Showing posts with label ស្ត្រី. Show all posts
Showing posts with label ស្ត្រី. Show all posts

Sunday, April 2, 2017

ជម្ងឺទឹកនោមផ្អែមពេលមានគ៌ភ (Gestational diabetes)

ជម្ងឺទឹកនោមផ្អែមពេលមានគ៌ភប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះនៅអាមេរិករវាងពី ២ - ១០% និង ៣ ទៅ ៨% នៃស្ត្រីមានផ្ទៃពោះនៅប្រទេសអូស្រ្តាលីនឹងអភិវឌ្ឍជម្ងឺនេះ​ក្នុងចន្លោះសប្តាស៍ទី ២៤ និង ២៨ នៃការមានផ្ទៃពោះ ។



តើអ្វីទៅជាជម្ងឺទឹកនោមផ្អែមពេលមានគ៌ភ​?

ជម្ងឺទឹកនោមផ្អែមពេលមានគ៌ភ(ជួនកាលហៅថា GDM) ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ នៅ ពេលដែលកម្រិតជាតិស្ករក្នុងឈាមលេចឡើងក្នុងអំឡុងពេលមាន ផ្ទៃពោះ ។

តើអ្នកណាដែលប្រឈមមុខនឹងហានិភ័យនៃការវិវត្តជម្ងឺទឹកនោមផ្អែមពេលមានគ៌ភ?

ប្រសិនបើអ្នក៖
  • មានអាយុលើសពី ៣០ ឆ្នាំ
  • មានប្រវត្តិគ្រួសារដែលមានជម្ងឺទឹកនោមផ្អែមប្រភេទទី ២
  • លើសទម្ងន់
  • ធ្លាប់មានអំឡុងពេលមានផ្ទៃពោះពីមុនមក ។

អ្វីដែលអ្នកអាចធ្វើបាន

  • ឈប់ជក់បារី
  • ទទួលទានអាហារប្រកបដោយសុខភាពល្អ
  • ហាត់ប្រាណអោយបានទៀងទាត់
  • និងការរក្សាបាននូវទម្ងន់ដែលមានសុខភាពល្អ

Saturday, April 1, 2017

តើធ្វើដូចម្តេចដើម្បីកាត់បន្ថយហានិភ័យនៃកម្រិតជាតិស្ករក្នុងឈាមខ្ពស់នៅពេលដែលអ្នកមានផ្ទៃពោះ?

តើអ្នកដែលមានចម្ងល់ដែរឬទេ តើមូលហេតុអ្វីបានជាវេជ្ជបណ្ធឹតខ្លះតេស្ត៏ទឹកមូត្រនៅពេលដែលអ្នកមានផ្ទៃពោះ ឬ មុនសម្រាលកូន? ពីព្រោះស្រ្តីមួយចំនួនអាចរងផលប៉ះពាល់ពីជម្ងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ (Gestational Diabetes)។ ស្ត្រីភាគច្រើន កម្រិតជាតិស្ករក្នុងឈាមអាចត្រឡប់មកសភាពដើម ឬ ធម្មតាវិញបន្ទាប់ពីបានសម្រាលកូនហើយ។ ប្រហែលជា ១០ ភាគរយនៃស្ត្រីដែលមានជម្ងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ មានជម្ងឺទឹកនោមផ្អែមប្រភេទទី ២ ដោយមិនដឹងខ្លួន។




ភាគច្រើននៃការតេស្ត៏ទឹកមូត្រនឹងត្រូវចាប់ផ្តើមក្នុងអំឡុងសប្តាហ៍ទី ២៤ និង ២៨ ខណៈមានផ្ទៃពោះ។

អ្វីខ្លះទៅដែលជាកត្តាហានិភ័យ?

ប្រសឹនបើ
  • សន្ទស្សន៍ម៉ាសរាងកាយ (Body Mass Index) លើសពី ៣០
  • អ្នកមានអាយុលើសពី ២៥ ឆ្នាំ
  • ទម្ងន់ទារករបស់អ្នកលើសពី ៩ ផោន
  • កម្រិតជាតិស្ករនៅក្នុងទឹកនោម ឬ ឈាមមានកម្រឹតខ្ពស់
  • ក្រុមគ្រួសាររបស់អ្នកមានជម្ងឺទឹកនោមផ្អែមប្រភេទទី ២
  • អ្នកធ្លាប់មានជម្ងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ

តើអ្នកអាចកាត់បន្ថយហានិភ័យនៃប្រភេទជម្ងឺទឹកនោមផ្អែមតាមវិធីណា?

ស្រ្តីមានផ្ទៃពោះប្រមាណជា ៥០% មានជម្ងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ តែមិនមានកត្តាហានិភ័យណាមួយឡើយ ។ ទោះជាយ៉ាងនេះក្តី វាជាគំនិតល្អដ៏ល្អប្រពៃមួយក្នុងការទទួលយកទម្លាប់សុខភាពល្អ។

  • គួរជ្រើសរើសរបបអាហារដែលមានសុខភាពល្អ កាត់បន្ថយការបរិភោគស្ករ កាបូអ៊ីដ្រាតកែឆ្នៃ (Refined Carbohydrate) បរិភោគផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិទាំងមូល (Whole grains) អោយបានច្រើន។
  • ពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នក អំពីលំហាត់ប្រាណសមស្របណាមួយសម្រាប់អ្នក។ លំហាត់ប្រាណដូចជា ការដើរ ការហែលទឹក យូហ្គា ជាប្រភេទលំហាត់ប្រាណដ៏ប្រពៃមួយ។

អ្វីៗដែលអ្នកគួរឈ្វេងយល់

ប្រសិនបើអ្នកមានជម្ងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ នោះវាអាចបង្កឱ្យមានបញ្ហាមួយចំនួនដល់អ្នក និង កូនរបស់អ្នក។

ខណៈដែលការផ្គត់ផ្គង់អាំងស៊ុយក្នុងរាងកាយរបស់អ្នកមិនអាចរផ្គត់ផ្គង់បានគ្រប់គ្រាន់ ហើយជាតិស្ករ (Glucose) បន្ថែមនៅក្នុងឈាមរបស់អ្នកមានកំណើនខ្ពស់ នោះទារករបស់នឹងអ្នកទទួលបានថាមពល (Energy) លើសពីសេចក្តីតម្រូវការរបស់គេ ពេលនោះជាតិស្ករត្រូវបានបន្លែងជាខ្លាញ់ (Fat)។ ជាលទ្ធផលអាចធ្វើអោយទារកធំ អាចប្រឈមមុននឹងការសម្រាលដោយការវះកាត់ និង ហានិភ័យនៃការស្លាប់របស់ទារក។

ទារកដែលកើតពីម្តាយដែលមានជម្ងឺទឹកនោមផ្អែមតម្រូវអោយមានការតាមត្រួតពិន្យកម្រិតជាតិស្ករនៅក្នុងឈាមរបស់ពួកគេចាប់ពីកំណើត។ ទារកដែលមានជាតិស្ករក្នុងឈាមកម្រឹតទាប អាចបណ្តាលមកពីម្តាយរបស់គេមានជម្ងឺទឹកនោមផ្អែមប្រភេទណាមួយក្នុងចំណោមប្រភេទជម្ងឺទឹកនោមផ្អែមទាំងឡើយ វាអាចបង្ករឱ្យមានបញ្ហាសុខភាពដល់ទារកដូចជា រោគប្រកាច់ ជាដើម។

ទោះជាយ៉ាងណា អ្នកទារកនឹងមានសុខភាពល្អប្រសិនបើអ្នកផ្តោតទៅលើ:
  • តាមដានកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកឱ្យបានទៀងទាត់។
  • កាត់បន្ថយការបរិភោគកាបូអ៊ីដ្រាតនិងស្ករ។
  • ហាត់ប្រាណឱ្យបានទៀងទាត់។
អានអត្ថបទដើម ==> "What you need to know about gestational diabetes"

Sunday, June 9, 2013

ការប្រើ​ប្រាស់​វិធី​សាមញ្ញ​អាច​ការ​ពារ​ជំងឺ​មហារីក​ស្បូន

ការស្រាវ​ជ្រាវ​មួយ​ដែលធ្វើ​ឡើង​ដោយ​អ្នក​ស្រាវ​ជ្រាវ​ឥណ្ឌា​បាន​រក​ឃើញ​ថា​ ការ​ធ្វើ​តេស្ត​ដ៏​សាមញ្ញ​មួយដោយ​ប្រើប្រាស់​ទឹក​ខ្មេះ​ អាច​ការ​ពារ​ការ​បាត់បង់​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ​ពី​ ជំងឺ​មហារីក​ស្បូន​។
ការប្រើ​ប្រាស់​វិធី​សាមញ្ញ​អាច​ការ​ពារ​ជំងឺ​មហារីក​ស្បូន។ (Credit: ABC)
ការ​ស្រាវ​ជ្រាវ​ដោយ​ជ្រើសរើស​អ្នក​ចូលរួម​​ជា​ស្រ្តី​ជន​ ជាតិ​ឥណ្ឌា​ ១សែន ៥​ម៉ឺន​នាក់​ ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ​បាន​រក​ឃើញ​ថា​ ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​ទឹក​ខ្មេះ​ជូត​លើ​ស្បូន​អាច​ធ្វើ​ឲ្យ​សាច់​ដុះ​ បង្ក​ជា​មហារីក​ស្បូន​ប្រែ​ក្លាយ​ជា​មាន​ពណ៌ស។
នេះ​គឺ​ជា​ វិធី​ធ្វើ​តេស្ត​ដ៏​សាមញ្ញ​មួយ​ក្រៅ​ពី វិធី​ធ្វើ​តេស្ត​ដែល​មាន​តម្លៃ​ថ្លៃ​ ដែល​គេ​កំពុង​ប្រើប្រាស់​ក្នុង​ប្រ​ទេស​អ្នក​មាន​ហើយអាច​កាត់​បន្ថយ​ការ​ ស្លាប់​បណ្តាល​មក​ពី​មហារីក​ស្បូន​រហូត​ដល់ ៨០​ភាគរយ ក្នុង​បណ្តា​​ប្រ​ទេស​អ្នក​មាន។
ការ​សិក្សារបស់​អ្នក​ ស្រាវ​ជ្រាវ​ឥណ្ឌា​បង្ហាញ​ថា​ការ​ធ្វើ​តេស្ត​សាមញ្ញ​ដោយ​ប្រើ​ប្រាស់​ទឹក​ ខ្មេះ​អាច​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​ជំងឺ​មហារីក​ស្បូន​បាន​រហូត​ដល់ ៣១%។
មន្ត្រី​សុខាភិបាល​ក្នុង​រដ្ឋ Maharashtra ដែល​ការ​ស្រាវ​ជ្រាវ​នេះ​បាន​ធ្វើ​ឡើង​ កំពុង​រៀបចំ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​បុគ្គលិក​ពេទ្យ​ដើម្បី​ផ្តល់​ការ​ ពិនិត្យ​ដោយ​ប្រើ​ប្រាស់​ទឹក​ខ្មេះ​ឲ្យ​បាន​ដល់​ស្ត្រី​គ្រប់​រូប​ដែល​មាន​ អាយុ​ពី ៣៥ ដល់ ៦៤​ឆ្នាំ​ក្នុង​រដ្ឋ​នេះ។
ក្រុម​អ្នក​ ស្រាវ​ជ្រាវ​នេះ​ក៏​កំពុង​ធ្វើ​ការ​ជា​មួយ​មន្ត្រី​សុខាភិបាល​ថ្នាក់​ជាតិ​ ដើម្បី​រៀបចំ​ធ្វើ​ឲ្យ​មាន​ការ​ផ្តល់​សេវា​ធ្វើ​តេស្ត​នេះ​ដល់​ស្រ្តី​គ្រប់ ​រូប​នៅ​ទូទាំង​ប្រ​ទេស៕

