Showing posts with label បន្លែ. Show all posts
Showing posts with label បន្លែ. Show all posts

Sunday, December 8, 2013

ខ្ទឹម​មិត្ត​ល្អ​របស់​បេះដូង ?

ខ្ទឹម​ស ដែល​​​ជា​គ្រឿង​ផ្សំ​ដ៏​ចំណាន​ និង​សំខាន់​បំផុត​មួយ សម្រាប់​បង្កើន​​​​​រសជាតិ និង​ក្លិន​ឈ្ងុយឈ្ងប់​ដល់​ម្ហូប​ក្នុង​ចាន​ ក៏​ជា​សារធាតុ​ផ្សំ​​ថ្នាំ​តាម​បែប​ធម្មជាតិ​ដ៏​មាន​មហិទ្ធិរិទ្ធ​ នា​សម័យ​បច្ចុប្បន្ន​នេះ។ មុន​ការ​រក​ឃើញ​ឱសថ​ទំនើប​​ ដូច​ដែល​យើង​មាន​ប្រើ​សព្វថ្ងៃ​នេះ​ ខ្ទឹម​ស​ មាន​ចុះ​នៅក្នុង​បញ្ជី សៀវភៅ​ក្បួន​ពេទ្យ​ផ្លូវការ តាំង​ពី​សម័យ​រាប់​ពាន់​ឆ្នាំ​មុន​ និង​ត្រូវ​បាន​គេ​យក​មក​ប្រើ​ប្រាស់​​សម្រាប់​ព្យាបាល​ជំងឺ​ជា​ច្រើន​​ ទាំង​ខាង​ក្នុង​និង​ទាំង​ផ្នែក​ខាង​ក្រៅ​សពាង្គកាយ។


