Showing posts with label ប្រព័ន្ធរំលាយអាហារ. Show all posts
Showing posts with label ប្រព័ន្ធរំលាយអាហារ. Show all posts

Sunday, December 23, 2012

ជំងឺ​​ដំបៅ​​ក្រពះ​កើត​​មក​​ពី​អ្វី?


ជំងឺ​ដំបៅ ឬ​រលាក​ក្រពះ​តែងតែ​កើត​ពី​ការបរិភោគ​អាហារ​មិន​ទៀង​ពេលវេលា ឬ​អាហារ​រសជាតិ​ខ្លាំង (​ហឹ​រ , ប្រៃ ,​ជូរ​, ផ្អែម​ខ្លាំង​) គ្រៅង​ស្រវឹង ឬ​កាហ្វេ​អ៊ី​ន ការ​លេប​ថ្នាំ​​ប្រភេទ​​ខ្លះ និង​ការ​តប់ប្រមល់​។
ដូច្នេះ​អ្នក​អាច​ការពារ​ជំ​អឺ​ដំបៅ​ក្រពះ​បាន​ដោយ​​ចៀស​វាង​​សកម្មភាព​​ទាំង​អស់​​នេះ​។
​អាការ​នៃ​ជំងឺ​រលាក​ក្រពះ គឺ​ឈីពោះ ត្រង់​ចុងដង្ហើម នៅពេល​ពោះ​ទំនេរ ហើយ​អាច​បាត់​នៅពេល​ពោះ​មាន​អាហារ។ ​អ្នកខ្លះ​មាន​ការឈឺ​ក្រោយ​ពិសា​អាហារ​ដែល​ឈឺ​​បាត់ៗ យូរ​រាប់​ឆ្នាំ ប្រសិន​មាន​អាការ​ធ្ងន់ធ្ងរ​អាច​ដល់​ថ្នាក់​ក្អួត​ចេញឈាម បត់ជើងធំ​ខ្មៅ និង​ឈឺពោះ​ធ្ងន់ធ្ងរ។

​ដូច្នេះ ប្រសិនបើ​អ្នក​មាន​អាការ​ដូចខាងលើ​ត្រូវ​ប្រញាប់​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ជាពិសេស​អ្នក​ត្រូវ​ផ្លាស់ប្តូរ​សកម្មភាព​ខុស​ឆ្គង​ផង​ដោយ​ងាក​មក​ពិសារ​ អាហារ​អោយ​​ទៀង​​ពេល​ចៀសវាង​អាហារ​រសជាតិ​ខ្លាំង បញ្ឃប់​ការ​ពិសា​គ្រឿង​ស្រវឹង ឬ​ទឹកក្រូច​មាន​ជាតិ​ហ្គាស ប្រយ័ត្ន​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​​ប្រភេទ​​ខ្លះ​ ហាត់​ប្រាណ​​ជា​ប្រចាំ​កុំ​តប់​ប្រមល់ ហើយ​ពិសា​ថ្នាំ​តាម​ការណែនាំ​គ្រូពេទ្យ​យ៉ាងតិច​៤-៨​សប្តាហ៍៕

Tuesday, December 18, 2012

abdominal pain (ឈឺពោះ)

