Showing posts with label មធ្យោបាយពន្យារកំណើត. Show all posts
Showing posts with label មធ្យោបាយពន្យារកំណើត. Show all posts

Tuesday, January 1, 2013

សាកលវិទ្យាល័យ វ៉ាស៊ីនតោន ​បង្កើត​ស្រោមអនាម័យ​សម្រាប់​ស្ត្រី​តាម​វិធីសាស្ត្រ​យ៉ាង​ពិសេស​

  ​អាមេរិក ៖ ​ ប្រជាជន​នៅ​ទូទាំង​សកលលោក​នឹង​ទទួលបាន​អត្ថ​ប្រ​យោ​ជ​ន៍​​ថ្មី​​មួ​យ​ទៀ​ត​ប ​ន្ទា​ប់​ពី​​ស្រោ​ម​អ​នា​ម័​យ​​ស្ត្រី​ដែ​ល​​អា​ច​​កា​រ​ពា​រ​​ប្រ​ឆាំ​ងនឹ ​ង​​កា​រ​​មា​នគ​ភ៌ និងជំ​ងឺ​​កា​ម​រោ​គ​​តា​មរយៈ​ការរំលាយ​ក្នុង​រាងកាយ ត្រូវបាន​គេ​បង្កើត ហើយ​ក្រុម​អ្នកជំនាញ​បាន​ អះអាងថា "​ការការពារ​ដោយ​ប្រុងប្រយ័ត្ន​នេះ​" អាច​ការពារ​សុវត្ថិភាព​មនុស្ស​ពី​វីរុស​ហ៊ី​វ និង​ការ​មានគភ៌​ដែល​មិន​ចង់បាន​តាមរយៈ "​ការរំលាយ​" និង បញ្ចេញ​សារធាតុ​គីមី​។​
         ​ក្រុម​ អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ វ៉ាស៊ីនតោន​បាន​អភិវឌ្ឍន៍​ឡើង​នូវ​ស្រោមអនាម័យ​នេះ​ពី​សរសៃ​ហ្វៃ​ប៊ឺ​ល្អិតៗ ​ជាច្រើន តាមរយៈ​វិធីសាស្ត្រ​ដ៏​ពិ​សេសមួយ​។ សរសៃ​ហ្វៃ ប៊ឺ មើលទៅ​ដូចជា​ក្រណាត់​សម្លៀកបំពាក់​នេះ​ត្រូវបាន​ត្បាញ​ចេញពី​ឱសថ​ទៅជា "​សំណាញ់​" ស្តើង​បំផុត​ហើយ សំណាញ់​នេះ​ក្រោយមក​ត្រូវបាន​គេ​រចនា​ឡើង​ដើម្បី​ធ្វើ​ឲ្យ​រលាយ បន្ទាប់ពី​ការប្រើប្រាស់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី ឬ ច្រើន​ថ្ងៃ​ផងដែរ​។​
​ស្រោមអនាម័យ​នេះ​មិន​ត្រឹមតែ​អាច​បង្ខាំង​ស្ពែ​ម​បាន​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​អាច​បញ្ចេញ​នូវ​ឱសថ​ប្រឆាំង​ហ៊ី​វ និង ថ្នាំ​ពន្យា​r​កំណើត​ដ៏​មាន​ប្រសិទ្ធភាព​ទៀតផង​។ លោក​គីម វូដ​រ៉ូ ជំនួយការ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ វ៉ាស៊ីនតោន​ផ្នែក​បង្កើត​ហ្សែ​ន បាន​និយាយថា "​ក្តី​សុបិន​របស់​យើង គឺ​ការបង្កើត​ផលិតផល​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​ដើម្បី​ការពារ​ខ្លួន ពី​ការឆ្លង​វីរុស​ហ៊ី​វ និង​ការ​មានគភ៌​ដោយ​មិនបាន​ព្រាងទុក ។ ស្រោមអនាម័យ​ថ្មី​នេះ​នឹង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ និង អនុញ្ញាត​ឲ្យ​ស្ត្រី​មាន​អារម្មណ៍​ចង់​ប្រើប្រាស់​វា​៕




