Monday, January 14, 2013

វិធីលូតកម្ពស់

តើ​អ្នក​ធ្លាប់់​ត្រូវ​បាន​ទទួល​ការ​ចំ​អក​លែង​អំ​ពី​កម្ពស់អ្នក​ដែរ​ឫ​ ទេ​?​​ ​តើ​អ្នក​ធ្លាប់​គិត​ចង់​លូត​កម្ពស់ថែម​បន្តិច​ទៀត​ដែរ​ឫ​ទេ​?​ បើ​សិន​ជា​ចំ​លើយ​របស់​អ្នក​គឺ​ ​បាទ​ ​ឫ​ក៏​ចា៎​នោះ​  ដូច្នេះ​វា​គឺ​ជា​ពេល​​វេ​លា​​មួយ​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ការ​ស្វែង​យល់​ អំពី​ វិធី​គន្លឹះ​ខ្លះ​ៗ​ដែល​ទាក់​ទង​ទៅ​នឹង​ការ​លូត​កម្ពស់ ​។​ ប៉ុន្តែ ​វិធី​ទាំង​នេះ​អាច​​នឹង​មាន​ប្រ​សិទ្ធិ​ភាព​ខ្ពស់​​ លុះ​ត្រា​តែ​អ្នក​ថិត​នៅ​ក្នុង​វ័យ​កំ​ពង់​​​លូត​លាស់​ ​ដែល​មាន​អាយុ​ចាប់​តាំង​ពី​ ​វ័យ​កុមារ​ រហូត​ទៅ​ដល់​ ​អាយុ​ ​២៥​ឆ្នាំ​សំរាប់​បុរស​ ​និង​ ​ចាប់​ពី​វ័យ​​កុមារ​ រហូត​ទៅ​ដល់​ ​អាយុ​ ​២១​ឆ្នាំ​សំរាប់​ស្រ្តី​។​
វិធីណែនាំ
១. ត្រូវ​ទទួល​ទាន​ទឹក​ដោះ​គោ​ក្នុង​មួយ​ថ្ងៃ​បី​ដង​គឺ​៖​ ​ពេល​ព្រឹក​ ពេល​រសៀល​ ​និង​ពេល​ល្ងាច​ ​។​ ប៉ុន្តែ​សូម​ទទួល​ទាន​ក្នុង​បរិ​មាណ​មួយ​ដែល​សម​ល្មម​ កុំ​ទទួល​ទាន​ច្រើន​ហួស​ពេក​ព្រោះ​បើ​ទទួល​ទាន​ច្រើន​ពេក​​ ​សារ​ពាង្គ​កាយរបស់អ្នក​ពុំ​អាចស្រូប​យក​សារ​ធាតុ​ចញ្ចឹម​ទាំង​អស់​​នោះបាន​ ល្អ​នោះ​ទេ​ ​។
២. គួរ ​ទទួល​ទាន​វី​តា​មីន​បំ​ប៉ន​ដល់​សុខ​ភាព​ឲ្យ​បាន​ច្រើន​មុខ​នៅ​ពេល​ព្រឹក​ ព្រ​លឹម​ ​។​ ដើម្បី​ប្រា​កដ​ថា​សារ​ពាង្គ​កាយ​របស់​អ្នក​នឹង​ទទួល​បាន​សារ​ធាតុ​ចិញ្ចឹម​ គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ដំ​ណើរ​ការ​ និង​សំរាប់​សារ​ធាតុ​ចិញ្ចឹម​ដែល​នៅ​សល់​នឹង​ជួយ​ដល់​សារ​ពាង្គ​កាយ​របស់​ អ្នក​ក្នុង​ការ​ពន្លូត​កម្ពស់​ ​។​
៣.ត្រូវ​ទ​ទួល​ទាន​ដំ​ណេក​ឲ្យ​បាន​ចាប់​ពី​ ​៨​ ​ទៅ​ ១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ​​ហើយ​ជា​ពិ​សេស​គួរ​ចូល​គេង​មុន​ម៉ោង​១២​យប់​ ​។​ ចំ​ពោះ​ក្មេង​តូច​ៗ​(១០‍-១៥ឆ្នាំ)​គួរ​តែ​គេង​ឲ្យ​បាន​ ១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ​។​ ​ហើយ​ចំពោះ​ក្មេង​ជំទង់​(១៥‍-២០ឆ្នាំ)​គួរ​តែ​គេង​ឲ្យ​បាន​ ៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ​រី​ឯ​ចំ​ពោះ​មនុស្ស​ពេញ​វ័យ​(២០​‍-២៥ឆ្នាំ)​វិញ​គួរ​តែ​គេង​ឲ្យ​បាន​ ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ​។​
