Saturday, December 22, 2012

វិធី​ផ្សេងៗ ក្នុង​ការប្រើ​ផ្លែ​ប៉េងប៉ោះ​ដើម្បី​ជំនួយ​ដល់​សុខភាព​ស្បែក

ផ្លែ​ប៉េងប៉ោះ គឺ​អាច​ព្យាបាល​ស្បែក​បាន​យ៉ាង​ល្អប្រសើរ ចំពោះ​បញ្ហា​គ្រប់បែបយ៉ាង តាំង​ពី​បញ្ហា​រន្ធ​ញើស​ធំ​, មុន កន្ទួលរ​ម៉ាស់ និង បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​។ ផ្លែ​ប៉េងប៉ោះ មាន​ធាតុ​ដែល​ធ្វើអោយ​ត្រជាក់ ដើម្បី​ធ្វើអោយ​ស្បែក របស់​អ្នក​បាន​សម្រាក​, ជួយ​យក​ចេញ​នូវ​ជាតិ​ខ្លាញ់​ដែល​លើស និង មាន​ផ្ទុក​វីតាមីន A និង C ដើម្បី​ធ្វើអោយ​ស្បែក ដែល​រេ​ចរិល មាន​ភាព​ភ្លឺ​ថ្លា និង ស្ថាបនា​នូវ​សុខភាព​របស់​វា​ឡើង​វិញ​។ អ្នក​អាច​សាកល្បង​នូវ វិធី​នៃ​ការព្យាបាល​ដោយ​ខ្លួន ឯង​នេះ ដោយ​ការប្រើ​ផ្លែ​ប៉េងប៉ោះ ធ្វើការ​ថែរក្សា​សុខភាព​ស្បែក​អ្នក ហើយ​អ្នកនឹង​ប្រាកដ​ជា​បានឃើញ នូវ​ភាព ខុសប្លែក​ចំពោះ​ស្បែក​របស់​អ្នក​មិនខានឡើយ​។​

​ការ​បង្រួម​រន្ធ​ញើស ដោយ​ប្រើ​ផ្លែ​ប៉េងប៉ោះ និង ក្រូចឆ្មារ​

ធ្វើកា​រលាយ​ចូល​គ្នា​រវាង ទឹក​ផ្លែ​ប៉េងប៉ោះ​ស្រស់​១​ស្លាបព្រា​បាយ ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ ២​ទៅ​៤​តំណក់​។ រួច យក​ដុំ​សំឡី​មក​ជ្រលក់​នឹង ទឹក​ល្បាយ​នេះ ហើយ​យក​វា​មក​ម៉ាស្សា​ថ្នមៗ នៅលើ​ស្បែក ដោយ​ធ្វើ​ចលនា​ជា​រង្វង់​។ បន្ទាប់​មក​ទុក​វា ចោល​ក្នុង​រយៈពេល​ប្រហែលជា ១៥​នាទី​។ ក្រោយមក​អ្នក ត្រូវ​លាង​សំអាត​វា​ជាមួយនឹង ទឹកស្អាត ដើម្បី​ទទួលបាន​នូវ រន្ធ​ញើស​នៅ​លើ​ផ្ទៃមុខ​រួម​តូច​ជាង​មុន និង កាន់តែ​មាន​សំណើម​។​

​ធ្វើការ​ព្យាបាល​មុន ជាមួយនឹង​សាច់​ផ្លែ​ប៉េងប៉ោះ​
កិន​ផ្លែ​ប៉េងប៉ោះ​ស្រស់ៗ អោយបាន​ខាប់ៗ រួច​បំពោ​កវា នៅ​លើ​មុខ​របស់​អ្នក​។ ទុក​វា​ចោល​នៅលើ​ស្បែក អោយ​បាន​រយៈពេល ១​ម៉ោង ឬ ច្រើន​ជាង​នេះ បន្ទាប់​មក​លាង​វា​អោយបាន​ស្អាត និង លាប​ក្រែម​ផ្តល់សំណើម​។ អ្នក​អាច​ធ្វើ​ដូចនេះ អោយបាន​ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ នោះ​ជំងឺ​មុន​របស់​អ្នក​ប្រាកដ ជា​បាត់​ទៅ​វិញ មិនបាន​។​

