Showing posts with label វីតាមីន. Show all posts
Showing posts with label វីតាមីន. Show all posts

Saturday, January 12, 2013

ប្រេង​ត្រី​ចំពោះ​មនុស្ស​ចាស់​

ក្នុង​1g ជាតិ​ខ្លាញ់​ផ្គត់ផ្គង់​៩Kcal ប្រៀប​នឹង​ជាតិ​ម្សៅ ស្ករ ប្រូតេអ៊ីន​មានតែ​៤ kcal ក្នុង​១​ក្រាម ។ ក្រៅពី​តួនាទី​បង្កើតជា​ថាមពល​ជាតិ​ខ្លាញ់​នៅមាន​ប្រសិទ្ធភាព​យ៉ាងច្រើន​ ចំពោះ​សុខភាព ។​
​ជាតិ​ខ្លាញ់​ក្នុង​សរីរាង្គ​ផ្តើមចេញពី​២ ​ប្រភព : បង្កើត​ដោយ​សរីរាង្គ​ខ្លួនឯង និង​ពី​អាហារ​ទទួលទាន ។ អំពី​សមាសធាតុ ៨៥% បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​កើតចេញ​ដោ​យខ​លួ​ន​ឯង​ក្នុង​ដំណើរការ​បំប្លែង នេះ​ជា​ប្រភេទ​ជាតិ​ខ្លាញ់​ងាយ​បង្ក​គ្រោះថ្នាក់​ឲ្យ​សុខភាព ពិសេស​គឺ​មនុស្ស​ចាស់ ១៥% ជា​ក្រុម​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត​ដូចជា Omega3 , 6, 9... ត្រូវបាន​ស្រូបយក​ពី​ប្រភព​អាហារ​ទទួលទាន​រាល់ថ្ងៃ ។​
-"​សម្បូរ​"​ប្រសិទ្ធភាព​
Omega-3 និង​ពពួក​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត​ផ្សេងៗ​មាន​ច្រើ​នៅក្នុង​ពពួក​ត្រី និង​ប្រេង​រុក្ខជាតិ ។ ដូច្នេះ អាហារ​មាន​ត្រី​ជាប្រចាំ ប្រើ​ប្រេង​រុក្ខជាតិ​ជំនួស​ខ្លាញ់​សត្វ និង​ផ្គត់ផ្គង់​បាន​ប្រភព​ជាតិ​ខ្លាញ់​នេះ​ឲ្យ​សរីរាង្គ ។ ក្រៅពីនេះ អ្នក​ក៏​អាច​យកជាតិ​ខ្លាញ់​មិន​ឆ្អែត​នេះ​ពី​ថ្នាំ​បាញ់​ត្រី ។ វា​មាន​ប្រសិទ្ធ​ភាពល្អៗ​ជាច្រើន ៖
-​អំពី​ប្រព័ន្ធ​សរសៃ​ប្រាសាទ​បេះដូង
​ប្រេង​ត្រី​ជា​ឱសថ​មួយ​ក្នុងចំណោម​ឱសថ​ដ៏ ​មាន​ប្រសិទ្ធភាព​ជួយ​បញ្ចុះ triglyceride ប្រភេទ​ខ្លាញ់​អាក្រក់​ក្នុង​ឈាម បង្កើន​កម្រិត​ខ្លាញ់​ល្អ (HDL កូ​ឡេ​ស្តេ​រ៉ូ​ល​) ជួយ​ទប់ស្កាត់​ការវិវត្តន៍​ប្រែប្រួល​របស់​សរសៃឈាម​បេះដូង​ដូចជា​គាំងបេះដូង ស្ត្រូ​ក និង​ស្លាប់​ប្រថុចញ៉ុច ។​
​ប្រេង​ត្រី​នៅមាន​ប្រសិទ្ធភាព​លើ​ អ្នកជំងឺ​លើសឈាម ពិសេស​គឺ​សម្ពាធ​ឈាម​ខាងក្រោម ។ ការស្រាវជ្រាវ​បង្ហាញថា របប​ទទួលទាន​ត្រី​ជាប្រចាំ និង​បំពេញ​គ្រប់គ្រាន់ DHA អាច​បន្ថយ​បា​៣-៥ mmhg ។​
​ប្រេង​ត្រី​នៅ​ជួយ​ធ្វើ​ឲ្យ​រលាយ​ដុំ​កំណក​ឈាម និង​ទប់ស្កាត់​ដំណើរការ​កកើត​ដុំ​ឈាម​សរសៃ​អា​ទែ​រ ជួយ​បញ្ចៀស​ការស្ទះ​សរសៃឈាម ។​
-​អំពី​ប្រព័ន្ធ​សរសៃប្រសាទ : បង្កើន ​ការចងចាំ បន្ថយ​គ្រោះថ្នាក់​ថមថយ​សតិបញ្ញា​នៅ​មនុស្ស​ចាស់ ។ ក្រោ​ពីនេះ ការស្រាវជ្រាវ​មួយចំនួន​ក៏​បញ្ជាក់បាន​ថា Omega-3 មាន​ប្រសិទ្ធភាព​ក្នុងការ​គួបផ្សំ​ព្យាបាល​ជំងឺផ្លូវចិត្ត ។​
-​អំពី​ជំងឺមហារីក : ពី​ឆ្នាំ​២០០៦​មកទល់​សព្វថ្ងៃ​បាន​មាន​ភស្តុ​តាំង​មួយចំនួន​បង្ហាញ​ពី​ ផលប្រយោជន៍​របស់​ប្រេង​ត្រី​ចំពោះ​ការទប់ស្កាត់​ការរីកចម្រើន​របស់​កោសិកា​ មហារីក ។ ពិសេស​គឺ​មហារីក​ដោះ មហារីក​ពោះ​វៀត​ធំ និង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ជា​ប្រភេទ​មហារីក​ច្រើន​ជួបប្រទះ​នៅ​មនុស្ស​មជ្ឈិមវ័យ និង​មនុស្ស​ចាស់ ។​
-​ប្រឆាំង​រលាក​ឆ្លង​មេរោគ : អាស្រ័យ​ដោយ​ប្រសិទ្ធភាព​នេះ បច្ចុប្បន្ន​ប្រេង​ត្រី​ក៏ត្រូវ​បាន​ប្រើប្រាស់​គួបផ្សំ​ក្នុងការ​ព្យាបាល​ ជំងឺ​សន្លាក់ រលាក​សន្លាក់​សណ្ឋាន​ទាប​...
​ក្រៅពីនេះ​ប្រេង​ត្រី​នៅមាន​សារៈប្រយោជន៍​លើ​ស្បែក និង​ភ្នែក ។​
-​មិន​ប្រើ​ច្រើន​ហួស​
​ប្រើប្រាស់​ប្រេង​ត្រី​មិន​ត្រឹមត្រូវ​ក៏​នាំមក​នូវ​ឥទ្ធិពល​បន្ទាប់បន្សំ​មួយចំនួន ។​
​ប្រេង​ត្រី​ប្រជុំ​ទៅដោយ​ពពួក​វីតាមីន​ រលាយ​ក្នុង​ប្រេង​ដូចជា A , D, E , K ។ ដូច្នេះ​ត្រូវ​ប្រើប្រាស់​ទៅតាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត ។ បរិមាណ​ធម្មតា​ពី​១​ក្រាម ដល់​មិន​លើស​៣​ក្រាម ក្នុង​មួយថ្ងៃ ។ មុខសញ្ញា​មួយចំនួន​គួរ​យកចិត្តទុកដាក់​មិន​ប្រើប្រាស់​ដោយ​ខ្លួនឯង​គឺ :
-​អ្នក​កំពុងមាន​ជំងឺ​អំពី​ឈាម ព្រោះ​ប្រេង​ត្រី​ធ្វើ​ឲ្យ​កើន​គ្រោះថ្នាក់​ហូរឈាម ។​
-​អ្នក​កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​ឈាម អាចធ្វើ​ឲ្យ​កើន​ស្រាល​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ពេល​ប្រើប្រាស់​ប្រេង​ត្រី ។​
​ក្រៅពីនេះ ប្រេង​ត្រី​មួយចំនួន​ក៏​អាច​បង្ក​ជា​ភាពច្របូកច្របល់​រំលាយ​អាហារ​ដូចជា​ចង់ ​ក្អួត រាករូស​ស្រាល ។ ដូច្នេះ ដើម្បី​សុវត្ថិភាព​ជាក់ស្តែង និង​ពេញលេញ ៕​
(ប្រភព៖KSN-NEWS)

Friday, December 14, 2012

វីតាមីន B9: អ្វី​ដែល​ស្ត្រី​គួរ​យកចិត្តទុកដាក់់​សម្រាប់​ផ្ទៃពោះ

​វីតាមីន B9 អាច​កាត់បន្ថយ​ការ​មានកូន កើត​ជំងឺ​ឆ្អឹងខ្នង ឬ​ការ​ខូច​បំពង់​សរសៃប្រសាទ​ផ្សេងៗ​ទៀត​។ នៅពេល​អាស៊ីតហ្វូលិ​ក​ចូលទៅ​ក្នុង​ខ្លួន វា​ត្រូវបំលែង​ទៅជា Folate​។​

​មនុស្ស​ស្រី​កំពុងតែ​មាន​គម្រោង​ចង់​បាន​កូន​ត្រូវ​តែ​ទទួលទាន​វីតាមីន B9 នេះ​យ៉ាងហោចណាស់​ក៏​មួយខែ​មុន​មាន​ផ្ទៃពោះ​ដែរ ហើយ​ពេល​មាន​ផ្ទៃពោះ​ចូរ​ទទួលទាន​អោយបាន ៣​ខែ​ដំបូង​។​

​របៀប​ទទួលបាន​វីតាមីន Folate ច្រើន​

​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព និង​ងាយស្រួល​បំផុត​គឺ​ទទួលទាន​គ្រាប់​វីតាមីន​អាស៊ីតហ្វូលិ​ក​ដែល​មាន​ចំនុះ​របស់​វា ០,៥​មី​លី​ក្រាម ជា​រៀងរាល់ថ្ងៃ​។​

•    វីតាមីន​អាស៊ីតហ្វូលិ​ក​មាន​សុវត្ថិភា​ពណាស់​

•    ថ្នាំ​គ្រាប់​អាស៊ីតហ្វូលិ​កអាច​រក​ទិញ​បាន​នៅ​តាម​ហាង​លក់​ថ្នាំ និង​ផ្សារ​ទំនើប​