(ប្រភព៖ វិទ្យុអូស្ត្រាលី)

Thursday, June 6, 2013

សញ្ញា​ដែល​ប្រាប់​ថា​អ្នក​អាច​នឹង​មានកូន​ហើយ

អ្នក​អាច​នឹង​រីករាយ​ហើយ​ បើសិនជា​អ្នកមាន​ កូន​ដូច​បំណង​នោះ​។​ដូច្នេះ​អ្នក​ក៏​ចង់​ដឹង​ថា​
តើ​ធ្វើ​ដូច​ម្តេចទៅ​ទើប​ដឹង​ថា​អ្នក​មានកូន​ក្នុង​ផ្ទៃ​នោះ​។​ចូរ​ក្រឡេក​មើល​សញ្ញា​ដូច​ខាង
ក្រោម​នេះ​ដែល​អាច​ចង្អុលបង្ហាញ​ថា​អ្នក​អាច​នឹង​មានកូន​។​ពេល​មាន​សញ្ញា​ទាំងនេះ
ហើយ​ អ្នក​អាច​ធ្វើតេស្ត​បន្ថែម​ទៀត​ដើម្បី​បញ្ជាក់​ការ​ពិត​គួរ​ជាទី​រីករាយ​នេះ​៖



-ការ​បាត់​រដូវ
ប្រសិនបើ​រដូវ​របស់​អ្នក​មិន​មក​តាម​ធម្មតា​នោះ​ទេ​(amenorrhoea),​ អ្នក​ប្រហែលជា​អាច​
មាន​ផ្ទៃពោះ​។​ មាន​ហេតុផល​មួយ​ចំនួន​ដែរ​ដែល​អាច​បណ្តាល​អោយ​អ្នក​មានការ​ខកខាន
​ក្នុង​ការ​មក​រដូវ​ដូច​ជា​ ការ​មាន​ជំងឺ​,​ ស្ត្រេ​ស​,​ ស្ហុ​ក​ ឬ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំង​ពេក​។​ប៉ុន្តែ​
អ្វី​ដែល​ជា​ហេតុផល​ញឹកញាប់​ជាងគេ​គឺ​ការ​មាន​ផ្ទៃពោះ​ប្រសិនបើ​អ្នក​មានការ​រួម​ភេទ​។​
ស្ត្រី​មួយ​ចំនួន​អាច​មាន​ផ្ទៃពោះ​ ហើយ​នៅ​តែ​មានការ​ហូរ​ឈាម​តិចតួច​ស្រប​ពេល​ជាមួយ
​ការ​មក​រដូវ​របស់​ពួក​គេ​គឺជា​ធម្មតា​អាច​កើត​មាន​ឡើង​ក្នុង​ខែ​ដំបូងៗ​នៃ​ការ​មាន​ផ្ទៃពោះ​
របស់​ពួក​គេ​។​

-ការ​ប្រែប្រួល​សុដន់​អាច​ជា​ការ​ចង្អុលបង្ហាញ​ថា​មាន​ផ្ទៃពោះ
ភ្លាមៗ​បន្ទាប់​អ្នកមាន​ផ្ទៃពោះ​,​ អ្នក​អាច​ចាប់ផ្តើម​ឃើញ​ និង​មាន​អារម្មណ៍​ទៅ​នឹង​ការ​ប្រែ
ប្រួល​មួយ​ចំនួន​នៅ​នឹង​សុដន់​ និង​ក្បាល​សុដន់​របស់​អ្នកៈ​

-​សុដន់​របស់​អ្នក​អាច​ឈឺ​ និង​ទន់​នៅ​ពេល​ដែល​ប៉ះ​
-​សុដន់​របស់​អ្នក​នឹង​ចាប់ផ្តើម​រីក​ធំ​
-​ក្បាល​សុដន់​របស់​អ្នក​អាច​ក្លាយជា​ពណ៌​ខ្មៅ​
-​សរសៃឈាម​វ៉ែន​នៅ​ក្នុង​សុដន់​របស់​អ្នក​ចាប់ផ្តើម​ឃើញច្បាស់​
មិនមែន​គ្រប់​ស្ត្រី​ទាំងអស់​នឹង​ធ្លាប់​មាន​ ឬ​កំនត់​សម្គាល់ការ​ប្រែប្រួល​ទាំងអស់​នេះនោះ​ទេ​។​

-អារម្មណ៍​ក្អួតចង្អោរ
ការ​ចង់​ក្អួតចង្អោរ​នា​ពេល​ព្រឹក​ គឺជា​រោគ​សញ្ញា​ដំបូង​មួយ​នៃ​ការ​មាន​ផ្ទៃពោះ​។​ ការ​ចាញ់
កូន​នេះ​អាច​កើតឡើង​នៅ​គ្រប់ពេល​ទាំងអស់​មិន​ថា​ថ្ងៃ​ ឬ​ល្ងាច​ និង​ពេល​ខ្លះ​អាច​ឈឺ​
ពេញ​មួយ​ថ្ងៃ​ក៏​មាន​។​

-អ្នក​អាច​ចាញ់​ក្លិន​មួយ​ចំនួន
អ័រម៉ូន​នៅ​ក្នុង​គ្រា​ដំបូង​នៃ​ការ​មានគភ៌​អាច​នឹង​ធ្វើ​អោយ​អ្នក​បាត់បង់​ក្លិន​។​អ្នក​អាច​លែង
​ចង់​ផឹក​កាហ្វេ​ឬ​ក៏​ភេ​ស​ជ្ជះ​ផ្សេង​ទៀត​ដែល​មាន​ក្លិន​ខ្លាំង​។​ដោយហេតុ​ថា​អាហារ​មាន​ក្លិន​
ខុស​គ្នា​ អ្នក​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួលខ្លួន​ពេល​ឃើញ​គេ​ធ្វើ​ម្ហូប​។​ចំណែក​ស្ត្រី​ខ្លះ​
ទៀត​អាច​នឹង​ចង់​បរិភោគ​របស់​ចម្លែកៗ​ដូច​ជា​ដីស​ឬ​ក៏​ដីឥដ្ឋ​ជាដើម​។​បើ​អ្នកមាន​សញ្ញា​
នេះ​ អ្នក​គួរតែ​ឆាប់​ទាក់ទង​គ្រូពេទ្យ​។​

-មាន​អារម្មណ៍​អស់កំលាំង
អំឡុង​ពេល​មាន​ផ្ទៃពោះ​,​ ខ្លួន​របស់​អ្នក​ត្រូវការ​ធ្វើការ​ខ្លាំង​ជាង​មុន​។​ ការ​ដកដង្ហើម​របស់​
អ្នក​អាច​ញាប់​ ហើយ​ចង្វាក់បេះដូង​នឹង​កើនឡើង​។​ ការ​ធ្វើការ​បន្ថែម​នៃ​ខ្លួន​របស់​អ្នក​អាច​
ធ្វើ​អ្នកមាន​អារម្មណ៍​ថា​អស់កំលាំង​ខ្លាំង​។​ ស្ត្រី​ជា​ច្រើន​បាន​និយាយ​ថា​ ការ​មាន​អារម្មណ៍
​ថា​អស់កំលាំង​ខ្លាំង​នេះ​នៅ​ក្នុង​ការ​ពពោះ​ដំបូង​នេះ​គឺជា​រឿង​មួយ​ដែល​ពួក​គេ​មិន​ដែល
​ភ្លេច​។​សូម​សំរាក​នៅ​ពេល​ណា​ដែល​អ្នក​អាច​ និង​គេង​បន្ថែម​។​ ការ​ធ្វើ​លំ​ហាត់ប្រាណ​
ទៀងទាត់​ដូច​ជា​ការ​ដើរ​,​ ហែល​ទឹក​អាច​ជួយ​អ្នក​ពី​ការ​អស់កំលាំង​បន្តិច​ដែរ​។​

-ការ​ប្រែប្រួល​ប្លោក​នោម
រោគ​សញ្ញា​ភ្លាមៗ​មួយ​ផ្សេង​ទៀត​នៃ​ការ​មាន​ផ្ទៃពោះ​នោះ​គឺ​ ត្រូវការ​ទៅ​នោម​ញឹកញាប់​
ជាង​ធម្មតា​។​ ការ​មាន​ផ្ទៃពោះ​ អរ​ម៉ូ​ន​បណ្តាល​អោយ​មាន​វា​នេះ​។​ អ្នក​អាច​រក​ឃើញ​ថា
​អ្នក​ត្រូវការ​ក្រោក​អំឡុង​ពេល​យប់​ដើម្បី​ទៅ​នោម​។​ នេះ​ជា​ធម្មតា​អាច​មាន​ត្រឹមតែ​2​ឬ​3​ខែ
​ដំបូង​ និង​វា​អាច​មាន​មក​វិញ​ផង​ដែរ​នៅ​ចុងបញ្ចប់​នៃ​ការ​មាន​ផ្ទៃពោះ​នៅ​ពេល​ដែល​
ទារក​ក្នុង​ពោះ​របស់​អ្នក​រីក​ធំធាត់​ទៅ​ និង​ទៅ​សង្កត់​លើ​ប្លោក​នោម​របស់​អ្នក​។​

-មូលហេតុ​នៃ​ការ​មាន​រោគ​សញ្ញា​ដំបូង
ការ​ប្រែប្រួល​ទាំងអស់​ដែល​យើង​បាន​រៀបរាប់​ខាងលើ​នេះ​ហើយ​គឺ​ដោយសារ​តែ​ការ​ប្រែ
ប្រួល​អរ​ម៉ូ​ន​អំឡុង​ពេល​មាន​ផ្ទៃពោះ​។​ ប្រហែលជា​៧​ថ្ងៃ​បន្ទាប់​ពី​អំប្រ៊ីយ៉ុង​បាន​កាច់​សំបុក
​នៅ​ក្នុង​ស្បូន​របស់​អ្នក​,​ បរិមាណ​នៃ​អរ​ម៉ូ​ន​ប្រូ​សេ​ស្តេ​រ៉ូ​ន​ និង​អរ​ម៉ូ​ន​ human​ chorionic​
gonadotrophin​ (HCG)​ បាន​កើនឡើង​នៅ​ក្នុង​ខ្លួន​របស់​អ្នក​។​ កំរិត​ខ្ពស់​នេះ​ហើយ​គឺជា​
ហេតុផល​មួយ​ដែល​ហេតុ​ធ្វើ​អោយ​ស្ត្រី​មួយ​ចំនួន​និយាយ​ថា​ពួក​គេ​គ្រាន់តែ​ដឹង​ថា​ ពួក​គេ​
មាន​ផ្ទៃពោះ​,​ សូ​ម្បី​តែ​មុន​ពួក​គេ​មិន​មក​រដូវ​។​

