Showing posts with label សង្គ្រោះបឋម. Show all posts
Showing posts with label សង្គ្រោះបឋម. Show all posts

Saturday, December 22, 2012

វិធី​សង្គ្រោះ​បឋម ចំពោះ​ជនរងគ្រោះ​ដែល​បាន​ឆក់​ចរន្តអគ្គិសនី​

  កម្រិត​គ្រោះថ្នាក់ ដែល​កើតមាន​ដោយសារ​ការ​ឆក់​ចរន្តអគ្គិសនី គឺ​វា​អាស្រ័យទៅលើ ប្រភេទ​នៃ​ចរន្ត​, តើ​កំលាំង​ជា​វ៉ុល​របស់​វា មាន​កម្រិត​ខ្ពស់​ប៉ុនណា និង ថា​តើ​ចរន្ត​ទាំងនោះ​ត្រូវ​បាន​ឆ្លងកាត់​ចូលទៅក្នុង ខ្លួន​ជនរងគ្រោះ ដោយ​របៀប​ណា​, សុខភាព​ជា​ទូទៅ​របស់​ជនរងគ្រោះ និង ថា​តើ​ជនរងគ្រោះ ឆាប់​បាន ទទួល​ការសង្គ្រោះ និង ព្យាបាល​បាន​លឿន​កម្រិតណា ។​


      ធ្វើការ​ទាក់ទង​ទៅ​កាន់​ភ្នាក់ងារ​សង្គ្រោះបន្ទាន់ អោយ​បាន​ភ្លាមៗ ប្រសិនបើ​មាន​សញ្ញាណ ឬ រោគសញ្ញា​ណាមួយ ទាំង​នេះ​កើតឡើង ៖
•​    ​គាំងបេះដូង​។​
•​    ​មាន​បញ្ហា​ជាមួយនឹង ចង្វាក់​បេះដូង​។​
•​    ​មានការ​ថមថយ នូវ​ការដកដង្ហើម​។​
•​    ​សាច់ដុំ​មាន​ការឈឺចាប់​និង មានការ​កន្ត្រាក់​។​
•​    ​មានការ​រលាក​នៅលើ​ស្បែក ។​
•​    ​មានការ​ប្រកាច់​។​
•​    ​មាន​ភាពស្ពឹក ឬ ឈឺ​ចាក់​ឆៀបៗ ។​
•​    ​បាត់បង់​ស្មារតី ។​


