Thursday, December 20, 2012

អត្ថ​ប្រយោជន៍​​របស់​​ផ្លែ​​ត្រស​ក់​ស្រូវ

តើ​ប្រិយមិត្ត​ធ្លាប់​ទទួលទាន​ផ្លែ​ត្រសក់ស្រូវ​រឺទេ​? តើ​លោក​អ្នកដឹង​ពី​អត្ត​ប្រយោជន៍​របស់​វា​ដែររឺទេ​? ត្រសក់ស្រូវ​ជា​ដំណាំ​ដែល​សំបូរ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​​ពិតជា​បាន​ឃើញ​វា​នៅតាម​ទីផ្សារ​នានា​ទូទាំង​ព្រះរាជាណាចក្រ​ កម្ពុជា។
យើង​អាច​បរិភោគ​ផ្លែ​ត្រសក់ស្រូវ​ជា​ផ្លែ​ឈើ​ក៏​មាន​រសជាតិ​ក្រអូប​ ឈ្ងុយឆ្ងាញ់ ឬ​ក៏​យក​មក​ធ្វើ​ជា​អាហារ​ល្ងាច​ជំនួស​បាយ​ក៏​អាច​ជួយ​បញ្ចុះទម្ងន់​បាន​ យ៉ាង​ល្អ។​
ត្រសក់ស្រូវ​មាន​សារធាតុ​អាហារ​ផ្សេងៗ​ប្រហាក់ប្រហែល​នឹង​ត្រសក់ផ្អ​រដែរ​តែ ​វា​មាន​គុណសម្បត្តិ និង​គុណប្រយោជន៍​លេចធ្លោ​ខាង​ផ្នែក​ឱសថ។
គេ​អាច​ប្រើ​វា​ធ្វើ​ជា​ថ្នាំ​តាំង​ពី​ឬ​ស​រហូត​ដល់​គ្រាប់។​ ឬ​សរប​ស់វា​មាន​ជាតិ​ត្រជាក់​ប្រហាត​អាច​យក​ទៅ​ស្ងោរ​ផឹក​ធ្វើអោយ​ក្អួត​ អាហារ។​ ចំណែក​ស្លឹក​របស់​វា​មាន​រស​ជាតិ​​សាប​ត្រជាក់​ប្រើ​ធ្វើជា​ថ្នាំ​គ្រុន​ បញ្ចុះ​កម្តៅ។
ផ្កា​របស់​វា​មាន​រសជាតិ​ល្វីង​ហាល​អោយ​ស្ងួតយក​ទៅ​ស្ងោរ​ផឹក ដើម្បី​អោយ​ក្អួត​អាហារ​ឬ​ធ្វើ​ជា​ថ្នាំ​ព្យា​បាល​​ជំងឺ​ខាន់លឿង។ ផ្កា​ស្ងួត​បុក​អោយ​ហ្មត់ផង​បាញ់​ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​អាច​ផ្សំ​ដំបៅ​ ក្នុង​ច្រមុះ​បាន។ ​ចំណែក​ផ្លែ​ខ្ចី​អាច​ធ្វើជា​អន្លក់។ ផ្លែ​ទុំ​របស់​វា​មាន​ក្លិនក្រអូប​ប្រហើរ​ពេល​បរិភោគ​ទៅ​អាច​ជួយ​បញ្វុះ​ ទឹកមូត្រ​បំប៉ន​ធាតុ​ក្នុង​៕