-ការ​បង្កើត​នៃ​ការ​ចង​ចាំ
ប្រសិនបើ​អ្នក​មានការ​សំអាង​ពី​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​ហើយ​,​ តើ​អ្នក​គយរ​ធ្វើ​អ្វី​ទ​ទៀត​?​
អ្នក​អាច​សរសេរ​វា​ទុក​ទៅ​ក្នុង​សៀវភៅ​រាល់​សញ្ញា​ទាំងអស់​ដែល​អ្នក​មាននៅ​ក្នុង​ពេល​
មាន​ផ្តៃ​ពោះ​។​ មាន​ប្រភេទ​ជា​ច្រើន​នៃ​ការ​ចង​ចាំ​នេះ​ដែល​ធ្វើ​អោយ​អ្នក​ភ្លេច​លឿន​នៅ
​ពេល​ដែល​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​លូតលាស់​បន្តិច​ម្តងៗ​ និង​នៅ​ពេល​ដែល​កូន​របស់
​អ្នក​ត្រូវ​បាន​សំរាល​។​ វា​អាច​ជា​រឿង​មួយ​ដែល​គួរ​អោយ​អស់សំណើច​នៅ​ពេល​ណា​មួ​យ
​ដែល​អ្នក​អាន​ឡើង​វិញ​សៀវភៅ​ដែល​បាន​កត់ត្រា​រាល់​អ្វី​ដែល​កើត​មាន​ចំពោះ​អ្នក​ចាប់
​តាំង​បី​ពេល​ដំបូង​ដែល​អ្នកមាន​ផ្ទៃពោះ​នោះ​៕

Thursday, May 23, 2013

ស្ត្រី​គួរ​ពាក់​អាវទ្រនាប់​ពេល​គេង​យប់​ដែរឬទេ​?

ពេល​គេង​យប់ គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​មួយ សម្រាប់​អោយ​ស្ត្រី​ធ្វើការ​សម្រាក​ផ្នែក​ដើមទ្រូង​បាន ដោយ​មិន​ចាំបាច់​ត្រូវ​ការពាក់​អាវទ្រនាប់​។ ដូច្នេះ តើ​វា​នឹង​កើត​មាន​បញ្ហា​អ្វីខ្លះ​កើតឡើង ប្រសិនបើ​អ្នក​ចូល​គេង​រាល់​យប់ ជាមួយនឹង​អាវទ្រនាប់​ជាប់​នឹង ដើមទ្រូង​របស់​អ្នក​រហូត​នោះ ?

​ពេលវេលា​នៃ​ការ​គេង មិន​ត្រឹមតែ​អាចអោយ សាច់ដុំ​របស់​អ្នកធ្វើការ​សម្រាក​នោះទេ វា​ថែមទាំង​អាច ផ្តល់​ពេលវេលា​អោយ​រាងកាយ​អ្នក ធ្វើការ​បញ្ចេញ​ជាតិពុល និង ជួសជុល​នូវ​កោសិកា មួយចំនួន​ដែល​ត្រូវបាន​បំផ្លាញ​ឡើងវិញ​។ រយៈពេល​នៃ​ការ​គេង​នេះ ក៏​នឹង​ផ្តល់​ឱកាស​ដល់​ប្រព័ន្ធ​ភាព​សាំ​អ្នក អោយ​ធ្វើការ ផលិត​នូវ​អរ​ម៉ូ​ន​របស់​ប្រព័ន្ធ​ភាព​សាំ​បន្ថែមទៀត ។​
​ដូច្នេះ​ជា​ការល្អ អ្នក​គួរតែ​ប្រើ​សំលៀកបំពាក់​ដែល​រលុងៗ ឬ ដោះ​វា​ចេញ​នៅ​ក្នុង​ពេល​យប់ ប្រសិនបើ​អាច​ធ្វើបាន​។ ការ​ធ្វើ​ដូចនេះ គឺ​អាច​ជម្រុញ​អោយ​ស​សៃឈា​មរត់ និង មុខងារ​របស់​រាងកាយ​អ្នក ស្ថិតនៅក្នុង ដំណាក់កាល​ជួសជុល​បាន​យ៉ាង​ល្អ ។ ចំពោះ​ស្ត្រី វា​ជា​ការល្អ​បំផុត ដែល​ពួកគេ​គួរ​ដោះ​អាវទ្រនាប់​ចេញ នា​ពេល​គេង​យប់ ។​
​ខាងក្រោម​នេះ គឺជា​បញ្ហា​ដែល​ស្ត្រី​អាច​នឹង​ប្រឈម​នៅពេលដែល ពួកគេ​ពាក់​អាវទ្រនាប់​នា​ពេល​គេង​យប់ ៖
១. បែក​ញើស​
​វា​មាន​នូវ​ប្រភេទ​នៃ​អាវទ្រនាប់​ជាពិសេស ដែល​គេ​បាន​ធ្វើឡើង​សម្រាប់​ពាក់​នា​ពេលយប់ ហើយ​ជា​ធម្មតា​វា​ត្រូវ​បាន​គេ​ធ្វើឡើង​ពី ប្រភេទ​សាច់​ក្រណាត់​នីឡុង ឬ កម្បាស ដែល​អាច​ធ្វើអោយ​ស្បែក​របស់​អ្នក ដកដង្ហើម​បាន​។ ប៉ុន្តែ​ប្រសិនបើ​អ្នក ពាក់​នូវ​ប្រភេទ​អាវទ្រនាប់​ធម្មតា ដូច​នៅ​ក្នុង​ពេល​ថ្ងៃ នោះ​បញ្ហា​នៃ​ការ​បែក​ញើស និង ជាតិ​សំណើម នឹង​ដ​ក់ជាប់​នៅក្នុង​នោះ​។ បញ្ហា​នេះ​នឹង​បង្ក​អោយមាន​ជា​បាក់តេរី ដែល​នឹង​ធ្វើអោយ​ស្បែក​អ្នក​រមាស់ និង បង្ក​ជា​របួស​ដាច់​រលាត់ស្បែក​បាន​។​
២. គេង​មិនបាន​ស្កប់ស្កល់​
​ប្រភេទ​អាវទ្រនាប់ ដែល​ត្រូវបាន​ប្រើ​សម្រាប់​ពេល​ថ្ងៃ គឺ​ត្រូវបាន​ធ្វើឡើង​ជា​ពិសេស ដើម្បី​ជួយ​ទ្រ​ទម្ងន់​នៃ​សុដន់​ទាំងសងខាង និង ផ្តល់​នូវ​សោភ័ណភាព និង ភាព​ទាក់ទាញ​សម្រាប់​ស្ត្រី​រាល់​រូប​។ ប៉ុន្តែ​ជាធម្មតា ប្រភេទ​នៃ​អាវទ្រនាប់​ទាំងនេះ គឺ​មាន​សភាព​តឹង​ណែន និង មិន​ផ្តល់​ផាសុក​នោះទេ នៅពេល​ដែល​អ្នក ពាក់​វា​ក្នុងពេល​សម្រាក​នា​ពេលយប់​។​
៣. ធ្វើអោយ​អ្នក​គេង​មិន​លក់​
​ក្នុង​ករណី​ភាគច្រើន ការពាក់​អាវទ្រនាប់​គេង​យប់ ក៏​អាច​ជា​កត្តា​មួយ ដែល​ធ្វើអោយ​អ្នក​គេង​មិន​លក់​បាន​ផង​ដែរ នេះ​ក៏​ដោយសារ​តែ រាងកាយ​របស់​អ្នក គឺ​មិន​មាន​សេរីភាព​គ្រប់គ្រាន់ ក្នុង​ការដកដង្ហើម​អោយ​បាន​ស្រួល ។​
៤. អាច​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​
​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ធ្វើ​ការសិក្សា​ទៅលើ ទំនាក់ទំនង​នៃ​ការពាក់​អាវទ្រនាប់ ទៅ​នឹង​ជំងឺ​មហារីក​សុដន់ ។ ក្នុង​នោះ​ពួកគេ បានបង្ហាញ​ថា ដើម្បី​បង្ការ​នូវ​ជំងឺ​នេះ​ស្ត្រី​គួរ​ធ្វើការ​ពាក់​អាវទ្រនាប់ ក្នុង​រយៈពេល​ខ្លី​បំផុត តាម​ដែល​អាច​ធ្វើបាន ឬ ជា​ការល្អ អោយ​បាន​តិច​ជាង​រយៈពេល ១២​ម៉ោង ក្នុង​មួយ​ថ្ងៃ​។ ហើយ​ពេល​វេលា​ដ៏​សាក​សម ក្នុង​ការផ្តល់​ឱកាស​អោយ​ដើមទ្រូង​របស់​អ្នក បាន​សម្រាក​នោះ គឺ​នៅក្នុង​ពេល​យប់​។​
​ដោយយោង​តាម​ការសិក្សា​នេះ បាន​បញ្ជាក់​ទៀត​ផងដែរ​ថា ការប្រើ​អាវទ្រនាប់​ក្នុង រយៈពេល​យូរ​ពេក អាច​នឹង​បង្កើន​នូវ​សីតុណ្ហភាព នៃ​ជាលិកា​របស់​សុដន់ ហើយ​ចំពោះ​ស្ត្រី​ដែល ពាក់​អាវទ្រនាប់​ច្រើន នឹង​មាន​កម្រិត​នៃ​អរ​ម៉ូត​ប្រូឡាក់ទី​ន (​ជា​អរ​ម៉ូ​ន​ដែល​មាន​មុខងារ​ជម្រុញ​អោយ​មាន​ការផលិត​ទឹក​ដោះ ) កើនឡើង​ខ្ពស់​។ កត្តា​ទាំង​ពីរ​នេះ គឺ​អាច​ជម្រុញ​អោយ មាន​ការកើតមាន​នូវ​ជំងឺមហារីក​សុដន់​បាន​។

លើសពីនេះទៅទៀត ការពាក់​អាវទ្រនាប់​ដែល​មាន​សភាព​តឹង​ណែន ច្រើនពេក គឺ​អាច​នឹង​ផ្តល់​គ្រោះ​ថា្នក់​ដល់​សុខភាព​បាន​ផង​ដែរ នេះ​ដោយសារ​តែ វា​អាច​នឹង​ទប់ស្កាត់​នូវ ចរន្ត​នៃ​ទឹករងៃ​នៅក្នុង​សុដន់ អោយ​ន​មាន​ដំណើរការ​បាន​ល្អ ។​ជាធម្មតា​ពពួក​ទឹករងៃ​ទាំងនេះ មាន​មុខងារ ក្នុង​ការលាង​សម្អាត​កាក​សំណល់ និង កំចាត់​ចោល​នូវ​ជាតិពុល ចេញពី​ក្នុង​ដើមទ្រូង​របស់​អ្នក ៕

( ប្រភពព័ត៌មាន ៖ Health.com.kh​ )