•    មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​ក៏​អាច​ទិញ​បាន ហើយ​មាន​តម្លៃថោក​

•    ថ្នាំ​គ្រាប់​វីតាមីន​ចំរុះ​មិន​មាន​វីតាមីន​អាស៊ីតហ្វូលិក​ច្រើនទេ​

​ស្ត្រី​មួយ​ចំនួន​ត្រូវការ​វីតាមីន​អាស៊ីតហ្វូលិក​ច្រើន​ជាង​ធម្មតា​ប្រសិន​បើ​ពួកគេ​៖

•    ធ្លាប់​មាន​កូន​កើត​មក​ខូច​បំពង់​សរសៃប្រសាទ​

•    សាច់ញាតិ​ម្នាក់​ដែល​មាន​ជំងឺ​ខូច​បំពង់​សរសៃប្រសាទ​

•    ពក​ឆ្អឹងខ្នង​

•    កំពុង​តែ​ប្រើ​ថ្នាំ​មួយចំនួន​

​ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួលបាន​នូវ​ដំបូន្មាន​ក្នុង​ការប្រើប្រាស់​៕

វីតាមីន B12 និង​ការទាក់ទង​សុខភាព

វីតាមីន B12 គឺជា​វីតាមីន​ដែល​រលាយ​នៅក្នុង​ទឹក​។ ក្រោយ​ពី​រាង្គ​កាយរ​បស់​យើង​ប្រើប្រាស់​វីតាមីន​នេះ​រួច កាក​សំណល់ និង​អ្វី​ដែល​នៅសល់​ត្រូវ​បាន​បញ្ចេញ​ចោល​ទៅ​តាម​ទឹកនោម​។​

​មុខងារ​ ៖

​វីតាមីន B12 ក៏ដូចជា​វី​តា​មី B ដទៃៗ​ទៀត​ដែរ គឺ​មាន​សារៈសំខាន់​ក្នុងការ​បំបែក​សារធាតុ​ដែល​ទទួល​ទាន​រួច (Metabolism)​។ វា​ជួយ​ដល់​ការបង្កើត​កោសិការ​គ្រាប់​ឈាម​ក្រហម និង​ជួយ​ជួសជុល​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​។​

​ប្រភព​អាហារ​

​វីតាមីន B12 ត្រូវបាន​រកឃើញ​នៅក្នុង​

•         ស៊ុត​

•         ទឹក​សណ្តែក​

•         សាច់​

•         ទឹកដោះគោ និង​ផលិផល​ដែល​ធ្វើ​អំពី​ទឹកដោះគោ​

•         សាច់​សរីរាង្គ (​ថ្លើម និង​តម្រងនោម​)

•         សាច់​បក្សី​

•         ពពួក​អំបូរ​សត្វ​ខ្យង​

​រាង្គ​កាយរ​បស់​យើង​ស្រូប​យក​វីតាមីន B12 ពី​អាហារ​សាច់សត្វ​បាន​ច្រើន និង​ល្អ​ជាង​អាហារ​រុក្ខជាតិ​។ ប្រភព​អាហារ​ដែល​មិនមែន​ជា​សាច់សត្វ​មាន​វត្តមាន​វីតាមីន B12 មិន​ទៀងទាត់​ទេ​។ វា​មិន​ត្រូវបាន​គិតថា ធនធាន​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ចំពោះ​វីតាមីន​នោះទេ​។​

​ផល​រំខាន​

•         មនុស្ស​ជាច្រើន​ដែល​មាន​អាយុ​លើសពី ៥០​ឆ្នាំ បាត់បង់​នូវ​លទ្ធភាព​បឺត​ស្រូប​វីតាមីន B12​ពី​ចំណី​អាហារ​ហើយ​។​

•         មនុស្ស​ដែល​ទទួលទាន​អាហា​របួស ហើយ​មិន​ព្រម​ញ៉ាំ​ស៊ុត ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ទៀត ពួកគេ​ប្រហែលជា​ត្រូវការ​អាហារ​បំប៉ន​ជា វីតាមីន B12 បន្ថែម​ហើយ​។

•         មនុស្ស​ដែល​មាន​បញ្ហា​លើ​ការរំលាយ​អាហារ​ដូចជា​ជំងឺ Celiac Disease ឬ Crohn’s Disease​ប្រហែលជា​មិន​អាច​ស្រូប​យក​វីតាមីន B12 បាន​គ្រប់គ្រាន់​ទេ​។​

​កម្រិត​វីតាមីន B12 ទាប​អាច​បង្ក​ជា​៖

•         ស្លេកស្លាំង​

•         បាត់បង់​តុល្យភាព​

•         ស្ពឹកៗ ឬ​ឈឺ​ឆៀបៗ​នៅ​ដៃ និង​ជើង​

•         អស់កម្លាំង​

​ការណែនាំ​

​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​វីតាមីន B12 ទៅតាម​តម្រូវការ គឺ​ត្រូវ​ទទួល​ទាន​អាហារ​ជា​សាច់សត្វ​គ្រប់​ប្រភេទ​។​

​សម្រាប់​មនុស្ស​ដែល​មិន​ទទួល​ទាន​សាច់​សត្វ វីតាមីន B12 អាច​រកបាន​នៅក្នុង​៖

•         វីតាមីន​ចម្រុះ​ភាគច្រើន​៖ វីតាមីន B12 ត្រូវបាន​បឺត​ស្រូប​យ៉ាង​ល្អ​នៅ​ពេល​ដែល​ប្រើ​ជា​មួយ​វីតាមីន​B ដទៃ​ទៀត​ដូចជា វីតាមីន B3 B2 B6 និង​ពពួក​ម៉ាញេស្យូម​។​

•         ទម្រង់​មួយ​របស់​វីតាមីន B12 អាចអោយ​ជា​ការចាក់​បាន​

•         ទម្រង់​វេជ្ជបញ្ជា​មួយ​ផ្សេង​ទៀត​នៃ​វីតាមីន B12 គឺជា​ប្រភេទ​ជេ​លលាប​តាម​ច្រមុះ​។​

•         វីតាមីន B12 ក៏​អាច​ប្រើ​ជា​ទម្រង់​មួយ​ដែល​រលាយ​នៅក្រោម​អណ្តាត​ដែរ ប៉ុន្តែ​ថ្នាំ​គ្រាប់​វីតាមីន​ចម្រុះ​ក៏មាន​ប្រសិទ្ធភាព​ល្អ​ដែរ​។​

​បរិមាណ​វីតាមីន​ដែល​អ្នកត្រូវការ​វា​អាស្រ័យ​ទៅលើ​អាយុ និង​ភេទ​របស់​អ្នក​។ កត្តា​ផ្សេងៗ​ទៀត​ដូចជា ការ​មាន​ផ្ទៃពោះ និង​ជំងឺ ក៏​ជា​រឿង​សំខាន់​ដែរ​។ ស្ត្រី​ដែល​មាន​ផ្ទៃពោះ ឬ​បំប៉ៅ​ដោះកូន​ត្រូវ​ការចំនួន​ច្រើនជាង​។ ចូរ​សុំ​យោបល់​ពី​អ្នកផ្តល់​សេវា​សុខភាព​របស់​អ្នក​លើ​ចំនួន​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។​

​តម្លៃ​ធម្មតា​លើ​ការ​ទទួលទាន​របប​អាហារ​សម្រាប់​វីតាមីន B12

​ទារក (​ការ​ទទួលទាន​ដែល​គ្រប់គ្រាន់​)

•         ០-៦​ខែ​៖ ០,៤​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (0,4mcg/day)

•         ៧-១២​ខែ​៖ ០,៥​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (0,5mcg/day)

​កូនក្មេង​

•         ១-៣​ឆ្នាំ​៖ ០,៩​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (0,9mcg/day)

•         ៤-៨​ឆ្នាំ​៖ ១,២​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (1,2mcg/day)

•         ៩-១៣​ឆ្នាំ​៖ ១,៨​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (1,8mcg/day)

​មនុស្ស​វ័យ​ជំទង់​

•         បុរស និង​ស្ត្រី​ដែល​មាន​អាយុ​ចាប់ពី ១៤​ឆ្នាំ​ឡើង​ទៅ​៖ ២,៤​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (2,4mcg/day)​៕

ផល​រំខាន នៃ​ការប្រើប្រាស់​ថ្នាំ​គ្រាប់ ម៉ុល​ទី​វីតាមីន (Multivitamin )

ចំពោះ​វប្បធម៌​នាពេល​បច្ចុប្បន្ន​នេះ ដែល​តម្រូវ​អោយ​អ្នកធ្វើការ ២៤​ម៉ោង បានធ្វើអោយ របប​អាហារ​ដែល​អ្នក បាន​ទទួលទាន គឺ​ពិតជា​មាន​ឥទ្ធិពល​ដ៏ អាក្រក់​ចំពោះ​សុខភាព​អ្នក​។
វិធីសាស្ត្រ​តែមួយគត់ សម្រាប់​របប​អាហារ​ប្រចាំ​ថ្ងៃ​នោះ​គឺថា អ្នក​ត្រូវ​ទទួល​ទាន និង ចំអិន​អាហារ ដែល​នឹង​មិន​ចំណាយ​ពេល​យូរ ហេតុដូចនេះ​ហើយ ទើបបានជា អាហារ​ដែល បាន​ចំអិន​ដាក់លក់​រួចជាស្រេច និង ថ្នាំ​គ្រាប់​ម៉ុល​ទី​វីតាមីន ហាក់​នឹង​មាន​ភាព​ពេញនិយម ចំពោះ​មនុស្ស​នា​សម័យនេះ​។  បញ្ហា​នឹង​ចាប់​កើតមាន នៅពេលដែល ភាគច្រើន​នៃ​យើងទាំងអស់គ្នា មិន​បានដឹង​ពី​កម្រិត​នៃ​ថ្នាំ​ម៉ុល​ទីវីតា​មីន​ដែល​អ្នក​គួរប្រើ នៅ​ក្នុង​រយៈ ពេល​មួយ​ថ្ងៃ​។ ថ្នាំ​គ្រាប់​ម៉ុល​ទី​វីតាមីន ត្រូវបាន​ប្រើ​សម្រាប់​អ្នក​ដែល​ខ្វះ នូវ​សារជាតិ​ទាំងនេះ ហើយ​ការ​លេប​វា ដោយ​មិន​បាន​គិត​ពី​បរិមាណ​ត្រឹមត្រូវ នោះ​វា​នឹង​ធ្វើអោយ​អ្នក មាន​ជំងឺ​ធ្ងន់ធ្ងរ​។ ផល​រំខាន​នៃ​ថ្នាំ​គ្រាប់​ប្រភេទ​នេះ គឺ​ពិតជា​មាន ភាពគ្រោះថ្នាក់​ណាស់​។​
ទាំងនេះ​គឺជា ផល​រំខាន​នៃ​ថ្នាំ​គ្រាប់​ម៉ុល​ទី​វីតាមីន ដែល​តែងតែ​កើតមាន ៖


