Showing posts with label ផ្លែឈើ. Show all posts
Showing posts with label ផ្លែឈើ. Show all posts

Sunday, January 6, 2013

ផ្លែទៀបបាយ

ផ្លែឈើ​នៅ​ប្រទេស​ខ្មែរយើង​មាន​ច្រើន​ប្រភេទ​ដែល​ពោរពេញ​ទៅដោយ​រសជាតិ​ផ្អែម​ឆ្ងាញ់ពិសារ​ ​ហើយ​មាន​ប្រភេទ​ផ្លែ​ឈើ​ខ្លះ​អាច​យកមក​ធ្វើជាថ្នាំ​សង្កូវ​ដើម្បីជួយ​ទ្រទ្រង់​សុខភាព​យ៉ាង​មាន​ប្រសិទ្ធិភាព​ ​។​ ផ្លែទៀប​មានឈ្មោះ​ជាភាសា​បារាំង​Pomme​ ​Canelle​ ​ឈ្មោះ​ជាភាសា​អង់គ្លេស​ ​Custard​ ​Apple​ ​ជារុក្ខជាតិ​ហូប​ផ្លៃមួយ​ប្រភេទ​ដែល​ងាយ​ស្រួលដាំ​ រុក្ខជាតិ​ប្រភេទ​នេះ​មាន​ដុះ​នៅ​គ្រប់ទី​កនែ្លង​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​។ ​ដើម​ទៀប​អាច​ប្រើប្រាស់​វាជាឱសថ​សម្រាប់​ព្យាបាល​ជំងឺ​បាន​ ​ដែល​អាចប្រើ​ទាំង​ស្លឹក​ ​និង​ ​ផ្លែ ស្លឹក​ទៀប​ស្រស់​បុក​លាយ​ជាមួយ​ស្រា​ស​អាច​ព្យាបាល​ស្រ្តី​ឆ្លង​ទន្លេ​មាន​ជំងឺទាស់​ ​ស្លឹក​ស្រស់​បុក​សម្រាប់​បិត​លើដំបៅ​ ​ឬ​ ​រលាក​សន្លាក់​ ​និង​ ​កក់​សក់​បំបាត់​អង្គែ​ ​។ ផ្លែ​ខ្ចី​ស្ងួត​ដុស​លាយ​ទឹក​ឱ្យ​ទៅជា​ភក់ៗ​បំពោក​លើ​កន្លែង​ហើម​ ​ហើយ​លក្ខណៈ​ពិសេស​មួយទៀត​គឺ​ផ្លែ​ទុំ​គឺជា​ថ្នាំប៉ូវ​ក្នុង​ការ​បង្កើន​ទឹកកាម​ ។​ ចំពោះ​អ្នក​ជួបបញ្ហា​ក្នុង​ការ​ខ្វះ​ទឹកកាម​គួរ​សាកល្បង​មើល​តើ​មាន​ប្រសិទ្ធភាព​កំរិត​ណា​ដែរ​??​ ព្រោះ​វា​មិន​ត្រូវ​ការ​ចំណាយ​ប្រាក់​ច្រើន​ដូច​ការ​ដែល​យើង​ទិញ​ឱសថ​ដែល​មាន​តម្លៃ​ថ្លៃ​នោះ​ទេ​។

Saturday, January 5, 2013

វីតាមីន​ A នៅ​ក្នុងផ្លែ​ឪឡឹកអាចជួយ​អ្វី​បាន​ខ្លះ?

តើ​អ្នក​ដឹង​ពី​សារៈ​សំ​ខាន់​នៃ​ផ្លែ​ឪឡឹក​ដែរឬទេ?ផ្លែ​ឪឡឹក​
គឺ​ជា​ផ្លែឈើ​ម្យ៉ាង​ដែល​មាន​ប្រយោជន៍​យ៉ាង​សម្បូរ​បែប​
ចំ​ពោះ​អ្នក​ដែល​ទទួល​ទាន​វា​ ជា​ក់​ស្តែង​ដូច​ជា​ផ្លែ​ឪឡឹក​
១០០ក្រាម​ផ្តល់​នូវ​វីតាមីន​  A ចំ​នួន​៥៦៩​មី​លី​ក្រាម​ ដែល​
អាច​ស្មើ​នឹង​ ១៩​ភាគ​រយ​។វីតាមីន​ A ដែល​មាន​នៅ​ក្នុង​ផ្លែ
ឪឡឹក​គឺ​បាន​ជួយ​ដល់​សុខភាព​របស់​អ្នក​បាន​យ៉ាង​ច្រើន​
ដូច​ជា៖

Wednesday, January 2, 2013

តើផ្លែដូងមានសារៈប្រយោជន៍អ្វីខ្លះនៅក្នុងវេជ្ជសាស្ត្រ?


ប្រទេស ​កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ផ្លែដូង​ ហើយ​យើង​​សង្កេត​ឃើញ​ផ្លែ​ប្រភេទ​នេះ​មាន​ស្ទើ​រតែ​គ្រប់​ទី​កន្លែង​ពាសពេញ​ ផ្ទៃប្រទេស។ ទឹក​ដូង សាច់​ដូងក៏​ជាភេសជ្ជៈនិង​អាហារដែល​ទទួល​ការ​ពេញ​និយម​ផង​ដែរ​ពី​សំណាក់​ ប្រជាជន​ខ្មែរ។ អ្នកប្រាកដជា​ដឹង​ខ្លះៗ​ ហើយ​ ពីសារៈប្រយោជន៍​របស់វា តែសម្រាប់​វិទ្យាសាស្ត្រ​វិញ តើ​គេ​គិត​យ៉ាង​ណា​ចំពោះ​ផ្លែ​ដូង​នេះ? ដូចនេះ ថ្ងៃ​នេះ «គំនិត»​សូមលើកយក​អត្ថ​បទ​ស្តី​ពី​សារៈប្រយោជន៍​របស់​ដូង​ ដែលអ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ស្រាវជ្រាវ​រក​ឃើញជាពិសេស​ នោះគឺការប្រើប្រាស់​នៅក្នុង​វេជ្ជសាស្ត្រមក​ចែក​ជូន​ប្រិយមិត្ត​ទាំង​អស់​ គ្នា​ដើម្បី​ទុក​អាន​កម្សាន្ត​ និង​បង្កើន​ចំណេះ។
កូកូស នុយស៊ីហ្វេរ៉ា   (Cocos nucifera) គឺជា​ឈ្មោះ​របស់អ្នកវិទ្យា​ដាក់​ឲ្យ​សម្រាប់​ហៅដូង។ ផ្លែដូង​បាន​ផ្តល់​នូវ​អាហារបំប៉ន​ជា​ច្រើនដែល​ក្នុង​នោះ​មាន​ដូចជា​ សាច់ដូង ទឹកដូង ខ្ទិះ និង​ប្រេង​ដែល​បានជួយ​ចិញ្ចឹមជិវិត​មនុស្សជាច្រើន​នៅទូទាំង​ពិភពលោកជាយូរយា​ ណាស់​មក​ហើយ។ ជិត១/៣​នៃ​ប្រជាជននៅលើ​ពិភព​លោក​បាន​ពឹង​ផ្អែក​ទៅ​លើ​ផ្លែដូង​ នៅក្នុង​កម្រិត​ណា​មួយ សម្រាប់​ធ្វើ​ជា​អាហារ និង​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ពួកគេ។
ផ្លែដូង​គឺសម្បូរ​ទៅដោយ​ជីវជាតិ​បំប៉ន និង​អាហារសរសៃ សម្បូរ​ទៅដោយ​វីតាមីន និង​សារធាតុរ៉ែជាច្រើន។ វា​ត្រូវបាន​បែង​ចែក​ឲ្យ​ស្ថិត​នៅ​ក្នុង​ក្រុម​ “​អាហារដែលមានសារជាតិ​បន្ថែម​ពិសេស” ដែល​ផ្តល់​នូវ​សារៈប្រយោជន៍ជាច្រើន​ដល់​សុខភាព​បន្ថែម​ពីលើ​សារធាតុ​ចិញ្ចឹម ​រាងកាយរបស់វា។ ប្រេង​ដូង​ គឺពិសេស​ជាង​ប្រេង​ផ្សេងៗទៀត​ដោយសារ​តែ​វាមាន​ប្រសិទ្ធិភាពក្នុង​ការ​ ព្យាបាលហើយ​ត្រូវ​បានគេ​យក​មក​ផ្សំ​ធ្វើជា​​ឱសថបុរាណនៅ​បណ្តា​ប្រទេស​នា​ ទ្វីបអាស៊ី និង​ប៉ាស៊ីភិច។ ប្រជាជន​នៅ​លើកោះ​ប៉ាស៊ីភិច​បាន​ចាត់​ទុក​ប្រេងដូង​ជា​​ឱសថ​ដែលអាច​ព្យាបាល​ ជម្ងឺ​គ្រប់​ប្រភេទ។ ដើមដូងត្រូវ​បាន​ពួកគេ​ចាត់​ទុក​ជាវត្ថុ​ដ៏​មាន​តម្លៃ​ដោយសារ​តែ​វា​គឺជា​ ប្រភព​នៃ​អាហារ និង​ឱសថ​ដែល​គេ​ដាក់​ឈ្មោះឲ្យ​ថា “ដើមនៃ​ជីវិត”។ ទើបតែ​ថ្មីៗ​នេះ​ប៉ុណ្ណោះ​ដែល​វេជ្ជសាស្ត្រ​សម័យ​ទំនើប​បាន​គាស់​កកាយ​​ អាថ៌កំបាំងរបស់ផ្លែដូងដែ​ល​ពោរពេញ​ទៅ​ដោយ​កម្លាំង​ព្យាបាល​ដ៏មហិមា។