កាលពី ជាង​បីពាន់​ឆ្នាំ​មុន អ្នក​ស្រាវជ្រាវ​អេហ្ស៊ីប បាន​រក​ឃើញ​ពី​គុណ​សម្បត្តិ​ដ៏​មហិមា​របស់​ខ្ទឹម​ស រហូត​​ចាត់​ទុក​ជា​​កំណប់​ដ៏​អស្ចារ្សមួយ​ ក្នុង​ចំណោម​កំណប់​សំខាន់ៗ​របស់​អេហ្ស៊ីប។ អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រសម័យ​នោះ​ បាន​កត់ត្រា​​២០​ក្បួន​ ថ្នាំ​​បូរាណ ផ្សំ​​ដោយ​ខ្ទឹម​ស សម្រាប់​ព្យាបាល​ជំងឺ​ឈឺក្បាល ឡើង​ឈាម ឬ​ដុំ​ពក។ល។ និង​។ល។ តាមពិត​រុក្ខជាតិ​មួយ​បែប​បាន​ក្លាយ​ជា​រុក្ខជាតិ​ថ្នាំ​ ដែល​មាន​លក្ខណៈ​មុន​គេ​ ព្រោះ​ថា​តាំង​ពី​ស្រុក​​ចិន ដល់​ស្រុក​រ៉ូម៉ាំង កាត់​តាម​​​អ៊ីស្រាអែលទៀត បណ្តា​ប្រជាជន​មាន​ដើម​កំណើត​តាំង​ពី​យូរ​លង់​លើ​ពិភពលោក​​នេះ សុទ្ធ​តែ​ចុះ​ឈ្មោះ​ខ្ទឹម​ស​ក្នុង​​​ក្បួនព្យាបាល​ជំងឺ​​ទាំង​អស់។ ដល់​ពេល​មាន​កលិយុគ​កើត​ជំងឺ​ប៉េស្ត​រាតត្បាត​នៅអឺរ៉ុប គេ​នាំ​គ្នា​ប្រើ​ខ្ទឹម​ស​ ធ្វើ​ជា​ថ្នាំ​ប្រឆាំង​នឹង​ការ​បង្ក​រោគ។​ សមត្ថភាព​ធម្មជាតិ​ផ្នែ​ក​ប្រឆាំង​នឹង​ការ​បង្ក​រោគ​ ដែល​៥០០​ឆ្នាំ​ក្រោយ​មក​ទៀត ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​តាម​បែប​វិទ្យាសាស្ត្រ​ទំនើប ដោយ​លោក​ ល្វី ប៉ាស្ទ័រ​។
ដើម្បី​ផ្ទៀង​ផ្ទាត់​​និង​ពិនិត្យ​ពិច័យ​លើ​គុណសម្បត្តិ​នៃ​ថ្នាំ​ដ៏​ចំណាស់ ​មួយ​នេះ ការសិក្សា​តាម​បែប​វេជ្ជសាស្ត្រ​ជា​ច្រើន​ធ្វើ​​ឡើង​ជា​បន្តបន្ទាប់​ នា​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជា​លទ្ធផល​ មហិទ្ធិរិទ្ធ​​​របស់​ខ្ទឹម​ដែល​មនុស្ស​ចាស់​បូរាណ​បាន​ចំណាំ​តៗ​គ្នា​មក​ ថា​ល្អ​ចំពោះ​បេះដូង​ត្រូវ​បាន​លាត​ត្រដាង​បញ្ជាក់​កាន់​តែ​ច្បាស់ នា​ពេល​បច្ចុប្បន្ន​នេះ។
គុណសម្បត្តិ​ទី​មួយ គឺ​ខ្ទឹម​ អាច​ជួយ​បញ្ចុះ​ អត្រា​ជាតិ​ខ្លាញ់​ លីពីត Triglycérides និង​ខ្លាញ់​ក្នុង​ឈាម Cholestérole បាន​តិច​តួច​ទេ​តែ​ថេរ​ថយ​ជា​លំដាប់​។ លើស​ពី​នេះ​ទៅ​ទៀត ខ្ទឹម​ស​អាច​ជួយ​ទៅ​កាត់​បន្ថយ​គ្រោះ​ផ្គុំ​ជា​កំណក​ឈាម​តូចៗ​តាម​សរសៃ​ឈាម និង​ជួយ​សម្រួល​ឈាម​ឱ្យ​រាវ​ល្អ​ អាច​ហូរ​បាន​ស្រួល។ ជា​ចុង​ក្រោយ​ខ្ទឹម​ស​ មាន​ប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​អ្នក​មាន​ជំងឺ​ឡើង​ឈាម​ ឈាម​ហូរ​មិនស្រួល សរសៃ​វែន​រីកប៉ោង​ព្រោះ​ឈាម​ហូរ​យឺត​ ឬ​មាន​បញ្ហា​ឬ​ស​ដូង​បាត។ ដូច្នេះ​​ខ្ទឹម​ស​មិន​មែន​ត្រឹម​តែ​ជា​មិត្ត​ល្អ​របស់​បេះដូង​មួយ​ ប៉ុណ្ណោះទេ។
ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ស្រាវជ្រាវ​ កំពុង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​របស់​ខ្ទឹម​ចំពោះ​​ ប្រព័ន្ធ​ការពារ​ខ្លួន​ និង​ដុំ​សាច់​មហារីក។ ថ្មីៗ​នេះ​​ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​តួនាទី​របស់​ខ្ទឹម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​បាក់តេរី​ដែលធន់​បំផុត​ ដូច​ជា​ពពួក​entérocoque staphylocoque ភ្នាក់ងារ​មាន​ឈ្មោះ​ល្បី​ខាង​បង្ក​ជំងឺ​ឆ្លង​នៅ​មន្ទីរពេទ្យ។ កាន់​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទៅ​ទៀត​នោះ មាន​សារធាតុ​បន្សំ​ក្នុង​ខ្ទឹម​ជាង​២០​មុខ ដែល​ទំនង​ជា​មាន​ប្រសិទ្ធិភាព​ជា​ពិសេស​អាច​ប្រឆាំង​ទប់​នឹង​ជំងឺ​​មហារីក​ បំពង់​ ផ្លូវ រំលាយ​អាហារ​ ឬក្រពះ។ មហារីក​សួត សុដន់ ពោះវៀន​ធំ​ ក៏​កំពិស​ខ្ទឹម​អាច​យក​ឈ្នះ​បាន​ដែរ តាម​រយៈ​សកម្មភាព​ពីរ ៖ ការពារ​ទប់​នឹង​សារធាតុ​ពុល​អាច​បង្ក​ជំងឺ​មហារីក និង​បញ្ឈប់​ការ​រីក​រាល​នៃ​ដុំ​សាច់​ មិន​ឱ្យ​កោសិកា​មាន​ជំងឺ​រីក​លូត​លាស់​បាន។
រាប់​​សតវត្សរ៍​មក​ហើយ ដែល​គេ​ប្រើ​ប្រាស់​ខ្ទឹម​ស​សម្រាប់​ព្យាបាល​ជំងឺ​​ផ្លូវ​ដង្ហើម​ មាន​ជា​អាទិ៍​ជំងឺ​ផ្តាសាយ​ រលាក​ទងសួត រលាក​បំពង់ក ... គេ​អាច​និយាយ​ជា​ទូទៅ​បាន​ថា ខ្ទឹម​ស​មាន​គុណ​ប្រយោជន៍ ប្រឆាំង​នឹង​មេរោគ ប្រឆាំង​វីរ៉ុស ផ្សិត ប្រឆាំង​មហារីក​ ជា​ថ្នាំ​សម្លាប់​មេរោគ សម្លាប់​មីក្រុប អង់ទីប៊ីយូទិក អង់ទីសិបទិច ជា​ថ្នាំ​បន្សាប​ ជា​ថ្នាំ​រំលាយ​ឈាម​ ។ល។ និង។ល។ ឃើញ​ថា​គុណ​ប្រយោជន៍​មាន​ច្រើន​អនេក ! ចុះ​សួរ​ថា​តើ​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​លទ្ធផល​យ៉ាងណា និង យល់​យ៉ាង​ណា​ដែរ​ចំពោះ​គុណប្រយោជន៍​ដ៏​សន្ធឹក​សន្ធាប់​នេះ ?!
មែន​ហើយ ! ខ្ទឹម​ជា​កម្មវត្ថុ​ នៃ​ការ​សិក្សា​ស្រាវជ្រាវ ទាំង​ផ្នែក​អាហារូបត្ថម្ភ​ និង​ទាំងផ្នែក​វេជ្ជសាស្ត្រ។ ជា​លទ្ធផល​ ៖ ខ្ទឹម​​មាន​ផ្ទុក​សារធាតុ​​សំខាន់ៗ និង​ក្នុង​បរិមាណ​ច្រើន​ គួរ​ឱ្យ​ស្ងប់ស្ងែង​ ដូច​ជា​ វីតាមីន អា បេ សេ ដេ អឺ ប៉េប៉េ​ អូលីហ្កូអេឡេម៉ង់ និង​រ៉ែ (ដែក ម៉ាញេស្យូម សង្កសី ។ល។) សារធាតុ​សរសៃ​ និង​ប្រូតេអ៊ីនដែល​មាន​តួនាទី​ជា​កាតាលីហ្សឺ​ ពោល​គឺ​ងាយ​ធ្វើ​ប្រតិកម្ម​ប៊ីយូគីមី និង​ពិសេស​សារធាតុ​អាលីអ៊ីន អាលីស៊ីន ឬ​អាហ្វូអែន។
អ្នក​ស្រាវជ្រាវ​បានបក​ស្រាយ​​ពន្យល់​ថា សារធាតុ​Ajoène មាន​សកម្មភាព​ដូច​ជា​ថ្នាំ​Aspirine និង​ ពង្រាវ​ឈាម​​​មិន​ឱ្យ​ឆាប់​កក។ ដូច្នេះ​បើ​ពិសារ​ខ្ទឹម​ស​ចូល​ទៅ​ ដូច​ជា​បានទៅ​ភ្ញោច​សរសៃ​ឈាម​តូចៗ​ឱ្យ​រលា​ សម្រួល​​សម្ពាធឈាម និង​ចរន្ត​បេះដូង​​។ នៅពេល​បេះដូង​កាន់​តែ​ចាស់ សរសៃ​អាទែ​ជុំវិញ​បេះដូង​​​កាន់​តែ​ឡើង​រឹង​ ចរន្ត​​​​ឈាមក៏​បន្ថយ​ល្បឿន​​ ដែល​នេះ​អាចបង្កើន​គ្រោះ​​ស្ទះ​បេះ​ដូង​កាន់​តែ​ខ្លាំង ប៉ុន្តែ​ដោយ​ភាព​សម្បូរ​បែប​ផ្នែក​អង់ទីអុកស៊ីដង់​ ខ្ទឹមស​អាច​ជួយ​រាំង​ស្ទះ​​ដំណើរ​វិវឌ្ឍន៍​របស់​បេះដូង​នេះ។
ទាកទង​នឹង​ជំងឺ​មហារីក​វិញ​ ​ការ​ស្រាវជ្រាវ​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត។ ដោយ​មាន​ផ្ទុក​សកម្មភាព​ប្រឆាំង​នឹង​ដុំពក ការ​បរិភោគ​ខ្ទឹម​ស​ជា​ប្រចាំ​អាច​នឹង​ការពារ​មិន​ឱ្យ​មាន​ការ​ដុះ​ ឬ​លេច​ជា​ដុះ​សាច់​ពក​មហារីក​ខ្លះ។ លទ្ធផល​ល្អ​ត្រូវបាន​រក​ឃើញ​រួច​មក​ហើយ​ចំពោះ​មហារីក​ក្រពះ​ ពោះវៀន ស្បែក​ និង​ក្រពេញ​ប្រូស្តាត ប៉ុន្តែ​ចំពោះ​ករណី​មហារី​កផ្សេង​ទៀត​ អ្ន​ក​វិទ្យាសាស្ត្រ​កំពុង​សិក្សា​នៅ​ឡើយ។
ខ្ទឹម​មាន​ប្រយោជន៍​ខ្លាំង​រហូត​ដល់​មាន​សុភាសិត​​បារាំង​មួយ​និយាយ​ថា "ញ៉ាំខ្ទឹមសពេល​ព្រឹក ខ្ទឹម​បារាំង​ពេល​ល្ងាច នោះ​គ្រូពេទ្យ​ពិត​ជាស៊យ​ហើយ !”
ខ្ទឹម​ស​ ទំនង​ជា​មាន​ប្រភព​ដើម​ចេញ​មក​ពី​អាស៊ី​កណ្តាល ឬ​ឥណ្ឌា​ខាង​ជើង។ រុក្ខជាតិ​មួយ​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បន្លែ អាច​រក​ទទួល​ទាន​បាន​ពេញ​មួយ​ឆ្នាំ​ ហើយ​ស្ថិត​នៅ​ក្នុង​ចង្កោម​គ្រួសារ Alliaceae ពោល​គឺ​ពពួក​ខ្ទឹម ៖ ខ្ទឹម​ដើម ខ្ទឹម​ខ្យល់ ខ្ទឹម​ស ខ្ទឹម​ក្រហម ខ្ទឹម​បារាំង។ ឬស​វា​ផ្តល់​ជា​មើម​។ ក្នុង​មួយ​មើមៗ​មាន​ចែក​ជា​​កំពិស​ ប្រមាណពី​១២ ទៅ​១៦កំពិស​យ៉ាង​ច្រើន។ ជា​សរុប​ខ្ទឹម​មាន​ប្រមាណ​ជា​ជាង​៣០​ប្រភេទ បែង​ចែង​ទៅ​តាម​មាឌ​ ពណ៌ ឬ​រសជាតិ​។ ពពួក​ខ្ទឹម​ទាំង​អស់​នេះ មាន​គុណភាព​​និង​គុណ​ប្រយោជន៍ ដូច​ដែល​បាន​រៀប​រាប់ខាង​លើ គ្រាន់តែ​ថា​ខ្ទឹម​ស​មាន​មហិទ្ធិរិទ្ធ​ខ្លាំង​ជាង​ប៉ុណ្ណោះ។ ជា​ឧទាហរណ៍ ក្នុង​មួយ​រយក្រាម​ ខ្ទឹម​បារាំង​មាន​ផ្ទុក​​សារធាតុ​រ៉ែ​សេឡេនីញ៉ូម​ ០,៥មីក្រូក្រាម ឯ​ខ្ទឹម​ស​វិញ​ដល់​ទៅ​១៤មីក្រូក្រាម។
ដើម្បី​អាច​ទាញ​ប្រយោជន៍​ពី​ខ្ទឹម​ដល់​សុខភាព​បាន ចូរ​ពិសារ​​ជា​ខ្ទឹម​ស្រស់ និង​ហាន់​ថ្មីៗ ព្រោះ​ការ​សិក្សា​បាន​បង្ហាញ​ខ្ទឹម​ឆ្អិន​មានអានុភាព​តិច​ជា​ខ្ទឹម​ឆៅ។ រសជាតិ​របស់​ខ្ទឹម​ប្រែ​ប្រួល​ទៅ​តាម​របៀប​ហាន់​ កាន់​តែ​ស្តើង​ ល្អិត កាន់​តែ​មាន​រសជាតិ និងកាន់​តែ​ហិរ។ ហើយ​បើ​កាន់​តែ​ហិរ នោះ​កាន់​តែ​ផ្តល់​ផល​ល្អ​ដល់​សុខភាព។ ប៉ុន្តែ​​សត្រូវ​ដ៏​ចម្បង​របស់​ខ្ទឹម​ក៏​មាន​ដែរ នោះ​គឺ​ក្លិន​មាត់ ! តែ​សូមកុំ​ព្រួយ​បារម្ភ និង​យក​មក​ធ្វើ​ជា​លេស​លែង​បរិភោគ​ខ្ទឹមអី។ មាន​មធ្យោបាយ​មួយ​ចំនួន​អាច​ជួយ​លោក​អ្នក​បាន ៖ ដក​បណ្តូល​​ខ្ទឹម​ កុំ​បរិភោគ - សូម​ទំពារ​គ្រាប់​អានីស គ្រាប់​ក្រវ៉ាញ កាហ្វេ ឬ​ជីរ​ ជីរ​អង្កាម ក្រោយ​ពេល​បរិភោគ​ខ្ទឹម​រួច។
ចង់​បាន​សុខភាព​ល្អ ទាល់​តែ​ហ៊ាន​ខ្លះ​បង់​ខ្លះ ហើយ​សូម​កុំ​ធ្វើ​អ្វី​ឱ្យ​ជ្រុល​ហួស​ហេតុ ! ខ្ទឹម​មាន​គុណប្រយោជន៍​ល្អ​មែន​សម្រាប់​សុខភាព ប៉ុន្តែ​បើ​បរិភោគ​ច្រើនជ្រុល​ពេក​ក៏អាច​ធ្វើ​ឱ្យ​រលាក​ក្រពះទៅ​វិញ បើលាប​លើ​ស្បែក​ច្រើន​ក៏​នឹងធ្វើ​ឱ្យ​ស្បែក​អាច​រលាក​ ឬ​ងាប់​កោសិកា​ស្បែក​ខ្លះ​ទៀត​ផង៕

..........................