៤.គួរ​ធ្វើ​លំ​ហាត់​ប្រាណ​ណា​ដែល​មាន​ភាព​យឺត​ ឫ​ក៏​ពន្លាតដង​ខ្លួន​របស់​អ្នក​មាន​ដូច​ជា​៖​ Pull Up, Lat Pull Down, Lower Back Extension, Hanging Crunch, Hanging Leg Raise
​។ល។​ ដែលមានរូបភាពបង្ហាញជូននៅខាងក្រោម ។
៥.គួរ ​ចូល​រួម​លែង​កីឡា​ណា​ដែល​តម្រូវ​ឲ្យ​មាន​ការ​ឈោង​ ឫ​ក៏​លោត​ហក់​មាន​ដូច​ជា​៖​ ​បាល់​បោះ​ ​បាល់​ទះ​ជា​ដើម​ ​។​​ នៅ​ពេល​ដែល​អ្នក​លែង​បាល់​បោះ​ អ្នក​គួរ​ព្យា​យាម​លោត​ត្រ​ដាង​ខ្លួន​ឲ្យ​បាន​ច្រើន​ដង​ ព្រោះ​ធ្វើ​របៀប​នេះ​វា​អាច​ជួយ​ពន្លូត​កម្ពស់​របស់​អ្នក​បាន​ ​។​ ហើយ​ជា​ការ​ប្រ​សើរ​គួរ​តែ​លែង​ជា​មួយ​នឹង​បុគ្គល​ដែល​មាន​កម្ពស់​ខ្ពស់​ៗ​ ព្រោះ​វា​អាច​ដាស់​ស​តិ​អារម្មណ៍​អ្នក​ឲ្យ​ចង់​ខ្ពស់​ដូច​​ពួក​គេ​អញ្ចឹង​​ ដែរ​ នេះ​បើ​យោង​ទៅ​តាម​ចិត្ត​វិជ្ជា​សង្គម​ ​។
៦. ​ចំ​ពោះ​បុរស​ និង​ស្រ្តី​មិន​ត្រូវ​ធ្វើ​ការ​សេព​កាម​ដោយ​ប្រើ​ដៃ​ឲ្យ​លើស​ពី​មួយ​ដង​ ក្នុង​មួយ​ខែ​ឡើយ​  ព្រោះ​បើ​ប្រ​ព្រឹត្ត​ច្រើន​ពេក​វា​អាច​បណ្តាល​ឲ្យ​ខ្លួន​ប្រាណ​របស់​អ្នក​ បាត់​បង់​នូវ​សារ​ធាតុ​ចិញ្ចឹម​ជា​ច្រើន​ ​។​ ​នៅ​​ក្នុង​ពេល​ដែល​អ្នក​បញ្ចេញ​ទឹក​កាម​​​​សារ​ធាតុ​ចញ្ចឹម​ផ្សេងៗ​ក៏​ហូរ​ ចេញ​មក​ក្រៅ​ជា​មួយ​ នឹង​ទឹក​កាម​ផង​ដែរ​ ​។​ ដូច្នេះ​ប្រ​សិន​បើ​សារ​ពាង្គ​កាយ​របស់​អ្នក​ពុំ​ត្រូវ​បាន​ទទួល​​សារ​ធាតុ​ ចញ្ចឹម​ឲ្យ​បាន​គ្រប់​គ្រាន់​នោះ​ទេ​ វា​ក៏​ពុំ​អាច​ធ្វើ​ការ​លូត​កម្ពស់​បាន​ដែរ​ ​។​ រី​ឯ​ស្រ្តី​គួរ​កុំ​ធ្វើ​ការ​បំ​បៅ​ដោះ​ដល់​ទា​រក​នៅ​ក្នុង​អំ​ឡុង​ពេល​ដែល ​កំពុង​លូត​កម្ពស់​ ពី​ព្រោះ​សារ​ធាតុ​ចញ្ចឹម​ជា​ច្រើន​នឹង​ហូរ​ចេញ​មក​ក្រៅ​សារ​ពាង្គ​កាយ​ ក្នុង​ពេល​ធ្វើ​ការ​បំបៅ​ទា​រក​ ​ប៉ុនែ្ត​ប្រ​សិន​បើ​អ្ន​ក​ត្រូវ​តែ​ធ្វើ​ការ​បំ​បៅ​ទា​រក​ សូម​ធ្វើ​ចុះ​តែ​គួរ​ទទួលទាន​សារ​ធាតុ​បំប៉នដែល​មាន​នៅ​ក្នុង​អាហារឲ្យ​បាន​ គ្រប់​គ្រាន់​ ​។​








(ប្រភព៖http://www.ehow.com)
ដោយ គំនិត