វីតាមីនD គឺជាវីតាមីនD រលាយក្នុងខ្លាញ់។ វីតាមីនដែលរលាយក្នុងខ្លាញ់ គឺផ្ទុកនៅក្នុងជាលិកាខ្លាញ់។
ឈ្មោះដទៃទៀតៈ កូឡេកាល់ស៊ីហ្វេរ៉ុល; វីតាមីនD3; អឺហ្គូកាល់ស៊ីហ្វេរ៉ុល; វីតាមីនD2
មុខងារ ៖
វីតាមីនD ជួយរាងកាយឲ្យស្រូបយកកាល់ស្យូម ដែលកាល់ស្យូម និងផូស្វាតជាសារធាតុខនិជ ដែលមានសារសំខាន់សំរាប់បង្កើតឆ្អឹងធម្មតា។
ក្នុងវ័យកុមារភាព រាងកាយត្រូវការសារធាតុខនិជទាំងនេះ ដើម្បីផលិតឆ្អឹង។ ប្រសិនបើអ្នកមិន បានទទួលយក កាល់ស្យូមគ្រប់គ្រាន់ទេ រឺ ប្រសិនបើរាងកាយរបស់ អ្នកមិនបានស្រូបយកវា ឲ្យបានគ្រប់គ្រាន់ពីរបបអាហារទេ ការផលិតឆ្អឹង និងជាលិការបស់ឆ្អឹង នឹងមានផលប៉ះពាល់។
ការធ្លាក់ចុះចំនួន វីតាមីនD អាចធ្វើឲ្យ មានជម្ងឺពុកឆ្អឹង នៅលើមនុស្សពេញវ័យ និង ជម្ងឺឆ្អឹងទន់
នៅលើកុមារ។
ប្រភពអាហារ
រាងកាយផលិត វីតាមីនD នៅពេលដែលស្បែកប៉ះ នឹងកំដៅថ្ងៃដោយផ្ទាល់។ ហេតុនេះហើយ ជាញឹកញាប់ គេហៅវីតាមីននេះថាជា “វីតាមីនពន្លឺព្រះអាទិត្យ”។ មនុស្សជាច្រើនអាចបំពេញ វីតាមីនD ក្នុងខ្លួនគេបានតាមវិធីនេះ។
មានអាហារតិចណាស់ ដែលផ្ទុកនូវវីតាមីននេះពីធម្មជាតិ។ ប៉ុនែ្តមានអាហារជាច្រើនដែលបាន ត្រូវបានគេដាក់បញ្ចូលវីតាមីនD។
វីតាមីនDត្រូវបានរកឃើញនៅក្នុងអាហារដូចជា៖
· ផលិតផលធ្វើពីទឹកដោះគោ: ឈីស ប័រ ក្រែម ទឹកដោះគោជីវជាតិ ទឹកដោះនៅអាមេរិក (ភាគច្រើនគឺមានដាក់វីតាមីនD )
· ខ្លាញ់ត្រី (ត្រីធូណា សាល់ម៉ុន និង ម៉ាការែល)
· អយស្ទើរ
· អាហារពេលព្រឹកគ្រាប់ធញ្ញជាតិដែលមានជីវជាតិ ប៊័រធ្វើបន្លែនិង ខ្លាញ់សត្វ និងទឹក សណ្តែក
វាមានការពិបាកណាស់ ក្នុងការទទួលបានវីតាមីនD គ្រប់គ្រាន់ពីប្រភពរបបអាហារតែមួយ មុខ។ ជាលទ្ធផល អ្នកខ្លះត្រូវប្រើប្រាស់ នូវវីតាមីនDបន្ថែម។ វីតាមីនD ដែលប្រើជា សារធាតុបន្ថែម និង មានក្នុងអាហារ ស្ថិតក្រោមទំរង់ពីគឺ៖
D2(អឺហ្គូកាល់ស៊ីហ្វេរ៉ុល)
D3 (កូឡេកាល់ស៊ីហ្វេរ៉ុល)
ផលវិបាក
ការប្រើប្រាស់វីតាមីនDច្រើនពេក អាចធ្វើអោយពោះវៀនស្រូបយក កាល់ស្យូមច្រើនលើស លុប។ នេះអាចបង្កអោយមាន កំរិតខ្ពស់នៃកាល់ស្យូមនៅក្នុងឈាម។ កាល់ស្យូមនៅក្នុង ឈាមខ្ពស់អាចធ្វើអោយ៖
· កាល់ស្យូមស្តុកនៅជាលិកាដែលទន់ៗ ដូចជាបេះដូង និងសួត
· ភាន់ភាំង និងវង្វេងស្មារតី
· ប៉ះពាល់តម្រងនោម
· ក្រួសក្នុងតម្រងនោម
· ចង្អោរ ក្ងួត ទល់លាមក ញ៉ាំមិនសូវបាន ខ្សោយ និងស្រកទំងន់