ប្រភពវិទ្យុបារាំងអន្តរជាតិ

Monday, June 10, 2013

ជាតិ​គីមី​ដែល​កំពុង​ប្រើប្រាស់​នៅ​កម្ពុជា​ប៉ះ​ពាល់​ដល់​សុខភាព

ការ​បរិភោគ​ចំណី​អាហារ​ដែល​មាន​សារធាតុ​គីមី​ច្រើន​ហួស​កម្រិត​អតិ​បរិមា ដែល​ផ្នែក​ស្ដង់​ដារ​ចំណី​អាហារ​នៃ​ក្រសួង​សុខាភិបាល​បាន​អនុញ្ញាត អាច​ធ្វើ​ឱ្យ​រាង​កាយ​អ្នក​បរិភោគ​ទន់​ខ្សោយ ជួប​វិបត្ដិ​រាក​រូស ខ្សោយ​សរសៃ​ប្រសាទ ឈឺ​ក្រពះ និង​បង្ក​ឱ្យ​មាន​រោគ ផ្សេង​ៗ​គ្រប់​បែប​យ៉ាង​។
សារ​ធាតុ​គីមី​ដែល​អ្នក​ផលិត​ច្រើន​ប្រើ​ដាក់​ក្នុង​ចំណី​អាហារ​មាន​ដូច​ ជា​សារ​ធាតុ បូរ៉ាក់​(ទឹកអន្សា) ពណ៌​សំយោគ ឬ​សាំង​តេ​ទិច​អាស៊ីដ​សាលី​ស៊ី​លីក​សូដ្យូម​អ៊ីដ្រូសូហ្វីត (ឬម្សៅស) សារ​ធាតុ​ហ្វ័រ​ម៉ុល​ជា​ដើម​។

១. សារធាតុបូរ៉ាក់ ឬទឹកអន្សា
ជា​សារ​ធាតុ​ដែល​ហាម​ឃាត់​ក្នុង​ច្បាប់​ចំណី​អាហារ​។ ទោះ​បី​ជា​យ៉ាង​ណា ក៏​អ្នក​ផលិត​នៅ តែ​ឆ្លៀត​ដាក់​ដើម្បី​ឱ្យ​ចំណី​អាហារ​របស់​ខ្លួន​មើល​ទៅ​ឃើញ​ល្អ​។ ជាតិ​ទឹក​អន្សា​នេះ គេ​ច្រើន​ដាក់​លើ​ប្រហិត​សាច់​គោ សាច់​ប៉ាត់​តេ ប្រហិត​ត្រី ប្រហិត​សាច់​មាន់ នំលត នំចាំង នំច័ក្កចាន់ គុយទាវ មី​ជា​ដើម ដើម្បី​ឱ្យ​ស្វិត​ល្អ។ សារ​ធាតុ​បូរ៉ាក់​អាច​ធ្វើ​ឱ្យ​អ្នក​បរិភោគ​មាន អាការ​ពុល ខ្សោយ​តម្រង​នោម ខួរ​ក្បាល រលាក​ប្រព័ន្ធ​រំលាយ​អាហារ រលាក​ក្រពះ​ពោះ​វៀន​ជាដើម​។ ហើយ​បើ​ស្រូប​យក​សារ​ធាតុ នេះ​កម្រិត​១៥ ក្រាម​ចំពោះ​មនុស្ស​ចាស់ និង​៥​ក្រាម​ចំពោះ​កូន​ក្មេង អាច​បណ្ដាល​ឱ្យ​ក្អួត​ឈាម​ស្លាប់​បាន​។
ជាតិគីមីដែលកំពុងប្រើប្រាស់នៅកម្ពុជាប៉ះពាល់ដល់សុខភាព

២. ពណ៌សាំងតេទិច ឬពណ៌សំយោគ
គេ​ដាក់​ពណ៌​សាំង​តេ​ទិច​លើ​ចំណី​អាហារ​ក្នុង​គោល​បំណង​ឱ្យ​ចំណី​អាហារ​ ទាំង​នោះ មាន​ពណ៌​ល្អ​ស្អាត​ទាក់​ទាញ ឬ​ប្រើ​ដាក់​បន្ថែម​ពី​លើ​ពណ៌​ធម្មជាតិ​ដែល​មាន​ពណ៌​ស្លែត​មិន​ស្អាត​ក្នុង​ រយៈ​ពេល ផលិត។ ជា​ពិសេស គេ ប្រទះ​ឃើញ​ការ​ដាក់​ពណ៌​សាំង​តេទិច​នេះទៅ​លើ​នំ​ច័ក្ក​ចាន់ នំកូរ សាច់ក្រក ទឹកក្រូច ដំណាប់​កន្ទួត​ជា​ដើម​ផង​ដែរ។ ម្យ៉ាង​ទៀត ពណ៌ សាំង​តេ​ទិច​នេះ​ប្រើ​លើ​ចំណី​អាហារ​មួយ​ចំនួន ដូច​ជា​បង្គា​ក្រៀម សាច់​គោ​ងៀត ត្រី​ងៀត​ជា​ដើម។ គេ​ឃើញ​មាន​ប្រើ​លើ​ចំណី​អាហារ មួយ​ចំនួន​ទៀត ដើម្បី​លើក​កម្ពស់​ការ​ផលិត ដូច​ជា​មី កំពឹស​បំពង​ជា​ដើម​។ ការ​បរិភោគ​ចំណី​អាហារ​ដែល​ដាក់​ពណ៌​សាំង​តេទិច​ជា​រៀង រាល់ថ្ងៃ ធ្វើឱ្យ​ពណ៌​សាំង​តេ​ទិច​នេះ​ជ្រាប​ចូល​តាម​ស្បែក ក្រពះ និង​ប្រដាប់​រំលាយ​អាហារ​ផ្សេង​ទៀត ធ្វើ​ឱ្យ​ស្ទះការ​បញ្ចេញ​អង់​ស៊ីម សម្រាប់​រំលាយ​អាហារ ធ្វើ​ឱ្យ​មិន​ឃ្លាន និង​កាត់​បន្ថយ​ការ​លូត​លាស់​។
ជាតិគីមីដែលកំពុងប្រើប្រាស់នៅកម្ពុជាប៉ះពាល់ដល់សុខភាព

៣. អាស៊ីតសាលីស៊ីលិក
ការ​បរិភោគ​ចំណី​អាហារ​ដែល​ដាក់​អាស៊ីត​សាលីស៊ីលិក​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ ដល់​សុខ​ភាព យ៉ាង​ខ្លាំង​។ សារ​ធាតុ​ត្រូវ​បាន​ហាម​ដាច់​ខាត​មិន​ឱ្យ​ប្រើ​ប្រាស់​លើ​គ្រឿង​បរិភោគ​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក៏​គេ​នៅ​តែ​ឃើញ​អាស៊ីត​សាលីស៊ីលិក​នេះ នៅ​លើ​ចំណី​អាហារ​មួយ​ចំនួន ដូច​ជា​ជ្រក់​បន្លែ ជ្រក់​ផ្លែ​ឈើ​ជា​ដើម ដើម្បី​កុំ​ឱ្យ​ដុះ​ផ្សិត។ ការ​បរិភោគ​ចំណី​អាហារ​ដែល​មាន​ដាក់​អាស៊ីត សាលីស៊ីលិក​ក្នុង​កំហាប់​ខ្ពស់​ពី​២៥​ទៅ​៣០​មីលីក្រាម​ក្នុង​ឈាម​១០០​ មីលីលីត្រ ធ្វើ​ឱ្យ​ក្អួត វិល​មុខ ក្ដៅខ្លួន និងស្លាប់​បាន​។
ជាតិគីមីដែលកំពុងប្រើប្រាស់នៅកម្ពុជាប៉ះពាល់ដល់សុខភាព