Monday, May 20, 2013

របបរស់នៅប្រចាំថ្ងៃ១០ប្រការ ការពារពីជំងឺមហារីក

មនុស្សគ្រប់រូបសុទ្ធតែជាអ្នក ដែលអាចកើតជម្ងឺហារីក ប៉ុន្តែនិយាយត្រលប់មកវិញ មនុស្សគ្រប់រូបសុទ្ធតែអាច កាត់ផ្តាច់ពីកត្តាគ្រោះថ្នាក់ខ្លះ ដែលធ្វើអោយមាន អត្រាកើតជម្ងឺមហារីកខ្ពស់។ ម្យ៉ាងវិញទៀត វិធីទាំងអស់នេះមិនថ្លៃ ហើយក៏ងាយស្រួលប្រតិបត្តិផងដែរ អោយតែអ្នកចង់ធ្វើ។ ខាងក្រោមនេះអ្នកជំនាញនៃ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ណែនាំជូនអ្នកទាំងអស់គ្នា អំពីរបបរស់នៅប្រចាំថ្ងៃ១០ប្រការ ក្នុងការការពារពីជម្ងឺមហារីក។

១. មើលអោយជាប់ BMI របស់អ្នក
កោសិកាខ្លាញ់អាចបង្កើត និង បញ្ចេញអរម៉ូន បង្កើនការលូតលាស់របស់កោសិកាមហារីក។ ការស្រាវជ្រាវបញ្ជាក់ថា មហារីកផ្លូវអាហារ មហារីកលំពែង មហារីកពោះវៀន មហារីកសុដន់ក្រោយពីការអស់រដូវ មហារីកតំរងនោម និង មហារីកកស្បូនសុទ្ធ តែមានទំនាក់ទំនងនឹងការលើសទំងន់។ ដូចនេះ មនុស្សក្នុងទី្វបអាស៊ីល្អបំផុត ត្រូវគ្រប់គ្រងសន្ទស្សន៍ទំងន់ សារពាង្គកាយ(Body Mass Index)នៅចន្លោះ១៨.៥ ដល់២២.៩។ វិធីគណនាBMI គឺ ទំងន់(គីឡូក្រាម) ÷កំពស់(ម៉ែត្រ) ការេ។

២. ហូរញើស៣០នាទីជារៀងរាល់ថ្ងៃ
នេះជាវិធីការពារពីមហារីក យ៉ាងសន្សំសំចៃបំផុត គ្រាន់តែហាត់ប្រាណ៣០នាទីជារៀងរាល់ថ្ងៃ មួយសបា្តហ៍៥ថ្ងៃក៏បាន ដូចជា ការដើរ រាំ ជិះកង់ ឡើងកាំជណ្តើរ កីឡាគ្រប់ប្រភេទបានទាំងអស់។ ការហាត់ប្រាណអាច សម្រួលដល់អរម៉ូនតិះតូស្តេរ៉ូ (Testosterone) និងអង់ដូគ្រីន (Estrogen) នៅក្នុងឈាម។ ស្រ្តីដែលមានលំហាត់ប្រាណទៀងទាត់ និង សមរម្យ អាចកាត់បន្ថយអត្រា កើតមហារីកកន្សោមកូន៣០%។

៣. ការពិសារតែបៃតង
តែបៃតងអាចជួយការពារ ពីមហារីកត្រូវបានគេបញ្ជាក់ តាំងពីយូរមកហើយ ពីព្រោះនៅក្នុងតែបៃតងរួមមានសារជាតិ ការពារបម្រែបម្រួលអុកស៊ីតកម្មដូចជា ៖ សារធាតុតែ និង វីតាមីន AនិងC -ល- សារធាតុការពារមហារីកទាំងនេះ នៅក្នុងតែបៃតងមានច្រើនជាងគេ បន្ទាប់មកគឺ តែអ៊ូឡុង និង តែក្រហមតិចជាងគេ។

៤. បរិភោគបន្លែផ្លែឈើស្រស់
ការស្រូបយកសារជាតិសែលុយឡូស ពីបន្លែផ្លែឈើបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយអត្រាកើត ជម្ងឺមហារីកជាច្រើនប្រភេទដូចជា មហារីកសុដន់ , មហារីកប្រព័ន្ធរលាយអាហារ -ល-។ ក្រៅពីនេះសារជាតិសែលុយឡូស អាចកាត់បន្ថយកត្តាដែលធ្វើអោយ កើតមហារីកនៅក្នុងពោះវៀន កែប្រែស្ថានភាពលូតលាស់ របស់មេរោគក្នុងពោះវៀន ជៀសវាងមិនបង្កអោយកើតជាកោសិកាមហារីក។ តាមយោបល់ល្អគួរតែ ទទួលទានបន្លែផ្លែឈើ ស្រស់ៗ៥ទៅ៧មុខជារៀងរាល់ថ្ងៃ។ ប្រភេទបន្លែមានទំងន់ប្រហែល ១០០ក្រាម ប្រភេទផ្លែឈើប្រហែល១៥០ក្រាម។

៥. គេចអោយផុតពីការ ទាក់ទាញរបស់ជាតិខ្លាញ់
នៅក្នុងកត្តាទំនាក់ទំនងនៃ អាហារដែលធ្វើអោយកើតជម្ងឺមហារីក ខ្លាញ់និងមហារីកមាន ការទាក់ទងជិតស្និទ្ធជាងគេ ជាពិសេសគឺមហារីកសុដន់ មហារីកពោះវៀនធំ និង មហារីកក្រពេញប្រូសា្តត។ បើចង់ពិសារខ្លាញ់តិចត្រូវជ្រើសរើស ទឹកដោះគោស្រស់ដែលមានជាតិខ្លាញ់ទាប ឬ គ្មានខ្លាញ់។ ប្រើនូវប្រភេទសណ្តែក ឬ អាហារធ្វើពីសណ្តែក មកជំនួសសាច់ខ្លះៗ។ យកចោលសាច់ស្បែក សាច់ខ្លាញ់ ស្បែកស្រទាប់លើបង្អស់ ដែលជាប់មានម្សៅបំពង់កុំពិសារ។ កោសចោលប័ររបស់នុំខេក ឬ កុំបរិភោគ។ នៅពេលចំអិនអាហារគួរ ប្រើការចំអិនដោយចំហុយ ជំនួសការចៀនបំពង់-ល-។

៦. កុំសូវពិសារសាច់ក្រហម
អ្នកបរិភោគសាច់ជ្រូក សាច់គោ សាច់ពពែ-ល- ក្នុងបរិមាណច្រើនមានអត្រាគ្រោះថ្នាក់ក្នុងការកើតជម្ងឺមហារីកពោះវៀនធំច្រើនជាងគេ៣០%។ តាមយោបល់គាប់គួរបរិភោគ សាច់ក្រហមមិនលើសពី៥០០ក្រាមក្នុងមួយសប្តាហ៍ ដូចគ្នានោះត្រូវការបន្ថយការបរិភោគអាហារអាំង ផលិតផលសាច់កញ្ចប់ដូចជាពោះវៀនជ្រូក ភ្លៅមាន់ សាច់ជ្រូកបីជាន់-ល-។

៧. ផ្តាច់បារី តមស្រា
ការជក់បារីជាកត្តាគ្រោះថ្នាក់ បំផុតក្នុងការកើតជម្ងឺមហារីកសួត ហើយក៏មានទំនាក់ទំនងជិតស្និទ្ធ ជាមួយមហារីកប្រព័ន្ធរំលាយអាហារ មហារីកក្រពះ មហារីកបំពង់ក មហារីកក្រពេញប្រូស្តាត មហារីកថ្លើម មហារីកកស្បូន មហារីកសុដន់។ អ្នកជក់បារីសូមផ្តាច់បារីពីពេលនេះទៅ អ្នកមិនជក់បារី ជៀសវាងការស្រូបផ្សែងបារី។
ការផឹកស្រាច្រើនហួសបង្កើន ការកើតជម្ងឺមហារីកមាត់ មហារីកថ្លើម មហារីកបំពង់ក និង មហារីកប្រព័ន្ធរំលាយអាហារ។ តាមយោបល់ល្អ បុរសគប្បីផឹកមួយថ្ងៃ២កែវ នារីមួយថ្ងៃមួយកែវគ្រប់គ្រាន់ហើយ (មួយកែវចំពោះស្រាបៀរមានបរិមាណ២៥០㏄ឬស្រាទំពាំងបាយជូមានបរិមាណ១០០㏄ ស្រាខ្លាំងគឺ២៥㏄)។

៨. កុំទទួលទានប្រៃ កុំផឹកភេសជ្ជៈមានជាតិផ្អែម
ការស្រូបយកជាតិប្រៃក្នុងមួយថ្ងៃមិនលើសពី៦ក្រាម កុំសូវពិសារភេសជ្ជៈមានជាតិផ្អែម បើពិសារទឹកសដំាពុះល្អបំផុត បើពិសារទឹកផ្លែឈើធម្មជាតិមិនលើសពី១៥០㏄ ហើយមិនត្រូវបរិភោគប្រភេទគ្រាប់ធុញ្ញជាតិ និងប្រភេទសណ្តែកដែលដុះផ្សិតឡើយ។

៩. ការចិញ្ចឹមដោយទឹកដោះម្តាយ
ការស្រាវជ្រាវបង្ហាញថា ទារកដែលបៅទឹកដោះម្តាយ នឹងមានអត្រាគ្រោះថ្នាក់តិច ក្នុងការកើតជម្ងឺមហារីក ឯម្តាយអាចមានអត្ថប្រយោជន៍ ក្នុងការកាត់បន្ថយអត្រា កើតជម្ងឺមហារីកសុដន់។ តាមយោបល់ល្អគាប់គួរព្យាយាម បំបៅទារកដោយទឹកដោះម្តាយអោយដល់ទារក៦ខែ។

១០. ការកាត់បន្ថយសំពាធ
ការស្រាវជ្រាវក្នុងវិស័យវិជ្ជសាស្រ្តឃើញថា សំពាធលើសតិអារម្មណ៍ធ្វើអោយ មុខងារប្រព័ន្ធការពារសារពាង្គកាយធ្លាក់ចុះ។ ជម្ងឺតប់ប្រមល់ធ្វើអោយ មុខងារប៉ះពាល់ DNA ធ្លាក់ចុះ។ បង្កើនអត្រាកើតជម្ងឺមហារីកយ៉ាងជាក់ស្តែង។ តាមយោបល់ល្អគួររក្សាអារម្មណ៍ធូរស្រាល កាត់បន្ថយសំពាធ។
អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើប ផ្នែកមហារីកបានក្រើនរំលឹកថា ៖ ប្រសិនបើជួបប្រទះថា ខ្លួនឯងកើតមានជម្ងឺមហារីក គួរតែប្រញាប់ប្រញាល់ទៅ មន្ទីរពេទ្យស្តង់ដាដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ៕

Friday, May 17, 2013

ស្វែង​យល់​អំពី​កូន​ក្រៅ​ស្បូន

នៅ​ពេល​មាន​ផ្ទៃ​ពោះ​ធម្មតា អូវែ​របស់​អ្នក​បញ្ចេញ​មេ​ជីវិត​ញី​ទៅ​ក្នុង​ដៃ​ស្បូន​របស់​អ្នក​។ ប្រសិន​បើ​មេ​ជីវិត​ញី​ជួប​ជាមួយ​មេ​ជីវិត​ឈ្មោល នោះ​មេ​ជីវិត​ញី​ដែល​បង្ក​កំណើត​ធ្វើ​ដំណើរ​ទៅ​ក្នុង​ស្បូន​របស់​អ្នក ដើម្បី​ភ្ជាប់​ខ្លួន​នឹង​ស្រទាប់​ខាង​ក្នុង​របស់​ស្បូន​ហើយ​បន្ត​រីក​លូត​ លាស់​រហូត​ដល់​រយៈ​ពេល​៩ ខែ។


