ពួកអ្នកវិទ្យាសាស្ត្របានរកឃើញ "ជនល្មើស"ថ្មី ក្នុងការចុះសម្រុងឬមិនចុះសម្រុងក្នុងជីវិតផ្លូវភេទ នោះគឺក្រុមឈាម ។
-បុរសក្រុមឈាម O ស្ត្រីក្រុម A ៖ គូនេះចុះសម្រុងលើគោលការណ៍ ៖ បុរសម្ចាស់ការ ស្ត្រីអសកម្ម ។ កាយវិការបបោសអង្អែល និងពាក្យខ្សឹបខ្សៀវ ផ្អែមល្អែម នឹងនាំស្ត្រីឲ្យមានភាពទន់ភ្លន់ និងសកម្មជាង ។
-បុរសក្រុមឈាម O ស្ត្រីក្រុម B ៖ បុរសសកម្មជ្រុល ចំណែកស្ត្រីអសកម្មហួស តែគឺរឿងនេះធ្វើឲ្យទាំង២នាក់ ត្រូវរំញោច ។ ពួកគេជានិច្ចកាលមានសម្រើបទទួលយកគ្នាដោយមិនត្រូវការកាលវិភាគ ។
-បុរសក្រុមឈាម B ស្ត្រីក្រុម O ៖ បុរសនឹងសម្រេចកម្រិតស៊ីសង្វាក់គ្នារវាងអ្នកទាំង២ ។ ប្រសិនបុរសទន់ភ្លន់ អត់ធ្មត់នោះនឹងទទួលបានរង្វាន់សក្តិសម ។ តែប្រសិនបើបុរសជាមនុស្សគិតតែប្រយោជន៍ខ្លួនឯង មិនគិតដល់អារម្មណ៍ដៃគូ នោះនឹងជួបភាពមិនចុះសម្រុងជារៀងរហូត ។
-បុរសក្រុមឈាម A ស្ត្រីក្រុម O ៖ ទាំង២នាក់សុទ្ធតែញៀនសិច មានតម្រូវការយ៉ាងបន្ទាន់អំពីផ្លូវភេទ ។
-បុរសនិងស្ត្រីមានក្រុមឈាម A ដូចគ្នា ៖ ចំពោះស្ត្រីក្រុមឈាម A នោះបុរសជាមុខសញ្ញាដ៏ល្អបំផុត ។ ដោយត្រូវការតែពាក្យសម្តីកន្លះម៉ាត់ និងក្រសែភ្នែកបន្តិច នោះបុរសនឹងយល់បានបទបញ្ជាពីភាគីស្ត្រី ។
-បុរសក្រុមឈាម A ស្ត្រីក្រុមឈាម B ៖ ពួកគេចូលចិត្តសំណេះសំណាលអំពីសិចជាងការ "ហ្វឹកហាត់" ។ ពួកគេរាងខ្វះកម្រិតរំញោចឲ្យគ្នា រាងខ្ជិលបន្តិចក្នុងការផ្លាស់ប្តូរកាយវិការ ។ ជីវិតផ្លូវភេទខ្វះភាពចៃដន្យ និងរស់រវើក ។
-បុរសក្រុមឈាម B ស្ត្រីក្រុមឈាម A ៖ ពួកគេចំណុះទៅលើអារម្មណ៍ត្រេកត្រអាលខុសប្រក្រតី ។ ពួកគេម្នាក់ៗមានសមត្ថភាពសកម្មតែមិនត្រូវខួបជីវសាស្ត្រ ។
-បុរសនិងស្ត្រីមានក្រុមឈាម B ៖ ពួកគេចាត់ទុកកាមគុណជាល្បែងកំសាន្តធម្មតាគ្មានអ្វីពិសេស សម្រេចវាដោយសារកាតព្វកិច្ច ។
-បុរសក្រុមឈាម B ស្ត្រីក្រុម AB ៖ ទាំង២នាក់ សុទ្ធតែអន្ទះសា ពិសេសពេលដៃគូបុរសក្មេងជាងបន្តិចប្រៀបនឹងស្ត្រី ។
-បុរសក្រុមឈាម AB ស្ត្រីក្រុម O ៖ សិចធ្វើឲ្យពួកគេផ្សារភ្ជាប់ជាង ។ ពួកគេនឹងក្លាយជាគូសុភមង្គលប្រសិនបុរសចេះបញ្ជា "កម្តៅ" របស់ដៃគូ ។
-បុរសក្រុមឈាម O ស្ត្រីក្រុម AB ៖ ពួកគេចូលចិត្តផ្លាស់ប្តូរជាមួយគ្នា បច្ចេកទេសថ្មី ។ ហាក់ដូចជាអ្នកអាជ្ញាកណ្តាលគ្រប់ល្បែងសប្បាយ តែការឆ្លើយតបរបស់បុរសក៏ត្រូវបានវាយតម្លៃខ្ពស់ ។
-បុរសក្រុមឈាម AB ស្ត្រីក្រុមឈាម A ៖ បុរសខ្នះខ្នែង និងឧស្សាហ៍ព្យាយាម ក្នុងពេលស្ត្រីរាងសោះអង្គើយ និងគេចវេះ ។ ពួកគេពុំមានអនាគត ។
-បុរសក្រុមឈាម AB ស្ត្រីក្រុមឈាម B ៖ ដង់ស៊ីតេសិច រង្វើលជាងច្រើនប្រៀបនឹងគូស្នេហ៍ដទៃ ប៉ុន្តែនៅតែពេញចិត្តចំពោះគ្នា ។
-បុរស និងស្ត្រីក្រុមឈាម AB ៖ ពួកគេនឹងមានប៉ូល២ ឬចុះសម្រុងបំផុតក្នុងរឿងសិច ឬក៏ច្របូកច្របល់ ប្រសិនពុំមានសមត្ថភាពច្នៃប្រឌិត ៕f/M
(ប្រភពCEN)