Sunday, December 16, 2012

ស្លឹកម្រុំ ឧិសថ​ព្យាបាល​និងទប់ស្កាត់​ជំងឺ​ដ៏​សក្កិសិទ្ធ

ស្លឹកម្រុំ មិនត្រឹមតែអាចមកស្លរកកូរទេ អ្វីដែលសំខាន់នោះ​គឺក៏អាចប្រើប្រាស់ជាថ្នាំ​ព្យាលបាលដ៏សក្កិសិទ្ធទៀតផងដែរ។​វាមានតំលៃថោកហើយងាយស្រួលរកនៅ​ប្រទេសកម្ពុជាយើង។​ឯកសារបរទេសមួយ​បានបង្ហាញថា​ការស្រាវជ្រាវតាមវិទ្យាសាស្ត្រ​បានបង្ហាញថារុក្ខជាតិ​ស្លឹកម្រុំ​ដ៏សាមញ្ញនេះផ្ទុកទៅដោយ​ថាមពលជីវជាតិ៖
  • កំរិតវិតាមីន C 7ដង ច្រើនជាងផ្លែក្រូច
  • កំរិតជាតិកាល់ស្យូម 4ដង ច្រើនជាងទឹកដោះគោ
  • កំរិតវិតាមីន A 4ដង ច្រើនជាងការ៉ុត
  • កំរិតប្រូតេអ៊ីន 2ដង ច្រើនជាងទឹកដោះគោ
  • កំរិតប៉ូតាស្យូម 3ដង ច្រើនជាងផ្លែចេក​
មិនមានការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រច្រើនប៉ុន្មានទេ មានតែផ្នែកមួយ​ជាក់លាក់​ដែល​ការស្រាវជ្រាវតាមវិទ្យាសាស្ត្របង្ហាញគឺ​គេអាចវាអាចប្រើប្រាស់វាសំរាប់ជា Antibiotic ។​ប៉ុន្តែតាមការព្យាបាល​បែបថ្នាំបូរាណរបស់ប្រទេសឥណ្ឌានិយាយថា​ស្លឹកម្រុំនេះអាចទប់ស្កាត់​ជំងឺបាន៣០០មុខ។ ម្រុំ ពិតជាដើមឈើដ៏អស្ចារ្យ ដែលផ្តល់នូវក្តីសង្ឃឹម​ផ្ទុកទៅដោយអាហាររូបត្ថម្ភ ជាថ្នាំពេទ្យ និង មានតំលែថោកសមរម្យ សំរាប់ប្រទេសក្រីក្រជាច្រើននៅ​លើពិភពលោក។​អ្នកអាចកែច្នៃស្លឹកម្រុំ​​មកធ្វើជាតែផឹកបានដោយយកស្លឹកម្រុំមកលាងហើយដាក់ហាល​(កុំអោយត្រូវថ្ងៃចំ) រហូតដល់វាក្រៀមស្រួយ បន្ទាប់មកយកស្លឹកនោះមកបុកឬកិនអោយម៉ដ្ឋ។ អ្នកអាចទទួលទាន​ដោយដាក់ឆុងដូចតែដែរ គឺកំរិតទឹកក្តៅមួយកែវត្រូវដាក់តែស្លឹក​ម្រុំមួយស្លាប​ព្រាកាហ្វេ៕