ប៉ុន្តែ​១​ក្នុង​ចំណោម​ករណី មាន​ផ្ទៃ​ពោះ​៥០ មេ​ជីវិត​ញី​ដែល​បាន​បង្ក​កំណើត​មិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្បូន​វិញ​ទេ​។ ករណី​នេះ ហៅ​ថា កូន​ក្រៅ​ស្បូន ឬ​កូន​នៅ​ដៃ​ស្បូន​។ ក្នុង​ករណី​កម្រ មេ​ជីវិត​ញី​ដែល​បង្ក​កំណើត​ស្ថិត​នៅ​ក្នុង​អូវែរ ឬ​សរីរាង្គ​ផ្សេង​ទៀត​ក្នុង​ពោះ​របស់​អ្នក។ ក្នុង​ករណី​ទាំង​ពីរ​នេះ​អ្នក​សុទ្ធ​តែ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់។ នៅ​ពេល​មាន​ករណី​កូន​ក្រៅ​ស្បូន អ្នក​ត្រូវ​ស្វែង​រក​ការ​ព្យាបាល​ជា​បន្ទាន់។
ជា​ញឹក​ញាប់ កូន​ក្រៅ​ស្បូន​កើត​ឡើង​ក្នុង​រយៈ​ពេល​ពីរ​ឬ​បី​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ ផ្ទៃ​ពោះ។ អ្នក​អាច​នឹង​មិន​ដឹង​ខ្លួន​ថា​មាន​ផ្ទៃ​ពោះ​នៅ​ឡើយ​ទេ។
កូន​ក្រៅ​ស្បូន​អាច​ជា​រឿង​គួរ​ឱ្យ​ភ័យ​ ខ្លាច​ណាស់។ ទារក​នឹង​ស្លាប់ ដែល​ជា​ការ​បាត់​បង់​មួយ ដែល​ត្រូវ​ការ​ពេល​វេលា​ដើម្បី​បំបាត់​ទុក្ខ​នេះ​បាន។ ប៉ុន្តែ​អ្នក​អាច​មាន​អារម្មណ៍​ធូរ​ស្បើយ​នៅ​ពេល​ដែល​អ្នក​ដឹង​ថា បើ​ទោះ​ជា​អ្នក​មាន​កូន​ក្រៅ​ស្បូន​ក៏​ដោយ​ក៏​អ្នក​នឹង​អាច​មាន​ផ្ទៃ​ពោះ​ ប្រកប​ដោយ​សុខភាព​ល្អ​នៅ​ពេល​អនាគត។

សំណួរ​ទី១៖ តើ​អ្វី​ជា​សញ្ញា និង​រោគ​សញ្ញា​នៃ​កូន​ក្រៅ​ស្បូន?
រោគ​សញ្ញា​នៃ​កូន​ក្រៅ​ស្បូន​គឺ ហូរ​ឈាម​តាម​ទ្វារ​មាស​តិច​តួច ក្អួត ចង្អោរ ឈឺ​ចុក​ចាប់​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម ឈឺ​រមួល​ក្នុង​ពោះ​ខ្លាំង ឈឺ​មួយ​ចំហៀង​ខ្លួន វិល​មុខ ឬ​អស់​កម្លាំង​ឈឺ​ស្មា ក ឬ​ចុង​ពោះវៀន​ធំ ប្រសិន​បើ​ដៃ​ស្បូន​រហែក វា​អាច​ធ្វើ​ឱ្យ​ឈឺ​ចុក​ចាប់ និង​ហូរ​ឈាម​ដែល​អាច​បណ្តាល​ឱ្យ​សន្លប់​។
ប្រសិន​បើ​អ្នក​ជួប​ប្រទះ​នឹង​អាការ​រោគ​ ដូច ខាង​លើ ចូរ​ទាក់​ទង​ទៅ​អ្នក​ផ្តល់​សេវា​ថែ​ទាំ​សុខភាព​របស់​អ្នក​ជា​បន្ទាន់ ហើយ​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់។ ការ​ទៅ​មន្ទីរពេទ្យ​បាន​ឆាប់​រហ័ស​គឺជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​កាត់​ បន្ថយ​ការ​ប្រឈម​នឹង​ការ​ហូរ​ឈាម​ធ្ងន់​ធ្ងរ និង​ដើម្បី​រក្សា​លទ្ធភាព​មាន​កូន​របស់​អ្នក​។

សំណួរ​ទី២៖ តើ​អ្វី​ជា​មូលហេតុ​បណ្តាល​ឱ្យ​មាន​បញ្ហា​កូន​ក្រៅ​ស្បូន?
បញ្ហា​មួយ​ដែល​បណ្តាល​ឱ្យ​មាន​បញ្ហា​កូន​ ក្រៅ​ស្បូន គឺ​ដៃ​ស្បូន​រង​ការ​បំផ្លាញ ដែល​មិន​អាច​ឱ្យ​មេ​ជីវិត​ញី​បង្ក​កំណើត​ចូល​ទៅ​ក្នុង​ស្បូន ដូច្នេះ​វា​ក៏​ធ្វើ​ការ​លូត​លាស់​ក្នុង​ដៃ​ស្បូន ឬ​កន្លែង​ផ្សេង​ទៀត។
អ្នក​ប្រហែល​ជា​មិន​ធ្លាប់​ដឹង​ទេ​ថា​តើ​ អ្វី​ដែល​បណ្តាល​ឱ្យ​មាន​កូន​ ក្រៅ​ស្បូន។ ប៉ុន្តែ​អ្នក​អាច​មាន​បញ្ហា​ប្រឈម​ខ្ពស់​ប្រសិន​បើ​អ្នក​ដាក់​កង​ក្នុង​ ស្បូន (IUD) នៅ​ពេល​ដែល​អ្នក​មិន​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ ធ្លាប់​មាន​ជំងឺ​រលាក​អាង​ត្រគាក (PID) មាន​ជំងឺ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ (Chlamydia and Gonorrhea) មាន​ដៃ​ស្បូន​មិន​ប្រក្រតី​តាំង​ពី​កំណើត ធ្លាប់​វះកាត់​នៅ​អាង​ត្រគាក (ពីព្រោះ​ស្នាម​វះ​អាច​រារាំង​មេ​ជីវិត​ញី​ដែល​បង្ក​កំណើត​មិន​ឱ្យ​ធ្វើ​ ដំណើរ​ទៅ​ក្នុង​ស្បូន) ធ្លាប់​មាន​កូន​ក្រៅ​ស្បូន ចង​ដៃ​ស្បូន (ការ​វះ​កាត់​មិន​ឱ្យ​មាន​កូន​) ឬ​ស្រាយ​ដៃ​ស្បូន​មិន​បាន​សម្រេច។

សំណួរ​ទី៣៖ តើ​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​កូន​ក្រៅ​ស្បូន​យ៉ាង​ដូចម្តេច?
នៅ​ពេល​អ្នក​ទៅ​មន្ទីរពេទ្យ​គ្រូ​ពេទ្យ​ អាច​ធ្វើ​តេស្ត​ពិនិត្យ​ផ្ទៃ​ពោះ ពិនិត្យ​អាង​ត្រគាក និង​តេស្ត អេកូសាស្ត្រ​ដើម្បី​មើល​ស្ថានភាព​ស្បូន និង​ដៃ​ស្បូន។
ប្រសិន​បើ​ពិនិត្យ​ឃើញ​ថា​មាន​កូន​ក្រៅ​ ស្បូន អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​នឹង​សម្រេច​ថា​នឹង​ត្រូវ​ព្យាបាល​បែប​ណា​ទើប​ ល្អ ដោយ​យោង​ទៅ​លើ​ស្ថានភាព​វេជ្ជសាស្ត្រ​របស់​អ្នក និង​គម្រោង​មាន​ផ្ទៃ​ពោះ​របស់​អ្នក​នា​ពេល​អនាគត។

សំណួរ​ទី៤៖ តើ​គេ​ព្យាបាល​កូន​ក្រៅ​ស្បូន​ដោយ​របៀប​ណា​?
ទារក​មិន​អាច​សង្គ្រោះ​បាន​ទេ​នៅ​ពេល​មាន​ កូន​ក្រៅ​ស្បូន​។ ប្រសិន​បើ​បញ្ហា​កូន​ក្រៅ​ស្បូន​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​មុន​ពេល​ ដៃ​ស្បូន​របស់​អ្នក​រហែក​អ្នក​អាច​មាន​ជម្រើស​ក្នុង​ការ​ព្យាបាល​ដូច​ជា៖ ក- ការ​ពិនិត្យ​តាម​ដាន​យ៉ាង​ដិត​ដល់ ខ- ការ​ប្រើ​ថ្នាំ​និង គ- ការ​វះកាត់។ វេជ្ជបណ្ឌិត​ជំនាញ ឬ វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ដ្រី​អាច​ផ្ដល់​ដំបូន្មាន​ដល់​អ្នក​អំពី​សារ​ ប្រយោជន៍​និង​គ្រោះ​ថ្នាក់​នៃ​ជម្រើស​នីមួយៗ​។

ក- ការ​ពិនិត្យ​តាម​ដាន​យ៉ាង​ដិត​ដល់
ប្រសិន​បើ​អ្នក​មាន​រោគ​សញ្ញា​តិច​តួច​នោះ ​ការ​មាន​ផ្ទៃ​ពោះ​នឹង​អាច​ ដោះស្រាយ​ដោយ​ខ្លួន​ឯង​។ មេ​ជីវិត​ញី​ដែល​បង្ក​កំណើត​នឹង​ងាប់​ហើយ​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ ជាលិកា​ជិតៗ​នោះ​ដោយ​មិន​បាច់​ព្យាបាល​។ ការ​ព្យាបាល​ទំនង​ជា​មិន​ចាំ​បាច់​ទេ ប្រសិន​បើ​ការ​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​ថា​កម្រិត​អ័រម៉ូន hCG ទាប​។

ខ- ថ្នាំ Methotrexate
ប្រសិន​បើ​បញ្ហា​កូន​ក្រៅ​ស្បូន​កំពុង​តែ​ វិវឌ្ឍ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ឃើញ​ទាន់​ពេល​វេលា​គ្រូ ​ពេទ្យ​អាច​ព្យាបាល​បញ្ហា​នេះ​ដោយ​ប្រើ​ប្រាស់​ថ្នាំ Methotrexate ។