ផ្លែដូង​នៅក្នុង​ឱសថបុរាណ

ប្រជាជន​ដែលមាន​វប្បធម៌​ ភាសា​ សាសនា និងជាតិសាសន៍​ខុសគ្នាដែលរស់​នៅ​ជុំវិញពិភពលោក​បាន​ចាត់​ទុក​ផ្លែដូង​គឺជា​ ធនធាន​ដ៏មានតម្លៃ ជាច្រើន​ពាន់​ឆ្នាំ​មក​ហើយ​ដែល​ផ្លែដូង​ត្រូវ​បានគេ​កោត​ស្ញប់ស្ញែង​ និង​ផ្តល់​តម្លៃ​នៅ​ក្នុង​ឱសថបុរាណ។
នៅក្នុង​ផ្នែក​ឱសថបុរាណនៅ​ជុំវិញ​ពិភពលោក ដូង​ត្រូវបាន​គេយក​ទៅព្យាបាល​ជម្ងឺជាច្រើន​ដូចជា​ កើត​បូស​ឬខ្ទុះ ជម្ងឺហឺត ទំពែក រោគរលាក​ទងសួត ស្នាម​ជាំ ក្តៅខ្លួន គ្រុន ជម្ងឺទល់លាមក​ ក្អក ជម្ងឺហើម រោគមួល ការឈឺក្នុងត្រចៀក ផ្តាសាយ រលាក​អញ្ចាញធ្មេញ រោគ​ប្រមេះ រដូវមិនទៀងទាត់ ជម្ងឺខាន់លឿង គ្រោះ​ក្នុងតម្រងនោម ចៃ ឧនាហារូបត្ថម្ភ ចង់ក្អួត​ចង្អោរ រោល​ រមាស់ស្បែក ជម្ងឺស្បែក ស្អារក ហើម រោគស្វាយ ឈឺធ្មេញ រោគ​របេង សាច់ដុះ គ្រុន​ពោះវៀន ដំបៅ ពោះមិនស្រួល ខ្សោយ និង​របួសជាដើម។

ដូង​នៅក្នុង​វេជ្ជសាស្ត្រ​សម័យ​ទំនើប

នៅក្នុង​វេជ្ជសាស្ត្រ​សម័យ​ថ្មី ដូង​ត្រូវបានគេបញ្ចាក់​និង​អនុញ្ញាត្តិ​ឲ្យ​យក​ទៅ​ព្យាបាល​ នូវអាការៈដែលកើតមាន​ដូចខាងក្រោម។ ការសិក្សា​ស្រាវ​ជ្រាវ​ដែលបាន​បោះពុម្ភផ្សាយ​នៅក្នុង​ ទិន្នានុប្បវត្តិវេជ្ជសាស្ត្រ​បាន​បង្ហាញថា ដូង​​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ការប្រើប្រាស់​មួយ​ចំនួន​ក្នុង​ចំណោម​ជាច្រើន​ត្រូវ​បាន​សង្ខេប​ដូចខាង​ ក្រោម៖
- សម្លាប់​មេរោគ​ដែល​បង្កឲ្យ​កើត​គ្រុន​ផ្តាសាយ​ធំ រោគស្វាយ​បែក កញ្ច្រិល រោគរលាកថ្លើម​ប្រភេទសេ ជម្ងឺ​SARS អេដស៍ និង​ជម្ងឺផ្សេងទៀត។
- សម្លាប់​បាក់តេរីដែលបង្ក​ឲ្យកើតដំបៅ រោគប្រមេះ និង​ជម្ងឺផ្សេងៗទៀត។
- សម្លាប់​ផ្សិត និង​ផ្សិតដំបែដែលបង្ក​ឲ្យ​កើត ជម្ងឺស្រែង ជ្រាំង​អណ្តាត រលាកគូថ​ក្មេង(នៅពេលស្លៀកកន្តូប) និង​ជម្ងឺក្លាយ​ដ៏ទៃ​ទៀត។
- ទម្លាក់ និង​សម្លាប់​ព្រូន ចៃ និង​ប៉ារ៉ាស៊ីត​ដទៃទៀត។
- ផ្តល់​នូវ​ប្រភព​អាហារ​បំប៉ន​ដែល​ផ្តល់​ថាម​ពល​បាន​រហ័ស។
- បង្កើន​ថាមពល និង​ការអត់ធន់ និង​ធ្វើឲ្យ​រាងកាយ​កាន់តែ​ប្រសើរឡើង។
- ធ្វើ​ឲ្យ​ប្រសើរឡើង​​ប្រព័ន្ធ​រំលាយ​អាហារ និង​ការ​ស្រូបយក​អាហារបំប៉ន​ដទៃទៀតដូចជាន វីតាមីន សារធាតុរ៉ែ និង​អាមីណូអាស៊ីត។
- ជួយ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​សភាព​ធម្មតា។
- កាត់​បន្ថយ​ស្ត្រេសពី​លំពែង និង​ប្រព័ន្ធ​អង់ស៊ីម​របស់​សារពាង្គកាយ។
- ជួយ​ឲ្យ​អាការៈ​មាន​ភាព​ធូរស្បើយ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដែល​មានទំនាក់​ទំនង​នឹង​ជម្ងឺទឹកនោមផ្អែម។
-ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ស្រូបយក​ជាតិកាល់ស្យូម និង​ម៉ាញេស្យូម និង​ធ្វើឲ្យ​ឆ្អឹង និង​ធ្មេញរឹងមាំ។
- ជួយការពារ​ជម្ងឺពុកឆ្អឹង។
- ទ្រទ្រង់​ការ​ព្យាបាល និង​ជួសជុល ជាលិកា។
- ទ្រទ្រង់ប្រព័ន្ធ​ការពារ​សារពាង្គកាយ។
- ធ្វើឲ្យ​បេះដូងមានសុខភាព​ល្អ និងកាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃជម្ងឺបេះដូង។
- ជួយ​ការពារសារពាង្គកាយ​ពីជម្ងឺ​មហារីក​សុដន់ ពោះវៀន និង​មហារីក​ដ៏ទៃទៀត។
-​ រំលាយ​គ្រោះ​តម្រងនោម។
- ជួយទប់ស្កាត់​ជម្ងឺ​ថ្លើម។
- ជួយ​បង្កើន​សុខភាពសក់។
- មិនមាន​ផល​ប៉ះ​ពាល់​អ្វី​ទាំងអស់។
-មិន​មាន​ជាតិពុល​។ ល។
សរុប​សេចក្តី​ទៅ ផ្លែដូង​ពិតជាមាន​សារៈប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សុខភាព​របស់​មនុស្ស​ គ្រប់​រូប។ ដូចនេះ សូម​កុំភ្លេច​បរិភោគសាច់ ឬ​ក៏​ទឹកដូង​ឲ្យបាន​ញឹកញាប់​ផង​ណា ព្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​គឺសម្បូរ​ខ្លាំង​ណាស់ ហើយ​រីឯតម្លៃវិញ​ក៏​មិន​ថ្លៃ​ប៉ុន្មាន​ដែរ​បើប្រៀប​ធៀប​ទៅ​នឹង​ផ្លែឈើ​ដទៃ​ ទៀត៕


