តើអ្នកធ្លាប់់ត្រូវបានទទួលការចំអកលែងអំពីកម្ពស់អ្នកដែរឫ ទេ? តើអ្នកធ្លាប់គិតចង់លូតកម្ពស់ថែមបន្តិចទៀតដែរឫទេ? បើសិនជាចំលើយរបស់អ្នកគឺ បាទ ឫក៏ចា៎នោះ ដូច្នេះវាគឺជាពេលវេលាមួយដែលអ្នកត្រូវតែធ្វើការស្វែងយល់ អំពី វិធីគន្លឹះខ្លះៗដែលទាក់ទងទៅនឹងការលូតកម្ពស់ ។ ប៉ុន្តែ វិធីទាំងនេះអាចនឹងមានប្រសិទ្ធិភាពខ្ពស់ លុះត្រាតែអ្នកថិតនៅក្នុងវ័យកំពង់លូតលាស់ ដែលមានអាយុចាប់តាំងពី វ័យកុមារ រហូតទៅដល់ អាយុ ២៥ឆ្នាំសំរាប់បុរស និង ចាប់ពីវ័យកុមារ រហូតទៅដល់ អាយុ ២១ឆ្នាំសំរាប់ស្រ្តី។
វិធីណែនាំ
១. ត្រូវទទួលទានទឹកដោះគោក្នុងមួយថ្ងៃបីដងគឺ៖ ពេលព្រឹក ពេលរសៀល និងពេលល្ងាច ។ ប៉ុន្តែសូមទទួលទានក្នុងបរិមាណមួយដែលសមល្មម កុំទទួលទានច្រើនហួសពេកព្រោះបើទទួលទានច្រើនពេក សារពាង្គកាយរបស់អ្នកពុំអាចស្រូបយកសារធាតុចញ្ចឹមទាំងអស់នោះបាន ល្អនោះទេ ។ ២. គួរ ទទួលទានវីតាមីនបំប៉នដល់សុខភាពឲ្យបានច្រើនមុខនៅពេលព្រឹក ព្រលឹម ។ ដើម្បីប្រាកដថាសារពាង្គកាយរបស់អ្នកនឹងទទួលបានសារធាតុចិញ្ចឹម គ្រប់គ្រាន់ដើម្បីធ្វើដំណើរការ និងសំរាប់សារធាតុចិញ្ចឹមដែលនៅសល់នឹងជួយដល់សារពាង្គកាយរបស់ អ្នកក្នុងការពន្លូតកម្ពស់ ។
៣.ត្រូវទទួលទានដំណេកឲ្យបានចាប់ពី ៨ ទៅ ១០ម៉ោងក្នុងមួយថ្ងៃ ហើយជាពិសេសគួរចូលគេងមុនម៉ោង១២យប់ ។ ចំពោះក្មេងតូចៗ(១០-១៥ឆ្នាំ)គួរតែគេងឲ្យបាន ១០ម៉ោងក្នុងមួយថ្ងៃ ។ ហើយចំពោះក្មេងជំទង់(១៥-២០ឆ្នាំ)គួរតែគេងឲ្យបាន ៩ម៉ោងក្នុងមួយថ្ងៃ រីឯចំពោះមនុស្សពេញវ័យ(២០-២៥ឆ្នាំ)វិញគួរតែគេងឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ ។
៤.គួរធ្វើលំហាត់ប្រាណណាដែលមានភាពយឺត ឫក៏ពន្លាតដងខ្លួនរបស់អ្នកមានដូចជា៖ Pull Up, Lat Pull Down, Lower Back Extension, Hanging Crunch, Hanging Leg Raise
។ល។ ដែលមានរូបភាពបង្ហាញជូននៅខាងក្រោម ។
៥.គួរ ចូលរួមលែងកីឡាណាដែលតម្រូវឲ្យមានការឈោង ឫក៏លោតហក់មានដូចជា៖ បាល់បោះ បាល់ទះជាដើម ។ នៅពេលដែលអ្នកលែងបាល់បោះ អ្នកគួរព្យាយាមលោតត្រដាងខ្លួនឲ្យបានច្រើនដង ព្រោះធ្វើរបៀបនេះវាអាចជួយពន្លូតកម្ពស់របស់អ្នកបាន ។ ហើយជាការប្រសើរគួរតែលែងជាមួយនឹងបុគ្គលដែលមានកម្ពស់ខ្ពស់ៗ ព្រោះវាអាចដាស់សតិអារម្មណ៍អ្នកឲ្យចង់ខ្ពស់ដូចពួកគេអញ្ចឹង ដែរ នេះបើយោងទៅតាមចិត្តវិជ្ជាសង្គម ។
៦. ចំពោះបុរស និងស្រ្តីមិនត្រូវធ្វើការសេពកាមដោយប្រើដៃឲ្យលើសពីមួយដង ក្នុងមួយខែឡើយ ព្រោះបើប្រព្រឹត្តច្រើនពេកវាអាចបណ្តាលឲ្យខ្លួនប្រាណរបស់អ្នក បាត់បង់នូវសារធាតុចិញ្ចឹមជាច្រើន ។ នៅក្នុងពេលដែលអ្នកបញ្ចេញទឹកកាមសារធាតុចញ្ចឹមផ្សេងៗក៏ហូរ ចេញមកក្រៅជាមួយ នឹងទឹកកាមផងដែរ ។ ដូច្នេះប្រសិនបើសារពាង្គកាយរបស់អ្នកពុំត្រូវបានទទួលសារធាតុ ចញ្ចឹមឲ្យបានគ្រប់គ្រាន់នោះទេ វាក៏ពុំអាចធ្វើការលូតកម្ពស់បានដែរ ។ រីឯស្រ្តីគួរកុំធ្វើការបំបៅដោះដល់ទារកនៅក្នុងអំឡុងពេលដែល កំពុងលូតកម្ពស់ ពីព្រោះសារធាតុចញ្ចឹមជាច្រើននឹងហូរចេញមកក្រៅសារពាង្គកាយ ក្នុងពេលធ្វើការបំបៅទារក ប៉ុនែ្តប្រសិនបើអ្នកត្រូវតែធ្វើការបំបៅទារក សូមធ្វើចុះតែគួរទទួលទានសារធាតុបំប៉នដែលមាននៅក្នុងអាហារឲ្យបាន គ្រប់គ្រាន់ ។
(ប្រភព៖http://www.ehow.com)
ដោយ គំនិត