គ-ការ​វះកាត់
ការ​វះ​កាត់​យក​កូន​ក្រៅ​ស្បូន​ចេញ​ជា​ការ ​ព្យាបាល​ដែល​ធ្វើ​ឡើង​ញឹក​ ញាប់​ជាង​គេ​សម្រាប់​បញ្ហា​មាន​កូន​ក្រៅ​ស្បូន​។ ជា​ធម្មតា​គេ​ប្រើ​ប្រាស់​ការ​វះកាត់​បែប​ឡាប៉ារ៉ូស្កូពី​(Laparoscopy)។ ក្នុង​ការ​វះកាត់​បែប​នេះ​គេ​ស៊ក​កាមេរ៉ា​តូច​មួយ​និង​ឧបករណ៍​វះកាត់​ចូល​ ដោយ​ចោះ​រន្ធ​តូច​នៅ​ក្នុង​ពោះ​របស់​អ្នក​។ ប្រសិន​បើ​ដៃ​ស្បូន​ខូច​ខាត​គ្រូ​ពេទ្យ​អាច​នឹង​កាត់​ដៃ​ស្បូន​នេះ​ចោល​ដែរ​ ។

(ប្រភព៖ខ្មែរស្ថាបនា)

Friday, January 11, 2013

វិធី​រាប់​អាយុ​គភ៌ និង​ថ្ងៃ​កំណត់​សម្រាល​

   ការរាប់​អាយុគភ៌​របស់​គ្រូពេទ្យ គឺរាប់​ពី​ថ្ងៃ​ដំបូង​នៃ​ការ​មាន​រដូវ​លើក​ចុង​ក្រោយ ជា​គោល ក្នុង​ការ​គណនា​អាយុគភ៌ និង​ការ​កំណត់​ថ្ងៃ​សម្រាល​ ដោយ​យក​ថ្ងៃដំ​បូង នៃ​រដូវ​ចុង​ក្រោយ បូក​នឹង​លេខ៧ ដូច​ជា ថ្ងៃ​ទី១០+៧ ត្រូវ​ជា​ថ្ងៃ១៧ បន្ទាប់​មក ត្រូវ យក​ខែ​នៃរ​ដូវ​ចុងក្រោយ
ដក​នឹង​លេខ៣ ដូច​ជា​ខែ៨-៣ ស្មើនឹង​៥ គឺខែឧសភា។ ដូ​ច្នេះ ប្រសិន​បើថ្ងៃ​ដំបូង​នៃរដូវ​ចុង​ក្រោយ ជា​ថ្ងៃទី១០​ សីហា ថ្ងៃ​កំណត់​សម្រាល​ ជា​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ​បន្ទាប់ នេះ​ជា​ការគណនា​បែប​ត្រួសៗ​ប៉ុណ្ណោះ។
     ចំណែក​ការរាប់​អាយុគភ៌មួយ​ទៀត របស់​គ្រូពេទ្យ​ផ្នែក​សម្ភព មាន​វិធីគណនា ជាសប្តាហ៍ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ដំបូង​នៃ​ការ​មាន​រដូវ​ចុង​ក្រោយ ដោយគិត​ថា តាម ធម្មតា ស្ត្រី​មានគភ៌(ពពោះ) ចំនួន ៤០សប្តាហ៍ ទើប​គ្រប់​កំណត់​សម្រាល ហើយ​ អាយុគភ៌ ១ខែ របស់​គ្រូពេទ្យ​សម្ភព ស្មើនឹង ៤សប្តាហ៍ ឬ ២៨ថ្ងៃ​ (មិនមែន ៣០ថ្ងៃ ដូច​មនុស្ស​ទូទៅ)។ ដូច្នេះ គ្រូពេទ្យ​ផ្នែក​សម្ភព ចាត់​ទុកអាយុគភ៌ គឺ​២៨០ថ្ងៃ ឬ ៤០សប្តាហ៍ ឬ ១០ខែ ទើប​គ្រប់កំ​ណត់សម្រាល។
     ទោះជាយ៉ាង​ណា បច្ចុប្បន្ន​នេះស្ត្រីភាគ​ច្រើន ពឹងលើ​ការពិនិត្យ​អេកូ ព្រោះ នឹង​ដឹងថ្ងៃ​គ្រប់ខែ​សម្រាល​កូនច្បាស់​លាស់ ដែល​ទោះបីមាន​លើស ឬខ្វះ ក៏អាច​ជា ព័ត៌មាន​សម្រាប់ការបង្ការ​ខ្លួន ត្រៀម​លក្ខណៈ​ទុក​ជាមុន​បានល្អដែរ៕

(ប្រភព៖អង្គរធំ)

Friday, January 4, 2013

តើស្ត្រីគួរមានគភ៌នៅអាយុប៉ុន្មានល្អបំផុត?

ទាំង​ឧត្តមភាព និង​ភាពមិន​អំណោយផល​សុទ្ធ​តែមាន​មិន​ចំពោះ​ថា នៅ​អាយុ​ណា​ពេល​អ្នកសម្រេចចិត្ត​ឲ្យ​មាន​ផ្ទៃពោះ ។ ហើយ​ការសម្រេចចិត្ត​គឺ​ស្ថិតនៅលើ​អ្នក ។​

១-​អាយុ​២០​ដល់​២៤​ឆ្នាំ​
​ -សរីរាង្គ​របស់​អ្នក : អាយុ​មានលទ្ធភាព​មានគភ៌​ខ្ពស់បំផុត ។ ប៉ុន្តែ​អ្នក​នៅមាន​ការ​ប្រឈម​បន្តិច​អំពី​ជំងឺលើសឈាម ពាក់កណ្តាល​គ្រោះថ្នាក់​កើត​ជំងឺ​ទឹកនោមផ្អែម​ក្នុងអំឡុងពេល​មានគភ៌​ប្រៀប​ នឹង​ស្ត្រី​អាយុ​៤០​ឆ្នាំ ។​

-​ហានិភ័យ​សម្រាប់​ទារក : អត្រា​រលូត​គឺ​៩,៥% ។ នេះ​ជា​តួលេខ​ទាប​បង្គួរ ។ គ្រោះថ្នាក់​ទារក​កើត​ជំងឺ​ពិការភាព​ពី​កំណើត​ក៏​តិចជាង (​ប្រមាណ​១/១.៦៦៧​ករណី​កើត​ជំងឺ Down, 1/526​ករណី​ខុស​ប្រក្រតី​ក្រូម៉ូសូម​) ។
២-២៥​ដល់​២៩​ឆ្នាំ​
​-សរីរាង្គ​របស់​អ្នក : សម្រាលកូន​នៅ​អាយុ​នេះ អ្នក​អាច​បន្ថយ​គ្រោះថ្នាក់​មហារីក​ដោះ និង​មហារីក​អូវែ ។​
- ​ហានិភ័យ​សម្រាប់​ទារក : ប្រៀប​នឹង​ស្ត្រី​អាយុ​តិចជាង​៥​ឆ្នាំ អត្រា​រលូត​កូន​របស់​អ្នក​កើនឡើង​ទៅជា​១០% ។ អត្រា​ទារក​កើត​ជំងឺ Down គឺ​១/១.២៥០ អត្រា​ខុស​ប្រក្រតី​ក្រូម៉ូសូម​គឺ​១/៤៧៦ ។​

៣-៣០​ដល់​៣៤​ឆ្នាំ​
- ​សរីរាង្គ​របស់​អ្នក : សមត្ថភាព​បង្កើតកូន​ចាប់ផ្តើម​ថយចុះ​ពី​អាយុ​៣០​ឆ្នាំ ។ ប្រសិន​ត្រូវ​ព្យាបាល​ជំងឺ​គ្មាន​កូន ឱកាស​ជោគជ័យ​នឹង​ខ្ពស់ ។ ចំពោះ​ស្ត្រី​អាយុ​ក្រោម​៣៥​ឆ្នាំ អត្រា​ជោគជ័យ​របស់​ការបង្ក​កំណើត​ក្រៅ​ស្បូន គឺ​២៥-២៨% ។ ក្រៅពីនេះ​អត្រា​វះកាត់​សម្រាលកូន​កើន​ទ្វេដង​ប្រៀប​នឹង​ស្ត្រី​អាយុ​ក្រោម​ ៣០​ឆ្នាំ ។​
-​ហានិភ័យ​សម្រាប់​ទារក : អត្រា​រលូត​គឺ​ជិត​១២% គ្រោះថ្នាក់​កើត​ជំងឺ Down គឺ​១/៩២៥ ខុស​ប្រក្រតី​ក្រូម៉ូសូម​គឺ ១/៣៨៥ ។​

៤-​អាយុ​៣៥​ដល់​៣៩​ឆ្នាំ​
- ​សរីរាង្គ​អ្នក : លទ្ធភាព​បង្កើតកូន​បន្ត​ថមថយ​ក្រោយ​អាយុ​៣៥​ឆ្នាំ និង​ថយចុះ​ខ្លាំង​ពី​អាយុ​៣៨​ឆ្នាំ ។ សំខាន់​គឺ​ដោយសារ​ពង​កំពុង "​ចាស់​" ទៅនឹង​លំបាក​ក្នុង​ការបង្ក​កំណើត ។ ពេល​អាយុ​តិចជាង​៣៥​ឆ្នាំ ប្រសិន​ក្នុង​១​ឆ្នាំ "​រួមភេទ​" ដោយ​មិន​ប្រើ​វិធានការ​ព្យា​រ​កំណើត​ណា​តែ​នៅតែ​គ្មាន​កូន នោះ​ត្រូវ​ទៅពិនិត្យ​ដើម្បី​អនុវត្ត​វិធី​ជំនួយ​ឲ្យ​មានកូន ។ ប៉ុន្តែ ពេល​អាយុ​លើស​៣៥​ឆ្នាំ នោះ​ពេលវេលា "​រង់ចាំ​" និង​ថយចុះ​នៅ​៦​ខែ ។ ក្នុងអំឡុងពេល​មានគភ៌ គ្រោះថ្នាក់​ត្រូវ​លើសឈាម កើន​ប្រមាណ​១០-២០% ទឹកនោមផ្អែម​កើន​២-៣​ដង​ប្រៀប​នឹង​ស្ត្រី​ក្មេង ។ លទ្ធភាព​ត្រូវ​សម្រាល​ដោយ​ការវះកាត់​ខ្ពស់​ប្រហាក់ប្រហែល​អាយុ​៣០-៣៤​ឆ្នាំ ។​
-​ហានិភ័យ​សម្រាប់​ទារក : អត្រា​រលូត​កើន​ឡើងដល់​១៨% ។ អត្រា​ទារក​ស្លាប់​ក្នុង​ផ្ទៃ​ស្មើ​២​ដង​ប្រៀប​នឹង​ស្ត្រី​មានគភ៌​ក្រោម​ អាយុ​៣០ ។​

៥-៤០​ដល់​៤៤​ឆ្នាំ​
​-សរីរាង្គ​អ្នក : ឱកាស​មានគភ៌​ថយចុះ​នៅសល់តែ​៥% ក្រោយ​អាយុ​៤០​ឆ្នាំ ។ ពេលនេះ​ស្ត្រី​អាច​ងាយ​កើត​ឫសដូងបាត កើន​សម្ពាធ​លើ​ប្លោកនោម ។ អាច​បន្ថយ​អប្ប​បរមា​ឥទ្ធិពល​ទាំងនេះ​ដោយ​វិធី​មិន​ឲ្យ​ឡើង​ទម្ងន់​ច្រើនពេក ​ក្នុងពេល​មានគភ៌ និង​ហ្វឹកហាត់​លំហ​ក់ Kegel ដើម្បី​រក្សា​សាច់ដុំ​ទ្វារមាស​មាន​លក្ខណៈ​យឺត​យារ​ល្អ ។​
​-ហានិភ័យ​ សម្រាប់​ទារក : ប្រមាណ​១/៣ នៃ​ស្ត្រី​មានគភ៌​អាយុ​ពី ៤០-៤៤​ឆ្នាំ ត្រូវ​រលូត​កូន ។ ទារក​កើតមក​ក៏​មិន​គ្រប់​ទម្ងន់ ។ ពិការភាព​ពី​កំណើត​ក៏​កើន​ក្នុង​១​ឆ្នាំៗ​ចាប់តាំងពី​អាយុ​៤០​ឆ្នាំ ។ អត្រា​ទារក​កើត​ជំងឺ Down គឺ​ឆ​/១០៦ និង​១/៦៦ ខុស​ប្រក្រតី​ក្រូម៉ូសូម ។ ដល់​អាយុ​៤៤​ឆ្នាំ ហានិភ័យ​នេះ​កើនឡើង​បន្តបន្ទាប់​គឺ​១/៣ និង​១/២៦ ។​