៤. សូដ្យូមអ៊ីដ្រូសូហ្វីត ឬម្សៅស
អ្នក​ផលិត និង​អ្នក​លក់ ច្រើន​ប្រើ​ដាក់​ក្នុង​ស្ករ ដូង ត្រញំង​ជ្រក់ ម្សៅ​ធូរេន ខ្ញី​ហាន់ ស្លឹក​គ្រៃ​ហាន់ ស្ករ​ត្នោត សណ្ដែក​បណ្ដុះ ទឹក​ត្រាំ​បន្លែ​ត្នោត​ជា​ដើម ដើម្បី​ឱ្យ​បាន​ពណ៌​ស​ល្អ​។ ចំណី​អាហារ​ដែល​មាន​ម្សៅ​ស​នេះ​នាំ​ឱ្យ​អ្នក បរិភោគ​មាន​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ខ្លាំង ឈឺ​ក្រពះ ក្អួត រាក​ចំពោះ​អ្នក​ងាយ​រង​ប្រតិកម្ម​ជា​ដើម​។ ហើយ​បើ​អ្នក​បរិភោគ​មាន​ជម្ងឺ​ហឺត អាច​ធ្វើ​ឱ្យ​ស្ទះ​ដង្ហើម សន្លប់ ជួន​កាលអាច​បាត់​បង់​ជីវិត​តែ​ម្ដង។
ជាតិគីមីដែលកំពុងប្រើប្រាស់នៅកម្ពុជាប៉ះពាល់ដល់សុខភាព

៥. សារធាតុហ្វ័រម៉ុល
សារ​ធាតុ ហ្វ័រម៉ុល ជា​សារ​ធាតុ​រាវ​ម្យ៉ាង​ដែល​ប្រើ​សម្រាប់​ចាក់​រក្សា​សាក​សព​ទុក​ឱ្យ​បាន​ យូរ។ សព្វ ថ្ងៃ​នេះ អ្នក​ផលិត និង​អ្នក​លក់​ប្រើ​សារ​ធាតុ​ហ្វ័រម៉ុល​ដើម្បី​ត្រាំ​បន្លែ​ស្រស់ ត្រាំបង្គា​ស្រស់ មឹក​ស្រស់ និង​សាច់​ស្រស់​នានា។ សារ​ធាតុ​ហ្វ័រម៉ុល​អាច​ធ្វើ​ឱ្យ​អ្នក​បរិភោគ​ឈឺ​ក្រពះ ក្អួត រាក បាត់​បង់​ស្មារតី ​បើ​ធ្ងន់ធ្ងរ​អាចបណ្ដាល​ឱ្យ​ស្លាប់​បាន។
ជាតិគីមីដែលកំពុងប្រើប្រាស់នៅកម្ពុជាប៉ះពាល់ដល់សុខភាព
(ខ្លឹម​សារ​នៅ​ក្នុង​អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​សារ​ជាតិ​គីមី បង្ក​ជាតិ​ពុល និង​មេរោគ​បង្ក​ជម្ងឺ​ក្នុង​ចំណី​អាហារ​រៀប​រាង​និង​ចេញ​ផ្សាយ​ដោយ​មន្ទីរ​ ពិសោធន៍​ជាតិ​ត្រួត​ពិនិត្យ​គុណ​ភាព​ឱសថ និង​ចំណី​អាហារ នៃ​ក្រសួង​សុខាភិបាល​ប្រទេស​កម្ពុជា។)

Sunday, January 13, 2013

មើមល្មៀត

 រយៈពេល​ជាច្រើន​សតវត្សរ៍​មកហើយ​គ្រូឱសថ​បុរាណ​ បានផ្តល់ដំបូន្មាន​ដល់អ្នក​ជំងឺ ឱ្យប្រើប្រាស់​មើមល្មៀត​ ដែលជា ​គ្រឿងធ្វើ​ម្ហូបពណ៌លឿងខ្ចី​សម្រាប់ព្យាបាល​ជម្ងឺថ្លើម​ និង​ជំងឺ​មិន​រំលាយ​អាហារ​​
នៅក្នុង​ការសិក្សា​មួយចេញ​ផ្សាយ​ ​កាល​ពីពេលថ្មីៗ​ ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅប្រទេស​
អឺរ៉ុប ​និង​ សហរដ្ឋអាមេរិក​បានគាំ​ទ្រចំពោះ​ការ​ផ្តល់ដំបូន្មាននេះ​​នៅក្នុង​ការពិសោធន៍​លើ ​សត្វ​កណ្តុរ​ដែល​ មាន​ជម្ងឺថ្លើម​ធ្ងន់ធ្ងរជាតិ​curcumin​ដែលជា​សារធាតុពណ៌​លឿងធម្មជាតិ​មានក្នុង​មើមល្មៀត​បាន​ពន្យារ ពេល​ការខូចខាត​ថ្លើម​ដែលអាច​នាំទៅ​រកជំងឺ​ថ្លើម​សត្វកណ្តុរ​ដែលមាន​រោគ​ថ្លើម​មួយ​ក្រុម​ត្រូវបាន​គេដាក់​សារធាតុ​curcumin​ នៅក្នុង​របប​អាហារ​របស់​ពួកវា​ក្នុងរយៈ​ពេលពី​៤ ទៅ​៨​ អាទិត្យ ​ហើយ​ក្រោយ​មកគេ​បាន​ប្រៀបធៀប​ពួកវា​ទៅនឹង​សត្វកណ្តុរ​ដែលកើត​ជំងឺ​ថ្លើម​ដូចគ្នា​ តែស៊ី​អាហារ​ធម្មតា​គ្មាន​សារធាតុ​ curcuminសត្វកណ្តុរ ស៊ីជាតិ curcumin បានកាត់​បន្ថយភាព​ខូចខាត​លើ​កោសិកា​ថ្លើម​ ​និង​មានការរាំង​ស្ទះបំពង់ទឹក​ប្រមាត់​តិចជាង​សត្វកណ្តុរ​
ធម្មតា។​ការពិសោធន៍​អាហារ​ក្នុងមន្ទីរ​ពិសោធន៍​ត្រូវបាន​ធ្វើឡើង​លើកោសិកា​cholangiocyte​ជាកោសិកា​មាននៅក្នុង​ស្រទាប់​ខាងក្នុង​បំពង់ទឹក​ប្រមាត់​ដែលយក​ចេញពី​សត្វកណ្តុរ​មានរោគថ្លើម​​ក្រុមអ្នកស្រាវ​ជ្រាវជឿថា​ មើមល្មៀត ​ប្រហែលជា​អាចជួយបង្អាក់​សារធាតុគីមី​ដែលនាំទៅ​រកការរលាក​ដែល​ការរក​ឃើញ​ នេះអាច​ត្រួសត្រាយ​ផ្លូវទៅ​រកការបង្កើត​ឱសថថ្មី​សម្រាប់ព្យាបាល​ជំងឺថ្លើម​​ការរកឃើញ​នេះត្រូវបាន​ចេញផ្សាយ​ក្នុង​ទស្សនាវដ្តី​ Gut ដែលជា​ទស្សនាវដ្តី​អ្នកជំនាញការ​នៃសមាគម​ឱសថ​ប្រទេសអង់គ្លេស​សារធាតុ curcumin បានមក​ពីរុក្ខជាតិប្រភេទ​មើមល្មៀតដែល​ជារុក្ខជាតិរស់​បានយូរនិង​មានឈ្មោះ​បច្ចេកទេសថា​Curcuma longa

Saturday, January 5, 2013

របៀបប្រើប្រាស់ម្រុំជាឳសថ

១. ម្រុំជាដើមឈើទិព្វ អាចធ្វើជាអាហារបំប៉ននិងព្យាបាលជម្ងឺបានជាង ៣០០ប្រភេទ
តាមការស្រាវជ្រាវដោយអ្នកប្រាជ្ញធំៗជាច្រើន នៅលើពិភពលោក នៅទ្វីបអាហ្រ្វិក, អាមេរិក, អាស៊ី និង អឺរ៉ុប បានរកឃើញថា : ម្រុំមានផ្ទុកនូវជីវជាតិ (Vitamins) ជាង ១០០មុខ និង សារជាតិជួយការពាររាងកាយមនុស្ស (Antioxidants) ចំនួន ៤៦មុខ ដែលមាននាទីកាត់បន្ថយភាពជ្រីវជ្រួញ។ ដោយសារគុណភាពនេះ ម្រុំអាចព្យាបាល ជម្ងឺជាង ៣០០ប្រភេទ។ ម្សៅស្លឹកម្រុំ១០០ក្រាម មាន គុណភាពស្មើនឹងជាតិវីតាមីន-សេ នៅក្នុងក្រូច៧ផ្លែ, ជាតិកាល់ស្យូម នៅក្នុងទឹកដោះគោ៤កែវ, ជាតិវីតាមីន-អា នៅក្នុងការ៉ុត៤ផ្លែ និង ជាតិប៉ូតាស្យូម នៅក្នុងចេក៣ផ្លែ។ បច្ចុប្បន្ន ផលិតផលពីដើមម្រុំ ជាពិសេសម្សៅស្លឹកម្រុំ ត្រូវបានដាក់លក់ជាទូទៅនៅពាសពេញ ពិភពលោក ក្នុងតម្លៃប្រមាណ ៤០ ទៅ ៥០ដុល្លា ក្នុងមួយគីឡូក្រាម។ រីឯនៅកម្ពុជាវិញ តម្លៃលក់ជាមធ្យមប្រមាណ ១០ដុល្លា។

