នៅពេលមានផ្ទៃពោះធម្មតា
អូវែរបស់អ្នកបញ្ចេញមេជីវិតញីទៅក្នុងដៃស្បូនរបស់អ្នក។
ប្រសិនបើមេជីវិតញីជួបជាមួយមេជីវិតឈ្មោល
នោះមេជីវិតញីដែលបង្កកំណើតធ្វើដំណើរទៅក្នុងស្បូនរបស់អ្នក
ដើម្បីភ្ជាប់ខ្លួននឹងស្រទាប់ខាងក្នុងរបស់ស្បូនហើយបន្តរីកលូត
លាស់រហូតដល់រយៈពេល៩ ខែ។
ប៉ុន្តែ១ក្នុងចំណោមករណី
មានផ្ទៃពោះ៥០
មេជីវិតញីដែលបានបង្កកំណើតមិនបានធ្វើដំណើរទៅកាន់ស្បូនវិញទេ។
ករណីនេះ ហៅថា កូនក្រៅស្បូន ឬកូននៅដៃស្បូន។ ក្នុងករណីកម្រ
មេជីវិតញីដែលបង្កកំណើតស្ថិតនៅក្នុងអូវែរ
ឬសរីរាង្គផ្សេងទៀតក្នុងពោះរបស់អ្នក។
ក្នុងករណីទាំងពីរនេះអ្នកសុទ្ធតែអាចប្រឈមនឹងគ្រោះថ្នាក់។
នៅពេលមានករណីកូនក្រៅស្បូន
អ្នកត្រូវស្វែងរកការព្យាបាលជាបន្ទាន់។
ជាញឹកញាប់
កូនក្រៅស្បូនកើតឡើងក្នុងរយៈពេលពីរឬបីសប្តាហ៍ដំបូងនៃការមាន
ផ្ទៃពោះ។ អ្នកអាចនឹងមិនដឹងខ្លួនថាមានផ្ទៃពោះនៅឡើយទេ។
កូនក្រៅស្បូនអាចជារឿងគួរឱ្យភ័យ
ខ្លាចណាស់។ ទារកនឹងស្លាប់ ដែលជាការបាត់បង់មួយ
ដែលត្រូវការពេលវេលាដើម្បីបំបាត់ទុក្ខនេះបាន។
ប៉ុន្តែអ្នកអាចមានអារម្មណ៍ធូរស្បើយនៅពេលដែលអ្នកដឹងថា
បើទោះជាអ្នកមានកូនក្រៅស្បូនក៏ដោយក៏អ្នកនឹងអាចមានផ្ទៃពោះ
ប្រកបដោយសុខភាពល្អនៅពេលអនាគត។
សំណួរទី១៖ តើអ្វីជាសញ្ញា និងរោគសញ្ញានៃកូនក្រៅស្បូន?
រោគសញ្ញានៃកូនក្រៅស្បូនគឺ
ហូរឈាមតាមទ្វារមាសតិចតួច ក្អួត ចង្អោរ
ឈឺចុកចាប់ត្រង់ពោះផ្នែកខាងក្រោម ឈឺរមួលក្នុងពោះខ្លាំង
ឈឺមួយចំហៀងខ្លួន វិលមុខ ឬអស់កម្លាំងឈឺស្មា ក ឬចុងពោះវៀនធំ
ប្រសិនបើដៃស្បូនរហែក វាអាចធ្វើឱ្យឈឺចុកចាប់
និងហូរឈាមដែលអាចបណ្តាលឱ្យសន្លប់។
ប្រសិនបើអ្នកជួបប្រទះនឹងអាការរោគ
ដូច ខាងលើ
ចូរទាក់ទងទៅអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកជាបន្ទាន់
ហើយទៅបន្ទប់សង្គ្រោះបន្ទាន់។
ការទៅមន្ទីរពេទ្យបានឆាប់រហ័សគឺជាកត្តាដ៏សំខាន់ក្នុងការកាត់
បន្ថយការប្រឈមនឹងការហូរឈាមធ្ងន់ធ្ងរ
និងដើម្បីរក្សាលទ្ធភាពមានកូនរបស់អ្នក។
សំណួរទី២៖ តើអ្វីជាមូលហេតុបណ្តាលឱ្យមានបញ្ហាកូនក្រៅស្បូន?