១. មាន​ជំងឺរាគ
      បញ្ហា​មួយ ក្នុងចំណោម​ផល​រំខាន​នៃ​ថ្នាំ​គ្រាប់​ម៉ុល​ទី​វីតាមីន ដែល​តែងតែ កើតមាន​នោះ​គឺ ការ​រាគ​។ នោះ​គឺ ដោយសារតែ កម្រិត​ខ្ពស់​នៃ​ជាតិ​ម៉ាញ៉េ​ស្យូម ដែល​ធ្វើអោយ​ប្រព័ន្ធ​ពោះវៀន​របស់​អ្នក​មាន​ដំណើរការ​មិន​ល្អ​។ ជំងឺរាគ​ដែល​កើតមាន ដោយសារ​ការទទួល ថ្នាំ​គ្រាប់​ម៉ុល​ទីក្នុង​កម្រិត​ច្រើន​ជ្រុល នឹង​បណ្តាលអោយ​មាន​អន្តរ​កម្ម ជា​អវិជ្ជមាន ចំពោះ​សារជាតិ​បំប៉ន​ដទៃទៀត ហើយ​វា​ក៏​អាច​នាំអោយ​មាន​បញ្ហា​សុខភាព​ដទៃទៀត​ដូចជា​៖ ចុះខ្សោយ​, មិនសូវ​មាន​ប្រព័ន្ធ​ការពារ​នឹង​មេរោគ និង កាត់បន្ថយ​ដល់​ការរំលាយ​អាហារ​។  ហើយ​ការបាត់បង់​ជាតិ ទឹក ដោយសារ​ការ​រាគ គឺជា​ផលប៉ះពាល់​ដ៏​ចំបង​មួយ ចំពោះ​សុខភាព​។


២. មាន​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម​
       មូលហេតុ​ជាទូទៅ ដែល​បណ្តាល​អោយ​អ្នក មាន​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​នោះ​គឺ ដោយសារ​តែ​កម្រិត​កំហាប់ ខ្ពស់ នៃ​ជាតិ​កាល់ស្យូម​។ ដូច្នេះ ផល​រំខាន​មួយ​នៃ​ថ្នាំ​គ្រាប់​ម៉ុល​ទីវីតា​មីន​នេះ​គឺ វា​មាន​ផ្ទុក​កំហាប់​នៃ​ជាតិ​កាល់ស្យូម ដ៏​ខ្ពស់ ដែល​វា​នឹង​បណ្តាល​អោយ​អ្នក​មាន​ជំងឺ​គ្រួស​ក្នុង​តម្រងនោម រួម​ជាមួយ​ផង​ដែរ​នូវ​បញ្ហា​ផ្សេងៗ​ដទៃ​ទៀត​មាន ដូចជា​៖ ការ​ទល់លាមក​, ឈឺចាប់​ក្នុង​ពោះ និង ក្នុង​ករណី​ខ្លះទៀត គឺ​ធ្វើអោយ​បេះដូង​អ្នក​ចុះខ្សោយ​។


៣. ធ្វើអោយមាន​បញ្ហា​បេះដូង​
       ការ​មាន​ផ្ទុក​នូវ​កំហាប់​ដ៏​ខ្ពស់​នៃ​ជាតិ​ស័ង្កសី គឺ​នាំ​អោយ​មាន​ការបង្អាក់​ដល់ ចង្វាក់​បេះដូង ដែល​ជា​លទ្ធផល​គឺ វា​ធ្វើអោយ​បេះដូង​ចុះខ្សោយ​។ ការ​ខ្សោយបេះដូង​ក្នុង រយៈពេល​យូរ​នេះ អាច​នឹង​ធ្វើអោយ​អ្នក​មាន​ជំងឺ​គាំងបេះដូង ។ ផល​រំខាន​ផ្សេងទៀត ដែល​កើតមាន​ដោយសារ​តែ​កំហាប់​សារជាតិ​ស័ង្កសី​ខ្ពស់​នេះ មាន​ដូចជា​មាន​ស្នាម​ប្រលាក់ ជាប់​ធ្មេញ​, មាន​ជាតិ​ឧស្ម័ន​, មាន​បញ្ហា​នៅក្នុង​ទឹកនោម និង មាន​ភាពអន់ថយ​ចំពោះ​សាច់ដុំ ។


ផល​រំខាន​ផ្សេងទៀត ដែល​មាន​បណ្តាលមកពី​ថ្នាំ​គ្រាប់​ម៉ុល​ទី​វីតាមីន


១. ដោយយោង​តាម ការសិក្សា​ស្រាវជ្រាវ​មួយចំនួន កម្រិត​កំហាប់​ខ្ពស់​នៃ​សារជាតិ​វីតាមីន A , E និង សារជាតិ​បេតា​ការ៉ូ​តែន (beta- carotene)  គឺ​ហាក់​នឹង​ធ្វើអោយ​អាយុកាល​របស់ មនុស្ស​មាន​រយៈពេល​ខ្លី​។ សារជាតិ​នៃ​កំហាប់​វីតាមីន  A ខ្ពស់ ក៏​បាន​ធ្វើអោយ​មាន​ការ​បំផ្លាញ​ដល់​រ៉េ​ទីន​ភ្នែក ដែល​មាន​ភាពគ្រោះថ្នាក់​បំផុត ចំពោះ​ស្ត្រី​។ វា​ក៏​អាច​បង្អាក់​ដល់ ដំណើរកា​រពរ​ពោះ​របស់ មនុស្ស​ស្រី​បាន​ផង​ដែរ​។


២. ថ្នាំ​គ្រាប់​ម៉ុល​ទី​វីតាមីន ក៏​អាច​មាន​ប្រតិកម្ម​ជាមួយនឹង ថ្នាំ​គ្រាប់​ផ្សេងទៀត​បាន​ផង​ដែរ​។ ការ​មាន​ប្រតិកម្ម​នេះ អាចធ្វើអោយ មានប្រតិកម្ម​អា​លែ​ហ្សី និង ផ្តល់​ផល​មិនល្អ​ចំពោះ​សុខភាព​។


៣. ការ​មាន​ផ្ទុក​កំហាប់​សារជាតិ កាល់ស្យូម និង ជាតិ​ដែក​ខ្ពស់ គឺ​អាច​បង្អាក់​ដល់ សម្ថ​ភាព​រាងកាយ ក្នុងការ​បឺត ស្រូប​យក​សារជាតិ​បំប៉ន​ផ្សេងៗ​ទៀត​។


៤. ការ​លើស​កម្រិត​នៃ​សារជាតិ​វីតាមីន C ត្រូវបាន​គេ​អះអាងថា វា​ធ្វើអោយ​តម្រងនោម​អ្នក ចុះខ្សោយ និង មានការ បាត់បង់​ជាតិ​ទឹក​។

៥. ផល​រំខាន​បន្តិចបន្តួច​ផ្សេងៗ​ទៀត មានដូចជា​៖ ជ្រុះ​សក់​, សាច់ដុំ​ចុះខ្សោយ​,​មានការ​ហូរ​ឈាម​ផ្នែក​ខាងក្នុង​,​រ​បកស្បែក និង មិនសូវ​ឃ្លាន​អាហារ​។​
ថ្នាំ​គ្រាប់​ម៉ុល​ទី​វីតាមីន គឺ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់ មនុស្ស​ទាំងឡាយ​ណា ដែល​ត្រូវការ​វា ដូច្នេះហើយ អ្នក​គួរតែ ទទួលទាន​វា ទៅ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​។ ជា​ទូទៅ​វា​ត្រូវបាន​គេ អនុញ្ញាតអោយ​ទទួល​ទាន ក្នុង​រយៈពេល កំណត់​ជាក់លាក់​ណាមួយ ។ ដូចនេះ នៅ​ថ្ងៃក្រោយ មុន​ពេល​អ្នក​សម្រេចចិត្ត​ទទួលទាន​វា នោះ​អ្នក​ត្រូវ​ចង ចាំ​ពី ផល​រំខាន ដែល​អ្នក​នឹង​អាច​ជួប​វា នា​ថ្ងៃ​អនាគត​៕

វីតាមីន c: ការខ្វះខាត​បណ្តាលអោយ​មាន​បញ្ហា​អ្វី​?

​វីតាមីន C គឺជា​វីតាមីន ដែល​រលាយ​ក្នុង​ទឹក ចាំបាច់​សំ​រាប់ការ​ធំធាត់ និង ការលូតលាស់​។​​វីតាមីន​ប្រភេទ​នេះ គឺ​រលាយ​ក្នុង​ទឹក​។ ចំនួន​សេសសល់ នៃ​វីតាមីន គឺ​ត្រូវ​បញ្ចេញ​តាម ទឹកនោម នេះ​មានន័យ​ថា យើង​ត្រូវការ ការផ្គត់ផ្គង់​វីតាមីន បែប​នេះ​ជា​ប្រចាំ​នោះ​ក្នុង របប​អាហារ​របស់​យើង​។​

​ឈ្មោះ​ដទៃ​ទៀតៈ
​អា​ស្កូ​ប៊ិក អាស៊ី​ត និង ដេ​អ៊ី​ដ្រូ​អា​ស្កូ​ប៊ិក អាស៊ី​ត​។​

​មុខងារ​​ ៖

​វីតាមីន c ចាំបាច់​សំ​រាប់ការ​ធំធាត់ និង ជួសជុល ជាលិកា​នៅ​គ្រប់​ផ្នែក​នៃ​រាងកាយ​។ វា​ត្រូវ​បាន​

​ប្រើប្រាស់​សំរាប់​៖

·         បង្កើត​ប្រូតេអ៊ីន​សំខាន់​ម្យ៉ាង ដែល​បង្កើត​ស្បែក ស​សៃពួរ ស​សៃ​ចង និង​ស​សៃឈាម​