ប្រភព៖​watphnom-news

Monday, December 24, 2012

ថ្នាំគ្រាប់​ពន្យារកំណើតសំរាប់​បុរស

ជា​ទូទៅពន្យារកំណើតជា​ភារៈរបស់​នារី ទោះ​បី​ជា​មាន​ស្ត្រីមួយ​ភាគ​មិន​បាន​ខ្វាយ​ខ្វល់​ពី​បញ្ហានេះ​ក៏​ដោយ។ គឺពួក​គេ​ជា​អ្នក​ដែល​ត្រូវ​តែ​ចងចាំ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ការ​លេប​ ថ្នាំនេះ រឺ​រំលឹក​បុរស​របស់​គេ​អោយ​ប្រើ​ស្រោម​ការពារកំណើត ព្រោះ​ថា​ពួក​បុរសភាគ​ច្រើន​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​បញ្ហា​នេះ​ទេ ​ព្រោះ​ពួក​គេ​មិន​មែន​ជា​អ្នក​ពរពោះ និង​សម្រាលកូន​ឡើយ។​
ដើម្បីអោយ​មាន​សមភាព​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ ទើប​អ្នក​វិទ្យាសាស្ត្រ​​ស្រាវ​​ជ្រាវ​​បង្កើត​​ថ្នាំ​គ្រាប់​​ពន្យារ​កំណើត ​សំរាប់​​បុរស។ ​ គេ​បាន​ធ្វើ​ការ​ពិសោធ​ទៅ​លើ​កណ្តុរជា​ច្រើន​ក្បាក​នៅ​អ៊ីស្ត្រាអែល ដោយ​អោយ​វា​ស៊ី​ថ្នាំ​នេះ។ ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​ស្ពែមមិនអោយ​ចូល​ទៅ​ក្នុង​ស្បូន​ដែល​ បង្កជា​កំណើត ហើយ​ដែល​សំខាន់​គឺ​ថ្នាំ​នេះ​មិនបាន​ធ្វើអោយ​មាន​ការ​ថមថយ​​អារម្មណ៍​ផ្លូវ​ ភេទ​ រឺ​បង្អាក់​សមត្ថភាព​​​ផ្លូវ​ភេទឡើយ។ លើសពី​នេះ​ទៅ​ទៀត​គេ​អាចប្រើថ្នាំ​នេះក្នុង​១ខែ​ម្តង រឺ​៣​ខែ​ម្តង​ទៅ​តាម​ជំរើស​របស់​ពួកគេ។ ប៉ុន្តែ​ថ្នាំ​ពន្យា​កំណើត​​សំរាប់​​បុរស​​នេះ​​ ទាល់​តែ៣​​ឆ្នាំ​ទៀត​ទើបមានលក់​នៅ​តាម​ឱសថស្ថាន​ គឺ​ត្រូវ​ការការសាកល្បង​ជា​ច្រើន​លើក​ទៀត​ជាមុន​សិន​៕

