Tuesday, January 15, 2013

ផលប៉ះពាល់​នៃភេសជ្ជៈដែលមានជាតិហ្គាស​ចំ​ពោះ​សុខ​ភាព

​​​​​​​​​​​​​​​​​                                               គ្រប់ប្រភេទភេសជ្ជៈកំប៉ុងសុទ្ធសឹងតែមានជាតិហ្គាស
នៅក្នុងនោះ ដែលជាហេតុបង្កនៅផល​ប៉ះពាល់មួយ
ចំនួនដល់សុខភាពរបស់អ្នក ។ ផលប៉ះពាល់នេះអាច
បង្ករយៈពេលខ្លី ឬវែង​អាស្រ័យ​លើ​សារធាតុដែលមាន
នៅក្នុងភេសជ្ជៈនោះ ។ តើអ្នកដឹងទេថាប្រភេទភេសជ្ជៈ
នោះ​អាចបង្កផលប៉ះពាល់អ្វីខ្លះដល់សុខភាពរបស់អ្នក ?
ថ្ងៃនេះ យើងខ្ញុំនឹងលើកយក​ហេតុផលមួយចំនួន​
នៃការប៉ះ​ពាល់នៃប្រភេទភេសជ្ជៈដែលមានជាតិហ្គាស ។
១. ធ្វើឱ្យអ្នកឡើងទម្ងន់ : សូដាសម្បូរដោយសារធាតុដែលមានជាតិស្ករដែលផ្តល់ផល​ប៉ះពាល់ដល់រាងកាយរបស់អ្នក ។ សម្រាប់អ្នកដែលចង់បញ្ចុះទម្ងន់ អ្នកមិនគួរបរិភោគ​ភេសជ្ជៈ​ដែលមាន​ជាតិហ្គាសនោះទេ ។ 
២. សម្បូរកាល់ឡូរីខ្ពស់ : ភេសជ្ជៈកំប៉ុងមួយចំនួនសម្បូរដោយកាល់ឡូរីដែលគ្មានប្រយោជន៍​​ ដែលគ្មានផ្តល់​សារធាតុបំប៉នដល់រាងកាយរបស់អ្នក ។ ប្រសិនបើអាច អ្នកមិនគួរញុំាភេសជ្ជៈ​កំប៉ុងនោះញឹកញាប់ពេកទេ ។
៣. ធ្វើឱ្យពុកធ្មេញ : ដោយសារតែសូដាសម្បូរទៅដោយជាតិស្ករ និងជាតិហ្គាសហេតុដូច្នេះហើយសម្រាប់​អ្នកដែលចូលចិត្តពិសារភេសជ្ជៈនេះ អាចបង្កឱ្យមានបញ្ហាធ្មេញពុក ។
៤. សម្បូរដោយសូដ្យូម : សូដ្យូមដែលមាននៅក្នុងប្រភេទសូដា​ផ្តល់ផលប៉ះពាល់ដ​ល់​សុខភាពបេះដូងដែលជាហេតុ​ បង្កឱ្យមានជម្ងឺស្ទះសរសៃឈាម និងសម្ពាធឈាមឡើង​ខ្ពស់ ។
៥. ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ : ការពិសារភេសជ្ជៈសូដាញឹកញាប់ពេក អាចបង្កផល​ប៉ះពាល់ដល់ប្រព័ន្ធរំ
លាយអាហារ ។ អាស៊ីដផូស័្វររិចដែលមាននៅក្នុងសូដា អាចប៉ះពាល់​ដល់ក្រពះរបស់អ្នក ។

ប្រភព៖Stopdrinkingsoda
(ខ្មែរហ្សូម)