·         ធ្វើអោយ​របួស​សះស្បើយ និង​បង្កើត​ជាលិកា​សម្លាក​

·         ជួសជុល និង​ថែរក្សា ឆ្អឹង​ខ្ចី ឆ្អឹង និង ធ្មេញ​



​វីតាមីន c គឺជា​អង់​ទី​អុកស៊ី​ដង់​មួយ ក្នុងចំណោម​អង់​ទី​អុកស៊ី​ដង់​ដទៃទៀត​។ អង់​ទី​អុក​ស៊ីដង់ គឺជា​សារធាតុចិញ្ចឹម ដែល​រារាំង​ការបំផ្លាញ​ដែល​បណ្តាល​មកពី រ៉ាឌីកាល់​សេរី​។​

·         រ៉ាឌីកាល់​សេរី ត្រូវបាន​បង្កើតឡើង​នៅ​ពេល​ដែល​រាង​ការ​បំបែក​អាហារ រឺ​នៅ ពេលដែល អ្នក​ប៉ះ​ផ្សែង​បារី និង​កាំរស្មី​។​

·         ការបង្កើន​រ៉ាឌីកាល់​សេរី  គឺ​ទទួលខុសត្រូវ​ធ្វើឲ្យ​មាន​ដំណើរការ នៃ​ភាព​ចាស់​។​

·         រ៉ាឌីកាល់​សេរី អាច​ដើរតួនាទី​ក្នុង ជំងឺមហារីក ជំងឺ​បេះដូង និង​ជំងឺ​ដែលមាន ស្ថានភាព​ដូច​ជំងឺ​រលាក​សន្លាក់​។​



​រាងកាយ​របស់​យើង មិន​អាច​បង្កើត​វី​តា​មី c​ដោយ​ខ្លួនឯង​បាន​ទេ ហើយ ក៏​មិន​អាច​ស្តុក វីតាមីន​c បានដែរ​។  ដូច្នេះ ជា​ការចាំបាច់​ណាស់​ក្នុង​ការបញ្ចូល​អាហារ​ដែល​ផ្ទុក​វីតាមីន​c ឲ្យ បាន​គ្រប់គ្រាន់  ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ វីតាមីន c ជា​ថ្នាំ​ដែល​មាន​ប្រជាប្រិយភាព​សំរាប់ ព្យាបាល ជំងឺ​ផ្តាសាយ​ធម្មតា​។​

·         ការស្រាវជ្រាវ បង្ហាញថា សំរាប់​មនុស្ស​ជាច្រើន​អ្នក ការ​ផ្គត់​ផ្គង​វីតាមីន c រឺ អាហារ​ដែល​សំបូរ​វីតាមីន c មិន​បាន​កាត់បន្ថយ​ការប្រឈមមុខ​នឹង ជំងឺ ផ្តាសាយ​ទេ​។​

·         ប៉ុ​នែ្ត អ្នក​ដែល​លេប​វីតាមីន c ជាប្រចាំ អាចមាន ជំងឺ​ផ្តាសាយ​រយៈពេល​ខ្លី​ជាង មុន និង​ជួនកាល​មាន​រោគសញ្ញា​ស្រាល​ជាង​មុន​។​

·         ការ​លេប​វីតាមីន c ពេល​កំពុង​មាន​ជំងឺ​ផ្តាសាយ​មិនបាន​ជួយ​អ្វី​ទេ​។​



​ប្រភព​អាហារ​

​គ្រប់​អាហារ និង បន្លែ​ទាំងអស់ សុទ្ធតែ​ផ្ទុក​នូវ​វីតាមីន c​។​

​អាហារ​ដែល ជា​ប្រភព​មាន​វីតាមីន​នេះ​ច្រើន​បំផុត រួមមាន​៖

·         ត្រស​ក់ស្រូវ​

·         ពពួក​ផ្លែក្រូច និង ទឹកក្រូច​ស្រស់​

·         ផ្លែ ឃី​វី​

·         ស្វាយ​

·         ល្ហុង​

·         ម្នា​ស់​

·         ផ្លែ​ស្ដ​បូរី រ៉ាស់​បូរី ប្ល៊ូ​បូរី និង​ខ្រែ​ន​បូរី​

·         ឱ​ឡឹ​ក​

 ​បន្លែ​ដែល ជា​ប្រភព​មាន​វីតាមីន​នេះ​ច្រើន​បំផុត រួមមាន​៖

·         ពពួក​ស្ពៃក្តោប ដូចជា​ស្ពៃក្តោប ស និង​ស្ពៃក្តោប​ខៀវ​

·         ម្ទេស​ប្លោក ក្រហម និង ខៀវ​

·         ដំឡូង​បាំង ដំឡូងជ្វា​

·         ប៉េង​ប៉ោះ និង ទឹក​ប៉េងប៉ោះ​

​អាហារ​ធញ្ញជាតិ អាហារ​ដទៃទៀត រួមទាំង ភេស្ជៈ​មួយចំនួន គឺ​ពោរពេញ​ដោយ​វីតាមីន c​។​

​ពិនិត្យមើល​ផ្លាក​ផលិតផល ដើម្បី​មើល​បរិមាណ​វីតាមីន c​។​

​ចំអិន អាហារ​ដែល​សំបូរ​វីតាមីន c រឺក៏​ស្តុក​វីតាមីន c រយៈពេល​យូរ អាច​កាត់បន្ថយ បរិមាណ​

​វីតាមីន​នេះ​។ ការ​ចំអិន​ដោយ​ប្រើ​ម៉ា​យ​ក្រូ​វ៉េវ និង​ចំហុយ អាច​កាត់បន្ថយ​ការបាត់បង់​វីតាមីន c​បាន​ខ្លះ​។ ប្រភព​អាហារ​ដែល​សំបូរ​វីតាមីន c​បំផុត គឺ បន្លែ រឺ ផ្លែឈើ​ស្រស់ រឺ​មិន​ទាន់​ចំអិន ។​

​ផលវិបាក​ធំ​បំផុត ពី​ការប្រើប្រាស់​វីតាមីន c​ច្រើនពេក គឺ​កំរ​មាន​ណាស់ ពីព្រោះ​រាងកាយ​មិន អាច​ស្តុក​ទុក​វីតាមីន នេះ​បាន​ទេ​។ ប៉ុន្តែ ចំនួន​វីតាមីន c​ដែល​ច្រើន​ជាង ២០០០​ម​.​ក ក្នុង​មួយ ថ្ងៃ ត្រូវ​បាន​ណែនាំ​ឲ្រ​ជៀសវាង ពីព្រោះ​ចំនួន​ដ៏​ច្រើន​នេះ​អាច​ធ្វើឲ្យ​ឈឺក្រពះ និង រា​ករុស​។​

​កង្វះ​វីតាមីន c​អាច​ធ្វើឲ្យ​មាន​សញ្ញា និង រោគសញ្ញា​ទន់ខ្សោយ​ដូចខាងក្រោម​៖

·         ជំងឺ​ខ្វះ​គ្រាប់​ឈាម​

·         ចេញឈាម​អញ្ចាញ​

·         ថយ​ចុះ​លទ្ធភាព​ក្នុងកា​ប្រយុទ្ធ នឹង​មេរោគ​ឆ្លង​

·         ថយ​ចុះ​អត្រា​សះស្បើយ​ពី​របួស​

·         សក់​ស្ងួត និង​បែក​ចុង​

·         ងាយ​រលាត់ស្បែក​

·         រលាក​អញ្ចាញ​

·         ឈាម​ច្រមុះ​

·         អាច​ឡើង​ទម្ងន់ ដោយសារ​ការ​ធ្វើ​មេ​តា​ប៉ូលីស​យឺត​

·         ស្បែក​គគ្រើម ស្ងួត និង​បែក​ស្រ​ការ​

·         ហើម និង​ឈឺសន្លាក់​

·         កាចារ​ធ្មេញ​មិន​រឹងមាំ​

.

​ទំរង់​ធ្ងន់ធ្ងរ នៃ​ការខ្វះ​វីតាមីន c​គឺ ត្រូវបាន​គេ​ស្គាល់​ថា​ជា ជំងឺ​ម្យ៉ាង​ដែល​មាន​ការ​ចេញ​ឈាម នៅតាម​អញ្ចាញធ្មេញ ភ្នាស​កោសិកា​និង​ចេញ​ក្រហមៗ នៅលើ​ស្បែក (scurvy) ដែល​ជំងឺ​នេះ ច្រើន​កើត​លើ​មនុស្ស​ចាស់ និង​មនុស្សពេញវ័យ​ដែល​ខ្វះ​សារធាតុចិញ្ចឹម​។​



​ដំបូន្មាន​

​ប្រពន្ធ័​គណនា​សារធាតុ​ចិញ្ចឹម (RDA) សំរាប់​វីតាមីន បង្ហាញ​ពី​ចំនួន​វីតាមីន ដែល​មនុស្ស​ភាគ ច្រើន​ត្រូវការ​ជា​ប្រចាំ​ថ្ងៃ​។ ប្រពន្ធ័​នេះ ត្រូវបាន​ប្រើប្រាស់​ជា​គោលដៅ​កំណត់ សំរាប់​មនុស្ស ម្នាក់ៗ​។​

​ចំនួន​វីតាមីន ដែល​អ្នកត្រូកា​រគឺ​ផ្អែកលើ​អាយុ និង​ភេទ​របស់​អ្នក​។ កត្តា​ផ្សេងៗ​ទៀត​ដូចជា ការ​មាន​ផ្ទៃពោះ​និង ជំងឺ ក៏​ជា​កត្តា​សំខាន់​ដែរ​។​

​វិធី​ដែល​ល្អ​បំផុត​ដើម្បី​ទទួលបាន វីតាមីន សំខាន់ៗ រួម​ទាំង​វីតាមីន c​ផង​នោះ គឺ​ត្រូវ​មាន​របប​អាហារ​ដែល​ប្រកបដោយ​តុល្យភាព ដែល​ជា​អាហារ​ប្រភេទ​ផ្សេងៗ​ពីគ្នា​។​

​ប្រពន្ធ័​គណនា​សារធាតុ​ចិញ្ចឹម វីតាមីនC



​ទារក​

·         ០ - ៦ = ៤០* ម​.​ក​/​ថ​

·         ៧ - ១២= ៥០* ម​.​ក​/​ថ​



*​ចំនួន​សមស្រប​(AI)

​កុមារ​

·         ១ - ៣= ១៥ ម​.​ក​/​ថ​

·         ៤ - ៨= ២៥ ម​.​ក​/​ថ​

·         ៩ - ១៣=៤៥ ម​.​ក​/​ថ​



​ក្មេង​ជំទង់​

·         ស្រី ១៤ - ១៨​ឆ្នាំ​= ៦៥ ម​.​ក​/​ថ​

·         ប្រុស ១៤ - ១៨​ឆ្នាំ​= ៧៥ ម​.​ក​/​ថ​

​មនុស្សពេញវ័យ​

·         បុរស ១៩​ឆ្នាំ ឡើងទៅ​=៩០ ម​.​ក​/​ថ​

·         ស្ត្រី ១៩​ឆ្នាំ ឡើងទៅ​=៧៥ ម​.​ក​/​ថ​

​អ្នក​ជក់បារី រឺ​ក៏​អ្នក​នៅ​ក្បែរ​អ្នក​ជក់ គ្រប់​វ័យ គួរតែ​បង្កើន ចំនួន​វីតាមីន c​ជា​ប្រចាំ​ថ្ងៃ របស់គេ រហូតដល់​៣៥ ម​.​ក ។​

​ស្ត្រី​ដែល​កំពុង​មាន​ផ្ទៃពោះ កំពុង​បៅដោះ​កូន និង អ្នក​ដែល​ជក់បារី ត្រូវការ​ចំនួន វីតាមីន c ច្រើន​ជាង​មុន​។ សាកសួរ​គ្រូពេទ្យ​របស់​អ្នក​នូវ​ចំនួន​ដែល​សក្កិសម​នឹង​អ្នក​៕

តើ​ខ្លួនប្រាណ​របស់​អ្នក ធ្វើ​ការប្រើប្រាស់​វីតាមីន A យ៉ាងដូចម្តេចខ្លះ​?