(ប្រភព៖​ http://kumnit.com)

Thursday, December 27, 2012

ផ្លែមៀន ជួយ​​សុខភាព​បាន​ច្រើន​យ៉ាង​

ផ្លែ​មៀន ​ជា​ផ្លែ​ឈើ​មួយ​ដែល​មាន​ឱជារស​ឆ្ងាញ់​ពិសា​ ដោយ​សារ​វា​មាន​រស​ជាតិ​ផ្អែម​ក្រអូប​ និង​ ទឹក​ដម​របស់​វា​។​ មិន​តែ​ប៉ុណ្ណោះ​ទេ ​មៀន​ក៏​ជា​ផ្លែ​ឈើ​មួយ​ ដែល​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​សុខភាព​យើង​ផ​ង​ដែរ​ ដោយ​​តែ​វា​​មាន​​ផ្ទុក​​ទៅ​​ដោយ​​ ជាតិ​ដែក​​ កាល់​ស្យូម​ ផូស្វ័​រ ​កាបូន​អ៊ីដ្រាត​ ប្រូតេអ៊ីន​ ខា្លញ់​ និង​ពពួក​វីតាមីន​ A,​ C​, B2,​ B2​ និង​នីយ៉ាស៊ីន​។
​ផ្លែ​មៀន ​ត្រូវ​បាន​គេប្រើប្រាស់​សម្រាប់​ជា​ថ្នាំ​កែ​រោគ ​ឈឺ​ក្រពះ ​សម្រាន្ត​​​​មិន​លក់​ ខូច​សតិ ​និង​មាន​ទឹក​ដក់​​ក្នុង​ភ្នែក​។​ ផ្លែ​មៀន​ ក៏​អាច​ជួយ​ពង្រីក​បេះដូង​ និង​ចិញ្ចឹម​ឈាម​បាន​ផង​ដែរ​។
​មួយវិញទៀត ​បើ​គេ​យក​សាច់​​មៀន​​​​ និង​ស្ករ​​ក្នុង​​​បរិមាណ​​ស្មើគ្នា​ យក​​ទៅ​​រម្ងាស់​​ក្នុង​ទឹ​ក​រ​ហូត​​ក្លាយ​​ទៅ​​ជា​​​ទឹកស្ក​រ​​ អាច​​ជា​​ថ្នាំ​​ជំនួយ​​កម្លាំង​បាន​ ដោយ​លោក​ អ្នក​ ពិសា​ឲ្យ​បាន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​។​
ទឹក​រម្ងាស់​សាច់​មៀន​ស្ងួត ​អាច​ធ្វើ​ជា​ថ្នាំ​ពៅ​​កម្លាំង សម្រាប់​រោគ​សម្រាន្ត​​មិន​លក់​ ​និង​រោគស្ពឹក​សរសៃ​ប្រសា​ទ​ ឬ​ភ្លេច​ភ្លាំង​។
ចំណែក ​នៅ​ប្រទេស​វៀតណាម​វិញ​​ គេ​យក​ភ្នែក​គ្រាប់​មៀន​ យក​ទៅ​កិន​សម្រាប់​ព្យាបាល​ពស់​ចឹក​ ដោយសារ​គេ​ជឿ​ថា​ វា​អាច​ជួយ​ស្រូប​យក​ជាតិ​ពិស​បាន​។​
ផ្លែ​មៀន​ ​មាន​សារ​ប្រយោជន៍​ទាំងនេះ​បាន​ លុះ​ត្រា​លោក​អ្នក​ ចេះ​ជ្រើស​រើស ​ផ្លែ​មៀន​ណា​ដែល​មិន​មាន​ជាតិ​គីមី​លើស​បរិមាណ​។​
ប្រភព៖ wikipedia

Tuesday, December 25, 2012

គុណប្រយោជន៏នៃផ្លែត្របែក

ត្របែក : ជាថ្នាំបន្ថយរោគទឹកនោមផ្អែម និង លើសឈាម
 ប្រសិនបើយើងយកត្របែកស្រស់ៗលាងទឹកអោយស្អាតឆ្កៀលយកគ្រាប់ចេញហាន់ជាចំណិត
តូចៗរួចយក
ទៅដាក់ក្លាស្សេអោយត្រជាក់បន្ទាប់មកយកទៅក្រឡុកដោយម៉ាស៊ីនក្រឡុកញែក
កាកពេលនោះយើងក៏និងបានទឹកអង់ស៊ីមត្របែកដ៏សែនឆ្ងាញ់ពិសាផ្តល់អត្ថប្រយោជន៍ច្រើន

