សក់ស្កូវគឺជាសញ្ញាដែលបង្ហាញអំពីភាពចាស់។ ជារឿយៗវាតែងតែជាប់ទាក់ទងទៅនឹងការដុះថ្គាមទាល់ និងភាពពេញវយ័ ។ សក់ស្កូវមិនមែនកើតឡើងតែនៅលើមនុស្សដែលមានវ័យចំណាស់ប៉ុណ្ណោះនោះ ទេ ក៏ប៉នែ្តមានមនុស្សវយ័ជំទង់ជាច្រើនបានជួបប្រទះនឹងបញ្ហានេះ ។ យោងទៅតាម WEBMD បានបង្ហាញថា អ្នកដែលមានសក់ស្កូវមុនអាយុ៤០ឆ្នាំ ត្រូវបានចាត់ទុកថាជាអ្នកស្កូវមុនអាយុ ។ រីឯអ្នកខ្លះទៀតចាប់ផ្តើមស្កូវតាំងតែពីវយ័ជំទង់មកម្លេះ ។
ហេតុអ្វីបានជាសក់ស្កូវ?
ការយល់ដឹងអំពីសរីរាង្គសាស្រ្តនៃសក់ស្កូវ គឺវាសំខាន់ជាងការយល់ដឹងអំពីសក់ស្កូវមុនអាយុ ។ WEBMD បានរៀបរាប់ឲ្យដឹងអំពីដំណើរការនៃសក់ស្កូវថា សក់លូតលាស់ជាដំណាក់កាល ដោយមានភាគរយច្បាស់លាស់នៃការលូតលាស់ ឫក៏ផ្អាកនៅក្នុងអំឡុងពេលមួយ ។ ឫសសក់ គឺជាថង់តូចៗដែលស្ថិតនៅក្រោមស្បែក ដែលជាកន្លែងសក់ដុះចេញមកក្រៅស្បែក ព្រមទាំងមានផ្ទុកសារធាតុពណ៌ធម្មជាតិម្យ៉ាង ហៅថាមេឡានីន(Melanin) ។ នៅពេលដែលសារពាង្គកាយឈប់ផលិតសារធាតុមេឡានីន សក់ក៏ចាប់ផ្តើមប្រែជាពណ៌ស ។ ការលាយពណ៌រវាងពណ៌ស និង ពណ៌ខ្មៅ បានបង្កើតជាពណ៌ម្យ៉ាងហាក់ដូចជាពណ៌ប្រផេះ ។ ដូច្នេះសក់ស្កូវដែលមានពណ៌ប្រផេះ ប្រហែលជាបណ្តាលមកពីការលាយជាតិពណ៌ទាំងពីរនេះចូលគ្នា ។ សក់ស្កូវត្រូវបានបង្កើត នៅពេលដែលឫសសក់ឈប់ផលិតនូវសារធាតុពណ៌ ។ DrGreene.com បានរៀបរាប់ថា មេឡាណូសាយ(Melanocyte ជាកោសិការដែលផលិតមេឡានីន) របស់បគ្គុលម្នាក់ៗ គឺមានភាពខុសៗគ្នា ។ ដូច្នេះមាននយ័ថា ខណៈពេលដែលមនុស្សភាគច្រើនមានសក់ស្កូវនៅពេលដែលពួកគេមានអាយុច្រើន នោះ មនុស្សវយ័ជំទង់ក៏អាចកើតមានសក់ស្កូវផងដែរ ដែលគេហៅថាស្កូវមុនអាយុនេះឯង ។
សក់ស្កូវដោយសារដំណពូជ
សក់ស្កូវតាំងតែពីក្មេងវយ័ភាគច្រើនគឺជាសក់ស្កូវដំណពូជ ។ វាបានបន្តពីជំនាន់មួយ ទៅជំនាន់មួយទៀតនៅក្នុងរង្វង់គ្រូសារមួយ ។ បើសិនជាអ្នកបានឃើញសមាជិកក្នុងគ្រួសាររបស់អ្នកជាច្រើន ធ្លាប់មានសក់ស្កូវតាំងតែពីក្មេង ជាពិសេសនៅក្នុងវ័យជំទង់ នោះវាទំនងនឹងកើតមាននៅលើអ្នកដូចគ្នាដែរ ។
មូលហេតុផ្សេងៗ
