ទឹកនោមពណ៌ដិត កន្ត្រាក់សាច់ដុំ ថយចុះភាពយឺយាររបស់ស្បែក វិលមុខ... អាចជាសញ្ញាបង្ហាញថា សរីរាង្គត្រូវខ្វះទឹក ។
ប្រសិនអ្នកមានអារម្មណ៍ស្ងួតមាត់ គឺនោះជាសញ្ញាបង្ហាញថា អ្នកត្រូវទទួលទានទឹកច្រើន ។
ទឹកនោមពណ៌ដិត និងក្លិនខ្លាំងក៏ត្រូវបានចាត់ទុកជាសញ្ញាព្រមានមួយថា អ្នកត្រូវបំពេញបន្ថែមទឹកឲ្យសរីរាង្គ ។
សរីរាង្គត្រូវខ្វះទឹកនឹងនាំដល់ស្ថានភាពអស់កម្លាំង ដូច្នេះចូរធានាទទួលទានទឹកគ្រប់បរិមាណចាំបាច់សម្រាប់១ថ្ងៃៗ ។
អារម្មណ៍ស្រេកអាចត្រូវច្រឡំជាមួយអារម្មណ៍ឃ្លាន ។ អ្នកគិតថា ខ្លួនកំពុងឃ្លាន តែជាក់ស្តែងគឺសរីរាង្គប្រកាសសញ្ញាអ្នកត្រូវទទួលទានទឹក ។
ស្បែកត្រូវការទឹកដើម្បីរក្សាកម្រិតសំណើម ។ បាតុភូតស្បែកស្ងួត ឬពងរបកជាសញ្ញាព្រមានអ្នកត្រូវទទួលទានទឹកឲ្យគ្រប់ ។
បាត់បង់ទឹកអាចធ្វើឲ្យអ្នកមានអារម្មណ៍វិលមុខ ស្រវាំងភ្នែក ។ សញ្ញាមួយក្នុងចំណោមសញ្ញាសំខាន់ៗរបស់វិលមុខដោយសារបាត់បង់ទឹក គឺអ្នកត្រូវស្រវាំងភ្នែក ធេងធោងពេលក្រោកឈរលឿនពេក ។
បាត់តុល្យភាពអគ្គិសនីវិភាគ អូសបន្លាយអាចនាំដល់ស្ថានភាពរមួលក្រពើ ឬកន្ត្រាក់សាច់ដុំក្នុង និងក្រោយពេលហ្វឹកហាត់ ដោយសារបាត់បង់ទឹក ។
- ថយចុះភាពយឺតយាររបស់ស្បែក
លទ្ធភាពយឺតយាររបស់ស្បែកនឹងថយចុះដោយសារបាត់បង់ទឹក ។ ប្រសិនស្បែកក្រវិលត្រឡប់មកធម្មតាវិញក្រោយពេលត្រូវខ្វាច នោះជាសញ្ញាមួយបង្ហាញថា អ្នកត្រូវទទួលទានទឹកច្រើន ។
បាត់បង់ទឹកធ្វើឲ្យពោះវៀនធំប្រឹងរក្សាទឹក ធ្វើឲ្យលាមកប្រែជារឹង និងស្ងួត ។
សរីរាង្គត្រូវបាត់បង់ទឹកអាចនាំដល់ស្ថានភាពឈឺមួយចំហៀងក្បាល ។ នេះអាចជាសញ្ញាបង្ហាញថា អ្នកត្រូវទទួលទានទឹកច្រើនជាង ៕
.................................................
ស្វែងយល់បន្ថែម
តើយើងត្រូវការទឹកប៉ុន្មានក្នុងមួយថ្ងៃ?