Sunday, December 23, 2012

​អាហារ​​ជំនួយ​​ការ​គិត​ ​

ខួរក្បាល​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការបញ្ជា​ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​ រាងកាយ​ធ្វើ​សកម្មភាព​។ ដូច្នេះ​ការ​ថែរក្សា​សុខភាព​ខួរក្បាល​ជា​រឿង​ដែល​ចាំបាច់​ហើយ​ដើម្បី​ឲ្យ​ ការគិតបាន​ប្រសើរ​នោះ​ការជ្រើសរើស​ក៏​ជា​រឿង​ដែល​មិន​អាច​មើល​រំលង​ដែរ​។​
យោង​តាម​អ្នកជំនាញ​ការជ្រើសរើស​អាហារ​បា​ន​ត្រឹមត្រូវ​នឹង​ជួយ​ធ្វើឲ្យ​ ការគិ​ត​របស់​​អ្នក​ល្អ​ជាមុន​មួយកម្រិត​ទៀត​។ តើ​អាហារ​ប្រភេទ​ណា​ដែល​ជួយ​ដល់​ខួរក្បាល​ទៅ​?
១.​ផ្លែ​ប៊ែ​រី៖ ផ្លែ​ប៊ែ​រីជា​ផ្លែឈើ​ម្យ៉ាង​ដែល​ជំរុញ​ដល់​ខួរក្បាល​ឲ្យ​ប្រសើរ​។ រ៉ា​ហ្ស​ប៊ែ​រី និង​ប្ល៊ូ​រ​ប៊ែ​រី​មាន​ផ្ទុក​នូវ​សារធាតុ​អាន់​ថូ​ស៊ី​យ៉ានី​ន (anthocyanin) ដែល​ជួយ​ការពារ​សរសៃប្រសាទ​ខួរក្បាល​ដែល​ធ្វើឲ្យ​ការចងចាំ​បានយូរ​។​ យោងតាម​ការសិក្សា​របស់​ចក្រភព​អង់គ្លេ​ស​បាន​រកឃើញថា​ការ​ញ៉ាំ​ប្ល៊ូ​រ​ប៊ែ​ រី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​នឹង​ជួយ​ឲ្យ​ការគិតបាន​ប្រសើររ​យៈ​ពេល​បី​បួន​ខែ ​។​
២.ផ្លែ​ប៉ោម​៖ ​ការ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ជួយ​ការពារ​ខួរក្បាល​ពីសារ​ ជាតិគីមី​នានា​ដែល​មាន​ក្នុង​ផលិតផល​ដែល​អ្នក​ញ៉ាំ​រាល់ថ្ងៃ​បាន​ព្រោះ​ ក្នុង​សំបក​ផ្លែ​ប៉ោ​ម មាន​សារជាតិ​ម្យ៉ាង​ឈ្មោះថា Catechins​។ ​ផ្លែ​ប៉ោម​ត្រូវ​លាង​ឲ្យ​ស្អាត និង​ញ៉ាំ​ទាំង​សម្បក​តែ​ត្រូវ​ជ្រើស​ផ្លែ​ប៉ោម​ដែល​លូតលាស់​ដោយ​មិន​ប្រើ​ ជីគីមី​។​
៣.​សូកូឡា​ខ្មៅ​៖ ​សារធាតុ Flavonol​ ក្នុង​សូកូឡា​ខ្មៅ​ជួយ​សម្រួល​ដល់​ចរន្តឈាមរ​ត់​បាន​ស្រួល​ទៅកាន់​ខួរក្បាល​ ។​ មិន​តែ​ប៉ុណ្ណោះ​វា​អាច​ជួយ​ដល់​ការ​គណនា​គណិត​វិទ្យា​​ទៀត​ផង​។​
៤.គ្រាប់​ល្ពៅ​៖ ​គ្រាប់​ល្ពៅ​ពោរពេញ​ដោយ​សារជាតិ tryptophan ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការបង្កើត serotonin សម្រាប់​ជំនួយ​ដល់​ការគ្រប់គ្រង​អារម្មណ៍ និង​សុខភាព​ខួរក្បាល​។​
៥.​ស៊ុត​៖ ​ស៊ុតមាន​ផ្ទុក​ទៅ​ដោយ​សារជាតិ Omega-3 fatty acids ដែល​ជួយ​បំប៉ន​ដល់​ខួរក្បាល ប៉ុន្តែ​មិនមែន​មានន័យថា​គ្រប់​ស៊ុតមាន់​ទាំងអស់​មាន​សារជាតិ​បំប៉ន​ ស្មើគ្នា​នោះទេ​។ ស៊ុតមាន់​ដែល​ធំធាត់​ដោយ​ធម្មជាតិ (​មាន់​ស្រែ​) មាន​សារជាតិ Omega-3 fatty acid ច្រើន​ជាង​មាន់​ចិញ្ចឹម​ក្នុង​កសិដ្ឋាន២​ដង​។​
​អាហារ​ដែល​បាន​រៀបរាប់​ខាងលើ​សុទ្ធ​តែ​អាច​រកបាន​ក្នុង​ទីផ្សារ​ក្បែរ​ ផ្ទះ​របស់​មិត្ត​អ្នកអាន​ហើយ​បើសិនជា​ចង់​ឲ្យ​សុខភាព​ខួរក្បាល​របស់​អ្នក​ ល្អ​នោះ​ត្រូវ​ឧស្សាហ៍​ញ៉ាំ​​អាហារ​ទាំង​នេះ​តែ​ត្រូវ​ញ៉ាំ​ប្រកបដោយ​ តុល្យភាព​ណា​៕