៦-​ពី​អាយុ​៤៥-៤៩​ឆ្នាំ​
- ​សរីរាង្គ​អ្នក​: អត្រា​ស្ត្រី​មានកូន​ក្នុង​វ័យ​នេះ​គឺ ០,០៣% ហើយ​ឱកាស​ព្យាបាល​ជំងឺ​គ្មាន​កូន​ជោគជ័យ​គឺ​ស្តួចស្តើង​បំផុត ។ ពេល​មានគភ៌​ជំងឺ​ត្រូវ​ឆ្លងកាត់​ការវិភាគ​តឹងរ៉ឹង​ជាច្រើន ដើម្បី​ត្រួតពិនិត្យ​សុខភាព​ទាំង​ម្តាយ​ទាំង​កូន ។​
​-ហានិភ័យ​សម្រាប់​ ទារក : ជាង​៥០% នៃ​ស្ត្រី​មានគភ៌​អាយុ​លើស​៤៥​ឆ្នាំ មុនពេល​គភ៌​អាយុ​បាន​២០​សប្តាហ៍ ។ គ្រោះថ្នាក់​ទារក​ស្លាប់​ក្នុង​ផ្ទៃ​កើន​ទ្វេដង​ប្រៀប​នឹង​ស្ត្រី​អាយុ​៤០​ ឆ្នាំ គ្រោះថ្នាក់​ក្រូម៉ូសូម​ខុស​ប្រក្រតី​កើន​ខ្លាំង ។ នៅ​អាយុ​៤៥​ឆ្នាំ ១/៣០ តែ​ទារ​កកើត​ជំងឺ Down និង​១/២១ ខុស​ប្រក្រតី​ក្រូម៉ូសូម ។ ដល់​អាយុ​៤៩​ឆ្នាំ អត្រា​នេះ​គឺ​១/១១ និង​១/៨ ៕

(ស្វែងយល់បន្ថែមពី  Down syndrome )

(ប្រភព៖​ksn-news)

Wednesday, January 2, 2013

​​​អំបិល​​ខាត់​​ស្បែក​​មាន​​ប្រយោជន៍​​អ្វីខ្លះ​​ដល់​​ស្បែក?

អំបិល​ខាត់​ស្បែក​គឺជា​ប្រភេទ​អំបិល​ម្យ៉ាង​ដែល​អាច​ផ្តល់​​គុណ​ប្រយោជន៍ ​​ច្រើន​​ដល់​​ស្បែក​​របស់​​អ្នក។ ​​ការ​ប្រើ​ប្រាស់​​អំបិល​​នេះ​​ផ្តល់​​ផល​ប្រយោជន៍​​ច្រើន​​ណាស់​​ដល់​​ ស្បែក​​របស់​អ្នក​ដោយ​អ្នក​គ្រាន់តែ​ខាត់​វា​នៅលើ​ស្បែក​ថ្នមៗ​មុនពេល​ដែល​ អ្នក​ងូតទឹក។
មុនពេល​ដែល​អ្នកប្រើប្រាស់​អំបិល​នេះ​អ្នក​ត្រូវ​បន្ថែមសំណើម​នៅលើ​ស្បែក ​របស់​អ្នក​ដោយ​ប្រើប្រាស់​ទឹក​ធម្មតា បន្ទាប់មក​យក​អំបិល​នោះ​ទៅ​ដុស​នៅលើ​ស្បែក​របស់​អ្នកថ្នមៗ​រហូត​ទាល់តែ​អ្នក ​មាន​អារម្មណ៍​ថា​អំបិល​​​នោះ​ត្រូវ​បាន​រលាយ​នៅលើ​ស្បែក​របស់​អ្នក។
​វា​មាន​ប្រយោជន៍​ច្រើន​ដែល​អាច​ជួយ​កម្ចាត់​នៅ​កោសិកា​ចាស់ៗ​ដែល​មាន​នៅ ​លើ​ស្បែក​ជួយ​ឱ្យ​ស្បែក​តឹង​ណែន​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​នៅលើ​ស្បែក​ ព្រមទាំង​អាច​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​មាន​អារម្មណ៍​ថា​សម្រាក​ទៀតផង។ ​ដូច្នេះ​ហើយ​អ្នក​អាច​ប្រើប្រាស់​អំបិល​នេះ​នៅ​មុនពេល​ដែល​អ្នក​ងូតទឹក​ ដើម្បី​ទទួលបាន​ស្បែក​ស្រស់ស្អាត និង​មាន​អារម្មណ៍​ស្រស់ថ្លា​ផងដែរ។​

(ប្រភព៖វាយោអេសអ៊ឹម)

Tuesday, January 1, 2013

សាកលវិទ្យាល័យ វ៉ាស៊ីនតោន ​បង្កើត​ស្រោមអនាម័យ​សម្រាប់​ស្ត្រី​តាម​វិធីសាស្ត្រ​យ៉ាង​ពិសេស​

  ​អាមេរិក ៖ ​ ប្រជាជន​នៅ​ទូទាំង​សកលលោក​នឹង​ទទួលបាន​អត្ថ​ប្រ​យោ​ជ​ន៍​​ថ្មី​​មួ​យ​ទៀ​ត​ប ​ន្ទា​ប់​ពី​​ស្រោ​ម​អ​នា​ម័​យ​​ស្ត្រី​ដែ​ល​​អា​ច​​កា​រ​ពា​រ​​ប្រ​ឆាំ​ងនឹ ​ង​​កា​រ​​មា​នគ​ភ៌ និងជំ​ងឺ​​កា​ម​រោ​គ​​តា​មរយៈ​ការរំលាយ​ក្នុង​រាងកាយ ត្រូវបាន​គេ​បង្កើត ហើយ​ក្រុម​អ្នកជំនាញ​បាន​ អះអាងថា "​ការការពារ​ដោយ​ប្រុងប្រយ័ត្ន​នេះ​" អាច​ការពារ​សុវត្ថិភាព​មនុស្ស​ពី​វីរុស​ហ៊ី​វ និង​ការ​មានគភ៌​ដែល​មិន​ចង់បាន​តាមរយៈ "​ការរំលាយ​" និង បញ្ចេញ​សារធាតុ​គីមី​។​
         ​ក្រុម​ អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ វ៉ាស៊ីនតោន​បាន​អភិវឌ្ឍន៍​ឡើង​នូវ​ស្រោមអនាម័យ​នេះ​ពី​សរសៃ​ហ្វៃ​ប៊ឺ​ល្អិតៗ ​ជាច្រើន តាមរយៈ​វិធីសាស្ត្រ​ដ៏​ពិ​សេសមួយ​។ សរសៃ​ហ្វៃ ប៊ឺ មើលទៅ​ដូចជា​ក្រណាត់​សម្លៀកបំពាក់​នេះ​ត្រូវបាន​ត្បាញ​ចេញពី​ឱសថ​ទៅជា "​សំណាញ់​" ស្តើង​បំផុត​ហើយ សំណាញ់​នេះ​ក្រោយមក​ត្រូវបាន​គេ​រចនា​ឡើង​ដើម្បី​ធ្វើ​ឲ្យ​រលាយ បន្ទាប់ពី​ការប្រើប្រាស់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី ឬ ច្រើន​ថ្ងៃ​ផងដែរ​។​
​ស្រោមអនាម័យ​នេះ​មិន​ត្រឹមតែ​អាច​បង្ខាំង​ស្ពែ​ម​បាន​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​អាច​បញ្ចេញ​នូវ​ឱសថ​ប្រឆាំង​ហ៊ី​វ និង ថ្នាំ​ពន្យា​r​កំណើត​ដ៏​មាន​ប្រសិទ្ធភាព​ទៀតផង​។ លោក​គីម វូដ​រ៉ូ ជំនួយការ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ វ៉ាស៊ីនតោន​ផ្នែក​បង្កើត​ហ្សែ​ន បាន​និយាយថា "​ក្តី​សុបិន​របស់​យើង គឺ​ការបង្កើត​ផលិតផល​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​ដើម្បី​ការពារ​ខ្លួន ពី​ការឆ្លង​វីរុស​ហ៊ី​វ និង​ការ​មានគភ៌​ដោយ​មិនបាន​ព្រាងទុក ។ ស្រោមអនាម័យ​ថ្មី​នេះ​នឹង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ និង អនុញ្ញាត​ឲ្យ​ស្ត្រី​មាន​អារម្មណ៍​ចង់​ប្រើប្រាស់​វា​៕




ប្រភព៖​watphnom-news

Friday, December 14, 2012

បញ្ហាសុខភាពផ្លូវភេទសម្រាប់ស្រ្តី

សម្រាប់​ស្ត្រី​ភាគច្រើន ការ​មក​រដូវ​មិន​ទៀងទាត់​ចំនួន​ពីរដង ឬ​កើត​ជម្ងឺផ្សិត​ម្តងម្កាល​គឺ​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​រោគសញ្ញា​ជំងឺ​រោគ​ស្ត្រី​មួយ​ចំនួន​គឺ​កំពុងតែ​ស្ថិត​ជាច​ម្ងល់​ដូចជា ការ​ហូរ​ឈាម​តាម​ទ្វារមាស​ដែល​វា​ច្រើន​តែ​កើត​ឡើង​ក្រោយ​ពី​រួមភេទ​ហើយ ឬ​ដុំ​អ្វីមួយ​ដុះ​មិន​ធម្មតា ហើយ​ឈឺ​។

​តើ​ពេល​ណា​ដែល​អ្នក​ត្រូវ​ទៅ​អោយ​គ្រូពេទ្យ​ពិនិត្យ ?
​បើ​យោង​ទៅលើ វេជ្ជបណ្ឌិត ហូ​លី​ពូ​រីគ (Holly Puritz) ឯកទេស​ខាង​ជម្ងឺ​រោគ​ស្ត្រី​នៅ​ឯ The Group for Women ក្នុង​ទីក្រុង​ណ​រហ្វក (Norfolk), Va បានអោយដឹងថា គ្រប់​ពេល​នៃ​ការឈឺ​ក្នុង​អាង​ត្រគាក ស្នាម​អុចៗ រមាស់ និង​រោគ​ផ្សេងៗ​ទៀត​មិន​អាច​ទៅ​ជា​ភាព​ធ្ងន់ធ្ងរ​បានទេ​។ ​ទោះបីជា​ដំណើរការ​ធម្មតា​មួយ​ដូច​ជា​ការ​ផ្ទុះ​បែក​អូវុល (Ovulation) ក៏​អាច​ធ្វើអោយ​មាន​ការឈឺចាប់​បានដែរ​។ លោក ពូ​រីគ និយាយថា “​មាន​បញ្ហា​ខ្លះ​ដែល​អ្នក​អាច​កើតមាន​ក្នុងពេល​ពាក់កណ្តាល​នៃ​វដ្ត​រដូវ នោះ​គឺ Mittelschmerz​។ វា​គឺជា​ភាសា​អាឡឺម៉ង​មានន័យ​ថា​ការឈឺចាប់​ក្នុងពេល​ពាក់កណ្តាល​នៃ​វដ្ត​រដូវ​”​។