ដំបូន្មាន
ការទទួលកំដៅថ្ងៃ ពី១០ ទៅ ១៥នាទី ៣ដងក្នុងមួយអាទិត្យ គឺគ្រប់គ្រាន់សំរាប់តំរូវការ វីតាមីនDរបស់រាងកាយ។ ពន្លឺព្រះអាទិត្យ ត្រូវការចាំងលើ ស្បែកមុខ ដៃ ខ្នង រឺក៏ជើងរបស់
អ្នក(ដោយគ្មានក្រែមការពារកំដៅថ្ងៃ)។ ពីព្រោះតែការប៉ះពាល់នឹងពន្លឺព្រះអាទិត្យអាចប្រឈម មុខនឹងជម្ងឺមហារីកស្បែក អ្នកគួរតែប្រើក្រែមការពារកំដៅថ្ងៃ បន្ទាប់ពីប៉ះពាល់ពន្លឺ២ រឺ៣នាទី។
អ្នកដែលមិនរស់នៅកន្លែងដែលមានពន្លឺព្រះអាទិត្យ មិនអាចបង្កើតវីតាមីនD បានគ្រប់គ្រាន់ ទេ។ ស្បែកដែល ប៉ះនឹងពន្លឺព្រះអាទិត្យនៅក្នុងផ្ទះ តាមរយៈបង្អួច នឹងមិនផលិតវីតាមីនD ឡើយ ។ ថ្ងៃដែលមេឃរាងងងឹត មានម្លប់ និងស្បែកសំបុរខ្មៅ ក៏កាត់បន្ថយនូវបរិមាណនៃ វីតាមីនD ដែលស្បែកយើង ផលិតដែរ។
ប្រពន្ធ័គណនាសារធាតុចិញ្ចឹម (RDA) សំរាប់វីតាមីន បង្ហាញពីចំនួនវីតាមីន ដែលមនុស្សភាគ ច្រើនត្រូវការជាប្រចាំថ្ងៃ។
· ប្រពន្ធ័ RDAនេះអាចប្រើប្រាស់ជាគោលដៅកំណត់សំរាប់មនុស្សម្នាក់ៗបាន
· ចំនួនវីតាមីន ដែលអ្នកត្រូវការគឺផ្អែកលើអាយុ និងភេទរបស់អ្នក។ កត្តាផ្សេងៗ ទៀតដូចជា ការមានផ្ទៃពោះនិង ជំងឺក៏ជាកត្តាសំខាន់ដែរ។
ទារក(ចំនួនវីតាមីនDដែលសមស្រប)
· ០ - ៦ ខែ= ៤០០IU(១០មីក្រូក្រាម/ថ)
· ៧ - ១២= ៤០០IU(៥មីក្រូក្រាម/ថ)
កុមារ
· ១ - ៣ឆ្នាំ =៦០០IU(១៥មីក្រូក្រាម/ថ)
· ៤ - ៨ឆ្នាំ= ៦០០IU(១៥មីក្រូក្រាម/ថ)
ក្មេងធំៗ និងមនុស្សពេញវ័យ
· ៩ - ៧០ឆ្នាំ= ៦០០IU(១៥មីក្រូក្រាម/ថ)
· មនុស្សអាយុច្រើនជាង៧០ឆ្នាំ= ៨០០IU(២០មីក្រូក្រាម/ថ)
· ស្ត្រីមានផ្ទៃពោះ និង កំពុងបំបៅដោះកូន=៦០០IU(១៥មីក្រូក្រាម/ថ)
ជាទូទៅ មនុស្សដែមមានអាយុលើសពី ៥០ឆ្នាំ ត្រូវការចំនួន វីតាមីនDច្រើនជាងមនុស្សវ័យ ក្មេង។ សាកសួរអ្នកផ្តល់សេវាសុខភាពថាចំនួនប៉ុន្មាន ដែលសក្កិសមនឹងអ្នក។
ការពុលវីតាមីនD គឺតែងតែកើតឡើងស្ទើរតែគ្រប់ពេល ដែលមានការប្រើប្រាស់វីតាមីននេះ ច្រើនពេក។
កំរិតមានសុវត្ថិភាពខ្ពស់បំផុត ក្នុងការប្រើប្រាស់វីតាមីនDគឺ៖
· ១០០០ ទៅ ១៥០០IU/ ថ សំរាប់ទារក
· ២៥០០ ទៅ ៣០០០IU /ថ សំរាប់កុមារដែលមានអាយុ ចាប់ពី១៨ឆ
· ៤០០០IU/ថ សំរាប់កុមារដែលមានអាយុ៩ឆ្នាំ រឺក៏ច្រើនជាងនេះ មនុស្សពេញវ័យ ស្ត្រី និងស្ត្រីជំទង់ ដែលមានផ្ទៃពោះ និងកំពុងបំបោះដោះកូន។
១មីកូក្រាម នៃកូឡេកាល់ស៊ីហ្វេរ៉ុល(D3) គឺស្មើនឺង ៤០IU នៃវីតាមីនD ៕