ដំណោះ​ស្រាយ​​នៅ​​ពេលអ្នក​​​ភ្លេច​លេប​ ថ្នាំ​គ្រាប់​ពន្យា​រ​កំណើត​

អ្នក​ភ្លេច​លេប​ថ្នាំ​​កាល​ពី​យប់​ម៉ិញ​មែន​ទេ? កុំព្រួយ​អី!
អាន​ចំនុច​​ខាង​ក្រោម​ដើម្បី​ដឹង​ពី​ដំណោះ​ស្រាយបន្ទាប់​ពី​អ្នក​ភ្លេច​លេប​ថ្នាំគ្រាប់​ពន្យារកំណើត។
ញ៉ាំ​ថ្នាំ​ដែល​ភ្លេច​នោះ​ភ្លាម និង​បន្ត​ញ៉ាំ​ថ្នាំ​សំរាប់​ថ្ងៃនេះ​តាម​ម៉ោង​ដែល​ធ្លាប់​ញ៉ាំ។
ប្រសិន​បើ​អ្នក​បាន​រួម​ភេទ​ក្នុងកំឡុង​ពេល​៥​ថ្ងៃ​មុន​ថ្ងៃ​ដែលអ្នកភ្លេច​ លេប​ថ្នាំ​ឬប្រសិន​បើអ្នក​ភ្លេច​លេប​ថ្នាំ​យ៉ាង​ហោច​ណាស់​២​គ្រាប់​ អ្នក​ត្រូវ​ប្រញាប់​លេប​ថ្នាំ​ការពារ​កំណើត​បន្ទាន់ម្យ៉ាង (នៅ​បារាំង​គេ​ហៅ​ Pilule de Lendemain នៅ​អាមេរិចគេ​ហៅ Ben Drew ឬ Plan B)​​ ​ជា​ថ្នាំ​ការពារ​មេ​ជី​វិត​ញី​មិន​អោយ​មេ​ជី​វិត​ឈ្មោល​មក​បង្ក​កំណើត​បាន ។​
អ្នក​ត្រូវ​ប្រើ​ស្រោម​អនាម័យ​ជំនួសវិញ​ក្នុង​កំឡុង​ពេល​៧​ថ្ងៃ​បន្ទាប់ (គិត​ពី​ថ្ងៃ​ភ្លេច​)​ ប្រសិន​បើអ្នក​ប្រើ​ថ្នាំ​ពន្យារកំណើត​ប្រភេទ ​œstro-progestative ឬ Cerazette® និង​១៥​ថ្ងៃ​បន្ទាប់ប្រសិន​បើអ្នក​ប្រើ​ថ្នាំ​ប្រភេទ micro-progestative។
ប្រសិន​បើ​ថ្នាំ​ដែល​អ្នក​ប្រើ​មាន​២១ឬ​២៨​​គ្រាប់​ក្នុង​១​បន្ទះ​ ហើយអ្នក​ភ្លេច​លេប​នៅ​សប្តាហ៍​ចុង​ក្រោយ​ អ្នក​ត្រូវ​បោះ​ចោល​ថ្នាំ​ដែល​នៅ​សល់​ ហើយ​ចាប់​ផ្តើម​បន្ទះ​ថ្មី។
ប្រសិន​បើអ្នកនៅ​តែ​មិន​អស់ចិត្ត​ អ្នក​អាច​ពិនិត្យ​ទឹកនោមថា​អ្នក​មាន​ផ្ទៃ​ពោះ​ឬ​អត់​នៅ​៣​សប្តាហ៍​បន្ទាប់ពី​ថ្ងៃ​ភ្លេច៕