នៅពេល​ការ​ផ្ទះ​បែក​នៃ​អូវុល​កើតមានឡើង ស្ត្រី​មួយ​ចំនួន​មាន​អារម្មណ៍​ដូចជា​ឈឺ​មុតៗ ឬ​ឈឺ​បែបរ​មួល​ទៅលើ​មួយ​ចំហៀង​នៃ​ពោះ​ផ្នែក​ខាងក្រោម ។ ការឈឺចាប់​ប្រហែលជា​មាន​ការផ្លាស់ប្តូរ​ពី​មួយ​ខែ ទៅ​មួយ​ខែ​។​អ្នកស្រី​ពូ​រីគ​និយាយថា “​ចំពោះ​ការឈឺ​ក្នុង​អាង​ត្រគៀក ប្រសិនបើ​អ្នក​អាច​ពន្យល់​អោយ​ច្បាស់លាស់​នៃ​ពេលវេលា​ក្នុង​ឈឺ​ចាប់បាន នោះ​វា​ពិតជា​អាច​ធានា​អោយ​អ្នក​បាន​ដែរ​។ ប្រសិនបើ​វា​តែងតែ​កើតមាន​ក្នុងពេល​ពាក់កណ្តាល​នៃ​វដ្ត​រដូវ យ៉ាងហោចណាស់ ២ ទៅ​៣​ថ្ងៃ ហើយ​វា​បាត់​ទៅ​វិញ ជា​ទូទៅ​វា​មិនអាច​ជា​ភាពមិនធម្មតា​បាន​នោះ​ទេ​”​។

​ដូចគ្នានេះដែរ ការហូរ​ទឹករំអិល​មិនធម្មតា​ពី​ទ្វារមាស​ប្រហែល​ជា​សញ្ញា​មួយ​នៃ​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ ប៉ុន្តែ​មាន​ពេលខ្លះ​ក៏​បណ្តាលមកពី​ការឆ្លង​ជំងឺ​ដែល​អាច​ងាយស្រួល​ក្នុង​ការព្យាបាល​ដែរ ។
​ទោះបីជា​យ៉ាងណា​ក៏ដោយ រោគ​សញ្ញា​មួយ​ចំនួន​អាច​ចង្អុលបង្ហាញ​ពី​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ​ដែរ ។ ចូរ​កុំ​មាន​ការភ័យខ្លាច​អោយសោះ ប៉ុន្តែ​វា​អាច​នឹង​ដឹង​បាន​យ៉ាងច្បាស់​នៅពេល​ដែល​ទទួលបាន​ជំនួយ ។

បញ្ហានៃការឈឺអាងត្រគាក
​អ្នកស្រី​ពូ​រីគ​និយាយថា ការឈឺចាប់​នៅ​ពាក់កណ្តាល​វដ្ត​រដូវ​អាច​នឹង​បាត់​ទៅ​វិញ​ក្រោយពី​មាន​ការផ្ទុះ​បែក​នៃ​អូវុល​ហើយ ប៉ុន្តែ​បើ​ការឈឺ​អាង​ត្រគាក​របស់​អ្នក​ចេះ​តែ​វិវត្តន៍​រហូត ឬ​មិន​ធូរស្បើយ​ក្រោយពី​ព្យាបាល​នៅ​តាម​ផ្ទះ ចូរ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ភ្លាម ។​

​ករណីខ្លះ ការឈឺ​ក្នុង​អាង​ត្រគាក ឬ​ពោះ​ខ្លាំង ហើយ​កើត​យ៉ាង​លឿន​នោះ វា​គឺជា​សញ្ញា​មួយ​ដែល​ត្រូវ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ដែរ ។ ការ​ដាច់​រហែក ឬ​ហូរឈាម​ដោយសារ​គីស​ក្នុង​អូវែ (Ovarian Cyst) ក៏​អាច​ជា​បញ្ហា​ធ្វើ​អោយ​ឈឺចាប់​ប្រភេទ​នេះ​ដែរ ។

​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី អ្នក​ស្ត្រី ជេ​ស៊ីកា ហ្សេ​ហ្វឺត (Jessica Shepherd) នៃ​សាកលវិទ្យាល័យ​ឡូ​អ៊ី​ស​វី​ល (Louisville) ដែល​ជា​នាយកដ្ឋាន​នៃ​ជម្ងឺ​រោគ​ស្ត្រី និង​សុខភាព​ស្ត្រី​និយាយថា “​ជាធម្មតា យើង​នឹង​ព្យាបាល​អ្នកជំងឺ​ទាំងនោះ​ជាមួយ​ថ្នាំ​បំបាត់​ការឈឺចាប់​មួយចំនួន ហើយ​ជា​ធម្មតា​វា​ក៏​ធូរស្រាល​ទៅវិញ​ដោយ​ឯងៗ​ដែរ​”​។ ​ប្រសិនបើ​ការឈឺ​ក្នុង​អាង​ត្រគាក​ដ៏​ខ្លាំងក្លា​មួយ​ចាប់ផ្តើម​កើតមាន​ភ្លាមៗ អាច​បណ្តាលមកពី​ការ​រមួល​នៃ​អូ​វែ ដែល​ជាហេតុ​ធ្វើអោយ​រាំង​ស្ទះ​ដល់​ការ​ផ្គត់​ផ្គង​ឈាម​របស់​វា ។ ស្ត្រី​មួយ​ចំនួន​ក៏​មាន​អារម្មណ៍​ថា​ចង់​ចង្អោ ឬ​ក្អួត ។

​លើសពីនេះទៅទៀត ការ​ឈឺពោះ និង​ការ​ហូរឈាម​តាម​ទ្វារមាស​ប្រហែល​ជា​សញ្ញា​មួយ​នៃ​ជំងឺ​កូនក្រៅស្បូន (​ការ​កាច់​សម្បុករ​បស់​ពង​កូន​នៅ​ខាងក្រៅ​ស្បូន​) ។ ​ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ចូរ​ស្វែងរក​សេវា​សង្គ្រោះបន្ទាន់​ភ្លាម​ប្រសិនបើ​អ្នក​មិន​អាច​ទំនាក់ទំនង​គ្រូពេទ្យ​របស់​អ្នក​បាន ។​

​អ្នកស្រី​ពូ​រីគ​និយាយថា សំណាង​ល្អ​ដែរ ភាគច្រើន​នៃ​ការ​មិន​ស្រួល​ក្នុង​អាង​ត្រគាក​គឺ​មិន​មាន​ទាក់ទង​នឹង​ជំងឺ​មហារីក​អូវែ​ទេ ប៉ុន្តែ​ស្ត្រី​គួរតែ​ដឹង​អំពី​ដំណើរ​ឥតឈប់ឈរ​របស់​ជំងឺ​នេះ (​រោគសញ្ញា​ជា​ចង្កោម​) ។ ប្រសិនបើ​អ្នក​ហើម​ពោះ តឹង​ក្នុង​អាង​ត្រគៀក និង​ឧស្សាហ៍​នោម​រយៈពេល​ពី​សប្តាហ៍​រាល់ថ្ងៃ នោះ​មានន័យ​ថា​វា​ជា​សញ្ញា​​ដ៏​សំខាន់​មួយ​ដែល​អ្នក​គួរតែ​ទៅពិនិត្យ​រោគសញ្ញា​នៃ​ជំងឺមហារីក​អូវែ​”​៕



អត្ថបទត្រួតពិនិត្យដោយវេជ្ជ.ងួន សេរ័ត្ន

អ្វីជាជំងឺមហារីក​មាត់ស្បូន​?

ជំងឺមហារីក​មាត់​ស្បួ​ន​ គឺជា​ជំងឺមហារីក​ដែល​មាន​កើតជា​ញឹកញាប់​ជាងគេ​ចំពោះ​ស្ត្រីភេទ​ ។​ មូលហេតុ​ចំបង​នៃ​ជំងឺ​នេះ​គឺ​បណ្តាល​ មក​ពី​ការ​ឆ្លង​វី​រ៉ុ​ស​ human​ papillomavirus​ (HPV)​ ។​

មុន​ពេល​ជំងឺមហារីក​មាត់ស្បូន​លេច​ចេញ​ជា​រូបរាង​ឡើង​,​ កោសិកា​ស្បូន​បាន​ឆ្លងកាត់​ ដំណាក់កាល​ការ​ផ្លាស់​ប្តូរ​មុន​ពេល​ក្លាយជា​មហារីក​ (precancerous​ changes)​ ហៅ​ថា​ dysplasia,​ ដែល​កោសិកា​ចំលែក​ និង​ មិនធម្មតា​ (abnormal​ cells)​ ចាប់ផ្តើម​មាន​វត្តមាន​ នៅ​ក្នុង​ជាលិកា​ស្បូន​ ។​ នេះ​គឺជា​ការ​ផ្លាស់​ប្តូរ​មុន​ពេល​ក្លាយជា​មហារីក​។​ សំរាប់​ ស្ត្រី​ មួយ​ចំនួន​,​ ការ​ផ្លាស់​ប្តូរ​ នេះ​មិន​ចាំបាច់​មានការ​ព្យាបាល​នោះ​ទេ​ ។​ ប៉ុន្តែ​,​ ជា​រឿយៗ​ គេ​តែងតែ​ព្យាបាល​ ដើម្បី​ ការពារ​វា​មិន​អោយ​ក្លាយទៅជា​ជំងឺមហារីក​ ។​

ដោយសារ​តែ​ស្ត្រី​ជា​ច្រើន​បាន​ធ្វើ​ Pap​ tests​ ជា​រៀង​រាល់​ឆ្នាំ​ ធ្វើ​អោយ​ការ​ស្លាប់​ដោយសារ​ ជំងឺមហារីក​មាត់ស្បូន​ (cervical​ cancer)​ ត្រូវ​បាន​កាត់​បន្ថយ​គួរ​អោយ​កត់សំគាល់​ ។​ប៉ុន្តែ​ ទោះបីជា​យ៉ាងណា​ក៏​ ដោយ​ ការ​ស្លាប់​នៅ​តែ​មាន​ ។​ ឳ​កាស​ក្នុង​ការ​ព្យាបាល​អោយ​បានជា​សះស្បើយ​មាន​ច្រើន​ ជាទី​បំផុត​ ប្រសិនបើ​យើង​ដឹង​ និង​ រក​ឃើញ​ថា​នរណា​ម្នាក់​មាន​ផ្ទុក​ជំងឺ​នេះ​ឆាប់រហ័ស​ ទាន់​ពេលវេលា​ ។