កត្តាជំរុញនៃអាការៈក្រហាយដើមទ្រូងមួយចំនួន
គឺមានភាពជាក់ស្តែងដូចជា ៖ ម្ទេស, នំសុកកូឡា និង
ក្នុងឱកាសនៃពិធីបុណ្យរំលឹកគុណជាដើម ។ ប៉ុន្តែការក្រហាយដើមទ្រូង
គឺមិនត្រូវបានបញ្ឈប់ និង ចាប់ផ្តើមជាមួយអាហារតែម្យ៉ាងនោះទេ ។
ប្រសិនបើអ្នកមានការក្រហាយដើមទ្រូងនេះជារឿយៗ
វាគឺជាពេលមួយដែលអ្នកត្រូវតែស្វែងរកមូលហេតុពិតប្រាកដនៃទុក្ខទោស
នេះ ។
ហេតុអ្វីបានជាខ្ញុំមានការឈឺចាប់ ?
មានមនុស្សច្រើនជាង ៦០លាននាក់បានជួបប្រទះនឹងវាយ៉ាងហោចណាស់
ម្តងក្នុងរយៈពេលមួយខែ ។ សំរាប់មនុស្សមួយចំនួន ដែលកើតមាន
ជំងឺនៃការច្រាលអាហារចេញពីក្រពះ (Gastroesophageal reflux disease)
ក៏អាចកើតមានជារឿយៗ នូវអាការៈក្រហាយដើមទ្រូងនេះរួមជាមួយវាផងដែរ ។
ការជក់បារី
ទោះជានរណាម្នាក់ ត្រូវការហេតុផេលផ្សេងទៀងនៃបោះចោលនូវទំលាប់នេះ
ការជក់បារីគឺធ្វើអោយ ការច្រាលនូវអាហារចេញពីក្រពះ
មានសភាពកាន់តែអាក្រក់ឡើង
។ការជក់បារីអាចធ្វើអោយវ៉ែនដែលនៅចន្លោះក្រពះ និង
បំពង់អាហារចុះខ្សោយ (
ដូច្នេះទឹកអាស៊ីតនៅក្នុងក្រពះនឹងហូរត្រលប់ចូលទៅក្នុងបំពង់
អាហារវិញ ) និង បណ្តាលអោយ អំបិលនៅក្នុង
ទឹកប្រម៉ាត់ដែលធ្វើការរំលាយខ្លាញ់
ធ្វើការចាកចេញពីពោះវៀនតូចទៅកាន់ក្រពះ រួចកាត់បន្ថយសារជាតិរំអិល
ដែលវាជាធម្មតាត្រូវបង្ហូរចេញនូវ ទឹកអាស៊ីតនៅក្នុងក្រពះចេញពី
បំពង់អាហារ និង ផ្ទុកនូវប៊ីកាបូណាត
ដែលជាសារជាតិធម្មជាតិម្យ៉ាងក្នុងការប្រយុទ្ធប្រឆាំងនឹងជាតិ អាស៊ីត
។
តើអ្នកអាចទទួលបាននូវ ភាពធូរស្រាលនៃអាការៈក្រហាយទ្រូងបានដោយរបៀបណា ? គឺអ្នកត្រូវបញ្ឈប់នូវការជក់បារីនេះ ។
ថ្នាំគ្រាប់
តើអ្នកហាក់ដូចជារងគ្រោះពី ការឈឺក្បាល និង
ក្រហាយដើមទ្រូងជារឿយៗដែរឬទេ ? ចូរគិតអោយបានពីរដង មុននឹង
ឈានទៅដល់ការប្រើប្រាស់ ថ្នាំ អ៊ីប៊ុយប្រូហ្វែន ( ibuprofen) ។
នៅពេលមានការប្រើប្រាស់ជាទៀងទាត់ នូវ
ឱសថប្រឆាំងនឹងការរលាកមួយចំនួនដូចជា អ៊ីប៊ុយប្រូហ្វែន ( ibuprofen)
ឬ ណាប្រូសែន (naproxen ) គឺអាចជំរុញអោយមានការក្រហាយដើមទ្រូង ។
មានឱសថតាមវេជ្ជបញ្ជាមួយចំនួនខ្លះទៀត រួមមាន អង់ទីប៊ីយូទិច,
កាល់ស្យូមឆាណែលប្លុកឃ័រ ( calcium channel blocker)
សំរាប់ជំងឺលើសសម្ពាធឈាម,