បញ្ហាមួយដែលបណ្តាលឱ្យមានបញ្ហាកូន
ក្រៅស្បូន គឺដៃស្បូនរងការបំផ្លាញ
ដែលមិនអាចឱ្យមេជីវិតញីបង្កកំណើតចូលទៅក្នុងស្បូន
ដូច្នេះវាក៏ធ្វើការលូតលាស់ក្នុងដៃស្បូន ឬកន្លែងផ្សេងទៀត។
អ្នកប្រហែលជាមិនធ្លាប់ដឹងទេថាតើ
អ្វីដែលបណ្តាលឱ្យមានកូន ក្រៅស្បូន។
ប៉ុន្តែអ្នកអាចមានបញ្ហាប្រឈមខ្ពស់ប្រសិនបើអ្នកដាក់កងក្នុង
ស្បូន (IUD) នៅពេលដែលអ្នកមិនដឹងថាខ្លួនមានផ្ទៃពោះ
ធ្លាប់មានជំងឺរលាកអាងត្រគាក (PID) មានជំងឺឆ្លងតាមរយៈការរួមភេទ
(Chlamydia and Gonorrhea) មានដៃស្បូនមិនប្រក្រតីតាំងពីកំណើត
ធ្លាប់វះកាត់នៅអាងត្រគាក
(ពីព្រោះស្នាមវះអាចរារាំងមេជីវិតញីដែលបង្កកំណើតមិនឱ្យធ្វើ
ដំណើរទៅក្នុងស្បូន) ធ្លាប់មានកូនក្រៅស្បូន ចងដៃស្បូន
(ការវះកាត់មិនឱ្យមានកូន) ឬស្រាយដៃស្បូនមិនបានសម្រេច។
សំណួរទី៣៖ តើគេធ្វើរោគវិនិច្ឆ័យកូនក្រៅស្បូនយ៉ាងដូចម្តេច?
នៅពេលអ្នកទៅមន្ទីរពេទ្យគ្រូពេទ្យ
អាចធ្វើតេស្តពិនិត្យផ្ទៃពោះ ពិនិត្យអាងត្រគាក និងតេស្ត
អេកូសាស្ត្រដើម្បីមើលស្ថានភាពស្បូន និងដៃស្បូន។
ប្រសិនបើពិនិត្យឃើញថាមានកូនក្រៅ
ស្បូន
អ្នកផ្តល់សេវាថែទាំសុខភាពនឹងសម្រេចថានឹងត្រូវព្យាបាលបែបណាទើប
ល្អ ដោយយោងទៅលើស្ថានភាពវេជ្ជសាស្ត្ររបស់អ្នក
និងគម្រោងមានផ្ទៃពោះរបស់អ្នកនាពេលអនាគត។
សំណួរទី៤៖ តើគេព្យាបាលកូនក្រៅស្បូនដោយរបៀបណា?
ទារកមិនអាចសង្គ្រោះបានទេនៅពេលមាន
កូនក្រៅស្បូន។
ប្រសិនបើបញ្ហាកូនក្រៅស្បូនត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមុនពេល
ដៃស្បូនរបស់អ្នករហែកអ្នកអាចមានជម្រើសក្នុងការព្យាបាលដូចជា៖
ក- ការពិនិត្យតាមដានយ៉ាងដិតដល់ ខ- ការប្រើថ្នាំនិង គ-
ការវះកាត់។ វេជ្ជបណ្ឌិតជំនាញ ឬ
វេជ្ជបណ្ឌិតឯកទេសរោគស្ដ្រីអាចផ្ដល់ដំបូន្មានដល់អ្នកអំពីសារ
ប្រយោជន៍និងគ្រោះថ្នាក់នៃជម្រើសនីមួយៗ។
ក- ការពិនិត្យតាមដានយ៉ាងដិតដល់
ប្រសិនបើអ្នកមានរោគសញ្ញាតិចតួចនោះ
ការមានផ្ទៃពោះនឹងអាច ដោះស្រាយដោយខ្លួនឯង។
មេជីវិតញីដែលបង្កកំណើតនឹងងាប់ហើយត្រូវបានស្រូបចូលទៅក្នុង
ជាលិកាជិតៗនោះដោយមិនបាច់ព្យាបាល។
ការព្យាបាលទំនងជាមិនចាំបាច់ទេ
ប្រសិនបើការធ្វើតេស្តឈាមរកឃើញថាកម្រិតអ័រម៉ូន hCG ទាប។
ខ- ថ្នាំ Methotrexate
ប្រសិនបើបញ្ហាកូនក្រៅស្បូនកំពុងតែ
វិវឌ្ឍ
ប៉ុន្តែបញ្ហានេះត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញទាន់ពេលវេលាគ្រូ
ពេទ្យអាចព្យាបាលបញ្ហានេះដោយប្រើប្រាស់ថ្នាំ Methotrexate ។
គ-ការវះកាត់
ការវះកាត់យកកូនក្រៅស្បូនចេញជាការ
ព្យាបាលដែលធ្វើឡើងញឹក
ញាប់ជាងគេសម្រាប់បញ្ហាមានកូនក្រៅស្បូន។
ជាធម្មតាគេប្រើប្រាស់ការវះកាត់បែបឡាប៉ារ៉ូស្កូពី(Laparoscopy)។
ក្នុងការវះកាត់បែបនេះគេស៊កកាមេរ៉ាតូចមួយនិងឧបករណ៍វះកាត់ចូល
ដោយចោះរន្ធតូចនៅក្នុងពោះរបស់អ្នក។
ប្រសិនបើដៃស្បូនខូចខាតគ្រូពេទ្យអាចនឹងកាត់ដៃស្បូននេះចោលដែរ
។
(ប្រភព៖ខ្មែរស្ថាបនា)