វីតាមីន B9 អាចកាត់បន្ថយការមានកូន កើតជំងឺឆ្អឹងខ្នង ឬការខូចបំពង់សរសៃប្រសាទផ្សេងៗទៀត។ នៅពេលអាស៊ីតហ្វូលិកចូលទៅក្នុងខ្លួន វាត្រូវបំលែងទៅជា Folate។
មនុស្សស្រីកំពុងតែមានគម្រោងចង់បានកូនត្រូវតែទទួលទានវីតាមីន B9 នេះយ៉ាងហោចណាស់ក៏មួយខែមុនមានផ្ទៃពោះដែរ ហើយពេលមានផ្ទៃពោះចូរទទួលទានអោយបាន ៣ខែដំបូង។
របៀបទទួលបានវីតាមីន Folate ច្រើន
មធ្យោបាយដ៏មានប្រសិទ្ធភាព និងងាយស្រួលបំផុតគឺទទួលទានគ្រាប់វីតាមីនអាស៊ីតហ្វូលិកដែលមានចំនុះរបស់វា ០,៥មីលីក្រាម ជារៀងរាល់ថ្ងៃ។
• វីតាមីនអាស៊ីតហ្វូលិកមានសុវត្ថិភាពណាស់
• ថ្នាំគ្រាប់អាស៊ីតហ្វូលិកអាចរកទិញបាននៅតាមហាងលក់ថ្នាំ និងផ្សារទំនើប
• មិនចាំបាច់មានវេជ្ជបញ្ជាក៏អាចទិញបាន ហើយមានតម្លៃថោក
• ថ្នាំគ្រាប់វីតាមីនចំរុះមិនមានវីតាមីនអាស៊ីតហ្វូលិកច្រើនទេ
ស្ត្រីមួយចំនួនត្រូវការវីតាមីនអាស៊ីតហ្វូលិកច្រើនជាងធម្មតាប្រសិនបើពួកគេ៖
• ធ្លាប់មានកូនកើតមកខូចបំពង់សរសៃប្រសាទ
• សាច់ញាតិម្នាក់ដែលមានជំងឺខូចបំពង់សរសៃប្រសាទ
• ពកឆ្អឹងខ្នង
• កំពុងតែប្រើថ្នាំមួយចំនួន
ចូរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបាននូវដំបូន្មានក្នុងការប្រើប្រាស់៕