ស៊ុតមាន់
ឬស៊ុតទាជាអាហារដែលមានសារៈសំខាន់សំរាប់មនុស្សគ្រប់រូប ដែលអាចជួយអោយ មានរាងកាយមាំមួន
មានកំលាំង ខួរក្បាលល្អ ការចងចាំក៏ល្អផងដែរ។ ស៊ុតក្រហម៖ ជាប្រភពជីវ ជាតិអាហារដ៏កំពូល
ព្រោះប្រមូលផ្តុំដោយវីតាមីន A, D, E , ស៊ុលហ្វូរ(Sulphur) ប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម
និងជីវជាតិដែក។ ដោយសារគុណប្រយោជន៍ទាំងនេះហើយ
ទើបអ្នកឯកទេសចំនី អាហារតែងតែយកស៊ុតជាស្តង់ដារក្នុងការត្រួតពិនិត្យប្រូតេអ៊ីនអាហារផ្សេងៗ។
ស៊ុតស៖ ក្នុងស៊ុត សមានអាស៊ីតអាមីណូ ដែលសំខាន់សំរាប់រាងកាយគ្រប់ប្រភេទ។
ក្នុង១ថ្ងៃរាងកាយត្រូវការកូលេស្តេរ៉ូលពីអាហារមិនលើសពី៣០០ម.ក្រ
ប៉ុន្តែស៊ុតមានកូលេស្តេរ៉ូលពី១៤៦-២៣២ម.ក្រ
ដែលចាត់ទុកថាខ្ពស់។អ្នកជំនាញផ្នែកអាហារបានកំណត់ថា
ទារកអាយុ ៥ខែ ឡើងទៅរហូតដល់វ័យជំទង់ និងវ័យធ្វើការ អាចទទួលទានស៊ុតបានរាល់ថ្ងៃ
ក្នុង១ថ្ងៃ ១គ្រាប់។ ចំណែកមនុស្សវ័យចាស់ ឬមនុស្សដែលមានខ្លាញ់ក្នុងឈាមខ្ពស់
បរិភោគស៊ុតបាន១សប្តាហ៍ ៣ គ្រាប់។ ប៉ុន្តែក្នុងការពិសាស៊ុតគួរចំអិនអោយឆ្អិនជាជាងការពិសារឆៅ។
មនុស្សខ្លះ និយមពិសារ ស៊ុតឆៅព្រោះជឿថាអាចបំប៉នរាងកាយបានល្អជាង
ប៉ុន្តែតាមពិតនេះជាជំនឿដែលមិនត្រឹមត្រូវ។ នៅក្នុងស៊ុតឆៅ មានប្រូតេអ៊ីន
អាវីឌីនដែលនឹងទៅរាំងខ្ទប់មិនអោយស្រួបយកវីតាមីនបណ្តាល អោយត្រូវបាត់បង់ប្រយោជន៍ល្អៗពីស៊ុត និងអាហារផ្សេងៗដែលពិសាចូលទៅ។
ប៉ុន្តែបើសិនយក ទៅធ្វើអោយឆ្អិនជាមុនប្រូតេអ៊ីន អាវីឌីននឹងត្រូវអស់ប្រសិទ្ធិភាព។
ក្រៅពីនេះក្នុង ស៊ុតឆៅមាន មេរោគលាយឡំជាមួយ ពេលពិសាទៅមេរោគមានឪកាសវាយលុកចូលរាងកាយបាន។
ជាពិសេស ថ្មីៗនេះមេរោគផ្តាសាយបក្សីជាមេរោគដ៏សាហាវដែលមាននៅក្នុងបក្សី បើពិសាស៊ុត ដែលមានមេ រោគនេះ
ដោយមិនចំអិនអោយបានឆ្អិនល្អ នោះវានឹងឆ្លងមកដល់អ្នកទទួលទានមិនខាន។ ដូច្នេះ
ពិសាស៊ុតឆ្អិនប្រសើរជាងស៊ុតឆៅ៕