 វីតាមីន A គឺ​ពិតជា​មាន​អត្ថប្រយោជន៍ នៅក្នុង​របប​អាហារ​ដែល​ធ្វើអោយ អ្នក​មាន​សុខភាព​ល្អ​។ វីតាមីន​ដែល មាន​សារៈសំខាន់ មាន​ជាតិ​ខ្លាញ់ និង អាច​រលាយ​បាន​នេះ គឺជា​ប្រភេទ​វីតាមីន​ដំបូង​គេ ដែល​ត្រូវបាន​គេ​ដាក់​ឈ្មោះ ជា​ផ្លូវការ ហេតុដូចនេះ​ហើយ​ទើបបាន​ជា​វា ត្រូវបាន​គេ​ហៅថា វីតាមីន A​។ ខ្លួនប្រាណ​របស់​អ្នក ត្រូវការ ការ​ផ្គត់ ផ្គង់​ជា ជាប់លាប់ នូវ​វីតាមីន​ប្រភេទ​នេះ ដើម្បី​ជួយ​រក្សា​សុខ​ភាព​ស្បែក​,  ការមើលឃើញ​អោយបាន​ល្អ​ប្រសើរ និង ការរីក ធំធាត់​ចំពោះ​កុមារ​។​

    វីតាមីន​A ត្រូវបាន​គេ​ជឿថា វា​គឺជា​សារធាតុ​ប្រឆាំង​ប្រតិកម្ម​អុកស៊ីត ចំពោះ​ការ ការពារ​ជំងឺមហារីក ហើយ​វា​ក៏ ធ្វើអោយ​ប្រព័ន្ធ​ភាព​សុំា មាន​ភាព​សកម្ម​ប្រសើរ​ជាង​មុន រួច​វា​ក៏​អាច​ជួយ​ទប់ស្កាត់ ជំងឺ​ផ្សេងៗ​ដទៃ​ទៀត​ផង​ដែរ​។ បេតា​ការ៉ូ​តែន ( Beta-carotene) គឺ​មាន​ម៉ូលេគុល វីតាមីន​A ទ្វេគុណ​ជា​ពីរ ហើយ​វា ត្រូវបាន​បំ​លែង​ជា​វីតាមីន A វិញ នៅពេល​ដែល​វា បាន​ចូល​ទៅក្នុង​ខ្លួន​របស់​មនុស្ស​។ វា​គឺជា​សារធាតុ​ដែល​រលាយ​ក្នុង​ទឹក​។ ខ្លួនប្រាណ​អ្នក​អាច កំចាត់​ចោល​នូវ​អ្វី ដែល​វា​នឹង​មិន​ត្រូវការ​ប្រើប្រាស់ ដូច្នេះហើយ​ទើប បានជា​វា​មិនសូវ​មាន​ភាព​ពុល ជាង​វីតាមីន A ដែល វា​អាច​នឹង​កើតមានឡើង ។​

​ទាំងនេះ​គឺជា អត្ថប្រយោជន៍​នៃ​ការប្រើ​វីតាមីន A ៖
·         វា​ត្រូវ​បាន​គេ ប្រើ​សម្រាប់​ការព្យាបាល​ការ​ចំលងរោគ​ស្រួចស្រាវ​។​
·         ធ្វើអោយ​ការមើលឃើញ នៅក្នុង​ពេល​យប់​មាន​ភាពប្រសើរ​ឡើង​ជាង​មុន​។​
·         ការពារ​រាងកាយ ពី​ឥទ្ធិពល​រំខាន របស់​កោសិកា ដែល​មាន​មកពី​សារធាតុ​គីមី​ជាច្រើន ដែល​មាន​ជាតិពុល​។ ការសិក្សា​ស្រាវជ្រាវ បានបង្ហាញ​ថា បេតា​ការ៉ូ​តែន គឺ​មាន​សកម្មភាព​ប្រឆាំង​ប្រតិកម្ម​អុកស៊ីត​បាន​យ៉ាង ខ្លាំងក្លា និង វា​អាច​ជួយ​ការពារ​អ្នក ពី​ការវិវត្តន៍​មាននូវ​ជំងឺមហារីក​មួយចំនួន ជាពិសេស​នោះ គឺ​ជំងឺ មហារីក​សួត និង ជំងឺមហារីក​ស្បែក​។​

​ប្រសិនបើ​អ្នក​ធ្វើ​ការជក់បារី ឬ មានការ​ប្រឈម​ទៅ​នឹង​ពន្លឺព្រះអាទិត្យ វីតាមីន​A ឬ បេ​ការ៉ូ​តែន គឺជា​សារធាតុ បន្ថែម​ដ៏​ល្អ​ប្រសើរ​បំផុត ក្នុង​ការបញ្ចូល​ទៅ​ក្នុង​កម្មវិធី នៃ​ការទទួល​នូវ​សារធាតុ​បន្ថែម​ជា​ប្រចាំថ្ងៃ​របស់​អ្នក​។​

​វីតាមីន A ត្រូវបាន​គេ​ឃើញ​មាន​ជា​លក្ខណៈ​ធម្មជាតិ នៅក្នុង​ផ្លែក្រូច និង ផ្លែឈើ និង បន្លែ​ដែល​មាន​ពណ៌ លឿង មានដូចជា ស្ពីណា​ច ក៏ដូចជា បេតា​ការ៉ូ​តែន ដែល​មាន​នៅក្នុង ខ្លាញ់​សត្វ ដូចជា ស្នូល​ពណ៌​លឿង​របស់ ស៊ុត ដែល​នោះ​គឺ​ពិតជា ប្រភព​ពិត​នៃ​វីតាមីន A​។ វា​ក៏​ត្រូវបាន​គេ​ហៅ​ម្យ៉ាង​ទៀត​ផង​ដែរ​ថា រ៉េ​ទី​ណុល (retinol) ដោយសារ​តែ​អត្ថប្រយោជន៍ ដ៏​មាន​ប្រសិទ្ធភាព​របស់​វា​ចំពោះ​ការមើលឃើញ​។​
​ការ​ទទួលទាន​នូវ​សារជាតិ​វីតាមីន A ជា​ប្រចាំ​ថ្ងៃ​ត្រូវ​បាន​គេ​ណែនាំ អោយ​នៅ​ចន្លោះ​ពី ៣០០០ ទៅ ១០.០០០ IU គឺ​វា​អាស្រ័យទៅលើ អាយុ និង ស្ថានភាព​សុខភាព​របស់​អ្នក ខណៈពេលដែល​ការ​ទទួលទាន​នូវ បេ​ការ៉ូ​តែន ក្នុង​កម្រិត​សុវត្ថិភាព​នោះ​គឺ ពី ១០.០០០ ទៅ ៥០.០០០ IU ។​

 កង្វះ​សារជាតិ​វីតាមីន A នឹង​ផ្តល់​ផល​អាក្រក់​ដល់ សុខភាព​ស្បែក​, មុខងារ​របស់​ប្រព័ន្ធ​ភាព​សុំា និង ចក្ខុវិស័យ​។ ឥទ្ធិពល​នូវ​ការពុល​នៃ វីតាមីន A នឹង​កើតមាន​នៅពេល​ដែល​អ្នក​បាន​លេប​វា ក្នុង​បរិមាណ​ច្រើន ជ្រុល​ក្នុង​រយៈ​កាលកំណត់​ណាមួយ​។ រីឯ​ផល​រំខាន​របស់ បេតា​ការ៉ូ​តែន គឺមាន​តែ​ការធ្វើអោយ​ស្បែក​របស់​អ្នក មាន​ពណ៌​លឿង ឬ ពណ៌​ទឹកក្រូច​តែប៉ុណ្ណោះ ៕

វីតាមីន B3 :​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ដើម្បី​សុខភាព

Niacin គឺជា​វីតាមីន B3 មួយ​ប្រភេទ​។​វា​គឺជា​ប្រភេទ​វីតាមីន​ដែល​រលាយ​ក្នុង​ទឹក ហើយ​វា​មិន​ត្រូវ​បាន​រក្សាទុក​នៅក្នុង​ខ្លួន​មនុស្ស ទេ​។ កាក​សំណង​របស់​វីតាមីន​នេះ​នឹង​ចេញពី​ក្នុង​ខ្លួន​តាមរយៈ​ទឹកនោម​។ នេះ​មានន័យ​ថា អ្នក​ត្រូវ​តែ​មាន​ការ​ផ្គត់​ផ្គង​លើ​វីតាមីន​នេះ​តាមរយៈ​របប​អាហារ​របស់​អ្នក​ជាប់​រហូត​។​
មុខងារ​ ៖

វីតាមីន B3 ជំនួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ស្បែក និង​សរសៃប្រសាទ​អោយ​មាន​មុខងារ​ល្អ​។ មិន ត្រឹមតែ​ប៉ុណ្ណោះ​វា​ក៏​មាន​សារៈសំខាន់​សម្រាប់​បំឡែង​អាហារ​ដែលទ​ទួលទាន​រួច​ទៅ​ជា​ថាមពល ដែរ​។​