​លាង​សំអាត​ស្បែក​របស់​អ្នក ជាមួយនឹង​ម៉ាស​បិតមុខ​ដែល​ធ្វើ​ពី​ផ្លែ​ប៉េង​ប៉ោះ និង ផ្លែ​បឺរ​

ម៉ាស​បិតមុខ​ដែល​ធ្វើ​ពី ផ្លែ​ប៉េងប៉ោះ និង ផ្លែ​បឺរ គឺ​ពិតជា​អស្ចារ្យ​ចំពោះ​ស្បែក​គ្រប់​ប្រភេទ ( ស្បែក​មាន​ជាតិ​ខ្លាញ់​, ស្បែក​ស្ងួត និង ស្បែក​ធម្មតា​) ដោយសារ​តែ​វា​មាន​បញ្ចូល​នូវ អត្ថប្រយោជន៍​នៃ​ការកាត់បន្ថយ​ខ្លាញ់​របស់ ផ្លែ​ប៉េងប៉ោះ ជាមួយនឹង​ជាតិ​ថ្នាំ​សំលាប់​មេរោគ និង ជាតិ​ផ្តល់​សំណើម ដែល​មាន​នៅក្នុង​ផ្លែ​បឺរ​។

ម៉ាស​បិតមុខ​ដ៏ អស្ចារ្យ​ប្រភេទ​នេះ ក៏​មាន​ផ្ទុក​ផងដែរ​នូវ វីតាមីន A, C និង E  ដែល​ពួក​វា​សុទ្ធតែ​ផ្តល់​គុណសម្បត្តិ​យ៉ាងច្រើន ចំពោះ សុខភាព​ស្បែក​។ ដើម្បី​ធ្វើ​នូវ​ម៉ាស​បិតមុខ​ប្រភេទ​នេះ អ្នក​អាច​កិន​ផ្លែ​ប៉េង​ប៉ោះ និង ផ្លែ​បឺរ​ជា​មួយគ្នា នៅក្នុង កូនចាន​មួយ​។ កូរ​វា​អោយ​បាន​សព្វ​ល្អ និង លាប​វា​នៅ​លើ​មុខ​របស់​អ្នក​។ ធ្វើការ​លាង​វា​អោយបាន​ស្អាត បន្ទាប់​ពី រយៈពេល ២០ ទៅ ៣០​នាទី​។​

​វិធី​ដ៏​លឿន និង ងាយស្រួល​ក្នុង​ការប្រើ​ផ្លែ​ប៉េងប៉ោះ នៅ​លើ​មុខ​របស់​អ្នក​

កាត់​ផ្លែ​ប៉េងប៉ោះ​ជា​ពី​កំណាត់ ហើយ​យក​វា​មក​ជូត​នៅលើ​មុខ​របស់​អ្នក​។ សង្កត់​ទៅលើ​កន្លែង​ដែលមាន មុន ក្បាល​ខ្មៅ​។ បន្ទាប់​មក​លាង​ជំ​រះ​វា និង ធ្វើការ​លាប​ក្រែម​ផ្តល់សំណើម​។​

​ប្រើ​ផ្លែ​ប៉េងប៉ោះ​ជា គ្រឿង​ទប់ស្កាត់​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃមុខ​

 ដើម្បី​យក​ចេញ​នូវ​ជាតិ​ខ្លាញ់​ដែល​លើស ចេញពី​ផ្ទៃមុខ​របស់​អ្នក ធ្វើការ​ច្របាច់ និង ពូត​ផ្លែ​ប៉េង​ប៉ោះ រួច​យក ទឹក​វា​ទុក​ដោយ​ឡែក​។ បន្ទាប់​មក​គាប​យក​ទឹក​ផ្លែ​ត្រសក់ មក​លាយ​ជាមួយ​នឹង​ទឹក​ប៉េង​ប៉ោះ​។ ហើយ​លាប​វា​នៅ​លើ ស្បែក​មុខ​អ្នក ដោយ​ប្រើ​ដុំ​សំឡី អោយបាន​ជា​រៀងរាល់ថ្ងៃ ដើម្បី​រក្សា​អោយ​ជាតិ​ខ្លាញ់ និង មុន​ស្ថិតនៅក្រោម​ការ គ្រប់គ្រង​របស់​អ្នក​។​