ថ្នាំសំរាប់ពង្រីកទងសួតមានដូចជាអាល់ប៊ូតេរុល ( albuterol )
សំរាប់ជំងឺហឺត, ថ្នាំពុកឆ្អឹង និង ថ្នាំសណ្តំមួយចំនួនទៀត
ក៏អាចធ្វើអោយមានអាការៈនេះផងដែរ ។
សូមធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកគិតថា
ឱសថរបស់អ្នកគឺធ្វើអោយអ្នកមានការក្រហាយដើមទ្រូង
អ្នកមិនត្រូវធ្វើការសំរេចចិត្តបញ្ឈប់ការប្រើប្រាស់ឱសថទាំងនោះ
តាមតែចិត្តឯងនោះទេ ។
សារជាតិបន្ថែមខ្លាញ់ត្រី
ខ្លាញ់ត្រីមានផ្ទុកអូមេហ្គាបី អាស៊ីតខ្លាញ់ និង ត្រូវបានគេជឿថា
វាជាវិធីធម្មជាតិមួយក្នុងការគ្រប់គ្រង ជំងឺបេះដូង,
ការធ្លាក់ទឹកចិត្ត និង ស្ថានភាពសុខភាពដ៏ទៃទៀតដែលមិនអាចរាប់បាន ។
តែទោះជាយ៉ាងណាក៏ដោយ
វាក៏អាចបណ្តាលអោយមានអាការៈក្រហាយដើមទ្រូងផងដែរ ។
ខ្លាញ់ របស់ត្រី គឺហាក់ដូចជាអាចរ៉ាប់រងបាន នូវផលប៉ះពាល់នៃក្រពះ
និង ពោះវៀន។ សាច់ត្រី គឺមានជាតិខ្លាញ់តិច និង
មានជាតិប្រូតេអ៊ីនខ្ពស់ ហើយវាពិតជាអាហារល្អប្រសើរបំផុតសំរាប់
សំរាប់អ្នកដែលរងគ្រោះពីការក្រហាយដើមទ្រូង
នៅពេលដែលវាត្រូវបានគេទទួលទានក្នុងកំរិតសមស្របសំរាប់សុខភាព
ដែលវាជារូបមន្តមួយធ្វើអោយអាការៈក្រហាយដើមទ្រូងនេះបាន ស្រាកស្រាន្ត
។
ស្ត្រេស ( Stress)
ស្ត្រេស គឺហាក់ដូចជាអាចជំរុញអោយមានការក្រហាយដើមទ្រូង
ប៉ុន្តែទំនាក់ទំនងនេះ គឺមានភាពស្មុគស្មាញជាងអ្វីដែលអ្នកគិត ។
ស្ត្រេសគឺមិនបណ្តលអោយ
មានការកញ្ជ្រោលឡើងនូវការផលិតអាស៊ីតនៅក្នុងក្រពះទេ
។តែទោះជាយ៉ាងណាក៏ដោយ ការសិក្សាមួយនៅក្នុង សារព័ត៌មាននៃ
ការស្រាវជ្រាវចិត្ត និង រាងកាយបង្ហាញថាវាជាការយល់ឃើញនៃរោគសញ្ញា
របស់អ្នកជំងឺដែលមានអាការៈក្រហាយដើមទ្រូង
ហើយវាមិនមែនជាកំរិតពិតប្រាកដនៃអាស៊ីតនៅក្នុងក្រពះនោះទេ
គឺវាមានទំនាក់ទំនងទៅនឹងស្ត្រេស ។
ម្យ៉ាងវិញទៀត មនុស្សដែលមានស្ត្រេស
គឺហាក់ដូចជាអាចឆាប់ដឹងនូវរោគសញ្ញា នៃការក្រហាយដើមទ្រូង ឬ
ឥទ្ធិពលនៃប្រព័ន្ធប្រសាទរបស់ស្ត្រេស
ដែលអាចបង្កើនការឈឺចាប់នៃសសៃប្រសាទសំរាប់ទទួល នៅក្នុងបំពង់អាហារ ។
ជីអង្កាម
ជីអង្កាម ដូចជា ខ្លាញ់ត្រី
គឺជាកាំបិតមុខពីរនៅពេលវាចូលទៅក្នុងក្រពះ ។ តែ ដែលមានជាតិ
ជីអង្កាមថ្នាំគ្រាប់នៃជាតិប្រេង ជាតិជីអង្កាមនិង
ថែមទាំងស្ករគ្រាប់ដែលមានជាតិ ជីអង្កាម