អាហារ​សម្បូរ​វីតាមីន​B3

វីតាមីន B3 ត្រូវបាន​រកឃើញ​នៅក្នុង​អាហារ​ដូចជា​៖

    ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
    ស៊ុត​
    នំ​បុ័ង និង​គ្រាប់​ធុញ្ញ​ជាតិ​កែច្នៃ​
    ត្រី​
    សាច់​សុទ្ធ​
    សណ្តែក​គ្រាម​
    គ្រាប់​ផ្លែឈើ​
    សាច់​បក្សី​

វីតាមីន B3 និង​ជំងឺ​បេះដូង​-​សរសៃឈាម​

ដោយ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​ម្នាក់ អ្នក​អាច​ទទួល​ទាន​វី តា​មីន B3 ពី ១ ទៅ​៣​ក្រាម​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ព្យាបាល​បញ្ហា​កម្រិត​ជាតិ​ខ្លាញ់កូ​ឡេ​ស្ទើ​រ៉ុល HDL (​ខ្លាញ់​ល្អ​) ចុះ​ទាប និង​ខ្លាញ់កូ​ឡេ​ស្តេ​រ៉ុល LDL (​ខ្លាញ់​អាក្រក់​) ព្រម​ទាំ​ខ្លាញ់ Triglyceride ឡើង​ខ្ពស់​។ នៅពេល​ធ្លាប់​វា​សម្រាប់​ព្យាបាល​បញ្ហា​ខ្លាញ់​ក្នុង​ឈាម វីតាមីន B3 តែងតែ​បែងចែក​ពេល វេលា​ប្រើប្រាស់​ជា​បី ឬ​បួន​ពេល​ក្នុង​មួយថ្ងៃ​។ វីតាមីន B3 ប្រភេទ Nicotinamide មិន​មាន​ឥទ្ធិពល​លើ ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឡើយ​។​

ផល​រំខាន​

ការ​ដែល​កង្វះ​វីតាមីន B3 ក្នុង​ខ្លួន​នឹង​បង្ក​ជា​ជំងឺ Pellagra ដែល​រោគសញ្ញា​របស់​វា​មានដូចជា​៖

·         មាន​បញ្ហា​លើ​ការរំលាយ​អាហារ​

·         រលាក​ស្បែក​

·         មាន​បញ្ហា​លើ​ផ្លូវ​ចិត្ត​

ការ​ដែល​មាន​ចំនួន​វីតាមីន B3 ច្រើនពេក​អាច​បង្ក​អោយទៅជា​៖

    បង្កើន​នូវ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​
    ខូច​ថ្លើម​
    ដំបៅ​ក្រពះ​
    កន្ទួល​លើ​ស្បែក​

ទោះបីជា​កម្រិត​នៃ​វីតាមីន B3 ធម្មតា​ក៏​អាច​ធ្វើអោយមាន​បញ្ហា​ក្រហម​ស្បែក​ដែរ​។ ប៉ុន្តែ​ទម្រង់​វីតាមីន B3 ទម្រង់​ថ្មី​បាន​កាត់បន្ថយ​នូវ​ផល​រំខាន​នេះហើយ​។ វីតាមីន B3 ប្រភេទ Nicotinamide មិន​បង្ក​ជា​ផល​រំខាន​ទាំងនេះ​ទេ​។​

ការណែនាំ​



តម្លៃ​ធម្មតា​លើ​ការ​ទទួលទាន​របប​អាហារ​សម្រាប់​វីតាមីន B3

ទារក​

    ០-៦​ខែ​៖ ២​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ (2mg/day)
    ៧-១២​ខែ​៖ ៤​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ (4mg/day)

ការ​ទទួលទាន​ដែល​គ្រាប់​គ្រាន់​

កូនក្មេង​

    ១-៣​ឆ្នាំ​៖ ៦​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​
    ៤-៨​ឆ្នាំ​៖ ៨​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​
    ៩-១២​ឆ្នាំ​៖ ១២​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ

មនុស្ស​វ័យ​ជំទង់​

    បុរស​អាយុ​ចាប់ពី ១៤​ឆ្នាំ​ឡើង​ទៅ​៖ ១៦​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​
    ស្ត្រី​អាយុ​ចាប់ពី ១៤​ឆ្នាំ​ឡើង​ទៅ​៖ ១៤​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ

តម្លៃ​នៃ​ការណែនាំ​ជាពិសេស​អាស្រ័យ​ទៅលើ​អាយុ ភេទ និង​កត្តា​ផ្សេង (​ដូច​ជា​ការ​មាន​ផ្ទៃពោះ​)​។ ស្ត្រី​ដែល​មាន​ផ្ទៃពោះ ឬ​កំពុង​បំបៅ​ដោះ​កូន​ត្រូវការ​ចំនួន​ច្រើន​ជាង​នេះ​។ ចូរ​សុំ​យោបល​ពី​អ្នកផ្តល់ សេវា​ថែទាំ​សុខភាព​របស់​អ្នក​អំពី​ចំនួន​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។​
មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​វីតាមីន​សំខាន់ៗ​តាម​តម្រូវការ​ប្រចាំ​ថ្ងៃ​គឺ​ត្រូវ​ទទួល​អាហារ អោយ​មាន​តុល្យភាព​ដែល​ផ្ទុក​ទៅ​ដោយ​អាហារ​ច្រើន​ប្រភេទ​៕

វីតាមីន​E:​ប្រើ​ច្រើន​ហួស​អាច​នាំ​អោយ​ហូរឈាម​ក្នុង​ខួរក្បាល​ធ្ងន់ធ្ងរ​

វីតាមីន​E គឺជា​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់​។

ឈ្មោះ​ដទៃ​ទៀតៈ​ អាល់​ហ្វា​-​តូ​កូហ្វេ​រ៉ុល និង ហ្គា​ម៉ា​-​តូ​កូហ្វេ​រ៉ុល

មុខងារ ៖

វីតាមីន​E គឺជា​អង់​ទី​អុក​ស៊ីដង់ ដែល​ការពារ​ជាលិកា​រាងកាយ ពី​ការបំផ្លាញ​ដែល​បង្ក​ដោយ សារធាតុ​ហៅថា រ៉ាឌីកាល់​សេរី​។ រ៉ាឌីកាល់​សេរី​អាច​បំផ្លាញ​កោសិកា ជាលិកា និង​សរីរាង្គ ផ្សេងៗ​បាន​។ រា​ឌី​កាល់​នេះ​ត្រូវាបាន​គេ​ជឿ​ថា​ចូលរួ​ម​ក្នុង​ស្ថានភាព​មួយចំនួន​ដែល​ទាក់​នឹង ភាព​ចាស់​។

រាងកាយ ត្រូវការ​វីតាមីន​E ដើម្បី​ជួយ​រក្សា​ប្រពន្ធ័​ភាពស៊ាំ អោយ​រឹងមាំ​ប្រឆាំង នឹង​វីរុស និង បាក់តេរី​។​

វីតាមីន​E​ក៏​ចូលរួម​យ៉ាង​សំខាន់​ផងដែរ ក្នុង​ការបង្កើត​កោសិកា​ឈាម​ក្រហម និង ជួយ​អោយ រាងកាយ​ប្រើប្រាស់​វីតាមីន​K​។ វីតាមីន​នេះ​ក៏​ជួយ ពង្រីក​ស​សៃឈាម និង​រក្សា​ឈាម​ពី​ការ​កក​

ស្ទះ​នៅក្នុង​ស​សៃឈាម

កោសិកា​ប្រើប្រាស់ វីតាមីន​E ដើម្បី​ទាក់ទង​គ្នា​ទៅវិញទៅមក និង​អនុវត្ត​នូវ​មុខងារ​សំខាន់ៗ ជា ច្រើន​។​

ថា​តើ​វីតាមីន​E អាច​ការពារ មហារីក ជំងឺ​បេះដូង ជំងឺ​បាត់បង់​ការចងចាំ ជំងឺ​ថ្លើម និង​ជំងឺ​ដាច់ ស​សៃឈាម​ខួរក្បាល រឺក៏​អត់ គឺ​មិន​ទាន់​ត្រូវ​គេ​ដឹង​នៅឡើយ​ទេ​។

ប្រភព​អាហារ

វិធី​ល្អ​បំផុត​ដើម្បី​ទទួលបាន​វីតាមីន​E​បាន​គ្រប់គ្រាន់​ជាប្រចាំ គឺ​តាមរយៈ​ការ​ញ៉ាំ​ប្រភព​អាហារ នានា​។ វីតាមីន​E​គឺ​ត្រូវបាន​រកឃើញ នៅ​ក្នុង​អាហារ​ដូចខាងក្រោម​៖

·        ប្រេង​បន្លែ​(​ដូចជា ពពួក​ស្រូវ​សាឡី ផ្កា​ឈូករត្ន័ ពោត និង​ប្រេងសណ្តែក​)

·        ពពួក​សណ្តែកដី​(​ដូចជា អាល់​ម៉ុន សណ្តែកដី ហេ​សេល​ណាត់ និង ហ្វីល​ប៊ឺត​)​។​

·        គ្រាប់​ផ្លែឈើ (​ដូច​ជា​គ្រាប់​ផ្កាឈូករត្ន័​ជាដើម​)

·        បន្លែ​ដែលមាន​ស្លឹក​ពណ៌​បៃតង (​ដូចជា​ស្ពៃ និង ស្ពៃក្តោប​បៃតង​)

·        អាហារ​ពេលព្រឹក​គ្រាប់​ធញ្ញជាតិ​ដែលមាន​សារធាតុចិញ្ចឹម ទឹក​ផ្លែឈើ ប៊័រ​ផ្សំ​ពី​បន្លែ និង

ខ្លាញ់​សត្វ​និង​គ្រឿង​លាប​នំ​បុ័ង​។

ផលវិបាក

ការ​ញ៉ាំ​វីតាមីន​E​ដែលមាន ក្នុង​អាហារ គឺ​មិន​បង្កឲ្យមាន​គ្រោះថ្នាក់ រឺក៏​ផលប៉ះពាល់​អ្វី​ទេ​។ បើ ប្រើ​ជា​សារធាតុ​បន្ថែម​វិញ វីតាមីន​E​ដូស​ខ្ពស់ អាច​ប្រឈម​មុខ​នឹង ការ​ហូរ​ឈាម​ខួរក្បាល​ធ្ងន់ ធ្ង​រ​។​