២. ម្រុំអាចព្យាបាលជម្ងឺជាអាទិ៍ :
• រោគស្រ្តេស (Stress) តប់ប្រមល់ ខ្វល់ខ្វាយក្នុងអារម្មណ៍ គេងមិនលក់
• រោគខ្វះឈាមនិងរោគលើសឈាម ធ្វើឱ្យមានចលនាឈាមបានល្អប្រសើរ
• រោគទឹកនោមផ្អែម ដោយបន្ថយអត្រាជាតិស្ករក្នុងឈាមបានយ៉ាងសក្តិសិទ្ធិ
• ជម្ងឺថ្លើមគ្រប់ប្រភេទ
• រោគផ្លូវដង្ហើម ដូចជារលាកច្រមុះ-បំពង់ក, រលាកទងសួត, រោគហឺត ជាដើម។
• រោគផ្លូវរំលាយអាហារ ដំបៅក្រពះ-ពោះវៀន
• លាងក្រពះ-ពោះវៀន (ថ្នាំបញ្ចុះ) ក្នុងករណីប្រើប្រាស់លើសកម្រិត (Overdose)
• សម្រក់ទម្ងន់។

* សម្គាល់
(១) ពេលទទួលទានម្សៅម្រុំ ៣-៤ថ្ងៃដំបូង អ្នកខ្លះអាចមានអាការៈវិលមុខ ធីងធោង ងងុយគេង។ នោះគឺជាការធម្មតា សូមព្យាយាមទទួលទានបន្តទៅទៀត។
(២) ដោយសារវាជាថ្នាំធម្មជាតិ យើងមិនមែនទទួលទានតែមួយពេល ឬមួយថ្ងៃ បានទទួលលទ្ធផលភ្លាមនោះទេ។ សូមទទួលទានឱ្យបានទៀងទាត់យ៉ាងហោចណាស់ចាប់ពី ៣ខែឡើងទៅ ទើបមានប្រសិទ្ធភាពពិតប្រាកដ។

៣. វិធីយកម្រុំធ្វើជាឱសថ
ក- ផ្លែ : ទទួលទានឆៅ ជួយទម្លាក់សត្វល្អិត, ព្យាបាលរោគរាគរូស, ជម្ងឺថ្លើម និង បញ្ហាលំពែង ព្រមទាំងបំបាត់ការឈឺចាប់តាមសន្លាក់ ដោយសារតែវាមានជាតិប្រូតេអ៊ីននិងសរសៃរច្រើន។
ខ- ស្លឹក : អាចយកទៅស្លរធ្វើជាអាហារបំប៉ន ឬ យកទៅហាលឱ្យស្ងួតសម្រាប់ឆុងធ្វើតែ។ ក្នុងករណីចង់បានជីវជាតិច្រើនជាងនេះ គេយកស្លឹកដែលហាលស្ងួតទៅបុកធ្វើជាម្សៅដែលអាចទទួល ទានបាន ដោយអក ឬ ដោយឆុងជាមួយទឹកក្តៅធ្វើជាតែ រួចផឹក (បើអាចផឹកទាំងកាកបាន ក៏កាន់តែប្រសើរ)។

៤. របៀបធ្វើម្សៅស្លឹកម្រុំ
• កាត់មែក និង លួសយកតែស្លឹក
• លាងសំអាត និង សំដិលក្នុងម្លប់ រយៈពេល១៥នាទី
• ច្បូតយកស្លឹកចេញពីទង
• ហាលស្លឹកទាំងនោះក្នុងម្លប់ ឱ្យមានភាពស្រួយខ្ញោក (២ ទៅ ៣ថ្ងៃ)
• បុកស្លឹកដែលហាលស្ងួតទាំងនោះ ដើម្បីធ្វើជាម្សៅម្រុំ
• រែងយកកំទេចកំទីឬកាកធំៗចេញពីម្សៅដែលបុករួច
• ច្រកថង់ឬក្រឡ ហើយរក្សាទុកក្នុងទីកន្លែងងងឹត។

៥. កម្រិតប្រើប្រាស់ម្រុំជាមធ្យម (តាមធម្មតា)
• ក្មេងខ្វះជីវជាតិ មានរាងកាយស្គមស្គាំង ត្រូវញ៉ាំម្សៅម្រុំ ១ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ៣ដង។
• អ្នកទើបងើបពីឈឺ មានសុខភាពទន់ខ្សោយ ត្រូវញ៉ាំម្សៅម្រុំ ១ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ២ដង។
• ស្រ្តីមានផ្ទៃពោះ ឬស្រ្តីបំបៅដោះកូន ត្រូវញ៉ាំម្សៅម្រុំ ១ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ៦ដង។
• អ្នកមានសុខភាពល្អហើយ ប៉ុន្តែចង់ថែទាំសុខភាពឱ្យបានល្អប្រសើរ ត្រូវញ៉ាំម្សៅម្រុំ ០១ ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ១ដង។

៦. របៀបដាំដើមម្រុំ
• យកគ្រាប់ពូជទៅវេចខ្ចប់នឹងក្រណាត់ឬក្រមា ហើយជ្រលក់ក្នុងទឹក រួចស្រង់ចេញទុកចោលរយៈពេល ១យប់។
• បន្ទាប់មក យកគ្រាប់ពូជទៅកប់ក្នុងកន្ទោង ជម្រៅរាក់ជាងមួយថ្នាំងដៃ។ ក្នុងចន្លោះ២សប្តាហ៍ គ្រាប់ពូជចាប់ផ្តើមចេញពន្លក។
• ទុកចោលឱ្យវាលូតលាស់រហូតដល់កំពស់ពី ១០ ទៅ ១៥សង់ទីម៉ែត្រ ក្នុងរយៈពេលប្រមាណ១៥ថ្ងៃ។
• យកកូនដើមម្រុំនោះទៅដាំនៅលើដីដែលមិនរលាំទឹក ដោយក្នុងរណ្តៅត្រូវដាក់ជីកំប៉ុស្តផង។
• បើការដាក់ជីនិងថែរក្សាបានល្អ យើងអាចយកស្លឹកមកប្រើប្រាស់ក្នុងរយៈពេលប្រមាណជា ៣ខែ តែប៉ុណ្ណោះ។


Wednesday, January 2, 2013

ស្ថេរភាពសម្ពាធឈាមដោយទឹកឆៃថាវក្រហម

ពួក​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី ​ឲ្យ​ដឹង​ពី​វិធី​សាមញ្ញ និង​រហ័ស​មួយ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​គឺ​ទទួលទាន​ទឹក​ឆៃថាវ​ក្រហម​១​កែវ ។​

​ពួក ​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​បេះដូង និង​ទឹកនោមផ្អែម Maker IDI នៅ​មែ​ល​ប៊​ន (​អូស្ត្រាលី​) សង្កេតឃើញថា ប៉ុន្មាន​ម៉ោង​ក្រោយពេល​ទទួលទាន​ទឹក​ឆៃ​ថា​ក្រហម​តួលេខ​សម្ពាធ​ឈាម​របស់​ពួក ​អ្នកស្ម័គ្រចិត្ត​បាន​ថយចុះ​មធ្យម​៤-៥​ពិន្ទុ ។ តាម​គេហទំព័រ​អំពី​សុខភាព WebMD តួលេខ​នោះ​អាច​តូច​តែ "​ពិនិត្យ​អំពី​កម្រិត​សុខភាព​សហគមន៍ ថយចុះ​ដូច្នេះ​គឺ​ដូចនឹង​ការបន្ថយ​បាន​១០% ករណី​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​បេះដូង ។
ប្រសិទ្ធភាព​នោះ​អាច​ធំ​ជាង​ក្នុង​រយៈពេល​ វែង​ប្រសិន​ពួកគេ​(​ អ្នកស្ម័គ្រចិត្ត​ទទួលទាន​ទឹក​ឆៃថាវ​ក្រហម​រាល់ថ្ងៃ "​បណ្ឌិត Leah Coles ស្ថិតក្នុង​ក្រុង​ស្រាវជ្រាវ​មានប្រសាសន៍​" ៕


(ប្រភព៖​ខ្មែរស្ថាបនា )