ជម្ងឺឈឺក្រពះ​ និង​ឈឺពោះ
ជាធម្មតា​ជម្ងឺ​ឈឺពោះទាក់ទង​នឹង​ការឈឺ​នៅ​ក្នុង​ផ្ទៃ​ពោះ។​ជាធម្មតាវាមាន​ គ្រោះថ្នាក់​ដល់ជីវិត​និង​បង្ក​ឡើង​ដិត​ការ​ពិបាកចិត្ត  ឬ​មេរោគ​ឆ្លង​ក្នុង​ពោះ។
ការ​ឈឺពោះ​ខ្លាំង​គឺជាមូលហេតុ​ដ៏ ធំ​មួយ​ដែល​គួរ​ឲ្យ​បារម្ភ។ ប្រសិន​ជា​វាចាប់​ផ្តើមភ្លាមៗ  និង​មិន​បានដឹង​មុនវា​ត្រូវបាន​ចាត់​ទុក​ជា​ការ​ព្យាបាល​បន្ទាន់​មួយ​ ជាពិសេសប្រសិន​ជា​កន្លែង​ពិសេសដែល​ត្រូវ​កត់​សម្គាល់ ដូចជា​ផ្នែក​ខាងស្តាំ​ផ្នែក​ក្រោមពោះ(នេះ​អាច​ជា​ខ្នែង​ពោះវៀន)។ សូម​បញ្ជូន​ទៅមន្ទីរពេទ្យ​ដែល​នៅ​ជិត​ជា​បន្ទាន់ ។
ប្រធាន​បទ​គ្របដណ្តប់​លើ​មូលហេតុ​សំខាន់ៗ​ដូចខាងក្រោម៖
  • ការ​ឈឺ​ក្រពះ​ភ្លាមៗ
  • ឈឺពោះ​ខ្លាំង​ភ្លាមៗ នៅ​កន្លែង​ណាមួយ​ក្នុង​ពោះ
  • ការឈឺពោះ​ដែលមាន​រយៈពេល​យូរ ឬ​ឈឺ​ពោះ​រើប​ឡើង​វិញ
ប្រសិន​ជា​វា​ចេះ​តែបន្ត​ឈឺ​នៅ​ផ្នែក​ខាង​លើ​ត្រគាកសូមមើលប្រធានបទលើ​ផ្នែកការឈឺទ្រូង។
ការឈឺពោះ​ដោយ​សារ​ស្ទះខ្យល់
ការឈឺ​ក្រពញ​ជា​ធម្មតាដោយ​សារ​តែ​ស្ទះខ្យល់ និង​ហើមពោះ។ នេះ​ជាបញ្ហា​ដែល​ច្រើន​កើត​ធ្វើ​ឲ្យ​មិន​ស្រួល​ខ្លួននិង​ងាយ​នឹង​ព្យាបាលដែល ​គ្រូពេទ្យ​ឲ្យ​ប្រើ ​ថ្នាំ​ charcoal ប្រភេទថ្នាំ​គ្រាប់ ​ដេល​អាចទិញ​បាន​កន្លែង​លក់​ថ្នាំដើម្បី​បន្ធូរ​ខ្យល់​ចេញ។
ជម្ងឺ​ឈឺក្រពះ​រាគ
ប្រសិន​ជា​ឈឺ​ក្រពះ ​ចាប់​ផ្តើម​ភ្លាមៗ និង​អ្នក​មាន​ជម្ងឺ​រាគ​មូលហេតុ​ប្រហែល​ជា​បង្ក​ឡើង​ដោយ​មេរោគក្នុង​ពោះ។ មាន​ន័យ​ថា​អ្នក​អាច​មាន​វីរុស​ឬ​បាក់តេរីឆ្លង​នៅ​ក្នុង​ក្រពះ​ឬ​ពោះវៀនដែល​ ប្រព័ន្ធ​ការពារ​ក្នុងខ្លួននឹង​អាច​យក​ឈ្នះ​បាន​ក្នុង​រយៈពេល​ពីរបីថ្ងៃ ។ មេរោគ​ដែល​បង្ក​នេះគឺ​ប្រភេទ ​norovirus
ការ​ឈឺក្រពះ​ធ្ងន់ធ្ងរនិង​ជម្ងឺ​រាគដែល​ធ្វើ​ឲ្យ​អ្នក​ឈឺខ្លាំង (ឧទាហរណ៍ ដូចជា​បង្ក​ឲ្យ​គ្រុន​)​ អាច​ដោយសារ​តែការ​ឆ្លង​ធ្ងន់ធ្ងរដូចជា​ពុលអាហារ ។ ជា​ធម្មតា​បញ្ហា​នេះអាច​គ្រាន់​បើ​ឡើង​វិញ​ដោយ​ខ្លួន​ឯងដោយ​មិន​ព្យាបាល។
ប្រសិន​ជា​ក្រពះ​របស់​អ្នក​ឈឺនិង​រាគចេះ​តែ​បន្តអ្នក​អាច​មាន​ជម្ងឺ​ត្រូវ​ព្យាបាល​យូរ​ដូចជា​ជម្ងឺរលាក​ពោះ​វៀន(សូម​អាន​ខាង​ក្រោម)។
ការ​ឈឺពោះ​ធ្ងន់ធ្ងរ​ភ្លាមៗ
ប្រសិន​ជា​អ្នក​ឈឺ​ចាប់​ខ្លាំង​ភ្លាមៗ នៅ​ផ្នែក​ពិសេស​​ណាមួយនៅ​លើ​ពោះសូម​បញ្ជូន​ទៅមន្ទីរពេទ្យ​ដែល​នៅ​ជិត​ ជាបន្ទាន់។ វា​អាច​ជា​សញ្ញា​ឈឺ​ធ្ងន់ធ្ងរដែល​នឹង​អាច​ធ្វើ​ឲ្យ​កាន់តែ​អាក្រក់​ប្រសិន​ ជា​មិន​ព្យាបាល។
មូលហេតុ​ដែល​បណ្តាល​ឲ្យ​ឈឺពោះ​ភ្លាមៗ​បណ្តាល​មកពី៖
  • ដំបៅ​ធ្វើ​ឲ្យ​ធ្លុះ​ប្រដាប់​រំលាយ​អាហារដែល​ឈឺ​នៅ​ខាងក្នុង​ស្រទាប់ ក្រពះ​ នៅ​ខាង​លើ​ពោះវៀន​តូចដែល​បាន​ធ្លាយ​ដល់​ស្រទាប់​ក្រពះ។
  • គ្រួស​ក្នុង​ប្រមាត់