ពន្យារកំណើត​ដោយ​វិធី​បិទ​ស្កុត

សូមកុំ​យល់ច្រលំ មិនមែន​ស្កុត​ធម្មតា​សំរាប់​បិទ​ក្រដាសទេ! មធ្យោបាយ​ពន្យារកំណើត​ថ្មី​ដោយ​មក​ប្រើ​ត្រឹម​តែ​ស្កុត​ពន្យារកំណើត ការ​ប្រើ​ថ្នាំគ្រាប់​សំរាប់​ពន្យារកំណើត​ជា​វិធីល្អមួយក្នុង​ចំណោមវិធី​ពន្យារកំណើតដទៃ​​ដែល​គេនិយម​ប្រើ ប៉ុន្តែ​ការ​លេប​ថ្នាំ​គ្រាប់​រាល់​ថ្ងៃ​ពេល​ខ្លះ​ហាក់​ដូច​ជាធ្វើអោយ​ភាគី​ម្ខាង​នៃ​ដៃគូ​យល់​ថា​ជា​ការ​បង្ខំ​។ គេ​មានវិធី​​​ពន្យារកំណើត​ថ្មី​មួយ​ទៀត​ដែល​​មាន​ប្រសិទ្ធភាព​ដូច​ការ​លេប​ថ្នាំ​ដែរ​ ហើយមិន​ធ្វើអោយ​មាន​ការ​ថ្នាំង​ថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ទៀត​ផង នោះ​គឺការ​បិទស្កុត​ពន្យារកំណើត ដែល​វា​បញ្ជ្រាប​អ័រម៉ូន​ចូល​ទៅក្នុង​ស្បែក​​នៅគ្រប់ពេល​ដែល​អ្នក​បិទ​វា​។ ស្កុត​ពន្យារកំណើតជា​ដំណោះស្រាយ​សំរាប់​ស្ត្រី​ទាំង​ឡាយ​ដែល​តែង​តែ​ភ្លេចភ្លាំង​ក្នុង​ការ​លេប​ថ្នាំ។ ដំណើរ​ការ​របស់​វា​ឈរ​លើ​​គោល​ការណ៍​​​​ដូច​គ្នា​នឹង​ការ​ប្រើ​ថ្នាំ​គ្រាប់​ដែរ។ ស្កុត​​ពន្យារ​កំណើតមាន​រាង​ការ៉េ​​មាន​ពណ៌សាច់​ដែលមាន​ប្រវែង​៤.៥​សង់ទីម៉ែត្រ​។ វា​បញ្ចេញ​អ័រម៉ូន​២​ប្រភេទ​គឺ​ប្រូហ្សេស្តេរ៉ូននិង​អឺត្រូហ្ស៊ែន​ រយៈពេល​ពេញ​១​សប្តាហ៍។ អ្នកប្រើប្រាស់ត្រូវ​ប្តូរ​វាក្នុង​១​សប្តាហ៍ម្តង​ក្នុង​រយៈពេល​៣សប្តាហ៍ ហើយ​ជានិច្ចកាលត្រូវប្តូរនៅ​ថ្ងៃដដែល បន្ទាប់​មក​យើង​បក​វា​ចេញ​រយៈពេល​១​សប្តាហ៍​មុនពេល​មាន​រដូវ។ ប៉ុន្តែ​អ្នក​អាច​បិទ​វា​ជា​ប្រចាំ​បាន​សំរាប់​អ្នក​ដែលមាន​រដូវ​មិន​ទៀង​ទាត់។ អ្នក​អាច​បិទ​វា​នៅលើ​ត្រកៀក ពោះ ដើមដៃ ឫនៅលើ​ដង​ខ្លួន លើក​លែង​តែ​លើសុដន់។ កន្លែង​ដែលបិទជា​កន្លែង​ដែល​ស្បែក​ស្ងួត​​ មិន​ធ្វើអោយ​រំខាន កន្លែងដែល​គ្មាន​ស្នាម​រលាត់​ និង​គ្មាន​ជាតិ​ផលិតផល​រក្សា​សម្ផស្ស​។ សូម​អ្នក​ចង់​ចាំ​ថា​ស្កុត​​ពន្យារ​កំណើត​នេះ​មិន​របក​ងាយៗទេ ទោះ​បី​ជា​អ្នក​ត្រូវ​ហែល​ទឹក​ ឫធ្វើសូណា​ជា​ប្រចាំ​ក៏ដោយ។ ក្នុងករណី​ដែល​វា​របូត​អ្នក​ត្រូវ​បិទ​វិញ​ក្នុង​ពេល​២៤​ម៉ោង ឫយ៉ាង​យូរ​បំផុត​ក្នុង៤៨ម៉ោង។ គុណវិបត្តិ គុណវិបត្តិរបស់​វា​ប្រហែល​នឹង​ការ​ប្រើ​ថ្នាំ​គ្រាប់​លើក​ដំបូង​ដែរ គឺ​អាច​បង្ក​អោយ​ស្ត្រី​ដែល​ប្រើ​ប្រាស់វា​ទៅ​ជា​៖ ឈឺក្បាល កើតមុន ធុញ​ថប់​ គឺ​មាន​អាការៈ​ធុញ​ថប់​នឹង​កន្លែង​ដែល​បិទ​វា មាន​ការ​ឈឺចាប់​នៅពេល​មាន​រដូវ ឈឺ​សុដន់​បន្តិច​បន្តួច ប៉ុន្តែ​អាការៈទាំង​អស់​នេះ​នឹង​បាត់​ទៅ​វិញ​នៅ​សប្តាហ៍ទី​៣​នៃ​ការ​ប្រើប្រាស់។ បំរាមប្រើប្រាស់ មធ្យោបាយពន្យារកំណើត​នេះ​ត្រូវ​បាន​ហាម​ឃាត់​ចំពោះ​ស្ត្រី​ដែលមាន៖ ជំងឺបេះ​ដូង ជំងឺ​ទឹកនោម​ផ្អែម ជំងឺលើសឈាម ប្រវត្តិកើត​ជំងឺ​ដែល​ទាក់ទង​នឹង​សរសៃ និង​ជំងឺ​ឈាម​ក្រកក៕
(ដកស្រង់ពីគេហទំព័រ Khmerlibrary.asia)