Saturday, December 22, 2012

វិធី​ផ្សេងៗ ក្នុង​ការប្រើ​ផ្លែ​ប៉េងប៉ោះ​ដើម្បី​ជំនួយ​ដល់​សុខភាព​ស្បែក

ផ្លែ​ប៉េងប៉ោះ គឺ​អាច​ព្យាបាល​ស្បែក​បាន​យ៉ាង​ល្អប្រសើរ ចំពោះ​បញ្ហា​គ្រប់បែបយ៉ាង តាំង​ពី​បញ្ហា​រន្ធ​ញើស​ធំ​, មុន កន្ទួលរ​ម៉ាស់ និង បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​។ ផ្លែ​ប៉េងប៉ោះ មាន​ធាតុ​ដែល​ធ្វើអោយ​ត្រជាក់ ដើម្បី​ធ្វើអោយ​ស្បែក របស់​អ្នក​បាន​សម្រាក​, ជួយ​យក​ចេញ​នូវ​ជាតិ​ខ្លាញ់​ដែល​លើស និង មាន​ផ្ទុក​វីតាមីន A និង C ដើម្បី​ធ្វើអោយ​ស្បែក ដែល​រេ​ចរិល មាន​ភាព​ភ្លឺ​ថ្លា និង ស្ថាបនា​នូវ​សុខភាព​របស់​វា​ឡើង​វិញ​។ អ្នក​អាច​សាកល្បង​នូវ វិធី​នៃ​ការព្យាបាល​ដោយ​ខ្លួន ឯង​នេះ ដោយ​ការប្រើ​ផ្លែ​ប៉េងប៉ោះ ធ្វើការ​ថែរក្សា​សុខភាព​ស្បែក​អ្នក ហើយ​អ្នកនឹង​ប្រាកដ​ជា​បានឃើញ នូវ​ភាព ខុសប្លែក​ចំពោះ​ស្បែក​របស់​អ្នក​មិនខានឡើយ​។​

​ការ​បង្រួម​រន្ធ​ញើស ដោយ​ប្រើ​ផ្លែ​ប៉េងប៉ោះ និង ក្រូចឆ្មារ​

ធ្វើកា​រលាយ​ចូល​គ្នា​រវាង ទឹក​ផ្លែ​ប៉េងប៉ោះ​ស្រស់​១​ស្លាបព្រា​បាយ ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ ២​ទៅ​៤​តំណក់​។ រួច យក​ដុំ​សំឡី​មក​ជ្រលក់​នឹង ទឹក​ល្បាយ​នេះ ហើយ​យក​វា​មក​ម៉ាស្សា​ថ្នមៗ នៅលើ​ស្បែក ដោយ​ធ្វើ​ចលនា​ជា​រង្វង់​។ បន្ទាប់​មក​ទុក​វា ចោល​ក្នុង​រយៈពេល​ប្រហែលជា ១៥​នាទី​។ ក្រោយមក​អ្នក ត្រូវ​លាង​សំអាត​វា​ជាមួយនឹង ទឹកស្អាត ដើម្បី​ទទួលបាន​នូវ រន្ធ​ញើស​នៅ​លើ​ផ្ទៃមុខ​រួម​តូច​ជាង​មុន និង កាន់តែ​មាន​សំណើម​។​

​ធ្វើការ​ព្យាបាល​មុន ជាមួយនឹង​សាច់​ផ្លែ​ប៉េងប៉ោះ​
កិន​ផ្លែ​ប៉េងប៉ោះ​ស្រស់ៗ អោយបាន​ខាប់ៗ រួច​បំពោ​កវា នៅ​លើ​មុខ​របស់​អ្នក​។ ទុក​វា​ចោល​នៅលើ​ស្បែក អោយ​បាន​រយៈពេល ១​ម៉ោង ឬ ច្រើន​ជាង​នេះ បន្ទាប់​មក​លាង​វា​អោយបាន​ស្អាត និង លាប​ក្រែម​ផ្តល់សំណើម​។ អ្នក​អាច​ធ្វើ​ដូចនេះ អោយបាន​ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ នោះ​ជំងឺ​មុន​របស់​អ្នក​ប្រាកដ ជា​បាត់​ទៅ​វិញ មិនបាន​។​

​លាង​សំអាត​ស្បែក​របស់​អ្នក ជាមួយនឹង​ម៉ាស​បិតមុខ​ដែល​ធ្វើ​ពី​ផ្លែ​ប៉េង​ប៉ោះ និង ផ្លែ​បឺរ​

ម៉ាស​បិតមុខ​ដែល​ធ្វើ​ពី ផ្លែ​ប៉េងប៉ោះ និង ផ្លែ​បឺរ គឺ​ពិតជា​អស្ចារ្យ​ចំពោះ​ស្បែក​គ្រប់​ប្រភេទ ( ស្បែក​មាន​ជាតិ​ខ្លាញ់​, ស្បែក​ស្ងួត និង ស្បែក​ធម្មតា​) ដោយសារ​តែ​វា​មាន​បញ្ចូល​នូវ អត្ថប្រយោជន៍​នៃ​ការកាត់បន្ថយ​ខ្លាញ់​របស់ ផ្លែ​ប៉េងប៉ោះ ជាមួយនឹង​ជាតិ​ថ្នាំ​សំលាប់​មេរោគ និង ជាតិ​ផ្តល់​សំណើម ដែល​មាន​នៅក្នុង​ផ្លែ​បឺរ​។

ម៉ាស​បិតមុខ​ដ៏ អស្ចារ្យ​ប្រភេទ​នេះ ក៏​មាន​ផ្ទុក​ផងដែរ​នូវ វីតាមីន A, C និង E  ដែល​ពួក​វា​សុទ្ធតែ​ផ្តល់​គុណសម្បត្តិ​យ៉ាងច្រើន ចំពោះ សុខភាព​ស្បែក​។ ដើម្បី​ធ្វើ​នូវ​ម៉ាស​បិតមុខ​ប្រភេទ​នេះ អ្នក​អាច​កិន​ផ្លែ​ប៉េង​ប៉ោះ និង ផ្លែ​បឺរ​ជា​មួយគ្នា នៅក្នុង កូនចាន​មួយ​។ កូរ​វា​អោយ​បាន​សព្វ​ល្អ និង លាប​វា​នៅ​លើ​មុខ​របស់​អ្នក​។ ធ្វើការ​លាង​វា​អោយបាន​ស្អាត បន្ទាប់​ពី រយៈពេល ២០ ទៅ ៣០​នាទី​។​

​វិធី​ដ៏​លឿន និង ងាយស្រួល​ក្នុង​ការប្រើ​ផ្លែ​ប៉េងប៉ោះ នៅ​លើ​មុខ​របស់​អ្នក​

កាត់​ផ្លែ​ប៉េងប៉ោះ​ជា​ពី​កំណាត់ ហើយ​យក​វា​មក​ជូត​នៅលើ​មុខ​របស់​អ្នក​។ សង្កត់​ទៅលើ​កន្លែង​ដែលមាន មុន ក្បាល​ខ្មៅ​។ បន្ទាប់​មក​លាង​ជំ​រះ​វា និង ធ្វើការ​លាប​ក្រែម​ផ្តល់សំណើម​។​

​ប្រើ​ផ្លែ​ប៉េងប៉ោះ​ជា គ្រឿង​ទប់ស្កាត់​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃមុខ​

 ដើម្បី​យក​ចេញ​នូវ​ជាតិ​ខ្លាញ់​ដែល​លើស ចេញពី​ផ្ទៃមុខ​របស់​អ្នក ធ្វើការ​ច្របាច់ និង ពូត​ផ្លែ​ប៉េង​ប៉ោះ រួច​យក ទឹក​វា​ទុក​ដោយ​ឡែក​។ បន្ទាប់​មក​គាប​យក​ទឹក​ផ្លែ​ត្រសក់ មក​លាយ​ជាមួយ​នឹង​ទឹក​ប៉េង​ប៉ោះ​។ ហើយ​លាប​វា​នៅ​លើ ស្បែក​មុខ​អ្នក ដោយ​ប្រើ​ដុំ​សំឡី អោយបាន​ជា​រៀងរាល់ថ្ងៃ ដើម្បី​រក្សា​អោយ​ជាតិ​ខ្លាញ់ និង មុន​ស្ថិតនៅក្រោម​ការ គ្រប់គ្រង​របស់​អ្នក​។​

​ធ្វើអោយ​ស្បែក​ដែល​មាន​ការរំខាន អោយ​ត្រជាក់​ជាមួយនឹង​ម៉ាស​បិតមុខ​ដែល​ធ្វើ​ពី ផ្លែ​ប៉េងប៉ោះ និង ទឹក​យ៉ា​អួ​

ប្រសិនបើ​ស្បែក​របស់​អ្នក មាន​សភាព​ក្រហម​រោល​, រ​ម៉ាស់​,​មានកា​រលាក​ដោយសារ​កំដៅ​ថ្ងៃ​, មាន​ស្នាម​ជាំ ឬ រ​បក នោះ​អ្នកនឹង​រីករាយ​ជាមួយនឹង​អត្ថប្រយោជន៍ នៃ​ម៉ាស​បិតមុខ​ដែល​ធ្វើ​ពី​ផ្លែ​ប៉េង​ប៉ោះ និង ទឹក​យ៉ា​អួនេះ​។ ទឹក យ៉ា​អួ គឺ​អាច​ជំរុញ អោយ​ជាតិ​ប្រូតេអ៊ីន​របស់​ស្បែក​កើនឡើង និង ធ្វើអោយ​ស្បែក​ទន់​រលោង នៅពេលដែល ផ្លែ ប៉េងប៉ោះ​ផ្តល់អោយ​អ្នក នូវ​ភាព​ត្រជាក់ និង ផ្តល់​នូវ​សារជាតិ​ចិញ្ចឹម​ដល់​ស្រទាប់​ស្បែក​ខាងក្រៅ​។