  • ពោះវៀន​ដុះ​ខ្នែងដែល​ត្រូវ​ការ​វះកាត់​ភ្លាមៗ​។​ការឈឺចាប់​អាច​ធ្វើ​ឲ្យ​ស្លាប់ ហើយ​ខ្នែង​ពោះ​វៀន​ត្រូវ​យកចេញ។
  • ការឆ្លងមេរោគ​ក្នុង​ក្រពះនិង​ពោះវៀនដែល​មនុស្ស​ភាគ​ច្រើនអាច​ប្រសើរ​ឡើង​វិញបាន​បន្ទាប់​ពី​រយៈពេល​ពីរបី​ថ្ងៃ
  • គ្រួស​ក្នុង​ក្រលៀនដែល​គ្រួស​តូចៗ អាច​ឆ្លង​កាត់​បាន​តាម​ទឹកនោមប៉ុន្តែ​គ្រួសធំៗ អាច​ស្ទះ​នៅ​តាមបំពង់​គ្រលៀននិង​អ្នក​ត្រូវ​ទៅ​មន្ទីរពេទ្យដើម្បី​ព្យាបាល
  • ការរលាកថង់​តូចៗ ដែល​ជា​ផ្នែក​មួយ​នៃ​ពោះវៀន
ការឈឺ​ពោះ​រយៈពេល​វែង ឬ​ឈឺ​ពោះ​កើត​ឡើង​ម្តងទៀត
មនុស្ស​ធំ​ដែល​ឈឺពោះ​ជាប់ ឬ​ឈឺពោះ​ផ្ទួនៗ គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ។ ទោះជាយ៉ាងណា ​សូម​កុំ​បារម្ភ​ខ្លាំង​ពេកដែល​បញ្ហា​នេះមិន​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ខ្លាំង​ ទេ។
បញ្ហាដែល​បង្ក​ឡើង​នេះ​មានដូចជា៖
  • អាការររលាក​ពោះវៀន​គឺជា​លក្ខខណ្ឌ​មួួយ​ដែល​សាច់ដុំ​នៅ​ក្នុង​ស្រទាប់​ពោះ​ ទៅជា​ដំណើរ​កន្ត្រាក់​សាច់ដុំ ។ ការឈឺចាប់​ជា​ធម្មតា​ធូរស្រាលពេល​ដែល​បាន​បន្ទោរបង់​រួច។
  • ការឆ្លង​ដល់​ផ្លូវ​បង្ហូរ​ទឹកនោមដែល​មាន​អារម្មណ៍​ឈឺ​នៅពេល​នោម
  • រលាក​ប្រព័ន្ធ​រំលាយ​អាហារ​រយៈពេល​យូរជា​ការឈឺ​មួយ​ដែល​មាន​នៅខាងក្នុង​ពោះផ្នែក​ខាងលើ​ពោះវៀន​តូច
  • ទល់លាម
  • ឈឺ​​ក្នុង​ទ្រូងនិង​ភើដែល​អាស៊ីត​ក្នុង​ក្រពះលេចចេញ​ពី​ក្រពះ​និង​ឡើង​ទៅលើបំពង់​អាហារ។
  • វាមាន​មូល​ហេតុ​បង្ក​មួយ​ចំនួន​ទៀត​ដែល​កើត​មាន​ទៅ​លើ​ក្មេង​។ អាការ​ទាំង​នោះ​មានដូចជា៖
  • អាការ​ឈឺពោះ​ទៀង​កំណត់ពេល(ស្រដៀង​គ្នា​ទៅ​នឹង​អាការ​រលាក​ពោះវៀន​មនុស្ស​ធំ)
  • ទល់លាមក
  • មិន​ស្រួលខ្លួន
  • ឈឺទ្រូងនិង​ភើ
ប្រការ​៥​សម្រាប់​ធ្វើ​ឲ្យ​ក្រពះ​​​មាន​សុខភាពល្អ
  • បរិភោគអាហារ​មាន​សុខភាព​ និង​ ទៀងទាត់។​
  • ឈប់​ជក់បារី។ ការជក់​បារី​អាច​ធ្វើ​ឲ្យ​សាច់ដុំខ្សោយដែល​គ្រប់គ្រងលើ​បំពង់​អាហារ​ផ្នែក​ខាងក្រោមដែល​ធ្វើ​ឲ្យ​ឈឺទ្រូងនិង​ភើ។
  • ធ្វើ​ឲ្យ​ស្រក​ទម្ងន់​ឲ្យបាន​ច្រើននិងហាត់ប្រាណ​ទៀង​ទាត់។ប្រសិន​ជា​អ្នក​ លើស​ទម្ងន់ ខ្លាញ់​នៅ​ក្នុង​ពោះបាន​ដាក់សម្ពាធ​ទៅលើក្រពះ​អ្នកនិង​អាច​បង្ក ​ឲ្យ​ឈឺ​ដល់​ទ្រូង។
  • ហាម​ផឹក​គ្រឿង​ស្រវឹង ឬ បរិភោគ​លើស​កម្រិត។នេះ​អាច​បង្កើនការផលិត​ជាតិ​អាស៊ីតកើន​ឡើងនៅ​ក្នុង​ ក្រពះនិង​អាច​បង្កឲ្យ​មាន​ឈឺ​ក្នុង​ទ្រូងព្រម​ទាំងការ​រំលាយ​អាហារ​ខុស​ ប្រក្រតី​កាន់​តែ​ខ្លាំង។
  • ប្រយុទ្ធ​នឹង​ជម្ងឺ​ស្ត្រេស។ការ​បារម្ភនិង​ការភ័យព្រួយអាច​ធ្វើ​ឲ្យ​ប៉ះពាល់ ​ដល់​ការ​រំលាយ​អាហារ​ និង​ធ្វើ​ឲ្យ​ជម្ងឺ​រំលាយ​អាហារ​កាន់​តែ​ធ្ងន់ធ្ងរដូចជា​អាការរោគ​ រលាកពោះវៀន៕