Sunday, December 23, 2012

​អាហារ​​ជំនួយ​​ការ​គិត​ ​

ខួរក្បាល​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការបញ្ជា​ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​ រាងកាយ​ធ្វើ​សកម្មភាព​។ ដូច្នេះ​ការ​ថែរក្សា​សុខភាព​ខួរក្បាល​ជា​រឿង​ដែល​ចាំបាច់​ហើយ​ដើម្បី​ឲ្យ​ ការគិតបាន​ប្រសើរ​នោះ​ការជ្រើសរើស​ក៏​ជា​រឿង​ដែល​មិន​អាច​មើល​រំលង​ដែរ​។​
យោង​តាម​អ្នកជំនាញ​ការជ្រើសរើស​អាហារ​បា​ន​ត្រឹមត្រូវ​នឹង​ជួយ​ធ្វើឲ្យ​ ការគិ​ត​របស់​​អ្នក​ល្អ​ជាមុន​មួយកម្រិត​ទៀត​។ តើ​អាហារ​ប្រភេទ​ណា​ដែល​ជួយ​ដល់​ខួរក្បាល​ទៅ​?
១.​ផ្លែ​ប៊ែ​រី៖ ផ្លែ​ប៊ែ​រីជា​ផ្លែឈើ​ម្យ៉ាង​ដែល​ជំរុញ​ដល់​ខួរក្បាល​ឲ្យ​ប្រសើរ​។ រ៉ា​ហ្ស​ប៊ែ​រី និង​ប្ល៊ូ​រ​ប៊ែ​រី​មាន​ផ្ទុក​នូវ​សារធាតុ​អាន់​ថូ​ស៊ី​យ៉ានី​ន (anthocyanin) ដែល​ជួយ​ការពារ​សរសៃប្រសាទ​ខួរក្បាល​ដែល​ធ្វើឲ្យ​ការចងចាំ​បានយូរ​។​ យោងតាម​ការសិក្សា​របស់​ចក្រភព​អង់គ្លេ​ស​បាន​រកឃើញថា​ការ​ញ៉ាំ​ប្ល៊ូ​រ​ប៊ែ​ រី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​នឹង​ជួយ​ឲ្យ​ការគិតបាន​ប្រសើររ​យៈ​ពេល​បី​បួន​ខែ ​។​
២.ផ្លែ​ប៉ោម​៖ ​ការ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ជួយ​ការពារ​ខួរក្បាល​ពីសារ​ ជាតិគីមី​នានា​ដែល​មាន​ក្នុង​ផលិតផល​ដែល​អ្នក​ញ៉ាំ​រាល់ថ្ងៃ​បាន​ព្រោះ​ ក្នុង​សំបក​ផ្លែ​ប៉ោ​ម មាន​សារជាតិ​ម្យ៉ាង​ឈ្មោះថា Catechins​។ ​ផ្លែ​ប៉ោម​ត្រូវ​លាង​ឲ្យ​ស្អាត និង​ញ៉ាំ​ទាំង​សម្បក​តែ​ត្រូវ​ជ្រើស​ផ្លែ​ប៉ោម​ដែល​លូតលាស់​ដោយ​មិន​ប្រើ​ ជីគីមី​។​
៣.​សូកូឡា​ខ្មៅ​៖ ​សារធាតុ Flavonol​ ក្នុង​សូកូឡា​ខ្មៅ​ជួយ​សម្រួល​ដល់​ចរន្តឈាមរ​ត់​បាន​ស្រួល​ទៅកាន់​ខួរក្បាល​ ។​ មិន​តែ​ប៉ុណ្ណោះ​វា​អាច​ជួយ​ដល់​ការ​គណនា​គណិត​វិទ្យា​​ទៀត​ផង​។​
៤.គ្រាប់​ល្ពៅ​៖ ​គ្រាប់​ល្ពៅ​ពោរពេញ​ដោយ​សារជាតិ tryptophan ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការបង្កើត serotonin សម្រាប់​ជំនួយ​ដល់​ការគ្រប់គ្រង​អារម្មណ៍ និង​សុខភាព​ខួរក្បាល​។​
៥.​ស៊ុត​៖ ​ស៊ុតមាន​ផ្ទុក​ទៅ​ដោយ​សារជាតិ Omega-3 fatty acids ដែល​ជួយ​បំប៉ន​ដល់​ខួរក្បាល ប៉ុន្តែ​មិនមែន​មានន័យថា​គ្រប់​ស៊ុតមាន់​ទាំងអស់​មាន​សារជាតិ​បំប៉ន​ ស្មើគ្នា​នោះទេ​។ ស៊ុតមាន់​ដែល​ធំធាត់​ដោយ​ធម្មជាតិ (​មាន់​ស្រែ​) មាន​សារជាតិ Omega-3 fatty acid ច្រើន​ជាង​មាន់​ចិញ្ចឹម​ក្នុង​កសិដ្ឋាន២​ដង​។​
​អាហារ​ដែល​បាន​រៀបរាប់​ខាងលើ​សុទ្ធ​តែ​អាច​រកបាន​ក្នុង​ទីផ្សារ​ក្បែរ​ ផ្ទះ​របស់​មិត្ត​អ្នកអាន​ហើយ​បើសិនជា​ចង់​ឲ្យ​សុខភាព​ខួរក្បាល​របស់​អ្នក​ ល្អ​នោះ​ត្រូវ​ឧស្សាហ៍​ញ៉ាំ​​អាហារ​ទាំង​នេះ​តែ​ត្រូវ​ញ៉ាំ​ប្រកបដោយ​ តុល្យភាព​ណា​៕

Saturday, December 22, 2012

វិធី​ផ្សេងៗ ក្នុង​ការប្រើ​ផ្លែ​ប៉េងប៉ោះ​ដើម្បី​ជំនួយ​ដល់​សុខភាព​ស្បែក

ផ្លែ​ប៉េងប៉ោះ គឺ​អាច​ព្យាបាល​ស្បែក​បាន​យ៉ាង​ល្អប្រសើរ ចំពោះ​បញ្ហា​គ្រប់បែបយ៉ាង តាំង​ពី​បញ្ហា​រន្ធ​ញើស​ធំ​, មុន កន្ទួលរ​ម៉ាស់ និង បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​។ ផ្លែ​ប៉េងប៉ោះ មាន​ធាតុ​ដែល​ធ្វើអោយ​ត្រជាក់ ដើម្បី​ធ្វើអោយ​ស្បែក របស់​អ្នក​បាន​សម្រាក​, ជួយ​យក​ចេញ​នូវ​ជាតិ​ខ្លាញ់​ដែល​លើស និង មាន​ផ្ទុក​វីតាមីន A និង C ដើម្បី​ធ្វើអោយ​ស្បែក ដែល​រេ​ចរិល មាន​ភាព​ភ្លឺ​ថ្លា និង ស្ថាបនា​នូវ​សុខភាព​របស់​វា​ឡើង​វិញ​។ អ្នក​អាច​សាកល្បង​នូវ វិធី​នៃ​ការព្យាបាល​ដោយ​ខ្លួន ឯង​នេះ ដោយ​ការប្រើ​ផ្លែ​ប៉េងប៉ោះ ធ្វើការ​ថែរក្សា​សុខភាព​ស្បែក​អ្នក ហើយ​អ្នកនឹង​ប្រាកដ​ជា​បានឃើញ នូវ​ភាព ខុសប្លែក​ចំពោះ​ស្បែក​របស់​អ្នក​មិនខានឡើយ​។​

​ការ​បង្រួម​រន្ធ​ញើស ដោយ​ប្រើ​ផ្លែ​ប៉េងប៉ោះ និង ក្រូចឆ្មារ​

ធ្វើកា​រលាយ​ចូល​គ្នា​រវាង ទឹក​ផ្លែ​ប៉េងប៉ោះ​ស្រស់​១​ស្លាបព្រា​បាយ ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ ២​ទៅ​៤​តំណក់​។ រួច យក​ដុំ​សំឡី​មក​ជ្រលក់​នឹង ទឹក​ល្បាយ​នេះ ហើយ​យក​វា​មក​ម៉ាស្សា​ថ្នមៗ នៅលើ​ស្បែក ដោយ​ធ្វើ​ចលនា​ជា​រង្វង់​។ បន្ទាប់​មក​ទុក​វា ចោល​ក្នុង​រយៈពេល​ប្រហែលជា ១៥​នាទី​។ ក្រោយមក​អ្នក ត្រូវ​លាង​សំអាត​វា​ជាមួយនឹង ទឹកស្អាត ដើម្បី​ទទួលបាន​នូវ រន្ធ​ញើស​នៅ​លើ​ផ្ទៃមុខ​រួម​តូច​ជាង​មុន និង កាន់តែ​មាន​សំណើម​។​

