ថ្នាំបង្ការរោគអេដស៍ Truvada
DR
|
ប្រើប្រាស់ថ្នាំពន្យារជីវិត
antirétroviraux ជាថ្នាំបង្ការ អាចកាត់បន្ថយបានពាក់កណ្តាល
គ្រោះឆ្លងមេរោគហ៊ីវ HIV លើអ្នកប្រើប្រាស់គ្រឿងញៀន
ចាក់តាមម្ជុល។ នេះបើតាមការសិក្សាមួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី
១៣ មិថុនា ២០១៣។
ការសិក្សាមុនៗបានបង្ហាញរួចមកហើយអំពីប្រសិទ្ធិភាពនៃវិធី
បង្ការកុំឱ្យឆ្លងមេរោគអេសដ៍ ដោយប្រើថ្នាំពន្យារជីវិត ពពួក
អង់ទីរ៉េត្រូវីរ៉ូ ចំពោះក្រុមអ្នកប្តូរភេទ
ក្រុមមនុស្សស្រលាញ់ភេទដូចគ្នា ឬក៏ការចម្លងពីម្តាយទៅកូន
ប៉ុន្តែពេលនេះ ជាលើកទីមួយ
ដែលមានការសិក្សាលើក្រុមអ្នកប្រើប្រាស់គ្រឿងញៀន។បន្ទាប់ពីបានសិក្សាពិសោធន៍លើក្រុមអ្នកចាក់គ្រឿងញៀន ២៤០០នាក់ នៅប្រទេសថៃរយៈពេល៤ឆ្នាំ លទ្ធផលបង្ហាញថា ការលេបឆ្នាំពន្យារជីវិត Ténofovir (ថ្នាំពន្យារជីវិតដែលអ្នកមានផ្ទុកមេរោគអេដស៍លេបជាប្រចាំ) មួយគ្រាប់ក្នុងមួយថ្ងៃ ដើម្បីការពារអាចកាត់បន្ថយគ្រោះឆ្លងមេរោគហ៊ីវ បានជិតពាក់កណ្តាល (៤៨,៩%)។ ប៉ុន្តែការលេបថ្នាំព្យាបាល ដើម្បីការពារនេះ អាចមានប្រសិទ្ធិភាពល្គិកណាតែមានវិធានការការពារផ្សេងទៀតអមជាប់ ជានិច្ច ពោលគឺប្រើសឺរាំងនិងម្ជុលស្អាត ប្រើផលិតផលផ្សេងជំនួសគ្រឿងញៀន និងពាក់ស្រោមអនាម័យពេលរួមរ័ក្ស។ កាលពីឆ្នាំ២០១១ ក្នុងការសិក្សាលើក្រុមមនុស្សធម្មតា (ស្រលាញ់ភេទផ្ទុយគ្នា) បានកាត់បន្ថយគ្រោះឆ្លងមេរោគហ៊ីវ បាន ពីរភាគបី ដោយសារការប្រើថ្នាំពន្យារជីវិតជាកិច្ចការពារ។
ថ្នាំការពារជំងឺស៊ីដា ឬអេដស៍ ដំបូង មានឈ្មោះថា Truvada។ ភ្នាក់ងារសុខាភិបាលអាមេរិក ទើបអនុញ្ញាតឱ្យធ្វើចរាចរណ៍ កាលពីឆ្នាំ២០១២ តែថ្នាំពន្យារជីវិតនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយនៅប្រទេសបារាំង៕
(ប្រភព៖វិទ្យុបារាំង)