ផ្លែល្ពៅជាប្រភេទបន្លែម្យ៉ាងមានប្រយោជន៍ដល់សុខភាពរាងកាយរបស់ មនុស្ស។ ខាងក្រោមនេះជាវិធីសាស្ដ្រមួយចំនួនដែលល្ពៅផ្ដល់សារធាតុយ៉ាងសំខាន់ ដល់សុខភាពដូចជា៖
-ល្ពៅមានរសជាតិផ្អែម៖ ជាប្រភេទបន្លែម្យ៉ាងមានសារធាតុបេតាឃែរ៉ូទីនខ្ពស់ បង្ការការកើតជំងឺមហារីក ជាពិសេសមហារីកបោ្លកនោម ចំពោះអ្នកដែលមានវ័យចំណាស់ការពារជំងឺសើស្បែក និងបន្ថយអាការឈឺចុករោយនៅក្បាលជង្គង់ និងចង្កេះ ព្រមទាំងមានប្រយោជន៍ដល់ការការពារអាការជំងឺស្វិតដៃជើងបានទៀត។
-ល្ពៅអាចការពារជំងឺទឹកនោមផ្អែម៖ ក្រៅពីនេះល្ពៅក៏អាចការពារជំងឺលើសឈាមជួយទ្រទ្រង់ដល់ថ្លើមនិងភ្នែកផងដែរ។
-ល្ពៅជាបន្លែដែលមានសារធាតុសរសៃខ្ពស់៖ លើសពីនេះទៀតវាជាប្រភេទអាហារផ្ដល់ថាមពលក្នុងខ្លួនប្រាណមានកំរិត ទាប ជាតិខ្លាញ់តិច សមស្របទៅនឹងអ្នកដែលត្រូវការគ្រប់គ្រងទំងន់។ សារធាតុកាបូនអ៊ីដ្រាតនៅក្នុងល្ពៅជួយបំបាត់ដំបៅនៅក្នុងក្រពះ និងពោះវៀន។
-ល្ពៅនឹងជួយកំចាត់កំហាកស្លេស្ម៖ ជាបន្លែម្យ៉ាងដែលផ្ដល់ផលប្រយោជន៍ដល់រាងកាយ ជួយបំបាត់ស្លេស្មក្នុងបំពង់ក និងជួយដល់សួត បន្ថយអាការនៃជំងឺហឺតដែលកើតពីអាការរលាកបំពង់ខ្យល់ដកដង្ហើមដ៏ រ៉ាំរ៉ៃរបស់អ្នកដែលមានវ័យចំណាស់ ជួយទំនុកបំរុងលើកស្ទួយកំលាំងសមស្របទៅលើអ្នកដែលមានសួត និង តម្រងនោមចុះខ្សោយ។
-គ្រាប់ល្ពៅ៖ មានគុណប្រយោជន៍ក្នុងការការពារ និងកាត់បន្ថយឱកាសនៃកើតក្រួសក្នុងតម្រងនោម និងមានប្រសិទ្ធភាពជាប្រភេទថ្នាំបញ្ចុះព្រូន ឬតេនញ៉ា។
-ប្រេងល្ពៅ៖ ប្រេងដែលចំរាញ់ចេញពីគ្រាប់មានរសជាតិផ្អែមអាចយកមកទទួលទានជួយទំនុកបំរុងលើសរសៃប្រសាទ៕