​ធ្វើការ​ព្យាបាល​មុន ជាមួយនឹង​សាច់​ផ្លែ​ប៉េងប៉ោះ​
កិន​ផ្លែ​ប៉េងប៉ោះ​ស្រស់ៗ អោយបាន​ខាប់ៗ រួច​បំពោ​កវា នៅ​លើ​មុខ​របស់​អ្នក​។ ទុក​វា​ចោល​នៅលើ​ស្បែក អោយ​បាន​រយៈពេល ១​ម៉ោង ឬ ច្រើន​ជាង​នេះ បន្ទាប់​មក​លាង​វា​អោយបាន​ស្អាត និង លាប​ក្រែម​ផ្តល់សំណើម​។ អ្នក​អាច​ធ្វើ​ដូចនេះ អោយបាន​ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ នោះ​ជំងឺ​មុន​របស់​អ្នក​ប្រាកដ ជា​បាត់​ទៅ​វិញ មិនបាន​។​

​លាង​សំអាត​ស្បែក​របស់​អ្នក ជាមួយនឹង​ម៉ាស​បិតមុខ​ដែល​ធ្វើ​ពី​ផ្លែ​ប៉េង​ប៉ោះ និង ផ្លែ​បឺរ​

ម៉ាស​បិតមុខ​ដែល​ធ្វើ​ពី ផ្លែ​ប៉េងប៉ោះ និង ផ្លែ​បឺរ គឺ​ពិតជា​អស្ចារ្យ​ចំពោះ​ស្បែក​គ្រប់​ប្រភេទ ( ស្បែក​មាន​ជាតិ​ខ្លាញ់​, ស្បែក​ស្ងួត និង ស្បែក​ធម្មតា​) ដោយសារ​តែ​វា​មាន​បញ្ចូល​នូវ អត្ថប្រយោជន៍​នៃ​ការកាត់បន្ថយ​ខ្លាញ់​របស់ ផ្លែ​ប៉េងប៉ោះ ជាមួយនឹង​ជាតិ​ថ្នាំ​សំលាប់​មេរោគ និង ជាតិ​ផ្តល់​សំណើម ដែល​មាន​នៅក្នុង​ផ្លែ​បឺរ​។

ម៉ាស​បិតមុខ​ដ៏ អស្ចារ្យ​ប្រភេទ​នេះ ក៏​មាន​ផ្ទុក​ផងដែរ​នូវ វីតាមីន A, C និង E  ដែល​ពួក​វា​សុទ្ធតែ​ផ្តល់​គុណសម្បត្តិ​យ៉ាងច្រើន ចំពោះ សុខភាព​ស្បែក​។ ដើម្បី​ធ្វើ​នូវ​ម៉ាស​បិតមុខ​ប្រភេទ​នេះ អ្នក​អាច​កិន​ផ្លែ​ប៉េង​ប៉ោះ និង ផ្លែ​បឺរ​ជា​មួយគ្នា នៅក្នុង កូនចាន​មួយ​។ កូរ​វា​អោយ​បាន​សព្វ​ល្អ និង លាប​វា​នៅ​លើ​មុខ​របស់​អ្នក​។ ធ្វើការ​លាង​វា​អោយបាន​ស្អាត បន្ទាប់​ពី រយៈពេល ២០ ទៅ ៣០​នាទី​។​

​វិធី​ដ៏​លឿន និង ងាយស្រួល​ក្នុង​ការប្រើ​ផ្លែ​ប៉េងប៉ោះ នៅ​លើ​មុខ​របស់​អ្នក​

កាត់​ផ្លែ​ប៉េងប៉ោះ​ជា​ពី​កំណាត់ ហើយ​យក​វា​មក​ជូត​នៅលើ​មុខ​របស់​អ្នក​។ សង្កត់​ទៅលើ​កន្លែង​ដែលមាន មុន ក្បាល​ខ្មៅ​។ បន្ទាប់​មក​លាង​ជំ​រះ​វា និង ធ្វើការ​លាប​ក្រែម​ផ្តល់សំណើម​។​

​ប្រើ​ផ្លែ​ប៉េងប៉ោះ​ជា គ្រឿង​ទប់ស្កាត់​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃមុខ​

 ដើម្បី​យក​ចេញ​នូវ​ជាតិ​ខ្លាញ់​ដែល​លើស ចេញពី​ផ្ទៃមុខ​របស់​អ្នក ធ្វើការ​ច្របាច់ និង ពូត​ផ្លែ​ប៉េង​ប៉ោះ រួច​យក ទឹក​វា​ទុក​ដោយ​ឡែក​។ បន្ទាប់​មក​គាប​យក​ទឹក​ផ្លែ​ត្រសក់ មក​លាយ​ជាមួយ​នឹង​ទឹក​ប៉េង​ប៉ោះ​។ ហើយ​លាប​វា​នៅ​លើ ស្បែក​មុខ​អ្នក ដោយ​ប្រើ​ដុំ​សំឡី អោយបាន​ជា​រៀងរាល់ថ្ងៃ ដើម្បី​រក្សា​អោយ​ជាតិ​ខ្លាញ់ និង មុន​ស្ថិតនៅក្រោម​ការ គ្រប់គ្រង​របស់​អ្នក​។​

​ធ្វើអោយ​ស្បែក​ដែល​មាន​ការរំខាន អោយ​ត្រជាក់​ជាមួយនឹង​ម៉ាស​បិតមុខ​ដែល​ធ្វើ​ពី ផ្លែ​ប៉េងប៉ោះ និង ទឹក​យ៉ា​អួ​

ប្រសិនបើ​ស្បែក​របស់​អ្នក មាន​សភាព​ក្រហម​រោល​, រ​ម៉ាស់​,​មានកា​រលាក​ដោយសារ​កំដៅ​ថ្ងៃ​, មាន​ស្នាម​ជាំ ឬ រ​បក នោះ​អ្នកនឹង​រីករាយ​ជាមួយនឹង​អត្ថប្រយោជន៍ នៃ​ម៉ាស​បិតមុខ​ដែល​ធ្វើ​ពី​ផ្លែ​ប៉េង​ប៉ោះ និង ទឹក​យ៉ា​អួនេះ​។ ទឹក យ៉ា​អួ គឺ​អាច​ជំរុញ អោយ​ជាតិ​ប្រូតេអ៊ីន​របស់​ស្បែក​កើនឡើង និង ធ្វើអោយ​ស្បែក​ទន់​រលោង នៅពេលដែល ផ្លែ ប៉េងប៉ោះ​ផ្តល់អោយ​អ្នក នូវ​ភាព​ត្រជាក់ និង ផ្តល់​នូវ​សារជាតិ​ចិញ្ចឹម​ដល់​ស្រទាប់​ស្បែក​ខាងក្រៅ​។

ចិត​ផ្លែ​ប៉េង​ប៉ោះ ពាក់កណ្តាល និង លាយ​ជាមួយ​នឹង​ទឹក​យ៉ា​អួ ដែល​មិន​មាន​ជាតិ​ផ្អែម​ចំនួន ២​ស្លាបព្រា​បាយ​។ កូរ​វា​អោយ​សព្វ​ល្អ និង លាប​វា អោយ​ពេញ​សព្វ នៅលើ​ផ្ទៃ​មុខ​របស់​អ្នក​។ អង្គុយ​ចុះ រង់ចាំ​រយៈពេល ២០​នាទី ហើយ​បន្ទាប់មក ធ្វើការ លាង​សំអាត​ជាមួយនឹង ទឹក​ក្តៅឧណ្ណៗ ។​

​ទទួលបាន​នូវ​ស្បែក​ភ្លឺ​ចែងចាំង​ជាមួយនឹង ទឹក​ផ្លែ​ប៉េង​ប៉ោះ និង ទឹកឃ្មុំ​

ធ្វើការ​បញ្ចូល​គ្នា​រវាង ទឹក​ផ្លែ​ប៉េង​ប៉ោះ និង ទឹកឃ្មុំ ហើយ​លាប​វា នៅ​លើ​មុខ និង ក របស់​អ្នក​។ រង់ចាំ​រយៈពេល ១៥​នាទី បន្ទាប់​វា​លាង​ជំ​រះ​វា​អោយបាន​ស្អាត​ល្អ ។ នោះ​ស្បែក​របស់​អ្នក នឹង​មើលទៅ​ទន់​រលោង និង ភ្លឺ​ថ្លា​ជា​មិន ខាន​។​