​អនុវត្ត​នូវ​ចំណុច​ខាង​ក្រោម​នេះ ខណៈពេល​ដែល​អ្នក កំពុង​រង់ចាំ​ជំនួយ​សង្គ្រោះ​ផ្នែក​វេជ្ជសាស្ត្រ ៖
•​    ​អ្នក​ត្រូវ​មើល​ជនរងគ្រោះ​ជា​មុន​សិន ដោយ​មិន​ត្រូវ​ប៉ះ​គេ​ភ្លាមៗ​នោះទេ​។ ជនរងគ្រោះ អាច​នឹង​នៅ មាន ផ្ទុក​នូវ​ចរន្តអគ្គិសនី​ក្នុង​ខ្លួន​របស់​ពួក​គេ​នៅឡើយ​។ ការ​ប៉ះ​ជនរងគ្រោះ អាចធ្វើអោយ ចរន្ត​ភ្លើង​ឆ្លង មក កាន់​អ្នក​។​
•​    ​ធ្វើការ​កាត់ផា្តច់​ប្រភព​នៃ​ចរន្តអគ្គិសនី ប្រសិនបើ​អាច​ធ្វើបាន​។ តែ​ប្រសិនបើ​មិនអាច ធ្វើ​ការយក នូវ​ប្រភព​នោះ​ចេញ អោយ​ឆ្ងាយ​ពី​អ្នក និង ជនរងគ្រោះ ដោយ​ប្រើ វត្ថុ​ស្ងួត និង មិន​ចម្លង​ចរន្ត ភ្លើង មកកាន់​អ្នក ដូចជា​ដំបង​ឈើ​ជា​ដើម​។​
•​    ​ពិនិត្យ​រក​សញ្ញា នៃ​ការធ្វើ​ចលនា​របស់​ជនរងគ្រោះ ( ដូចជា ការដកដង្ហើម​, ការ​ក្អក ឬ ការ​បំលាស់​ទី​) ។ ប្រសិនបើ​មិន​មាន​នូវ​សញ្ញា​ទាំងនេះ​ទេ នោះ​អ្នក​ត្រូវ ធ្វើការ​សង្គ្រោះ​ចលនា បេះដូង​អោយ​បាន​ជា​បន្ទាន់ ។​
•​    ​ការពារ​សភាព​ស្ហុក​។ ប្រសិនបើ​អាច ដាក់​ជនរងគ្រោះ​អោយ​ដេក ដោយ​ដាក់​ស្ថានភាព អោយ ក្បាល​ជនរងគ្រោះ​អោយទាប​ជាង ខ្លួន​គេ​បន្តិច និង ដាក់​កល់​ជើង​អោយ​ខ្ពស់​។​
      បន្ទាប់​ពី​មាន​ការប៉ះពាល់​ជាមួយនឹង​ចរន្តអគ្គិសនី នោះ​ជនរងគ្រោះ​គប្បី ទៅ​អោយ​គ្រូពេទ្យ​ធ្វើការ ពិនិត្យ រក​មើល​ពី​ការរង​របួស​ផ្នែក​ខាងក្នុង បើ​ទោះបីជា​ពួកគេ មិន​មាន​សញ្ញាណ ឬ រោគសញ្ញា​អ្វី​ស្តែង ចេញ​មក​ក៏​ដោយ ។​


​ការប្រុងប្រយ័ត្ន​
•​    ​អ្នក​មិន​ត្រូវ​ប៉ះ​ជនរងគ្រោះ ដោយ​ដៃទទេ​នោះទេ ប្រសិន​បើ​ពួកគេ​នៅមាន ផ្ទុក​ចរន្តអគ្គិសនី នៅក្នុង​ខ្លួន​នៅឡើយ​។​
•​    ​មិន​ត្រូវ​នៅ​ជិត ខ្សែភ្លើង​ដែល​មាន​កម្រិត​វ៉ុល​ខ្ពស់ រហូត​ដល់​ថាមពល​ចរន្ត​ត្រូវបាន​កាត់ផ្តាច់​។ ស្ថិត នៅ​យ៉ាងហោចណាស់ អោយបាន ២០​ហ្វីត អោយ​ឆ្ងាយ​ពី​ខ្សែភ្លើង ប្រសិនបើ​វា​នៅ​លោត និង បញ្ចេញ​ផ្កាភ្លើង​។​
•​    ​មិន​ត្រូវ​ធ្វើ​ការផ្លាស់ប្តូ​រ​ទីតាំង​របស់​ជនរងគ្រោះ ដោយសារ​ការ​ឆក់​ចរន្តអគ្គិសនី​ទេ លុះត្រាតែ ពួកគេ ស្ថិតនៅក្នុង​សភាព​គ្រោះថ្នាក់​ភ្លាមៗ ។​

Friday, December 14, 2012

វិធី​សង្គ្រោះ​ចំពោះ​អ្នក​ត្រូវ​បាន​ពស់​ចឹក​

ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ប្រឈម​នឹង ពស់​ចឹក នោះ​អ្នក​ត្រូវ​ជៀសវាង​នូវ​ការប៉ះពាល់ រាល់​ប្រភេទ ពស់​ទាំងអស់​។ ប្រសិនបើ​អ្នក​បាន​ជួប​វា នៅ​កន្លែង​ណាមួយ នោះ​អ្នក​ត្រូវ​ព្យាយាម ដើរ​ថយ​ក្រោយ​វិញ យឺតៗ ។ ប្រសិនបើ​អាច​ទៅរួច សត្វ​ពស់​ភាគច្រើន តែង​ជៀស​ចេញ​ពី​មនុស្ស ហើយ​វា​នឹង​ចឹក​យើង តែ នៅពេលណា ដែល​ពួក​វា​ត្រូវ​បាន​រង​ការគំរាមកំហែង ឬ ភ័យខ្លាច​ប៉ុណ្ណោះ ។​

