ក្រកក៕
(ដកស្រង់ពីគេហទំព័រ Khmerlibrary.asia)