Saturday, January 5, 2013

វីតាមីន​ A នៅ​ក្នុងផ្លែ​ឪឡឹកអាចជួយ​អ្វី​បាន​ខ្លះ?

តើ​អ្នក​ដឹង​ពី​សារៈ​សំ​ខាន់​នៃ​ផ្លែ​ឪឡឹក​ដែរឬទេ?ផ្លែ​ឪឡឹក​
គឺ​ជា​ផ្លែឈើ​ម្យ៉ាង​ដែល​មាន​ប្រយោជន៍​យ៉ាង​សម្បូរ​បែប​
ចំ​ពោះ​អ្នក​ដែល​ទទួល​ទាន​វា​ ជា​ក់​ស្តែង​ដូច​ជា​ផ្លែ​ឪឡឹក​
១០០ក្រាម​ផ្តល់​នូវ​វីតាមីន​  A ចំ​នួន​៥៦៩​មី​លី​ក្រាម​ ដែល​
អាច​ស្មើ​នឹង​ ១៩​ភាគ​រយ​។វីតាមីន​ A ដែល​មាន​នៅ​ក្នុង​ផ្លែ
ឪឡឹក​គឺ​បាន​ជួយ​ដល់​សុខភាព​របស់​អ្នក​បាន​យ៉ាង​ច្រើន​
ដូច​ជា៖

 
- អាចជួយ​ឱ្យ​ស្បែក​របស់​អ្នក​មាន​សំ​ណើម​ និង​មាន​ភាព​
ស្រស់​ថ្លា ដែលពោរ​ពេញ​ដោយ​សំ​ណើម​ថែម​ទៀត។
- វីតាមីន​ A នៅ​ក្នុង​ផ្លែ​ឪឡឹក​ក៏​ជួយ​អ្នក​ក្នុង​ការ​បំ​ប៉ន​ឱ្យ​ភ្នែក​របស់​អ្នក​មាន​សុខ​ភាព​ល្អ​ ។
- ផ្លែ​ឪឡឹក​ក៏​អាច​ជួយ​អ្នក​ក្នុង​ការ​បង្កើន​នៅ​ជាតិ​ទឹក​ និង​កាត់​បន្ថយ​នូវ​ជាតិ​អំ​បិល​ថែម​ទៀត​ផង។
- អាច​ជួយ​ការ​ពារ​អ្នក​មិន​ឱ្យ​កើត​នូវ​ជម្ងឺមហារីក​សួត​ និង​មហារីក​ក្នុង​សួតជាដើម​។
ដូច្នេះ​អ្នកគួរ​តែ​ព្យាយាមទទួល​ទាន​ផ្លែ​ឪឡឹក​ឱ្យ​បាន​ញឹក​ញាប់​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​។

ប្រភព៖ Health