ដំបូន្មាន

ប្រពន្ធ័​គណនា​សារធាតុ​ចិញ្ចឹម (RDA) សំរាប់​វីតាមីន បង្ហាញ​ពី​ចំនួន​វីតាមីន ដែល​មនុស្ស​ភាគ ច្រើន​ត្រូវការ​ជា​ប្រចាំ​ថ្ងៃ​។​

·         RDA សំរាប់​វីតាមីន ត្រូវបាន​ប្រើប្រាស់​ជា​គោលដៅ​កំណត់ សំរាប់​មនុស្ស ម្នាក់ៗ​។​

·         ចំនួន​វីតាមីន ដែល​អ្នកត្រូកា​រគឺ​ផ្អែកលើ​អាយុ និង​ភេទ​របស់​អ្នក​។​

·         កត្តា​ផ្សេងៗ​ទៀត​ដូចជា ការ​មាន​ផ្ទៃពោះ ការ​បំបៅ​ដោះ​កូននិង ជំងឺ​ក៏​ជា​កត្តា សំខាន់ ដែរ ក្នុង​ការបង្កើន​នូវ​ចំនួន​វីតាមីន ដែល​អ្នកត្រូវការ​។​

ចំនួន វីតាមីន​E​ដែល​សមស្រប​គឺ​៖

ទារក​(​ចំនួន​សមល្មម​នៃ​វីតាមីន​E)

·         ០ - ៦៤​ខែ​= ៤ មី​លី​ក្រាម​/​ថ​

·         ៧ - ១២​ខែ​= ៥ មី​លី​ក្រាម​/​ថ​

កុមារ​

·         ១ - ៣​ឆ្នាំ​=៦​មី​លី​ក្រាម​/​ថ​

·         ៤ - ៨​ឆ្នាំ​= ៧​មី​លី​ក្រាម​/​ថ​

·         ៩ - ១៣​ឆ្នាំ​= ១១​មី​លី​ក្រាម​/​ថ​

ក្មេង​ជំទង់ និង​មនុស្សពេញវ័យ​

·         ១៤​ឆ្នាំ រឺ​លើស​= ១៥​មី​លី​ក្រាម​/​ថ​

សាកសួរ​អ្នកផ្តល់​ការថែទាំ​សុខភាព​ថា​ចំនួន​ប៉ុណ្ណា​ដែល​សក្កិសម​នឹង​អ្នក​។​

កំរិត​ខ្ពស់​បំផុត​នៃ​វីតាមីន​E​បន្ថែម ដែល​មាន​សុវត្ថិភាព​សំរាប់​មនុស្សពេញវ័យ​គឺ ១៥០០IU/​ថ ក្នុង ទំរង់​ធម្មជាតិ​នៃ​វីតាមីន​E និង ១០០០IU/​ថ​ក្នុង​ទំរង់​ដែល​បង្កើត​ដោយ​មនុស្ស​៕

វីតាមីន D​មាន​ទំនាក់ទំនង​នឹង​ពុក​ឆ្អឹង​

វីតាមីន​D គឺជា​វីតាមីន​D រលាយ​ក្នុង​ខ្លាញ់​។ វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់ គឺ​ផ្ទុក​នៅក្នុង​ជាលិកា​ខ្លាញ់​។​

ឈ្មោះ​ដទៃ​ទៀតៈ​ ​កូ​ឡេ​កា​ល់ស៊ី​ហ្វេ​រ៉ុល​; វីតាមីន​D3; អឺ​ហ្គូ​កា​ល់ស៊ី​ហ្វេ​រ៉ុល​; វីតាមីន​D2

មុខងារ ៖

វីតាមីន​D ជួយ​រាងកាយ​ឲ្យ​ស្រូប​យក​កាល់ស្យូម ដែល​កាល់ស្យូម និង​ផូស្វាត​ជា​សារធាតុ​ខនិជ ដែល​មាន​សារសំខាន់​សំរាប់​បង្កើត​ឆ្អឹង​ធម្មតា​។​

ក្នុង​វ័យ​កុមារភាព រាងកាយ​ត្រូវការ​សារធាតុ​ខនិជ​ទាំងនេះ ដើម្បី​ផលិត​ឆ្អឹង​។ ប្រសិនបើ​អ្នក​មិន បាន​ទទួលយក កាល់ស្យូម​គ្រប់គ្រាន់​ទេ រឺ ប្រសិនបើ​រាងកាយ​របស់ អ្នក​មិន​បាន​ស្រូប​យក​វា ឲ្យបាន​គ្រប់គ្រាន់​ពីរបប​អាហារ​ទេ ការផលិត​ឆ្អឹង និង​ជាលិកា​របស់​ឆ្អឹង នឹង​មាន​ផលប៉ះពាល់​។​

ការធ្លាក់​ចុះ​ចំនួន វីតាមីន​D អាច​ធ្វើឲ្យ មាន​ជម្ងឺ​ពុក​ឆ្អឹង នៅលើ​មនុស្សពេញវ័យ និង ជម្ងឺ​ឆ្អឹង​ទន់​

នៅ​លើ​កុមារ​។​

ប្រភព​អាហារ

រាងកាយ​ផលិត វីតាមីន​D នៅពេល​ដែល​ស្បែក​ប៉ះ នឹង​កំដៅថ្ងៃ​ដោយផ្ទាល់​។ ហេតុនេះហើយ ជា​ញឹកញាប់ គេ​ហៅ​វីតាមីន​នេះ​ថា​ជា “​វីតាមីន​ពន្លឺព្រះអាទិត្យ​”​។ មនុស្ស​ជាច្រើន​អាចបំពេញ វីតាមីន​D ក្នុង​ខ្លួន​គេ​បាន​តាម​វិធី​នេះ​។​

មាន​អាហារ​តិច​ណាស់ ដែល​ផ្ទុក​នូវ​វីតាមីន​នេះ​ពី​ធម្មជាតិ​។ ប៉ុ​នែ្ត​មាន​អាហារ​ជាច្រើន​ដែល​បាន ត្រូវបាន​គេ​ដាក់បញ្ចូល​វីតាមីន​D​។​

វីតាមីន​D​ត្រូវបាន​រកឃើញ​នៅក្នុង​អាហារ​ដូចជា​៖

·        ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​: ឈីស ប័រ ក្រែម ទឹកដោះគោ​ជីវជាតិ ទឹកដោះ​នៅ​អាមេរិក (​ភាគច្រើន​គឺ​មាន​ដាក់​វីតាមីន​D )

·        ខ្លាញ់​ត្រី (​ត្រីធូ​ណា សាល់​ម៉ុន និង ម៉ា​កា​រែល​)

·        អយ​ស្ទើរ​

·        អាហារ​ពេលព្រឹក​គ្រាប់​ធញ្ញជាតិ​ដែលមាន​ជីវជាតិ ប៊័រ​ធ្វើ​បន្លែ​និង ខ្លាញ់​សត្វ និង​ទឹក សណ្តែក​

វា​មាន​ការពិបាក​ណាស់ ក្នុង​ការទទួលបាន​វីតាមីន​D គ្រប់គ្រាន់​ពី​ប្រភព​របប​អាហារ​តែមួយ មុខ​។ ជា​លទ្ធផល អ្នកខ្លះ​ត្រូវ​ប្រើប្រាស់ នូវ​វីតាមីន​D​បន្ថែម​។ វីតាមីន​D ដែល​ប្រើ​ជា សារធាតុ​បន្ថែម និង មាន​ក្នុង​អាហារ ស្ថិត​ក្រោម​ទំរង់​ពី​គឺ​៖

     D2(​អឺ​ហ្គូ​កា​ល់ស៊ី​ហ្វេ​រ៉ុល​)
    D3 (​កូ​ឡេ​កា​ល់ស៊ី​ហ្វេ​រ៉ុល​)

ផលវិបាក

ការប្រើប្រាស់​វីតាមីន​D​ច្រើនពេក អាច​ធ្វើអោយ​ពោះវៀន​ស្រូបយក កាល់ស្យូម​ច្រើន​លើស លុប​។ នេះ​អាច​បង្ក​អោយមាន កំរិត​ខ្ពស់​នៃ​កាល់ស្យូម​នៅក្នុង​ឈាម​។ កាល់ស្យូម​នៅក្នុង ឈាម​ខ្ពស់​អាចធ្វើអោយ​៖

·         កាល់ស្យូម​ស្តុក​នៅ​ជាលិកា​ដែល​ទន់ៗ ដូច​ជា​បេះដូង និង​សួត​

·         ភាន់​ភាំង និង​វង្វេងស្មារតី​

·         ប៉ះពាល់​តម្រងនោម​

·         ក្រួស​ក្នុង​តម្រង​នោម​

·         ចង្អោ​រ ក្ងួ​ត ទល់​លាមក ញ៉ាំ​មិនសូវ​បាន ខ្សោយ និង​ស្រក​ទំងន់​

ដំបូន្មាន

ការទទួល​កំដៅថ្ងៃ ពី​១០ ទៅ ១៥​នាទី ៣​ដង​ក្នុង​មួយអាទិត្យ គឺ​គ្រប់គ្រាន់​សំរាប់​តំរូវការ វីតាមីន​D​របស់​រាងកាយ​។ ពន្លឺព្រះអាទិត្យ ត្រូវការ​ចាំង​លើ ស្បែក​មុខ ដៃ ខ្នង រឺក៏​ជើង​របស់​

អ្នក​(​ដោយ​គ្មាន​ក្រែមការពារ​កំដៅថ្ងៃ​)​។ ពីព្រោះ​តែ​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​អាច​ប្រឈម មុខ​នឹង​ជម្ងឺមហារីក​ស្បែក អ្នក​គួរតែ​ប្រើ​ក្រែមការពារ​កំដៅថ្ងៃ បន្ទាប់​ពី​ប៉ះពាល់​ពន្លឺ​២ រឺ​៣​នាទី​។​

អ្នក​ដែល​មិន​រស់​នៅ​កន្លែង​ដែល​មាន​ពន្លឺព្រះអាទិត្យ មិន​អាច​បង្កើត​វីតាមីន​D បាន​គ្រប់គ្រាន់ ទេ​។ ស្បែក​ដែល ប៉ះ​នឹង​ពន្លឺព្រះអាទិត្យ​នៅក្នុង​ផ្ទះ តាមរយៈ​បង្អួច នឹង​មិន​ផលិត​វីតាមីន​D ឡើយ ។ ថ្ងៃ​ដែល​មេឃ​រាង​ងងឹត មាន​ម្លប់ និង​ស្បែក​សំបុរ​ខ្មៅ ក៏​កាត់បន្ថយ​នូវ​បរិមាណ​នៃ វីតាមីន​D ដែល​ស្បែក​យើង ផលិត​ដែរ​។​