​ធ្វើអោយ​ស្បែក​ដែល​មាន​ការរំខាន អោយ​ត្រជាក់​ជាមួយនឹង​ម៉ាស​បិតមុខ​ដែល​ធ្វើ​ពី ផ្លែ​ប៉េងប៉ោះ និង ទឹក​យ៉ា​អួ​

ប្រសិនបើ​ស្បែក​របស់​អ្នក មាន​សភាព​ក្រហម​រោល​, រ​ម៉ាស់​,​មានកា​រលាក​ដោយសារ​កំដៅ​ថ្ងៃ​, មាន​ស្នាម​ជាំ ឬ រ​បក នោះ​អ្នកនឹង​រីករាយ​ជាមួយនឹង​អត្ថប្រយោជន៍ នៃ​ម៉ាស​បិតមុខ​ដែល​ធ្វើ​ពី​ផ្លែ​ប៉េង​ប៉ោះ និង ទឹក​យ៉ា​អួនេះ​។ ទឹក យ៉ា​អួ គឺ​អាច​ជំរុញ អោយ​ជាតិ​ប្រូតេអ៊ីន​របស់​ស្បែក​កើនឡើង និង ធ្វើអោយ​ស្បែក​ទន់​រលោង នៅពេលដែល ផ្លែ ប៉េងប៉ោះ​ផ្តល់អោយ​អ្នក នូវ​ភាព​ត្រជាក់ និង ផ្តល់​នូវ​សារជាតិ​ចិញ្ចឹម​ដល់​ស្រទាប់​ស្បែក​ខាងក្រៅ​។

ចិត​ផ្លែ​ប៉េង​ប៉ោះ ពាក់កណ្តាល និង លាយ​ជាមួយ​នឹង​ទឹក​យ៉ា​អួ ដែល​មិន​មាន​ជាតិ​ផ្អែម​ចំនួន ២​ស្លាបព្រា​បាយ​។ កូរ​វា​អោយ​សព្វ​ល្អ និង លាប​វា អោយ​ពេញ​សព្វ នៅលើ​ផ្ទៃ​មុខ​របស់​អ្នក​។ អង្គុយ​ចុះ រង់ចាំ​រយៈពេល ២០​នាទី ហើយ​បន្ទាប់មក ធ្វើការ លាង​សំអាត​ជាមួយនឹង ទឹក​ក្តៅឧណ្ណៗ ។​

​ទទួលបាន​នូវ​ស្បែក​ភ្លឺ​ចែងចាំង​ជាមួយនឹង ទឹក​ផ្លែ​ប៉េង​ប៉ោះ និង ទឹកឃ្មុំ​

ធ្វើការ​បញ្ចូល​គ្នា​រវាង ទឹក​ផ្លែ​ប៉េង​ប៉ោះ និង ទឹកឃ្មុំ ហើយ​លាប​វា នៅ​លើ​មុខ និង ក របស់​អ្នក​។ រង់ចាំ​រយៈពេល ១៥​នាទី បន្ទាប់​វា​លាង​ជំ​រះ​វា​អោយបាន​ស្អាត​ល្អ ។ នោះ​ស្បែក​របស់​អ្នក នឹង​មើលទៅ​ទន់​រលោង និង ភ្លឺ​ថ្លា​ជា​មិន ខាន​។​

​ធ្វើការ​ព្យាបាល​ស្បែក​ដែល​រលាក ដោយសារ​កំដៅថ្ងៃ ជាមួយនឹង ទឹក​ផ្លែ​ប៉េង​ប៉ោះ និង បឹរ​ទឹកដោះគោ​

លាយ​បញ្ចូល​គ្នា​រវាង ទឹក​ប៉េងប៉ោះ ២​ស្លាបព្រា​បាយ ជាមួយនឹង បឺរ​ទឹកដោះគោ​ចំនួន ៤​ស្លាបព្រា​បាយ​។ រួច លាប​វា អោយបាន​ពេញ​សព្វ នៅលើ​ស្បែក​របស់​អ្នក​។ ទុក​វា​ចោល​អោយបាន រយៈពេល​កន្លះ​ម៉ោង បន្ទាប់មក លាង​វា​ចេញ​ដោយ​ថ្នមៗ ៕