Friday, December 14, 2012

វីតាមីន B5​មាន​ផល​អ្វី​ខ្លះ​សម្រាប់​អ្នក​?

Biotin និង Pantothenic Acid សុទ្ធតែ​ជា​ប្រភេទ​វីតាមីន B ទាំងអស់ ឬ​ហៅ​ម្យ៉ាងទៀត​ថា វីតាមីន B5 ។ នេះ​ជា​វីតាមីន​ដែល​រលាយ​នៅក្នុង​ទឹក មានន័យ​ថា​ខ្លួន​របស់​យើង​មិន​អាច​រក្សា​វា​ទុក​បាន​ទេ​។ ប្រសិនបើ​រាង្គ​កាយមិនអាច​ប្រើ​វីតា​មីន​នេះ​អស់​ទេ កាកសំណល់​របស់​វា​នឹង​ត្រូវ​បញ្ចេញ​ចោល​ទៅ​តាម​ទឹកនោម​។ ដូច្នេះ វីតាមីន​ទាំងនេះ​ត្រូវតែ​ជំនួស​ឡើងវិញ​ជា​រៀងរាល់ថ្ងៃ​។​
​មុខងារ​

Pantothenic Acid និង Biotin សុទ្ធតែ​មាន​សារៈសំខាន់​សម្រាប់​ការលូតលាស់​។ វា​ជួយ​អោយ​រាង្គ កាយ​បំបែក និង​ប្រើប្រាស់​អាហារ​មកជា​ថាមពល (Metabolism)​។​

Pantothenic Acid ក៏​មាន​នាទី​មួយ​ក្នុង​ការផលិត​អ័រម៉ូន និង​កូ​ឡេ​ស្ទើ​រ៉ុល​ដែរ​។​

​ប្រភព​អាហារ​

Biotin ត្រូវបាន​រកឃើញ​នៅក្នុង​អាហារ​ដែល​ជា​ធនធាន​ដ៏​ល្អ​របស់​វីតាមីន B ដូចជា​៖

    គ្រាប់​ធុញ្ញ​ជាតិ​
    សូកូឡា​
    ស៊ុត​លឿង (​ផ្នែក​ពណ៌​របស់​សុ​ត​)
    បន្លែ​មាន​គ្រាប់​
    សាច់​សរីរាង្គ (​ថ្លើម តម្រង​នោម​)
    សាច់ជ្រូក​
    ផ្សិត​

Pantothenic Acid ត្រូវបាន​រកឃើញ​នៅក្នុង​អាហារ​ដែល​ជា​ធនធាន​ដ៏​ល្អ​របស់​វីតាមីន B ក្នុងនោះ​មានដូចជា​៖

    ផ្លែ​ប័រ​
    ផ្កា​ខាត​ណា​ពណ៌​បៃតង និង​បន្លែ​ផ្សេងៗ​ទៀត​ដែល​ស្ថិតនៅ​ក្នុង​ក្រុម​ស្ពៃ​ក្តោប​។​
    ស៊ុត​
    សណ្តែក​គ្រាម​
    ទឹកដោះគោ​
    ផ្សិត​
    សាច់​សរីរាង្គ​
    សាច់​បក្សី​
    ដំឡូង​ស និង​ផ្អែម​
    អង្ករ​សម្រូប​

​ផល​រំខាន​

​ចំពោះ​ការ​កង្វះ Pantothenic Acid ឬ Biotin គឺ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​។​

​ចំពោះ​ចំនួន​ដ៏​ច្រើន​នៃ Pantothenic Acid វិញ​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ទេ តែ​អាច​ជា​ការ​រាគ​រុស​ខ្លះ​ដែរ​។ ចំពោះ Biotin មិន​មាន​បញ្ហា​ថា​មានការ​ពុល​នោះ​ទេ​។​

​បរិមាណ​ធម្មតា​លើ​ការទទួល​ទានរ​បប​អាហារ​សម្រាប់ Pantothenic Acid៖

    ០-៦​ខែ​៖ ១,៧​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ (1,7mg/day)
    ៧-១២​ខែ​៖ ១,៨​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ (1,8mg/day)
    ១-៣​ឆ្នាំ​៖ ២​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ (2mg/day)
    ៤-៨​ឆ្នាំ​៖ ៣​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ (3mg/day)
    ៩-១៣​ឆ្នាំ​៖ ៤​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ (4mg/day)
    ១៤​ឆ្នាំ​ឡើង​ទៅ​៖ ៥​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ (5mg/day)

​ការ​ទទួលទាន​ដែល​គ្រប់គ្រាន់​

Biotin៖

    ០-៦​ខែ​៖ ៥​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (5mcg/day)
    ៧-១២​ខែ​៖ ៦​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (6mcg/day)
    ១-៣​ឆ្នាំ​៖ ៨​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (8mcg/day)
    ៤-៨​ឆ្នាំ​៖ ១២​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (12mcg/day)
    ៩-១៣​ឆ្នាំ​៖ ២០​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (20mcg/day)
    ១៤-១៨​ឆ្នាំ​៖ ២៥​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (25mcg/day)

 ១៩​ឆ្នាំ​ឡើង​ទៅ​៖ ៣០​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ (30mcg/day

​ការ​ទទួលទាន​ដែល​គ្រប់គ្រាន់​

​តម្លៃ​នៃ​ការណែនាំ​ជាពិសេស​អាស្រ័យ​ទៅលើ​អាយុ ភេទ និង​កត្តា​ផ្សេង (​ដូច​ជា​ការ​មាន​ផ្ទៃពោះ​)​។ ស្ត្រី​ដែល​មាន​ផ្ទៃពោះ ឬ​កំពុង​បំបៅ​ដោះ​កូន​ត្រូវការ​ចំនួន​ច្រើន​ជាង​នេះ​។ ចូរ​សុំ​យោបល​ពី​អ្នកផ្តល់ សេវា​ថែទាំ​សុខភាព​របស់​អ្នក​អំពី​ចំនួន​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។​

​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​វីតាមីន​សំខាន់ៗ​តាម​តម្រូវការ​ប្រចាំ​ថ្ងៃ​គឺ​ត្រូវ​ទទួល​អាហារ អោយ​មាន​តុល្យភាព​ដែល​ផ្ទុក​ទៅ​ដោយ​អាហារ​ច្រើន​ប្រភេទ​៕