Friday, December 14, 2012

ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​ត្រូវ​ព្យាបាល ដូចម្តេច​?

ជាធម្មតា ការព្យាបាល​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​តែងតែមាន​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិចស​ម្រាប់​សម្លាប់​បាក់តេរី H. Pylori និង​ថ្នាំ​ផ្សេងៗ​ទៀត​សម្រាប់​កាត់បន្ថយ​កម្រិត​ជាតិ​អាស៊ីត​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ដើម្បី​បន្ថយ​ការឈឺចាប់ ព្រមទាំង​អោយ​ដំបៅ​ឆាប់​ជា​ឡើងវិញ​។ អ្នក​ប្រហែលជា​ត្រូវ​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​រហូតដល់ ពីរ​សប្តាហ៍ និង​ថ្នាំ​បន្ថយ​ជាតិ​អាស៊ីត​ប្រហែល ២​ខែ​ទៀត​។

​ប្រសិន​បើ​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​អ្នក​មិន​បង្ក​ដោយ​បាក់តេរី H. Pylori ទេ អ្នក​ក៏​ពុំ​ចាំបាច់​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ដែរ​។ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​ធ្វើការ​ព្យាបាល​តា​ម​ស្ថានភា​ពិសេសៗ​។ ឧទាហរណ៍ ប្រសិនបើ​ថ្នាំ​បំបាត់​ឈឺចាប់​បង្ក​អោយ​មាន​ដំបៅ គ្រូពេទ្យ​ប្រហែលជា​ចេញ​ថ្នាំ​ប្រភេទ​ផ្សេង​វិញ ឬ​មាន​កម្រិត​ថ្នាំ​ខុសគ្នា​។ គ្រូពេទ្យ​ក៏​ប្រហែល​ជា​អោយ​ថ្នាំ​បន្ថយ​អាស៊ីត​ដើម្បី​ជួយ​អោយ​ដំបៅ​នោះ​ឆាប់​ជា​ឡើងវិញ ហើយ​ប្រហែលជា​ត្រូវ​ប្រើ​ចាប់​ពី​ពីរ​ខែ​ឡើង​ទៅ​។