​ធ្វើការ​ព្យាបាល​ស្បែក​ដែល​រលាក ដោយសារ​កំដៅថ្ងៃ ជាមួយនឹង ទឹក​ផ្លែ​ប៉េង​ប៉ោះ និង បឹរ​ទឹកដោះគោ​

លាយ​បញ្ចូល​គ្នា​រវាង ទឹក​ប៉េងប៉ោះ ២​ស្លាបព្រា​បាយ ជាមួយនឹង បឺរ​ទឹកដោះគោ​ចំនួន ៤​ស្លាបព្រា​បាយ​។ រួច លាប​វា អោយបាន​ពេញ​សព្វ នៅលើ​ស្បែក​របស់​អ្នក​។ ទុក​វា​ចោល​អោយបាន រយៈពេល​កន្លះ​ម៉ោង បន្ទាប់មក លាង​វា​ចេញ​ដោយ​ថ្នមៗ ៕


Friday, December 14, 2012

អត្ថប្រយោជន៍​របស់​ផ្លែ​ក្រូចឆ្មារ ចំពោះ​សុខភាព​

សារប្រយោជន៍​របស់​ផ្លែ​ក្រូចឆ្មារ ចំពោះ​សុខភាព រួមមាន​ដូចជា ការព្យាបាល​នូវ​ការ​ចំលងរោគ នៅក្នុង​បំពង់ក​, ការ​មិន​រំលាយ​អាហារ​,​ការ​ទល់លាមក​, បញ្ហា​សុខភាព​មាត់​ធ្មេញ​, គ្រុ​នក្តៅ​, ការថែរក្សា​សក់​, ការថែរក្សា​ស្បែក​, ការ ហូរឈាម នៅ​ផ្នែក​ខាងក្នុង​, ជំងឺ​ឈឺ​សន្លាក់ឆ្អឹង​, ការ​រលាក​, ការ​ធាត់​ជ្រុល​,​ភាពមិនប្រក្រតី​នៃ​ប្រព័ន្ធ​ដង្ហើម​, ជំងឺ អាសន្ន​រោគ និង ជំងឺ​លើស​សម្ពាធ​ឈាម​។ ដោយសារ​ភាពល្បីល្បាញ នៃ​គុណសម្បត្តិ​នៃ​ការព្យាបាល​រោគ​របស់​វា ពី​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់ ផ្លែ​ក្រូចឆ្មារ បាន​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​សុំ​ា និង ជួយ​សំអាត​ដល់​ក្រពះ​របស់​អ្នក​។ វា​មិន​ត្រឹមតែ ជា​ថ្នាំ​បន្សុទ្ធ​ឈាម​នោះទេ ប៉ុន្តែ​វា​ក៏​អាច​ធ្វើអោយ​រាងកាយ​អ្នក ធ្វើ​ការប្រយុទ្ធប្រឆាំង​នឹង ជំងឺ​បាន​ផងដែរ​។ ជាពិសេស​នោះ ទឹក​ក្រូចឆ្មារ បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ចំពោះ​សុខភាព ។ វា​ជួយ​ដល់​ការព្យាបាល ជំងឺ​គ្រួស​ក្នុង​តម្រងនោម​, ព្យាបាល​ជំងឺ​ដាច់​ស​សៃឈាម និង កាត់បន្ថយ​កំដៅ​ក្នុង​រាងកាយ ហើយ​ទឹក​ក្រូចឆ្មារ ក៏ អាច​ជួយ​អ្នក​បាន​ផងដែរ អោយ​មាន​អារម្មណ៍​ស្ងប់​សុខ និង ត្រជាក់​ស្រួល​។​

     វា​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព ដោយសារ​តែ​ក្រូចឆ្មារ មាន​ផ្ទុក​សារជាតិ​បំប៉ន​ជាច្រើន​មានដូចជា ៖ វីតាមីន C, វីតាមីន B , ផូស្វាត​,​ប្រូតេអ៊ីន និង កាបូ​អ៊ី​ដ្រាត​។ ក្រូចឆ្មារ គឺជា​ផ្លែឈើ​ម្យ៉ាង ដែល​មាន​ផ្ទុក​ជាតិ flavonoid  ជា​ធាតុ​ផ្សំ ដែល​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ប្រតិកម្ម​អុកស៊ីត និង ការពារ​ជំងឺមហារីក​។ វា​គឺ​អាច​ជួយ​ការពារ​អ្នក បាន ពី​ជំងឺ​ទឹកនោម​ផ្អែម​, ការ​ទល់លាមក​, ជំងឺ​លើស​សម្ពាធ​ឈាម​, ការថែរក្សា​ស្បែក , គ្រុ​នក្តៅ​,​ការថែរក្សា​សក់​,​ការ​ថែ រក្សា​សុខភាព​មាត់​ធ្មេញ​, ការ​មិន​រំលាយ​អាហារ និង បញ្ហា​សុខភាព​ផ្សេងៗ​ដទៃទៀត ។ ការសិក្សា​មួយ ដែល​បាន​ធ្វើឡើង នៅ​សមាគមន៍ សិក្សា​ពី​ប្រព័ន្ធ​ម៉ូត​សាស្ត្រ នៃ​សហរដ្ឋអាមេរិក បានបង្ហាញ​ថា ទឹក​ក្រូចឆ្មារ គឺអាច ព្យាបាល​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម ដោយ​ការបង្កើត​ជាតិ​ស៊ី​ត្រាត​នៅក្នុង​ទឹកនោម ដែល​វា​អាច​ជួយ​បង្ការ​បាន នូវ​ការ កកើត​នៃ​ជា​តិគ្រី​ស្តាល់ ។​

     យើង​បាន​ប្រើ​ផ្លែ​ក្រូចឆ្មារ ធ្វើ​ជា​ទឹក​ក្រូចឆ្មារ ដោយ​ការ​លាយ​ទឹក​ក្រូចឆ្មារ​ជាមួយនឹង ទឹក​។ មាន​មនុស្ស​ជាច្រើន បាន​ប្រើ​ទឹក​ផ្លែ​ក្រូចឆ្មារ ធ្វើ​ជា​ទឹក​សំអាត តាម​ដែល​វា​អាច​យក​ចេញ​នូវ​ស្នាម​ប្រលាក់​។ ក្រូចឆ្មារ ក៏​អាច​ជួយ​បណ្តេញ សត្វ​មូស​បាន​ផងដែរ​។  ការផឹក​ទឹក​ក្រូចឆ្មារ ដោយ​មាន​លាយ​ជាមួយនឹង​ប្រេង​អូ​លីវ គឺអាច ជួយ​អ្នក កំចាត់​ចោល​នូវ​ដុំ​គ្រួស​ក្នុងប្រ​ម៉ាត់​។ ផ្លែ​ក្រូចឆ្មារ គឺ​មាន​ភាពល្បីល្បាញ​ដោយសារ តែ​ប្រសិទ្ធភាព​នៃ​ការ ទប់ស្កាត់​ជំងឺ និង វា​អាច​ត្រូវបាន​គេ​ប្រើ​បាន ក្នុង​វិធី​ផ្សេងៗ​គ្នា​ជា​ច្រើន​។​