​ប្រសិនបើ​ពស់​បាន​ចឹក​អ្នក នោះ​អ្នក​ត្រូវ​៖

·         រក្សា​ភាពស្ងប់ស្ងាត់​។​

·         ដាក់​ដៃ ឬ ជើង ដែល​ត្រូវ​បាន​ពស់​ចឹក​អោយមាន​លំនឹង ដោយ​ជៀសវាង​នូវ​ការធ្វើ​ចលនា ដើម្បី ទប់ស្កាត់​ជាតិពុល ឬ ពិស កុំ​អោយ​រាលដាល​ទៅកាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។​

·         ធ្វើការ​ដោះ​ចេញ​នូវ គ្រឿងអលង្ការ​ដែល​អ្នក​កំពុង​ពាក់ មុនពេល​ដែល​អ​វយ​វះ​អ្នក​ចាប់ ផ្តើម​ហើម ប៉ោង ។​

·         ប្រសិនបើ​អាច​ទៅរួច ដាក់​ស្ថានភាព​ខ្លួន​អ្នក ដោយ​ត្រូវ​ដាក់​តំបន់​ដែល​រងគ្រោះ​នេះ អោយបាន ត្រឹម ឬ ទាប​ជាង​កម្រិត​បេះដូង​របស់​អ្នក​។​

·         ធ្វើ​ការសម្អាត​មុខរបួស ប៉ុន្តែ​អ្នក​មិន​ត្រូវ​ជះ​ទឹក​ទៅ​លើ​វា​នោះ​ទេ ហើយ​ត្រូវ​ធ្វើការ​គ្របដណ្តប់​មុខ របួស​ជាមួយនឹង ក្រណាត់​ស្ងួត​ស្អាត​។​

·         ដាក់​ប្រដាប់​អម​នៅ​មុខរបួស ដើម្បី​ជៀសវាង​នូវ ការ​ធ្វើ​ចលនា ប៉ុន្តែ​ត្រូវ​រក្សា​វា​អោយ​រាងរ​លុង​បន្តិច ដោយ​មិន​ត្រូវអោយ​គាបសង្កត់​ចរន្តឈាម​រត់​នោះទេ​។​

·         អ្នក​មិន​ត្រូវ​ប្រើ​ប្រដាប់​កៀប​ស​សៃឈាម ឬ ដាក់​ទឹកកក ស្អំ​នៅលើ​មុខរបួស​នោះទេ​។​

·         អ្នក​មិន​ត្រូវ​ធ្វើការ កាត់​មុខរបួស ឬ ព្យាយាម​យក​ពិស​ចេញពី មុខរបួស​ទេ​។​

·         អ្នក​មិន​ត្រូវ ធ្វើការ​ផឹក​ភេ​ស​ជ្ជះ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ សុរា​ទេ​។​

·         អ្នក​មិន​ត្រូវ ព្យាយាម​ចាប់​ពស់​យក​មក​ជាមួយ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ព្យាយាម ចងចាំ​នូវ ពណ៌ និង រូបរាង របស់​ពស់ ដើម្បី​អាច​ធ្វើការ​ពិពណ៌នា​ពី​វា​បាន តាម​ដែល​វា​អាច​ជួយ​ក្នុង​ការព្យាបាល បន្សាប​ជាតិ ពិ​សបាន ។​



​ធ្វើការ​ស្វែងរក​ជំនួយ​សង្គ្រោះ​អោយបាន​ជា​បន្ទាន់ ជា​ពិសេស​ប្រសិនបើ​តំបន់ ដែល​ត្រូវ​បាន​ពស់ ចឹក​នោះ បាន​ផ្លាស់ប្តូរ​ពណ៌ ចាប់ផ្តើម​ហើមប៉ោង ឬ មាន​សភាព​ឈឺចាប់​ខ្លាំង ៕