១. មើលអោយជាប់ BMI របស់អ្នក
កោសិកាខ្លាញ់អាចបង្កើត និង បញ្ចេញអរម៉ូន បង្កើនការលូតលាស់របស់កោសិកាមហារីក។ ការស្រាវជ្រាវបញ្ជាក់ថា មហារីកផ្លូវអាហារ មហារីកលំពែង មហារីកពោះវៀន មហារីកសុដន់ក្រោយពីការអស់រដូវ មហារីកតំរងនោម និង មហារីកកស្បូនសុទ្ធ តែមានទំនាក់ទំនងនឹងការលើសទំងន់។ ដូចនេះ មនុស្សក្នុងទី្វបអាស៊ីល្អបំផុត ត្រូវគ្រប់គ្រងសន្ទស្សន៍ទំងន់ សារពាង្គកាយ(Body Mass Index)នៅចន្លោះ១៨.៥ ដល់២២.៩។ វិធីគណនាBMI គឺ ទំងន់(គីឡូក្រាម) ÷កំពស់(ម៉ែត្រ) ការេ។
២. ហូរញើស៣០នាទីជារៀងរាល់ថ្ងៃ
នេះជាវិធីការពារពីមហារីក យ៉ាងសន្សំសំចៃបំផុត គ្រាន់តែហាត់ប្រាណ៣០នាទីជារៀងរាល់ថ្ងៃ មួយសបា្តហ៍៥ថ្ងៃក៏បាន ដូចជា ការដើរ រាំ ជិះកង់ ឡើងកាំជណ្តើរ កីឡាគ្រប់ប្រភេទបានទាំងអស់។ ការហាត់ប្រាណអាច សម្រួលដល់អរម៉ូនតិះតូស្តេរ៉ូ (Testosterone) និងអង់ដូគ្រីន (Estrogen) នៅក្នុងឈាម។ ស្រ្តីដែលមានលំហាត់ប្រាណទៀងទាត់ និង សមរម្យ អាចកាត់បន្ថយអត្រា កើតមហារីកកន្សោមកូន៣០%។
៣. ការពិសារតែបៃតង
តែបៃតងអាចជួយការពារ ពីមហារីកត្រូវបានគេបញ្ជាក់ តាំងពីយូរមកហើយ ពីព្រោះនៅក្នុងតែបៃតងរួមមានសារជាតិ ការពារបម្រែបម្រួលអុកស៊ីតកម្មដូចជា ៖ សារធាតុតែ និង វីតាមីន AនិងC -ល- សារធាតុការពារមហារីកទាំងនេះ នៅក្នុងតែបៃតងមានច្រើនជាងគេ បន្ទាប់មកគឺ តែអ៊ូឡុង និង តែក្រហមតិចជាងគេ។
៤. បរិភោគបន្លែផ្លែឈើស្រស់
ការស្រូបយកសារជាតិសែលុយឡូស ពីបន្លែផ្លែឈើបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយអត្រាកើត ជម្ងឺមហារីកជាច្រើនប្រភេទដូចជា មហារីកសុដន់ , មហារីកប្រព័ន្ធរលាយអាហារ -ល-។ ក្រៅពីនេះសារជាតិសែលុយឡូស អាចកាត់បន្ថយកត្តាដែលធ្វើអោយ កើតមហារីកនៅក្នុងពោះវៀន កែប្រែស្ថានភាពលូតលាស់ របស់មេរោគក្នុងពោះវៀន ជៀសវាងមិនបង្កអោយកើតជាកោសិកាមហារីក។ តាមយោបល់ល្អគួរតែ ទទួលទានបន្លែផ្លែឈើ ស្រស់ៗ៥ទៅ៧មុខជារៀងរាល់ថ្ងៃ។ ប្រភេទបន្លែមានទំងន់ប្រហែល ១០០ក្រាម ប្រភេទផ្លែឈើប្រហែល១៥០ក្រាម។
៥. គេចអោយផុតពីការ ទាក់ទាញរបស់ជាតិខ្លាញ់
នៅក្នុងកត្តាទំនាក់ទំនងនៃ អាហារដែលធ្វើអោយកើតជម្ងឺមហារីក ខ្លាញ់និងមហារីកមាន ការទាក់ទងជិតស្និទ្ធជាងគេ ជាពិសេសគឺមហារីកសុដន់ មហារីកពោះវៀនធំ និង មហារីកក្រពេញប្រូសា្តត។ បើចង់ពិសារខ្លាញ់តិចត្រូវជ្រើសរើស ទឹកដោះគោស្រស់ដែលមានជាតិខ្លាញ់ទាប ឬ គ្មានខ្លាញ់។ ប្រើនូវប្រភេទសណ្តែក ឬ អាហារធ្វើពីសណ្តែក មកជំនួសសាច់ខ្លះៗ។ យកចោលសាច់ស្បែក សាច់ខ្លាញ់ ស្បែកស្រទាប់លើបង្អស់ ដែលជាប់មានម្សៅបំពង់កុំពិសារ។ កោសចោលប័ររបស់នុំខេក ឬ កុំបរិភោគ។ នៅពេលចំអិនអាហារគួរ ប្រើការចំអិនដោយចំហុយ ជំនួសការចៀនបំពង់-ល-។