    ការ​មិន​រំលាយ​អាហារ និង រោគ​ទល់លាមក​។ ទឹក​ផ្លែ​ក្រូចឆ្មារ គឺ​អាច​ជួយ​ព្យាបាល​នូវ​បញ្ហា ដែល​មាន​ទំនាក់ទំនង​ទៅនឹង ការ​មិន​រំលាយ​អាហារ និង រោគ​ទល់លាមក​។ ធ្វើការ​បន្ថែម​ទឹក​ក្រូចឆ្មារ​ស្រស់ៗ ទៅក្នុង​ចាន អាហារ​របស់​អ្នក ( តែ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន ទឹក​ក្រូចឆ្មារ​មិនមាន​ផល​ល្អ​ចំពោះ​ទឹកដោះគោ​នោះទេ​) ។  ក្រូចឆ្មារ​បាន​ដើរតួ​ជា ថ្នាំ​បន្សុទ្ធ​ឈាម និង ជា​ភ្នាក់ងា​រលាង​សំអាត​។ អ្នក​អាច​បន្ថែម​វា​ជា​ភេ​ស​ជ្ជះ សម្រាប់ ក្នុង​អាហារ​ពេល​ថ្ងៃ​ត្រង់ ឬ ពេល​ល្ងាច ជាមួយ​នឹង​ទឹក​ផ្លែ​ក្រូចឆ្មារ​ស្រស់ លាយ​ជាមួយ​នឹង​ទឹក​សូ​ដា​។  វិធី​ធ្វើ នោះ​គឺ​អាច បន្ថែម​ទឹក​ក្រូចឆ្មារ ជាមួយ​នឹង​ទឹក​ត្រជាក់​, ទឹក​សូ​ដា​,​អំបិល និង ស្ករ ឬ ទឹកឃ្មុំ (​ប្រសិនបើ​អ្នក ចង់បាន​រសជាតិ​ផ្អែម​) និង កូរ​ពួកវា​អោយ​សព្វ​មុន​ពេល​អ្នក​ទទួល​ទាន រួច​ជា​ការ​ស្រេច​។ អ្នក​ក៏​អាច បន្ថែម នូវ​ស្លឹក​ជី​អង្កាម ដើម្បី​បន្ថែម​រសជាតិ​។ អ្នក​អាច​ផឹក​វា​បាន នៅពេលណា​ដែល​អ្នក បាន​ទទួលទាន​អាហារ ពេល​ថ្ងៃ​ត្រង់ ឬ ពេល​ល្ងាច​ដ៏​ធំ​មួយ ។​
    គ្រុ​នក្តៅ ។ ទឹក​ក្រូចឆ្មារ អាច​ព្យាបាល​អ្នក ដែល​មាន​ជំងឺ​ផ្តាសាយ​, គ្រុនផ្តាសាយ ឬ គ្រុ​នក្តៅ​។ វា​ជួយ កាត់ បន្ថយ​គ្រុនក្តៅ ដោយ​ការ បង្កើន​ការ​បែប​ញើស​តិចៗ ។​
    ការថែរក្សា​សុខភាព​មាត់​ធ្មេញ ។ ទឹក​ក្រូចឆ្មារ ក៏​ត្រូវបាន​គេ​ប្រើ​សម្រាប់ ការពារ​សុខភាព​មាត់​ធ្មេញ​បាន​ផង ដែរ​។ ប្រសិន​បើ​ទឹក​ក្រូចឆ្មារ​ស្រស់ ត្រូវ​បាន​លាប​នៅត្រង់​ដែល​មាន​ការឈឺចាប់​ធ្មេញ នោះ​វា​អាចជួយ បំបាត់​នូវ​ការឈឺចាប់​។ ការ​ម៉ាស្សា​ទឹក​ក្រូចឆ្មារ នៅលើ​អញ្ចាញធ្មេញ គឺ​អាច​បញ្ឈប់​ការ​ហូរឈាម​តាម អញ្ចាញ​ធ្មេញ​។ វា​អាច​ជួយ​អោយ​ក្លិន​មាត់​របស់​បាត់​ទៅ​វិញ និង សម្រាល​ដល់​បញ្ហា​ផ្សេងៗ​ដទៃទៀត ដែល មាន​ចំពោះ​អញ្ចាញធ្មេញ​របស់​អ្នក​។ បន្ថែម​ពី​នេះ​ទៅទៀត ផ្លែ​ក្រូចឆ្មារ ក៏​អាច​ត្រូវបាន​គេ​ប្រើ​ជា​ប្រចាំ ក្នុង​ការសំអាត ធ្មេញ​របស់​អ្នក​បាន​ផងដែរ​។ ឬ អ្នក​អាច​រក​ទិញ ផលិតផល​ថ្នាំដុសធ្មេញ​ណា ដែល​មាន​ផ្ទុក ជាតិ​ក្រូចឆ្មារ ឬ ក៏​អ្នក​អាច​បន្ថែម​ទឹក​ក្រូចឆ្មារ​មួយ​តំនក់​ទៅលើ​ថ្នាំ ដុសធ្មេញ​របស់​អ្នក​។ មាន​មនុស្ស​មួយ ចំនួន ក៏​បាន​យក​សំបក​ក្រូចឆ្មារ ដែល​បាន​ច្របាញ់យក​ទឹកចេញអ​ស់ មក​ដុស​នៅ​នឹង​ធ្មេញ​របស់ ពួកគេ ផងដែរ​។ ប្រសិនបើ​ធ្មេញ​របស់​អ្នក​មាន​ការ​រលាក នោះ​អ្នក​ត្រូវធ្វើ​ការថែរក្សា​វា ដោយ​ការ​ខ្ពុរមាត់​ជាមួយ នឹង ទឹកស្អាត​អោយ​បាន​ភ្លាមៗ ។​
    ការថែរក្សា​សក់​។ ទឹក​ក្រូចឆ្មារ ត្រូវបាន​គេ​អះអាងថា វា​អាច​ជួយ​ដល់​ការព្យាបាល​ស្បែកក្បាល និង​សក់ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ប្រសិន​បើ​ទឹក​ក្រូចឆ្មារ ត្រូវបាន​គេ​យក​មក​លាប​ទៅលើ​ស្បែកក្បាល នោះ​វា អាច​ព្យាបាល​នូវ​បញ្ហា​មួយចំនួន​ដូចជា​៖ អ​ង្គែ​, ការ​ជ្រុះ​សក់ និង ស្ថានភាព​ផ្សេងៗ​ទៀត ដែល​ទាក់ទង​ជា មួយ​នឹង សក់ ព្រមទាំង​ស្បែកក្បាល​។ វា​ក៏​អាចជួយ អោយ​សម្រស់​សក់​អ្នក មាន​ភាព​ទន់​រលោង​តាមបែប ធម្មជាតិ​បាន​ផងដែរ ។​