ប្រពន្ធ័​គណនា​សារធាតុ​ចិញ្ចឹម (RDA) សំរាប់​វីតាមីន បង្ហាញ​ពី​ចំនួន​វីតាមីន ដែល​មនុស្ស​ភាគ ច្រើន​ត្រូវការ​ជា​ប្រចាំ​ថ្ងៃ​។​

·         ប្រពន្ធ័ RDA​នេះ​អាច​ប្រើប្រាស់​ជា​គោលដៅ​កំណត់​សំរាប់​មនុស្ស​ម្នាក់ៗ​បាន​

·         ចំនួន​វីតាមីន ដែល​អ្នកត្រូវការ​គឺ​ផ្អែក​លើ​អាយុ និង​ភេទ​របស់​អ្នក​។ កត្តា​ផ្សេងៗ ទៀត​ដូចជា ការ​មាន​ផ្ទៃពោះ​និង ជំងឺ​ក៏​ជា​កត្តា​សំខាន់​ដែរ​។​

ទារក​(​ចំនួន​វីតាមីន​D​ដែល​សមស្រប​)

·         ០ - ៦ ខែ​= ៤០០IU(១០​មីក្រូ​ក្រាម​/​ថ​)

·         ៧ - ១២= ៤០០IU(៥​មីក្រូ​ក្រាម​/​ថ​)

កុមារ​

·         ១ - ៣​ឆ្នាំ =៦០០IU(១៥​មីក្រូ​ក្រាម​/​ថ​)

·         ៤ - ៨​ឆ្នាំ​= ៦០០IU(១៥​មីក្រូ​ក្រាម​/​ថ​)

ក្មេង​ធំៗ និង​មនុស្សពេញវ័យ​

·         ៩ - ៧០​ឆ្នាំ​= ៦០០IU(១៥​មីក្រូ​ក្រាម​/​ថ​)

·         មនុស្ស​អាយុ​ច្រើនជាង​៧០​ឆ្នាំ​= ៨០០IU(២០​មីក្រូ​ក្រាម​/​ថ​)

·         ស្ត្រី​មាន​ផ្ទៃពោះ និង កំពុង​បំបៅ​ដោះកូន​=៦០០IU(១៥​មីក្រូ​ក្រាម​/​ថ​)

ជាទូទៅ មនុស្ស​ដែមមាន​អាយុ​លើសពី ៥០​ឆ្នាំ ត្រូវការ​ចំនួន វីតាមីន​D​ច្រើន​ជាង​មនុស្ស​វ័យ ក្មេង​។ សាកសួរ​អ្នកផ្តល់​សេវា​សុខភាព​ថា​ចំនួន​ប៉ុន្មាន ដែល​សក្កិសម​នឹង​អ្នក​។​

ការពុល​វីតាមីន​D គឺ​តែងតែ​កើតឡើង​ស្ទើរតែ​គ្រប់ពេល ដែល​មាន​ការប្រើប្រាស់​វីតាមីន​នេះ ច្រើនពេក​។​

កំរិត​មាន​សុវត្ថិភាព​ខ្ពស់បំផុត ក្នុង​ការប្រើប្រាស់​វីតាមីន​D​គឺ​៖

·         ១០០០ ទៅ ១៥០០IU/ ថ សំរាប់​ទារក​

·         ២៥០០ ទៅ ៣០០០IU /​ថ សំរាប់​កុមារ​ដែល​មាន​អាយុ ចាប់ពី​១៨​ឆ​

·         ៤០០០IU/​ថ សំរាប់​កុមារ​ដែល​មាន​អាយុ​៩​ឆ្នាំ រឺក៏​ច្រើនជាងនេះ មនុស្សពេញវ័យ ស្ត្រី និង​ស្ត្រី​ជំទង់ ដែល​មាន​ផ្ទៃពោះ និង​កំពុងបំ​បោះ​ដោះកូន​។​

១​មីកូ​ក្រាម នៃ​កូ​ឡេ​កា​ល់ស៊ី​ហ្វេ​រ៉ុល​(D3) គឺ​ស្មើ​នឺង ៤០IU នៃ​វីតាមីន​D​ ៕

វីតាមីន B5​មាន​ផល​អ្វី​ខ្លះ​សម្រាប់​អ្នក​?

Biotin និង Pantothenic Acid សុទ្ធតែ​ជា​ប្រភេទ​វីតាមីន B ទាំងអស់ ឬ​ហៅ​ម្យ៉ាងទៀត​ថា វីតាមីន B5 ។ នេះ​ជា​វីតាមីន​ដែល​រលាយ​នៅក្នុង​ទឹក មានន័យ​ថា​ខ្លួន​របស់​យើង​មិន​អាច​រក្សា​វា​ទុក​បាន​ទេ​។ ប្រសិនបើ​រាង្គ​កាយមិនអាច​ប្រើ​វីតា​មីន​នេះ​អស់​ទេ កាកសំណល់​របស់​វា​នឹង​ត្រូវ​បញ្ចេញ​ចោល​ទៅ​តាម​ទឹកនោម​។ ដូច្នេះ វីតាមីន​ទាំងនេះ​ត្រូវតែ​ជំនួស​ឡើងវិញ​ជា​រៀងរាល់ថ្ងៃ​។​
​មុខងារ​

Pantothenic Acid និង Biotin សុទ្ធតែ​មាន​សារៈសំខាន់​សម្រាប់​ការលូតលាស់​។ វា​ជួយ​អោយ​រាង្គ កាយ​បំបែក និង​ប្រើប្រាស់​អាហារ​មកជា​ថាមពល (Metabolism)​។​

Pantothenic Acid ក៏​មាន​នាទី​មួយ​ក្នុង​ការផលិត​អ័រម៉ូន និង​កូ​ឡេ​ស្ទើ​រ៉ុល​ដែរ​។​

​ប្រភព​អាហារ​

Biotin ត្រូវបាន​រកឃើញ​នៅក្នុង​អាហារ​ដែល​ជា​ធនធាន​ដ៏​ល្អ​របស់​វីតាមីន B ដូចជា​៖

    គ្រាប់​ធុញ្ញ​ជាតិ​
    សូកូឡា​
    ស៊ុត​លឿង (​ផ្នែក​ពណ៌​របស់​សុ​ត​)
    បន្លែ​មាន​គ្រាប់​
    សាច់​សរីរាង្គ (​ថ្លើម តម្រង​នោម​)
    សាច់ជ្រូក​
    ផ្សិត​

Pantothenic Acid ត្រូវបាន​រកឃើញ​នៅក្នុង​អាហារ​ដែល​ជា​ធនធាន​ដ៏​ល្អ​របស់​វីតាមីន B ក្នុងនោះ​មានដូចជា​៖

    ផ្លែ​ប័រ​
    ផ្កា​ខាត​ណា​ពណ៌​បៃតង និង​បន្លែ​ផ្សេងៗ​ទៀត​ដែល​ស្ថិតនៅ​ក្នុង​ក្រុម​ស្ពៃ​ក្តោប​។​
    ស៊ុត​
    សណ្តែក​គ្រាម​
    ទឹកដោះគោ​
    ផ្សិត​
    សាច់​សរីរាង្គ​
    សាច់​បក្សី​
    ដំឡូង​ស និង​ផ្អែម​
    អង្ករ​សម្រូប​

​ផល​រំខាន​

​ចំពោះ​ការ​កង្វះ Pantothenic Acid ឬ Biotin គឺ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​។​

​ចំពោះ​ចំនួន​ដ៏​ច្រើន​នៃ Pantothenic Acid វិញ​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ទេ តែ​អាច​ជា​ការ​រាគ​រុស​ខ្លះ​ដែរ​។ ចំពោះ Biotin មិន​មាន​បញ្ហា​ថា​មានការ​ពុល​នោះ​ទេ​។​

​បរិមាណ​ធម្មតា​លើ​ការទទួល​ទានរ​បប​អាហារ​សម្រាប់ Pantothenic Acid៖

    ០-៦​ខែ​៖ ១,៧​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ (1,7mg/day)
    ៧-១២​ខែ​៖ ១,៨​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ (1,8mg/day)
    ១-៣​ឆ្នាំ​៖ ២​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ (2mg/day)
    ៤-៨​ឆ្នាំ​៖ ៣​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ (3mg/day)
    ៩-១៣​ឆ្នាំ​៖ ៤​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ (4mg/day)
    ១៤​ឆ្នាំ​ឡើង​ទៅ​៖ ៥​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ (5mg/day)

​ការ​ទទួលទាន​ដែល​គ្រប់គ្រាន់​

Biotin៖

    ០-៦​ខែ​៖ ៥​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (5mcg/day)
    ៧-១២​ខែ​៖ ៦​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (6mcg/day)
    ១-៣​ឆ្នាំ​៖ ៨​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (8mcg/day)
    ៤-៨​ឆ្នាំ​៖ ១២​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (12mcg/day)
    ៩-១៣​ឆ្នាំ​៖ ២០​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (20mcg/day)
    ១៤-១៨​ឆ្នាំ​៖ ២៥​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (25mcg/day)

 ១៩​ឆ្នាំ​ឡើង​ទៅ​៖ ៣០​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (30mcg/day

​ការ​ទទួលទាន​ដែល​គ្រប់គ្រាន់​

​តម្លៃ​នៃ​ការណែនាំ​ជាពិសេស​អាស្រ័យ​ទៅលើ​អាយុ ភេទ និង​កត្តា​ផ្សេង (​ដូច​ជា​ការ​មាន​ផ្ទៃពោះ​)​។ ស្ត្រី​ដែល​មាន​ផ្ទៃពោះ ឬ​កំពុង​បំបៅ​ដោះ​កូន​ត្រូវការ​ចំនួន​ច្រើន​ជាង​នេះ​។ ចូរ​សុំ​យោបល​ពី​អ្នកផ្តល់ សេវា​ថែទាំ​សុខភាព​របស់​អ្នក​អំពី​ចំនួន​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។​

​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​វីតាមីន​សំខាន់ៗ​តាម​តម្រូវការ​ប្រចាំ​ថ្ងៃ​គឺ​ត្រូវ​ទទួល​អាហារ អោយ​មាន​តុល្យភាព​ដែល​ផ្ទុក​ទៅ​ដោយ​អាហារ​ច្រើន​ប្រភេទ​៕