ចិត​ផ្លែ​ប៉េង​ប៉ោះ ពាក់កណ្តាល និង លាយ​ជាមួយ​នឹង​ទឹក​យ៉ា​អួ ដែល​មិន​មាន​ជាតិ​ផ្អែម​ចំនួន ២​ស្លាបព្រា​បាយ​។ កូរ​វា​អោយ​សព្វ​ល្អ និង លាប​វា អោយ​ពេញ​សព្វ នៅលើ​ផ្ទៃ​មុខ​របស់​អ្នក​។ អង្គុយ​ចុះ រង់ចាំ​រយៈពេល ២០​នាទី ហើយ​បន្ទាប់មក ធ្វើការ លាង​សំអាត​ជាមួយនឹង ទឹក​ក្តៅឧណ្ណៗ ។​

​ទទួលបាន​នូវ​ស្បែក​ភ្លឺ​ចែងចាំង​ជាមួយនឹង ទឹក​ផ្លែ​ប៉េង​ប៉ោះ និង ទឹកឃ្មុំ​

ធ្វើការ​បញ្ចូល​គ្នា​រវាង ទឹក​ផ្លែ​ប៉េង​ប៉ោះ និង ទឹកឃ្មុំ ហើយ​លាប​វា នៅ​លើ​មុខ និង ក របស់​អ្នក​។ រង់ចាំ​រយៈពេល ១៥​នាទី បន្ទាប់​វា​លាង​ជំ​រះ​វា​អោយបាន​ស្អាត​ល្អ ។ នោះ​ស្បែក​របស់​អ្នក នឹង​មើលទៅ​ទន់​រលោង និង ភ្លឺ​ថ្លា​ជា​មិន ខាន​។​

​ធ្វើការ​ព្យាបាល​ស្បែក​ដែល​រលាក ដោយសារ​កំដៅថ្ងៃ ជាមួយនឹង ទឹក​ផ្លែ​ប៉េង​ប៉ោះ និង បឹរ​ទឹកដោះគោ​

លាយ​បញ្ចូល​គ្នា​រវាង ទឹក​ប៉េងប៉ោះ ២​ស្លាបព្រា​បាយ ជាមួយនឹង បឺរ​ទឹកដោះគោ​ចំនួន ៤​ស្លាបព្រា​បាយ​។ រួច លាប​វា អោយបាន​ពេញ​សព្វ នៅលើ​ស្បែក​របស់​អ្នក​។ ទុក​វា​ចោល​អោយបាន រយៈពេល​កន្លះ​ម៉ោង បន្ទាប់មក លាង​វា​ចេញ​ដោយ​ថ្នមៗ ៕


Thursday, December 20, 2012

អត្ថ​ប្រយោជន៍​​របស់​​ផ្លែ​​ត្រស​ក់​ស្រូវ

តើ​ប្រិយមិត្ត​ធ្លាប់​ទទួលទាន​ផ្លែ​ត្រសក់ស្រូវ​រឺទេ​? តើ​លោក​អ្នកដឹង​ពី​អត្ត​ប្រយោជន៍​របស់​វា​ដែររឺទេ​? ត្រសក់ស្រូវ​ជា​ដំណាំ​ដែល​សំបូរ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​​ពិតជា​បាន​ឃើញ​វា​នៅតាម​ទីផ្សារ​នានា​ទូទាំង​ព្រះរាជាណាចក្រ​ កម្ពុជា។
យើង​អាច​បរិភោគ​ផ្លែ​ត្រសក់ស្រូវ​ជា​ផ្លែ​ឈើ​ក៏​មាន​រសជាតិ​ក្រអូប​ ឈ្ងុយឆ្ងាញ់ ឬ​ក៏​យក​មក​ធ្វើ​ជា​អាហារ​ល្ងាច​ជំនួស​បាយ​ក៏​អាច​ជួយ​បញ្ចុះទម្ងន់​បាន​ យ៉ាង​ល្អ។​
ត្រសក់ស្រូវ​មាន​សារធាតុ​អាហារ​ផ្សេងៗ​ប្រហាក់ប្រហែល​នឹង​ត្រសក់ផ្អ​រដែរ​តែ ​វា​មាន​គុណសម្បត្តិ និង​គុណប្រយោជន៍​លេចធ្លោ​ខាង​ផ្នែក​ឱសថ។
គេ​អាច​ប្រើ​វា​ធ្វើ​ជា​ថ្នាំ​តាំង​ពី​ឬ​ស​រហូត​ដល់​គ្រាប់។​ ឬ​សរប​ស់វា​មាន​ជាតិ​ត្រជាក់​ប្រហាត​អាច​យក​ទៅ​ស្ងោរ​ផឹក​ធ្វើអោយ​ក្អួត​ អាហារ។​ ចំណែក​ស្លឹក​របស់​វា​មាន​រស​ជាតិ​​សាប​ត្រជាក់​ប្រើ​ធ្វើជា​ថ្នាំ​គ្រុន​ បញ្ចុះ​កម្តៅ។
ផ្កា​របស់​វា​មាន​រសជាតិ​ល្វីង​ហាល​អោយ​ស្ងួតយក​ទៅ​ស្ងោរ​ផឹក ដើម្បី​អោយ​ក្អួត​អាហារ​ឬ​ធ្វើ​ជា​ថ្នាំ​ព្យា​បាល​​ជំងឺ​ខាន់លឿង។ ផ្កា​ស្ងួត​បុក​អោយ​ហ្មត់ផង​បាញ់​ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​អាច​ផ្សំ​ដំបៅ​ ក្នុង​ច្រមុះ​បាន។ ​ចំណែក​ផ្លែ​ខ្ចី​អាច​ធ្វើជា​អន្លក់។ ផ្លែ​ទុំ​របស់​វា​មាន​ក្លិនក្រអូប​ប្រហើរ​ពេល​បរិភោគ​ទៅ​អាច​ជួយ​បញ្វុះ​ ទឹកមូត្រ​បំប៉ន​ធាតុ​ក្នុង​៕

អត្ថ​ប្រយោជន៏​​របស់​​ព​ពាយ​​ជ្រុង​​ចំពោះ​​សុខ​ភាព

មាន​បងប្អូន​យើង​នៅតាម​តំបន់​មួយចំនួន​បាន​ស្គាល់​ព​ពាយ​ជ្រុង​ក៏​ ប៉ុន្តែ​ក៏​មាន​បងប្អូន​យើង​នៅ​តាម​តំបន់​មួយចំនួន​មិនទាន់​បាន​ស្គាល់​ព​ ពាយ​ជ្រុង​នៅ​ទ្បើយ​ដែរ។ ​ព​ពាយ​ជ្រុតគឺ ជា​រុក្ខជាតិ​ក្នុង​អំបូល​សណ្តែក​ដែល​មាន​មុខមាត់ ចម្លែក​មិន​ដូច​បងប្អូន​រួម​ត្រកូល។ ចំណែក​រសជាតិ​របស់​វា​វិញ​អាច​យក​ទៅ​ធ្វើ​អាហារ​ជា​ច្រើន​​មុខ​ដូចជា​ញាំ​ បុក​ល្ហុង
ភ្លា​ឆា​ធ្វើ​អន្លក់​បន្លែស្រស់​ជ្រលក់​ទឹកគ្រឿង ឬ​ត្រី​ប្រៃ​បាន​តាម​តម្រូវការ​។ ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់​វា​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​អាហារ​ដែល​មាន​ ប្រយោជន៍​ច្រើន​ដូចជា​វីតាមីនA / C និង E​ និង​ជា​បន្លែ​សម្បូរ​ប្រូតេអ៊ីន​ដែល​ជួយ​ឲ្យ​រាងកាយ​ស្ថាបនា​ប្រព័ន្ធ​ ការពារ​រាងកាយ​បាន​ខ្លះ​។
លើសពី​នេះ​វា​មាន​ធាតុ​ខនិជ​ប្រភេទ​ហ្វូ​ស្វ័​រដែល​ជា​ធាតុ​ដ៏​សំខាន់​ សម្រាប់​ជួយ​អោយ​ធ្មេញ​របស់​អ្នក​មាន​ភាពរឹងមាំ ស​ស្អាត និង ឆ្អឹង​រឹងមាំ​ដូចគ្នា​និង​មាន​គុណ​សម្បត្តិ​​ជួយ​កម្ចាត់​អាការ​ល្ហិតល្ហៃ​ ទៀតផង។
ព​ពាយ​ជ្រុង​ក៏​មាន​ជាតិ​កាក​សរសៃ​អាហារ​ជួយ​ឲ្យ​ប្រព័ន្ធ​បន្ទោបង់​ ធ្វើការ​ជា​ប្រក្រតី​មិនទល់​លាមក។ ក្រៅពី​នេះ​មើម​ឬ​គល់​ឫស​នៅក្រោម​ដី​របស់​វា​អាច​យក​មក​ហាលថ្ងៃ​លីង​ឲ្យមាន​ ពណ៌​លឿង​សម្រាប់​ធ្វើ​ជា​តែឆុង​ក្តៅ​ផឹក​ជួយ​លើក​កម្លាំង​អ្នកជំងឺ ឬ ​អ្នក​មាន​អា​ការល្ហិត​-ល្ហៃ​អស់កម្លាំង ។
ដូចដែល​បាន​ជម្រាប់ជូន​ខាងលើ​ប្រសិនបើ​អ្នក​ចង់​បាន​ភាពរឹងមាំ​ចំពោះ​ រាងកាយ​និង​ទទួលបាន​សុខភាព​ល្អ​នោះ​កុំ​ភ្លេច​ណា​រក​ទិញ​ព​ពាយ​ជ្រុង​មក​ ទទួល​ទាន​ដើម្បី​សុខភាព​របស់​លោក​អ្នក​៕