​ការព្យាបាល​សម្រាប់​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​អាចមាន​៖

•ថ្នាំ​អង់​ទី​បី​យ៉ូ​ទិចស​ម្រាប់​សម្លាប់ H. Pylori៖ ប្រសិនបើ​បាក់តេរី H. Pylori ត្រូវបាន​រក​ឃើញ​ក្នុង​ផ្លូវ​រំលាយ​អាហារ​អ្នក គ្រូពេទ្យ​ប្រហែលជា​ផ្សំ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ពីរ​បី​មុខ​ចូល​គ្នា​ដើម្បី​សម្លាប់​វា​។ នៅ​សហរដ្ឋអាមេរិក អង់​ទី​បី​យ៉ូ​ទិច​ដែ​ល​ចេញ​សម្រាប់​ព្យាបាល H. Pylori រួមមាន Amoxicillin, Clarithromycin (Biaxin), metronidazole (Flagyl) និង Tetracycline​។ អ្នក​ទំនងជា​ត្រូវ​ប្រើ​ថ្នាំ​រហូត​ដល់​ពីរ​សប្តាហ៍​ឯណោះ​។

•​ថ្នាំ​ទប់​ការផលិត​ជាតិ​អាស៊ី​ត និង​ជួយ​អោយ​ដំបៅ​ជាសះស្បើយ​៖ ថ្នាំ​ប្រភេទ Proton Pump Inhibitors អាច​កាត់បន្ថយ​អាស៊ីត​បាន តាមរយៈ​ការទប់ស្កាត់​សកម្មភាព​កោសិការ​ដែល​ផលិត​អាស៊ីត​។ ថ្នាំ​ទាំង​នេះ​អាច​មាន​វេជ្ជបញ្ជា និង​គ្មាន​វេជ្ជបញ្ជា Omeprazole (Prilosec), Lansoprazole (Prevacid), Rabeprazole (Aciphex), Esomeprazole (Nexium), និង Pantoprazole (Protonix)​។ ការប្រើ​ថ្នាំ Proton Pump Inhibitor រយៈពេល​យូរ ជាពិសេស​ក្នុង​កម្រិត​ខ្ពស់ ប្រហែល​ជា​ប្រឈម​កាន់តែខ្លាំង​នឹង​ការបាក់​ឆ្អឹងត្រគាក ម្រាមដៃ និង​ឆ្អ​ងក​ង​ខ្នង ដូច្នេះ​ចូរ​សួរ​គ្រូពេទ្យ​បន្ថែមទៀត​ថា​ត្រូវ​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម​បន្ថែម ឬក៏​អត់​ដើម្បី​កាត់បន្ថយ​ការប្រឈមមុខ​នេះ​។

•​ថ្នាំ​សម្រាប់​កាត់បន្ថយ​ការផលិត​អាស៊ី​ត​៖ ថ្នាំ​សម្រាប់​ទប់​ជាតិ​អាស៊ីត Histamin (H-2) Blockers អាច​កាត់បន្ថយ​ចំនួន​អាស៊ី​ត​ដែល​បញ្ចេញ​ទៅ​ក្នុង​ផ្លូវ​រំលាយ​អាហារ ព្រមទាំង​បន្ថយ​ការឈឺចាប់​ដោយសារតែ​មាន​ដំបៅ និង​អោយ​ដំបៅ​នោះ​ឆាប់​ជា​។ ថ្នាំ​នេះ​អាច​រក​ទិញ​បាន​ដោយ​ពុំ​ចាំបាច់​មាន​វេជ្ជបញ្ជា​ទេ នោះ​គឺ Ranitidine (Zantac), Famotidine (Pepcid), Cimetidine (Tagamet) និង Nizatidine (Axid)​។