    ការថែរក្សា​ស្បែក ។ ទឹក​ក្រូចឆ្មារ ក៏​ជា​ឱសថ​ពី​ធម្មជាតិ ដែល​អាច​សំលាប់​មេរោគ និង អាចរួមចំណែក​ក្នុង​ការព្យាបាល​បញ្ហា ដែល​ទាក់ទង​នឹង​ស្បែក​។ ទឹក​ក្រូចឆ្មារ ក៏​ត្រូវបាន​ប្រើ​សម្រាប់ បញ្ឈប់​ការ​រលាក​បាន ផងដែរ​។ វា​អាច​ជួយ​អោយ​អ្នក មាន​ភាព​ស្រាកស្រាន្ត​បាន​ពី ការ​ការ​ទិច​របស់​សត្វ​ឃ្មុំ​។ វា​ក៏​អាច​ត្រូវបាន​គេ លាប​នៅលើ​ស្បែក ត្រង់​កន្លែង​ដែល​មាន​ជំងឺ​មុន និង ជំងឺ​ត្រអក​។ វា​មាន​នាទី​ជា ឱសថ​ប្រឆាំងនឹង​ភាព ចាស់ និង អាច​ជួយ​បំបាត់​នូវ​ស្នាម​ជ្រាវ​ជ្រួញ និង មុន​ក្បាល​ខ្មៅ​។ ទទួលទាន​ទឹក​ផ្លែ​ក្រូចឆ្មារ ដែល​មាន​លាយ​ជាមួយនឹង ទឹក និង ទឹកឃ្មុំ ដើម្បី​ធ្វើអោយ​ស្បែក​របស់​អ្នក មាន​ភាព​ភ្លឺ​ចែង​ចាំង​។ ប្រសិនបើ​អ្នក ក្រឡេក​មើល​ទៅលើ​ផលិតផល ដែលមាន​ដាក់លក់​នៅតាម​ទីផ្សារ នោះ​អ្នក​ក៏​នឹង​ឃើញ​ផង ដែរ​នូវ​ផលិតផល​សាប៊ូ​ដុស​ខ្លួន ដែល​ផ្សំ​ចេញពី​ផ្លែ​ក្រូចឆ្មារ​នេះ​ផង​ដែរ ។​
    ការ​រលាក​។ ប្រសិនបើ​អ្នក យក​ទឹក​ក្រូចឆ្មារ ទៅ​លាប​លើ​កន្លែង​ដែល​មាន​ការ​រលាក នោះ​វា​នឹង​អាច ជួយ បំបាត់​ស្លាកស្នាម​អ្នក​បាន​។ ទឹក​ក្រូចឆ្មារ​គឺជា​ភ្នាក់ងារ​ផ្តល់​ភាព​ត្រជាក់ ដែល​វា​អាច​បន្ថយ​ដល់​អារម្មណ៍ នៃ​ការ​រលាក​ក្រហាយ នៅលើ​ស្បែក​។​
    ការ​ហូរ​ឈាម​ផ្នែក​ខាងក្នុង ។ ផ្លែ​ក្រូចឆ្មារ មាន​ផ្ទុក​សារជាតិ សំលាប់​មេរោគ និង ថ្នាំ​ឃាត់ឈាម ដែល​វា​អាច ជួយ​បញ្ឈប់​នូវ​ការ​ហូរឈាម ផ្នែក​ខាងក្នុង​។ អ្នក​អាច​លាបទឹក​ក្រូចឆ្មារ ឬ ជ្រលក់​វា​ទៅ​ក្នុង​ដុំ​សំឡី រួច​យក វា​មក​ដាក់​នៅ​ខាងក្នុង ច្រមុះ ដើម្បី​បញ្ឈប់​ការ​ហូរ​ឈាម​ច្រមុះ ។​
    ជំងឺ​ឈឺសន្លាក់​។ ផ្លែ​ក្រូចឆ្មារ​ក៏​ជា ឱសថ​បញ្ចុះ​ទឹកនោម និង អាច​ព្យាបាល​បាន នូវ​ជំងឺ​ឈឺ​សន្លាក់ និង រលាក​សន្លាក់​។ វា​ជួយ​អោយ អ្នក​បញ្ចេញ​បាក់តេរី និង ជាតិពុល​ចេញមក ពី​ខាងក្នុង​ខ្លួន​អ្នក​។​
    សម្រក​ទំងន់​។ ប្រសិនបើ​អ្នក ទទួលទាន​ទឹក​ក្រូចឆ្មារ ដែល​មាន​លាយ​ជាមួយ​នឹង​ទឹក​ក្តៅ​ឩណ្ណៗ និង ទឹកឃ្មុំ នោះ​វា​អាច​ជួយ​អោយ​អ្នក សម្រក​ទំងន់​រាងកាយ​បាន​ផងដែរ​។​
    ភាពមិនប្រក្រតី​ចំពោះ​ផ្លូវដង្ហើម ។ ទឹក​ក្រូចឆ្មារ ជួយ​ដល់​ការព្យាបាល​បញ្ហា ផ្លូវដង្ហើម រួម​ផងដែរ​ជាមួយនឹង បញ្ហា​នៃ​ការដកដង្ហើម និង ធ្វើអោយ​អ្នកជំងឺ​ដែល​មាន​ជំងឺហឺត មាន​សភាព​ធូរស្រាល​មក​វិញ​។ ផ្លែ​ក្រូចឆ្មារ គឺជា​ប្រភព​ដ៏​សំបូរ​នៃ​ជាតិ វីតាមីន C ដែល​វា​អាច​ជួយ​ដល់​ការដោះស្រាយ​ដល់​បញ្ហា មិន​ប្រក្រតី​របស់ ផ្លូវដង្ហើម ។​
    ជំងឺ​អាសន្នរោគ ។ ប្រភេទ​ជំងឺ​ដូចជា អាសន្ន​រោគ ឬ គ្រុនចាញ់ គឺ​អាច​ធ្វើការ​ព្យាបាល​បាន ជាមួយនឹង​ទឺ​កក្រូចឆ្មារ តាម​ដែល​វា​មាន​នាទី​ជា​គ្រឿង​បន្សុទ្ធ​ឈាម​។​
    ជួយ​សម្រាល​ដល់ ស្ថានភាព​របស់​ប្រអប់ជើង ។ ផ្លែ​ក្រូចឆ្មារ គឺជា​ភ្នាក់ងារ សំលាប់​មេរោគ និង ផ្តល់​ក្លិន​ល្អ ដែល​មាន​អត្ថប្រយោជន៍ ដល់​ការព្យាបាល​ប្រអប់ជើង​។ ធ្វើកា​រលាយ​ទឹក​ផ្លែ​ក្រូចឆ្មារ​ស្រស់ ទៅក្នុង​ទឹ​កក្តៅ ឧណ្ណៗ រួច​ដាក់​ប្រអប់ជើង​អ្នក​ត្រាំ​ក្នុងនោះ ដើម្បី​ជួយ​សម្រួល​ដល់​ស្ថានភាព​ជើង​របស់​អ្នក​។​
    ការ​ចំលងរោគ នៅក្នុង​បំពង់ក​។ ផ្លែ​ក្រូចឆ្មារ គឺជា​ផ្លែឈើ​ដ៏​អស្ចារ្យ ដែល​អាច​បន្ថែម​បាន ដើម្បី​ប្រឆាំង​នឹង បញ្ហា ដែល​ទាក់ទង​ទៅ នឹង​ការ​ចំលងរោគ​នៅក្នុង​បំពង់ក តាម​ដែល​វា​មាន​ផ្ទុក​សារជាតិ​សំលាប់​មេរោគ​។​
    ជំងឺ​លើស​សម្ពាធ​ឈាម ។ ការផឹក​ទឹក​ក្រូចឆ្មារ គឺ​ពិតជា​មាន​អត្ថប្រយោជន៍ ចំពោះ​អ្នក​ដែល​មាន​ការរង គ្រោះ​ពី បញ្ហា​បេះដូង តាម​ដែល​វា​មាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូម​។ វា​អាច​គ្រប់គ្រង​នូវ​សម្ពាធ​ឈាម​ដែល​ខ្ពស់​, អា​ការៈវិល​មុខ​, ក្អួតចង្អោរ ដោយសារ​វា​បាន​ផ្តល់​នូវ​ការ​សម្រាក ដល់​ផ្លូវ​កាយ និង ផ្លូវចិត្ត​។ វា​ក៏​បាន ជួយ កាត់បន្ថយ​ផង​ដែរ​នូវ ស្ថានភាព​ផ្លូវចិត្ត គឺ​បញ្ហា​ស្ត្រេ​ស និង ការធា្លក់​ទឹកចិត្ត ៕