ផ្លែមៀន ជាផ្លែឈើមួយដែលមានឱជារសឆ្ងាញ់ពិសា ដោយសារវាមានរសជាតិផ្អែមក្រអូប និង ទឹកដមរបស់វា។ មិនតែប៉ុណ្ណោះទេ មៀនក៏ជាផ្លែឈើមួយ ដែលផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពយើងផងដែរ ដោយតែវាមានផ្ទុកទៅដោយ ជាតិដែក កាល់ស្យូម ផូស្វ័រ កាបូនអ៊ីដ្រាត ប្រូតេអ៊ីន ខា្លញ់ និងពពួកវីតាមីន A, C, B2, B2 និងនីយ៉ាស៊ីន។
ផ្លែមៀន ត្រូវបានគេប្រើប្រាស់សម្រាប់ជាថ្នាំកែរោគ ឈឺក្រពះ សម្រាន្តមិនលក់ ខូចសតិ និងមានទឹកដក់ក្នុងភ្នែក។ ផ្លែមៀន ក៏អាចជួយពង្រីកបេះដូង និងចិញ្ចឹមឈាមបានផងដែរ។
មួយវិញទៀត បើគេយកសាច់មៀន និងស្ករក្នុងបរិមាណស្មើគ្នា យកទៅរម្ងាស់ក្នុងទឹករហូតក្លាយទៅជាទឹកស្ករ អាចជាថ្នាំជំនួយកម្លាំងបាន ដោយលោក អ្នក ពិសាឲ្យបានពីរដងក្នុងមួយថ្ងៃ។
ទឹករម្ងាស់សាច់មៀនស្ងួត អាចធ្វើជាថ្នាំពៅកម្លាំង សម្រាប់រោគសម្រាន្តមិនលក់ និងរោគស្ពឹកសរសៃប្រសាទ ឬភ្លេចភ្លាំង។
ចំណែក នៅប្រទេសវៀតណាមវិញ គេយកភ្នែកគ្រាប់មៀន យកទៅកិនសម្រាប់ព្យាបាលពស់ចឹក ដោយសារគេជឿថា វាអាចជួយស្រូបយកជាតិពិសបាន។
ផ្លែមៀន មានសារប្រយោជន៍ទាំងនេះបាន លុះត្រាលោកអ្នក ចេះជ្រើសរើស ផ្លែមៀនណាដែលមិនមានជាតិគីមីលើសបរិមាណ។
ប្រភព៖ wikipedia