សក់ ស្កូវ មុន អាយុ នៅ ក្នុង វ័យ ជំ ទង់ មិន មែន សុទ្ឋ តែ ជា ដំណ ពូជ នោះ ទេ ។ វា អាច ជា សញ្ញា មួយ ដែល បង្ហាញ អំពី ស្ថាន ភាព សុខ ភាព ។ វីល ធី ឡាយ ហ្គូ (Vitiligo) គឺ ជា ស្ថាន ភាព មួយ ដែល កនែ្លង កោ សិ កា ផលិត សារធាតុ ព៌ណ ត្រូវ បាន បំផ្លាញ ដោយ បាន ទុក ចោល នៅ ផ្នែក ខាង ក្រោយ នៃ បំ ណែក ពណ៌ ស តូច ៗ របស់ សក់ និង ស្បែក ។ DrGreene.com បាន និយាយ ថា មូល ហេតុ ផ្សេង ទៀត ដែល បណ្តាល ឲ្យ មាន សក់ ស្កូវ ក្នុង វយ័ កុមារ គឺ បណ្តាល មក ពី កង្វះ វី តា មីន B12 ហើយ ការ ខ្វះ វី តា មីន B12 នេះ អាច ដឹង បាន តាម រយៈ ការ ធ្វើ តេស្ត ឈាម ។ រី ឯ ស្ថាន ភាព សុខ ភាព ផ្សេង ទៀត ដែល អាច បណ្តាល ឲ្យ សក់ ស្កូវ គឺ បណ្តាលមកពីកង្វះ ឈាម ក្រ ហម និង ជំងឺ នៃ ក្រពេញ ទីរ៉ូអីដ (Thyroid disorder) ។
វិធីព្យាបាល
ពុំទាន់មានឪសថមួយណាច្បាស់លាស់ដែលអាចធ្វើឲ្យ មេឡាណូសាយមានដំណើរការក្នុងការផលិតសារធាតុពណ៌ឡើងវិញ បន្ទាប់ពីវាឈប់ធ្វើដំណើរការនោះទេ ។ ដូច្នេះជំរើសតែមួយគត់សំរាប់អ្នកដែលចង់បិទបាំងសក់ស្កូវរបស់ ពួកគេគឺ ការលាបពណ៌សក់ ។ WebMD បានផ្តល់យោបល់ថា ជាលើកដំបូងគួរតែសាកល្បងជាមួយនិង ថ្នាំជ្រលក់ពណ៌សក់ ពាក់កណ្តាលអចិន្រៃ្តយ៍(semi-permanent dye) ជាមុនសិន ។ លាបវាឲ្យស្រាលជាងពណ៌សក់ធម្មជាតិរបស់អ្នកបន្តិច ប៉ុន្តែបើស្រាលពេកវាក៏និងមិនចេញពណ៌ល្អដែរ ។
វិធានការបង្ការ
ប្រសិនបើសក់ស្កូវរបស់ អ្នកជាប្រភេទសក់ស្កូវដំណពូជ គឺប្រាកដណាស់ពុំមានអ្វីនឹងអាចបង្ការជាមុនបានឡើយ ។ ប៉ុន្តែប្រសិនបើវាកើតឡើងដោយបណ្តាលមកពីស្ថានភាពឪសថ ឫ ក៏ស្ថានភាពសុខភាពត្រូវប្រញាប់ប្រញាលទៅព្យាបាលជាបន្ទាន់ ។ ព្រមទាំងគប្បីព្យាយាមថែទាំសុខភាពអោយបានល្អដើម្បីជាកត្តាមួយ ក្នុងការជំរុញដល់ការលូតលាស់របស់សក់ឲ្យបានល្អ ដែលមានដូចជា៖
- ត្រូវបរិភោគចំណីអាហារណាដែលពោរពេញទៅដោយ វីតាមីន និង ប្រូតេអីនអោយបានគ្រប់គ្រាន់ ។
- កុំជក់បារី និង ផឹកស្រាអោយហួសប្រមាណ ។
- ត្រូវទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ ។
- ពិសារទឹកឲ្យបានច្រើន ព្រមទាំងរក្សាភាពតានតឹង(Stress)ឲ្យមានកំរិតមួយទាប ៕
ដោយ គំនិត
ឯកសារយោង៖
www.ehow.com