ជារឿយៗត្រូវបានប្រើប្រាស់ដើម្បី ដោះស្រាយនូវក្រពះដែលមានបញ្ហា
ប៉ុន្តែឱសថនេះអាចផ្តល់ទុក្ខទោសដល់
អ្នកដែលមានជំងឺនៃការច្រាលអាហារចេញពីក្រពះ ។
ឥទ្ធិពលនៃភាពស្រាកស្រាន្ត និង ការស្ពឹកនៃជាតិម៉ង់តុល
គឺហាក់ដូចជាធ្វើអោយវ៉ែនដែលបំបែក ក្រពះ និង បំពង់អាហារ (
ដែលត្រូវបានគេស្គាល់ថា ជាសាច់ដុំខ្ជឹបនៃបំពង់អាហារផ្នែកខាងក្រោម
) ដែលវាអាចបណ្តាលអោយអាស៊ីតនៅក្នុងក្រពះ
ចាល់ឡើងទៅក្នុងបំពង់អាហារបានយ៉ាងងាយ និង
ធ្វើអោយការក្រហាយដើមទ្រូងមានសភាពកាន់តែធ្ងន់ធ្ងរ ។
ភាពធាត់ជ្រុល
បើអ្នកកាន់តែកើនទំងន់ នោះអ្នកនឹងហាក់ដូចជាមានការក្រហាយដើមទ្រូង ។
កាសិក្សាមួយនៅក្នុងឆ្នាំ ២០០៣នៅក្នុង ទនានុប្បវត្តិនៃ
សមាគមវេជ្ជសាស្ត្ររបស់សហរដ្ឋអាមេរិក បានរកឃើញថា
រោគសញ្ញានៃច្រាលត្រលប់មកវិញនូវអាស៊ីតក្រពះ មានការកើនឡើងជាមួយនឹង
ទំងន់នៃរាងកាយ ។
ទំនាក់ទំនងនេះ គឺហាក់ដូចជាមានសភាពខ្លាំងក្លាចំពោះស្ត្រី ជាង បុរស
(ជាពិសេសចំពោះស្ត្រីមុនជិតអស់រដូវ)។មានការពន្យល់ផ្សេងៗគ្នា ។
ការបរិភោគអាហារបានតិចតួច, ការកើនឡើងជ្រុលនូវខ្លាញ់រាងកាយ
នៅក្នុងពោះនិងការបញ្ចេញសារជាតិគីមី ដោយខ្លាញ់នៅក្នុងរាងកាយ
គឺត្រូវបានរាប់បញ្ចូលថាជា ទុក្ខទោសដែលអាចកើតមាន។
ហ្សែនរបស់អ្នក
តើអ្នកមានឆ្ងល់ទេ ថាអ្វីដែលធ្វើអោយអ្នកមានការក្រហាយទ្រូង ?
សូមក្រលេកទៅមើល ម្ហូបនៅលើតុអាហារនិង ឳពុកម្តាយរបស់អ្នក ។
នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការសិក្សាលើកូនភ្លោះបានបង្ហាញថា
៣០ភាគរយទៅ៤៥ភាគរយនៃ ការប្រឈមនឹងគ្រោះថ្នាក់របស់អ្នក
ចំពោះជំងឺនៃការច្រាលអាហារចេញពីក្រពះ គឺអាស្រ័យទៅលើកត្តាហ្សែន ។
( ហើយផ្នែកដែលនៅសល់ គឺផ្អែកទៅលើអ្វីដែលអ្នកទទួលទាន
ថាតើអ្នកមានជក់បារី និង ហាត់ប្រាណដែរឬទេ ? ) ។
ការពន្យល់នៃកត្តាធម្មជាតិតំណពូជនៃ
ជំងឺច្រាលអាហារចេញពីក្នុងក្រពះនេះ គឺជាការពិតទាំងស្រុង ។
វាអាចបណ្តាលមកពី ការទទួលយកនូវ លក្ខណៈនៃរូបរាងកាយ មានដូចជា
ភាពមិនប្រក្រតីនៅក្នុង មុខងាររបស់ក្រពះឬ ក៏
ការឆាប់ទទួលនូវការរំញោចទៅ នឹងអាស៊ីតនៅក្នុងក្រពះ ៕
(ប្រភព៖HealthCambodia)
Thursday, March 7, 2013
កត្តាអ្វីខ្លះដែលធ្វើអោយអ្នកក្រហាយដើមទ្រូង?
Thursday, March 07, 2013
ចំណេះដឹងទូទៅ