ទារកមិនទាន់កើត
គឺចេះយំតាំងពីក្នុងពោះម្ដាយមកម្ល៉េះ។
នេះបើតាមការសិក្សារបស់ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ Durham
និងLancaster។
ក្រុមអ្នក
ស្រាវជ្រាវជឿជាក់ថា
ទារកមិនទាន់កើតរៀនពីទំនាក់ទំនងក្រោយពេលកើត តាមរយៈការយំ
ឬការពេបមាត់តាំងពីក្នុងពោះមក។
ការសិក្សា
លើរូបភាពស្កេន Ultrasound បានបង្ហាញពី
ការវិវឌ្ឍនៃចលនានានាលើមុខទារកក្នុងផ្ទៃរាប់ចាប់ពីការញញឹម
ធម្មតា រហូតដល់ការធ្វើទឹកមុខស្មុគស្មាញដទៃទៀតដូចជា
ជ្រួញចិញ្ចើម និងច្រមុះជាដើម។
រូបភាពស្កេន 4D ដែលបង្ហាញពីការបញ្ចេញទឹកមុខរបស់ទារកក្នុងផ្ទៃ
សាស្ត្រាចារ្យ
ដឹកនាំការស្រាវជ្រាវនេះគឺអ្នកស្រីវេជ្ជបណ្ឌិត Nadja Reissland
បាននិយាយថា ការយល់ដឹងពី “ការវិវឌ្ឍធម្មតា”
អាចជួយឲ្យវេជ្ជបណ្ឌិតមានភាពងាយស្រួលក្នុងការកំណត់បញ្ហា។ អ្នកស្រី
Nadja គូសបញ្ជាក់ដូច្នេះថា៖ “វាមិនទាន់ច្បាស់នៅឡើយថា
តើទារកក្នុងផ្ទៃពិតជាមានអារម្មណ៍ឈឺចាប់
ហើយក៏មិនច្បាស់ដែរថា
ការបញ្ចេញទឹកមុខនោះពាក់ព័ន្ធនឹងអារម្មណ៍របស់ទារក”។
អ្នកស្រាវជ្រាវដដែលបន្តថា ការធ្វើចលនាទឹកមុខគឺ
ពាក់ព័ន្ធទៅនឹងភាពដឹងក្ដីនៃខួរក្បាលជាជាងអារម្មណ៍។
ការសិក្សានេះគឺ មើលទៅវីដេអូស្កេន 4D នៃទារិកាក្នុងផ្ទៃ ៨
នាក់ និងទារកក្នុងផ្ទៃ ៧ នាក់។
ការស្រាវជ្រាវនេះធ្វើឡើងបន្តពីការសិក្សាមុនដែលបានលើកឡើងថា
ការបញ្ចេញទឹកមុខរបស់ទារកក្នុងផ្ទៃដែលមានសុខភាពល្អគឺ
វិវឌ្ឍកាន់តែស្មុគស្មាញអំឡុងពេលមានគភ៌។
លោក
វេជ្ជបណ្ឌិត Reissland សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ
Durham លើកឡើងថា
“វាជារឿងសំខាន់សម្រាប់ទារកដែលអាចបង្ហាញពីភាពឈឺចាប់ភ្លាម
ៗបន្ទាប់ពីកើត ដូច្នេះពួកគេអាចបង្ហាញពីអារម្មណ៍មួរហ្មង
ឬឈឺចាប់ចំពោះអ្នកមើលថែពួកគេបាន”៕
ប្រែសម្រួល៖ Zac
ប្រភព៖ BBC
ប្រភព៖ BBC