មានបងប្អូនយើងនៅតាមតំបន់មួយចំនួនបានស្គាល់ពពាយជ្រុងក៏ ប៉ុន្តែក៏មានបងប្អូនយើងនៅតាមតំបន់មួយចំនួនមិនទាន់បានស្គាល់ព ពាយជ្រុងនៅទ្បើយដែរ។ ពពាយជ្រុតគឺ ជារុក្ខជាតិក្នុងអំបូលសណ្តែកដែលមានមុខមាត់ ចម្លែកមិនដូចបងប្អូនរួមត្រកូល។ ចំណែករសជាតិរបស់វាវិញអាចយកទៅធ្វើអាហារជាច្រើនមុខដូចជាញាំ បុកល្ហុង
ភ្លាឆាធ្វើអន្លក់បន្លែស្រស់ជ្រលក់ទឹកគ្រឿង ឬត្រីប្រៃបានតាមតម្រូវការ។ ក្រៅពីមានរសជាតិឆ្ងាញ់វាក៏សម្បូរទៅដោយសារធាតុអាហារដែលមាន ប្រយោជន៍ច្រើនដូចជាវីតាមីនA / C និង E និងជាបន្លែសម្បូរប្រូតេអ៊ីនដែលជួយឲ្យរាងកាយស្ថាបនាប្រព័ន្ធ ការពាររាងកាយបានខ្លះ។
លើសពីនេះវាមានធាតុខនិជប្រភេទហ្វូស្វ័រដែលជាធាតុដ៏សំខាន់ សម្រាប់ជួយអោយធ្មេញរបស់អ្នកមានភាពរឹងមាំ សស្អាត និង ឆ្អឹងរឹងមាំដូចគ្នានិងមានគុណសម្បត្តិជួយកម្ចាត់អាការល្ហិតល្ហៃ ទៀតផង។
ពពាយជ្រុងក៏មានជាតិកាកសរសៃអាហារជួយឲ្យប្រព័ន្ធបន្ទោបង់ ធ្វើការជាប្រក្រតីមិនទល់លាមក។ ក្រៅពីនេះមើមឬគល់ឫសនៅក្រោមដីរបស់វាអាចយកមកហាលថ្ងៃលីងឲ្យមាន ពណ៌លឿងសម្រាប់ធ្វើជាតែឆុងក្តៅផឹកជួយលើកកម្លាំងអ្នកជំងឺ ឬ អ្នកមានអាការល្ហិត-ល្ហៃអស់កម្លាំង ។
ដូចដែលបានជម្រាប់ជូនខាងលើប្រសិនបើអ្នកចង់បានភាពរឹងមាំចំពោះ រាងកាយនិងទទួលបានសុខភាពល្អនោះកុំភ្លេចណារកទិញពពាយជ្រុងមក ទទួលទានដើម្បីសុខភាពរបស់លោកអ្នក៕