៦. កុំសូវពិសារសាច់ក្រហម
អ្នកបរិភោគសាច់ជ្រូក សាច់គោ សាច់ពពែ-ល- ក្នុងបរិមាណច្រើនមានអត្រាគ្រោះថ្នាក់ក្នុងការកើតជម្ងឺមហារីកពោះវៀនធំច្រើនជាងគេ៣០%។ តាមយោបល់គាប់គួរបរិភោគ សាច់ក្រហមមិនលើសពី៥០០ក្រាមក្នុងមួយសប្តាហ៍ ដូចគ្នានោះត្រូវការបន្ថយការបរិភោគអាហារអាំង ផលិតផលសាច់កញ្ចប់ដូចជាពោះវៀនជ្រូក ភ្លៅមាន់ សាច់ជ្រូកបីជាន់-ល-។
៧. ផ្តាច់បារី តមស្រា
ការជក់បារីជាកត្តាគ្រោះថ្នាក់ បំផុតក្នុងការកើតជម្ងឺមហារីកសួត ហើយក៏មានទំនាក់ទំនងជិតស្និទ្ធ ជាមួយមហារីកប្រព័ន្ធរំលាយអាហារ មហារីកក្រពះ មហារីកបំពង់ក មហារីកក្រពេញប្រូស្តាត មហារីកថ្លើម មហារីកកស្បូន មហារីកសុដន់។ អ្នកជក់បារីសូមផ្តាច់បារីពីពេលនេះទៅ អ្នកមិនជក់បារី ជៀសវាងការស្រូបផ្សែងបារី។
ការផឹកស្រាច្រើនហួសបង្កើន ការកើតជម្ងឺមហារីកមាត់ មហារីកថ្លើម មហារីកបំពង់ក និង មហារីកប្រព័ន្ធរំលាយអាហារ។ តាមយោបល់ល្អ បុរសគប្បីផឹកមួយថ្ងៃ២កែវ នារីមួយថ្ងៃមួយកែវគ្រប់គ្រាន់ហើយ (មួយកែវចំពោះស្រាបៀរមានបរិមាណ២៥០㏄ឬស្រាទំពាំងបាយជូមានបរិមាណ១០០㏄ ស្រាខ្លាំងគឺ២៥㏄)។
៨. កុំទទួលទានប្រៃ កុំផឹកភេសជ្ជៈមានជាតិផ្អែម
ការស្រូបយកជាតិប្រៃក្នុងមួយថ្ងៃមិនលើសពី៦ក្រាម កុំសូវពិសារភេសជ្ជៈមានជាតិផ្អែម បើពិសារទឹកសដំាពុះល្អបំផុត បើពិសារទឹកផ្លែឈើធម្មជាតិមិនលើសពី១៥០㏄ ហើយមិនត្រូវបរិភោគប្រភេទគ្រាប់ធុញ្ញជាតិ និងប្រភេទសណ្តែកដែលដុះផ្សិតឡើយ។
៩. ការចិញ្ចឹមដោយទឹកដោះម្តាយ
ការស្រាវជ្រាវបង្ហាញថា ទារកដែលបៅទឹកដោះម្តាយ នឹងមានអត្រាគ្រោះថ្នាក់តិច ក្នុងការកើតជម្ងឺមហារីក ឯម្តាយអាចមានអត្ថប្រយោជន៍ ក្នុងការកាត់បន្ថយអត្រា កើតជម្ងឺមហារីកសុដន់។ តាមយោបល់ល្អគាប់គួរព្យាយាម បំបៅទារកដោយទឹកដោះម្តាយអោយដល់ទារក៦ខែ។
១០. ការកាត់បន្ថយសំពាធ
ការស្រាវជ្រាវក្នុងវិស័យវិជ្ជសាស្រ្តឃើញថា សំពាធលើសតិអារម្មណ៍ធ្វើអោយ មុខងារប្រព័ន្ធការពារសារពាង្គកាយធ្លាក់ចុះ។ ជម្ងឺតប់ប្រមល់ធ្វើអោយ មុខងារប៉ះពាល់ DNA ធ្លាក់ចុះ។ បង្កើនអត្រាកើតជម្ងឺមហារីកយ៉ាងជាក់ស្តែង។ តាមយោបល់ល្អគួររក្សាអារម្មណ៍ធូរស្រាល កាត់បន្ថយសំពាធ។
អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើប ផ្នែកមហារីកបានក្រើនរំលឹកថា ៖ ប្រសិនបើជួបប្រទះថា ខ្លួនឯងកើតមានជម្ងឺមហារីក គួរតែប្រញាប់ប្រញាល់ទៅ មន្ទីរពេទ្យស្តង់ដាដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ៕