•​ថ្នាំបន្សាប​ជាតិ​អាស៊ី​ត​៖ គ្រូពេទ្យ​ប្រហែលជា​អាច​ប្រើ​ថ្នាំបន្សាប​អាស៊ីត​ដែរ ព្រោះ​វា​អាច​ជួយ​បំបាត់​នូវ​ការឈឺចាប់​បាន​លឿន​។ ចំពោះ​ផល​រំខាន​របស់​វា​មាន ទល់​លាមក ឬ​រាគ អាស្រ័យ​ទៅលើ​ធាតុ​ផ្សំ​របស់​វា​។

•​ថ្នាំ​ការពារ​ភ្នាស​ខាងក្នុង​របស់​ក្រពះ និង​ពោះវៀនតូច​៖ ករណីខ្លះ គ្រូពេទ្យ​ប្រហែលជា​ចេញ​ថ្នាំ Cytoprotective Agent ដើម្បី​ជួយ​ការពារ​ជាលិការ​នៅលើ​ភ្នាស​ខាងក្នុង​ក្រពះ និង​ពោះវៀនតូច ដែល​ថ្នាំ​ទាំងនោះ​មាន Sucralfate (Carafate) និង Misoprostol (Cytotec)​។ ថ្នាំ​ការពារ​ក្រពះ​ផ្សេងទៀត​មាន Bismuth Subsalicylate (Pepto-Bismol)​។

​ការតាមដាន​ក្រោយពី​ព្យាបាល​រួច​
​ការព្យាបាល​សម្រាប់​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​ច្រើនតែ​ទទួលបាន​ជោគជ័យ ប៉ុន្តែ​ប្រសិនបើ​រោគសញ្ញា​របស់​អ្នក​ធ្ងន់ធ្ងរ ឬ​ចេះតែ​បន្ត​ព្យាបាល​រហូត គ្រូពេទ្យ​ប្រហែលជា​ត្រូវធ្វើ​ការថត​ក្នុង​ក្រពះ ដើម្បី​ទាត់ចោល​មូលហេតុ​ដែល​អាច​កើត​មាន​ផ្សេងទៀត​ចេញ​។ ករណី​ដំបៅ​ត្រូវបាន​រក​ឃើញ​ក្នុង​ពេល​ថត​ឆ្លុះ​ក្រពះ គ្រូពេទ្យ​អាច​នឹង​ត្រូវ​ថត​ឆ្លុះ​ក្រពះ​ផ្សេង​មួយទៀត​ក្រោយ​ដើម្បី​ប្រាកដថា ដំបៅ​របស់​អ្នក​នោះ​ជា​ហើយ​ឬ​នៅ​។

​ដំបៅ​មិន​ជា​
​ដំបៅ​ក្រពះ​ពោះវៀន​ដែល​មិន​អា​ជា​ឡើងវិញ​គេ​ហៅ​វា​ថា Refractory Ulcers​។ ហេតុផល​ដែល​ធ្វើអោយ​ដំបៅ​នេះ​មិន​អាច​ជា​មាន​៖
•​មិន​ប្រើ​ថ្នាំ​តាម​គោលដៅ​ត្រឹមត្រូវ​
•​បាក់តេរី H. Pylori ស៊ាំ​នឹង​អង់​ទី​បី​យ៉ូ​ទិច​
•​ជក់បារី​ជាប្រចាំ​
•​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​ធ្វើអោយ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​ដំបៅ​ក្រពះ​
​អ្វី​ដែល​មិនសូវមាន​ចំពោះ​ដំបៅ​មិន​ជា​គឺ​៖
•​ជំងឺ Zollinger-Ellison Syndrome ដែល​ធ្វើអោយ​ក្រពះ​ផលិត​អា​ស៊ិត​ច្រើនពេក​
•​មាន​ការបង្ក​រោគ​ច្រើន​ជាង​ទៀត​
•មហារីកក្រពះ​
•​មាន​ជំងឺ​ផ្សេង​ទៀត​ដែល​ធ្វើ​អោយ​ឈឺចាប់​ដូច​ការ​មាន​ដំបៅ​ក្រពះ និង​ពោះវៀនតូច ដូចជា Crohn’s Disease​។​
​ការព្យាបាល​ចំពោះ​ដំបៅ​មិន​ជា​ជាទូទៅ​ត្រូវ​លុបបំបាត់​កត្តា​ទាំងឡាយណា​ដែល​រំខាន​ដល់​ការ​ជា​របស់​វា ជាមួយ​នឹង​ការប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ផ្សេង​៕


អត្ថបទត្រួតពិនិត្យដោយវេជ្ជ.ងួន​ សេរ័ត្ន​