Monday, December 17, 2012

​ល្ពៅ​មាន​​ប្រយោជន៍​​ដល់​រាងកាយនិង​ការពា​រ កា​រ​កើត​ទឹកនោមផ្អែម

ផ្លែ​ល្ពៅ​ជា​ប្រភេទ​បន្លែ​ម្យ៉ាង​មាន​ប្រយោជន៍​ដល់​សុខភាព​រាងកាយ​របស់​ មនុស្ស​។ ខាងក្រោម​នេះ​ជា​វិធីសាស្ដ្រ​មួយចំនួន​ដែល​ល្ពៅ​ផ្ដល់​សារធាតុ​យ៉ាងសំខាន់​ ដល់​សុខភាព​ដូចជា​៖
-​ល្ពៅ​មាន​រសជាតិ​ផ្អែម​៖ ជា​ប្រភេទ​បន្លែ​ម្យ៉ាង​មាន​សារធាតុបេ​តាឃែ​រ៉ូ​ទីន​ខ្ពស់ បង្កា​រការ​កើត​ជំងឺ​មហារីក ជាពិសេស​មហា​រីក​​បោ្លកនោម ចំពោះ​អ្នក​ដែល​មាន​វ័យ​ចំណាស់​ការពារ​ជំងឺ​សើ​ស្បែក និង​បន្ថយ​អាការ​ឈឺ​ចុក​រោយ​នៅ​ក្បាលជង្គង់ និង​ចង្កេះ ព្រមទាំង​មាន​ប្រយោជន៍​ដល់​ការការពារ​អាការ​ជំងឺ​ស្វិតដៃ​ជើងបាន​ទៀត​។​
-ល្ពៅ​អាច​ការពារ​ជំងឺ​ទឹកនោម​ផ្អែម៖ ក្រៅ​ពី​នេះ​ល្ពៅ​ក៏​អាច​ការពារ​ជំងឺលើសឈាម​ជួយ​ទ្រទ្រង់​ដល់​ថ្លើម​និង​ភ្នែក​ផងដែរ។​
-​ល្ពៅ​ជា​បន្លែ​ដែល​មាន​សារធាតុ​សរសៃខ្ពស់៖ លើសពីនេះ​ទៀត​វា​ជា​ប្រភេទ​អាហារ​ផ្ដល់​ថាមពល​ក្នុង​ខ្លួនប្រាណ​មាន​កំរិត​ ទាប ជាតិខ្លាញ់​តិច សមស្រប​ទៅ​នឹង​អ្នក​ដែល​ត្រូវការ​គ្រប់គ្រង​ទំងន់។ សារធាតុ​កាបូន​អ៊ី​ដ្រាត​នៅ​ក្នុង​ល្ពៅ​ជួយ​បំបាត់​ដំបៅ​នៅក្នុង​ក្រពះ និង​ពោះវៀន។​
-​ល្ពៅ​នឹង​ជួយ​កំចាត់​កំហាក​ស្លេស្ម៖ ជា​បន្លែ​ម្យ៉ាង​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​រាងកាយ ជួយ​បំបាត់​ស្លេស្ម​ក្នុង​បំពង់ក និង​​ជួយ​​ដល់​​សួត បន្ថយ​អាការ​នៃ​ជំងឺហឺត​ដែល​កើត​ពី​អាការ​រលាក​បំពង់ខ្យល់​ដក​ដង្ហើម​ដ៏​ រ៉ាំរ៉ៃ​របស់​អ្នក​ដែល​មាន​វ័យ​ចំ​ណាស់ ជួយ​​ទំនុក​បំរុង​លើកស្ទួយ​​កំលាំង​សមស្រប​ទៅ​លើ​អ្នក​ដែល​មាន​សួត និង តម្រងនោម​ចុះខ្សោយ។​
-​គ្រាប់​ល្ពៅ៖ មាន​គុណប្រយោជន៍​ក្នុង​ការការពារ និង​កាត់បន្ថយ​ឱកាស​នៃ​កើត​ក្រួស​ក្នុងតម្រង​នោម និង​មាន​ប្រសិទ្ធ​ភាព​​ជា​​​ប្រភេទ​​​ថ្នាំ​បញ្ចុះ​ព្រូ​ន ឬ​តេន​ញ៉ា។​
-ប្រេង​ល្ពៅ៖ ប្រេង​ដែល​ចំរាញ់​ចេញពី​គ្រាប់​មាន​រសជាតិ​ផ្អែម​អាច​យក​មក​ទទួល​ទាន​ជួយ​ទំនុកបំរុង​លើ​សរសៃ​ប្រ​សាទ៕

Sunday, December 16, 2012

ស្លឹកម្រុំ ឧិសថ​ព្យាបាល​និងទប់ស្កាត់​ជំងឺ​ដ៏​សក្កិសិទ្ធ

ស្លឹកម្រុំ មិនត្រឹមតែអាចមកស្លរកកូរទេ អ្វីដែលសំខាន់នោះ​គឺក៏អាចប្រើប្រាស់ជាថ្នាំ​ព្យាលបាលដ៏សក្កិសិទ្ធទៀតផងដែរ។​វាមានតំលៃថោកហើយងាយស្រួលរកនៅ​ប្រទេសកម្ពុជាយើង។​ឯកសារបរទេសមួយ​បានបង្ហាញថា​ការស្រាវជ្រាវតាមវិទ្យាសាស្ត្រ​បានបង្ហាញថារុក្ខជាតិ​ស្លឹកម្រុំ​ដ៏សាមញ្ញនេះផ្ទុកទៅដោយ​ថាមពលជីវជាតិ៖
  • កំរិតវិតាមីន C 7ដង ច្រើនជាងផ្លែក្រូច
  • កំរិតជាតិកាល់ស្យូម 4ដង ច្រើនជាងទឹកដោះគោ
  • កំរិតវិតាមីន A 4ដង ច្រើនជាងការ៉ុត
  • កំរិតប្រូតេអ៊ីន 2ដង ច្រើនជាងទឹកដោះគោ
  • កំរិតប៉ូតាស្យូម 3ដង ច្រើនជាងផ្លែចេក​
មិនមានការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រច្រើនប៉ុន្មានទេ មានតែផ្នែកមួយ​ជាក់លាក់​ដែល​ការស្រាវជ្រាវតាមវិទ្យាសាស្ត្របង្ហាញគឺ​គេអាចវាអាចប្រើប្រាស់វាសំរាប់ជា Antibiotic ។​ប៉ុន្តែតាមការព្យាបាល​បែបថ្នាំបូរាណរបស់ប្រទេសឥណ្ឌានិយាយថា​ស្លឹកម្រុំនេះអាចទប់ស្កាត់​ជំងឺបាន៣០០មុខ។ ម្រុំ ពិតជាដើមឈើដ៏អស្ចារ្យ ដែលផ្តល់នូវក្តីសង្ឃឹម​ផ្ទុកទៅដោយអាហាររូបត្ថម្ភ ជាថ្នាំពេទ្យ និង មានតំលែថោកសមរម្យ សំរាប់ប្រទេសក្រីក្រជាច្រើននៅ​លើពិភពលោក។​អ្នកអាចកែច្នៃស្លឹកម្រុំ​​មកធ្វើជាតែផឹកបានដោយយកស្លឹកម្រុំមកលាងហើយដាក់ហាល​(កុំអោយត្រូវថ្ងៃចំ) រហូតដល់វាក្រៀមស្រួយ បន្ទាប់មកយកស្លឹកនោះមកបុកឬកិនអោយម៉ដ្ឋ។ អ្នកអាចទទួលទាន​ដោយដាក់ឆុងដូចតែដែរ គឺកំរិតទឹកក្តៅមួយកែវត្រូវដាក់តែស្លឹក​ម្រុំមួយស្លាប​ព្រាកាហ្វេ៕