បើអ្នកយល់ថាកម្ពស់របស់អ្នក ទាបជាងគេក្នុងចំណោមមិត្តភក្កិទាំងអស់គ្នា ឬក៏នៅក្នុងគ្រួសាររបស់អ្នកនោះ អ្នកត្រូវដឹងថា មានវិធីសាស្ត្រមួយចំនួន ដែលអាចជាជំនួយក្នុងការជួយពន្លូត កំពស់តាមបែបធម្មជាតិ របស់អ្នក។
កម្ពស់របស់មនុស្សមានទំនាក់ទំនង យ៉ាងជិតស្និតជាមួយនឹង សកម្មភាពរស់នៅ ទម្លាប់ និងតំណពូជ ដែលមានឥទ្ធិពលដល់បញ្ហាលូតលាស់នៃរាង្គកាយ។ បើអ្នកកំពុងតែស្ថិតក្នុង«វ័យលូតលាស់» ហើយចង់បានកម្ពស់ធំខ្ពស់នោះ អត្ថបទនេះប្រហែលជាអាចជួយអ្នក អោយបន្ថែម«ធ្មេញឈើ» បានវែងជាងមុន ៖
១. មានរបបអាហារត្រឹមត្រូវ៖
មនុស្សទូទៅតែងតែគិតថា ការបរិភោគអាហារច្រើនហួសកំរិត នឹងធ្វើឲ្យខ្លួនរបស់ពួកគេធាត់ និងមើលទៅមានកម្ពស់ ទាប។ ប៉ុន្តែបើអ្នកបរិភោគវាត្រឹមត្រូវ និងទៀងទាត់នោះ វាអាចឲ្យអ្នកមានកម្ពស់ខ្ពស់ជាងមុន និងមានអារម្មណ៏ស្រស់ថ្លា។

- បរិភោគអាហារដែលមានសារធាតុប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់៖ សារធាតុទាំងនោះមាននៅក្នុងសាច់សត្វ ត្រី សណ្តែក នឹងទឹកដោះគោ ដែលអាចជួយឲ្យសាច់ដុំមានការលូតលាស់ និងជួយឲ្យឆ្អឹងរឹងមាំ។ ម្យ៉ាងវិញទៀត អ្នកគួរតែកាត់បន្ថយនៅអាហារដែលមាន សារធាតុខាបូហៃដ្រេត (carbohydrates) ដែលមាននៅក្នុង ភីស្សា នំខេក នំផ្អែម និងសូដា។
- បរិភោគអាហារដែលមានជាតិកាល់ស្យូមឲ្យបានគ្រប់គ្រាន់៖ អាហារទាំងនោះមានដូចជានៅក្នុងបន្លែបៃតង និងទឹកដោះគោ ដែលអាចជំនួយដល់ឆ្អឹងក្នុងការលូតលាស់។
- បរិភោគអាហារដែលមានជាតិស័ង្កសីឲ្យបានគ្រប់គ្រាន់៖ អាហារទាំងនោះមានដូចជា នៅក្នុងងាវសមុទ្រ ល្ពៅ គ្រាប់ធញ្ញជាតិ សាច់ចៀម សណ្តែកដី និងក្តាម។
- បរិភោគអាហារដែលមានជាតិវីតាមីនឌី (Vitamin D)៖ វីតាមីនឌី ជួយឲ្យឆ្អឹង និងសាច់ដុំ របស់ក្មេងៗ មានការលូត-លាស់បានយ៉ាងឆាប់រហ័ស។ វីតាមីននេះ មាននៅក្នុងសាច់ត្រី បន្លែ ឬក៏នៅក្នុងផ្សិត។
២. ការហាត់ប្រាណ៖
កុមាវ័យជំទង់ ដើម្បីមានការលូតលាស់បានល្អ ត្រូវតែធ្វើលំហាត់ប្រាណ។ ដូចជាការរត់ លោត ឬក៏ធ្វើសកម្មភាព ហាត់ប្រាណផ្សេងៗ យ៉ាងតិចឲ្យបាន ៣០នាទីក្នុងពេលមួយថ្ងៃ ដើម្បីឲ្យសាច់ដុំរបស់គេធ្វើការ។

៣. ការទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ជាប្រចាំថ្ងៃ៖
ពេលគេងលក់ ជាពេលវេលាដែល ខ្លួនប្រាណរបស់អ្នកលូតលាស់។ ដូច្នេះការគេងបានគ្រប់គ្រាន់ បានផ្តល់ពេលច្រើនឲ្យខ្លួនរបស់អ្នកក្នុងការលូតលាស់។ បើអ្នកមានអាយុក្រោម ២០ឆ្នាំ អ្នកគួរតែគេងឲ្យបាន ពី៩ ទៅ១១ ម៉ោងក្នុងមួយយប់ ដើម្បីឲ្យរាង្គកាយលូតលាស់បានល្អ និងឆាប់រហ័ស។

៤. ស្វែងយល់ពីបញ្ហាមកពីតំណពូជ៖
ជាទូទៅអ្នកវិទ្យាសាស្រ្តគិតថា ៦០ ទៅ៨០% នៃកម្ពស់របស់អ្នក មកពីពូជពង្សរបស់អ្នក។ ប៉ុន្តែទោះបីជាមកពីតំណពូជមែន ឬក៏មិនមែនក៏ដោយ ក៏មិនប្រាកដថា អ្នកមិនអាចលូតកម្ពស់បាននោះទេ។ អ្វីដែលសំខាន់ អ្នកត្រូវតែយកចិត្តទុកដាក់ ចំពោះខ្លួនឯង ទាំងរបបអាហារ និងការហាត់ប្រាណ។

៥. កុំធ្វើអ្វីដែលប៉ះពាល់ដល់ការលូតលាស់របស់អ្នក៖
បើអ្នកមិនបានធ្វើអ្វីជួយដល់ការលូតលាស់នៃរាង្គកាយរបស់អ្នកទេ អ្នកក៏មិនគួរធ្វើអ្វីដែលប៉ះពាល់ដល់ការលូតលាស់ដែរ។ ថ្នាំញៀន បារី និងគ្រឿងស្រវឹង គឺជាមូលហេតុដែលធ្វើឲ្យប៉ះពាល់ដល់ ការលូតលាស់របស់អ្នក និងធ្វើឲ្យមានការលូតលាស់យឺតជាងធម្មតា នៅពេលដែលអ្នកប្រើប្រាស់វាក្នុងវ័យកំពុងលូតលាស់។

៦. ត្រូវគិតថាអ្នកមានអាយុចាប់ពី៣០ឆ្នាំឡើង ទើបអ្នកឈប់មានការលូតលាស់៖
យុវជន យុវនារីជាច្រើនតែងតែសួរសំនួរខ្លួនឯងថា «តើខ្ញុំឈប់មានការលូតលាស់ហើយឬ?» បើអ្នកមានច្រើនជាង១៨ឆ្នាំ? នោះចម្លើយប្រាកដជា «ទេ»។ បើអ្នកមិនទាន់ដល់អាយុឈប់លូតលាស់ (រហូតដល់៣០ឆ្នាំ) នោះអ្នកនៅតែមានការលូតលាស់នៅឡើយ។ ដូច្នេះអ្នកមានពេលធ្វើអ្វីៗ ដើម្បីឲ្យរាង្គកាយរបស់អ្នកលូតលាស់បន្ថែមទៀត ជាជាងទុកពេល មកព្រួយពីការឈប់លូតលាស់ទាំងនោះ៕

.................
(ដកស្រង់ចេញពី៖ មនោរម្យព័ងអាំងហ្វូ)