Thursday, January 10, 2013

ប្រការគួរឱ្យចាប់អារម្មណ៍អំពីភ្នែក

ភ្នែក ​គឺ​ជា​មធ្យោបាយ​ជួយ​ឱ្យ​អ្នក​អាច​សង្កេត​មើល​និង​ទស្សន៍ទាយ​ពិភព​លោក​ជុំ​ វិញ​ ​។​ ​អាស្រ័យ​ដោយ​មាន​ភ្នែក​ ​ដែល​ជីវិត​យើង​ពោរពេញ​ទៅ​ដោយ​ពណ៌​សម្បុរ​ ​។​ ​ភ្នែក​នៅ​បង្កប់​ប្រការ​ចម្លែកៗ​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ ដែល​មិន​ទាន់​មាន​ឱ្យ​កាស​រក​ឃើញ​នូវ​អាថ៌​កំបាំង​ ។
ការរក្សាទំហំដដែល?​ ជា ​ចម្លើយ​គឺ​ពុំ​មែន​ទេ​ ​ការ​ពិត​គឺ​មាន​ការ​ប្រែប្រួល​មួយ​តូច​ក្នុង​ទំហំ​របស់​ភ្នែក​ ចាប់​ពី​ពេល​អ្នក​ទើប​កើត​រហូត​ដល់​ពេល​ស្លាប់​ ​។​ ​ពេល​ទើប​កើត​ភ្នែក​មាន​វិជ្ឈមាត្រ​ប្រមាណ​ ​១៩,mm​។​ មនុស្ស​ពេញ​រូប​រាង​ម្នាក់​មាន​វិជ្ឈមាត្រ​ភ្នែក​នៅ​ចន្លោះ​ ​២៤​ ​ទៅ​ ​២៥mmm​ ដូច​នេះ​ក្នុង​មួយ​ជីវិត​របស់​មនុស្ស​យើង​ភ្នែក​គ្រាន់​តែ​រីក​ធំ​បន្ថែម​ចំនួន​ ​២៨ %​ប្រៀប​នឹង​ទំហំ​ដំបូង​។​
តើភ្នែកមើងដឹងប៉ុន្មានពណ៌?យើង​អាច​មើល​ដឹង​ពន្លឺ​តាម​រយៈ​ពណ៌​របស់​វា​ ​។​ ​ប៉ុន្តែ​យើង​អាច​គ្រាន់​តែ​ទទួល​ដឹង​ពន្លឺ​មាន​កម្រិត​រលក​ក្នុង​ប្រមាណ​កំណត់​៣៨០nm-៧៤០nm​។​ ​នេះ​ជា​ខ្សែ​មើល​ ឃើញ​របស់​ពន្លឺ​(វិសាលគម)​ ។ ​ ​ពី​ខ្សែ​វិសាលគម​នេះ​ ​អ៊ីសសាក់ញូតុន​ ​បាន​ចែក​ពន្លឺ​ជា​ ​៧​ ​ប្រភេទ​ ​គឺ​ ​ក្រហម​ ទឹកក្រូច​ ​លឿង​ ​ខៀវ​ ​ផ្ទៃមេឃ​ ​ខៀវ​ដិត​ ​ខៀវក្រម៉ៅ​ ​និង​ ​ស្វាយ​។​ ​ឆ្នាំ​១៧៩០​ ​អ្នក​ស្រាវជ្រាវ​ ថូម៉ាសយុំាង​ ​ចាត់​ទុក​ថា​ ​យើង​មើល​ឃើញ​បាន​តែ​៣​ពណ៌​ ​គឺ​ក្រហម​ ​ខៀវ​ដិត​ ​និង​ ​លឿង​ ​។​ពណ៌​ផ្សេង​ៗ​គ្រាន់​តែ​ជា​ការ​លាយ​ផ្សំ​របស់​ពី​ពណ៌​មូលដ្ឋាន​នោះ​។​ ​ឆ្នាំ​ ​១៨៧៨​ ​លោក​អេវ៉លហេរីង​ បាន​លើក​ឡើង​ទ្រីស្តី​បទ​មួយ​អំពី​ពណ៌ ​គោល​ជា​មូល​ដ្ឋាន​ខាង​លើ​លាយ​ផ្សំ​ជា​មួយ​ពណ៌​ស​ ​ឬ​ខ្មៅ​ បង្កើត​បាន​ជា​ប្រភេទ​ពណ៌​សម្បុរ​ខុស​ៗ​គ្នា​ ​ដែល​មនុស្ស​អាច​មើល​ដឹង​ ​។​ ​ក៍​ប៉ុនែ្ត​រហូត​មក​ទល់​បច្ចុប្បន្ន​ នៅ​តែ​ពុំ​មាន​តួលេខ​កំណត់​បរិមាណ​ច្បាស់​លាស់​ពិត​ប្រាកដ​ អំពី​បរិមាណ​ពណ៌​ដែល​មនុស្ស​អាច​ទទួល​ដឹង​បាន​នោះ​ទេ​ ​។​ ​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​នេះ​បំផុត​បង្ហាញ​ថា​ មនុស្ស​អាច​មើល​ដឹង​បាន​នូវ​ភាព​ខុស​ប្លែក​យ៉ាង​តូច​រវាង​ពណ៌​ទាំង​ឡាយ​។​ ពួក​អ្នក​ស្រាវ​ជ្រាវ​ ​ចាត់​ទុក​ថា​ មនុស្ស​អាច​មើល​ស្គាល់​បាន​អប្បបរមា​ប្រមាណ​ ​១០​ ​លាន​ពណ៌​ខុស​ៗ​គ្នា​ ​។​ក៍​ប៉ុន្តែ​តួលេខ​ខាង​លើ​ពុំ​ទាន់​ច្បាស់​លាស់​ទាំង​ស្រុង​ទេ​ព្រោះ​ ក្នុង​ខឿន​វប្បធម៌​នីមួយ​ៗ​ខុស​ៗ​គ្នា​ ​នោះ​របៀប​បែង​ចែក​ពណ៌​ខុស​ៗ​គ្នា​ ។​
រោម​ភ្នែក​អាចដុះឡើងវិញឬអត់? ពេល ​វេលា​នៃ​ការ​ដុះ​រោម​ភ្នែក​ឡើង​វិញ​គឺ​មាន​ចាប់​ពី​ ​៤​ ​ទៅ​ ​៨​ សប្តាហ៍​។​រោម​ភ្នែក​ ​និង​ ​ត្របក​ភ្នែក​មាន​ឥទ្ធិពល​ការពារ​ភ្នែក​ពី​ធូលី​កខ្វក់​ ​ក៍​ដូច​ជា​រា​រាំង​សមាសធាតុ ​ចំឡែក​លុក​លុយ​ចូល​ភ្នែក​ ។​
វិញ្ញាណមានការរីកចម្រើនបំផុត? វិញ្ញាណ​របស់​យើង​រួម​មាន​ សោត​វិញ្ញាណ​(ត្រចៀក)​ឃាន​វិញ្ញាណ​(ច្រមុះ)​កាយ​វិញ្ញាណ​(ស្បែក)​ ​ជីវ្ហា​វិញ្ញាណ​(អណ្តាត)​ ​និង​ចក្ខុ​វិញ្ញាណ​(ភ្នែក)​ វា ​ពាក់​ព័ន្ធ​ជិត​ស្និទ្ធ​ជា​មួយ​គ្នា​ ​និង ​ទទួល​យក​ការ​វិនិច្ឆ័យ​ព័ត៌មាន​ក្នុង​ពេល​តែ​មួយ​ ​។​ ​ក៍​ប៉ុន្តែ​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​បំផុត​ ចក្ខុ​វិញ្ញាណ​ជា​វិញ្ញាណ​ដពិសិដ្ឋ​ និង រីក​ចម្រើន​បំផុត​របស់​មនុស្ស​។​
ពណ៌ភ្នែករបស់មនុស្សម្នាក់អាចខុសគ្នា ?ពណ៌​ភ្នែក​របស់​មនុស្ស​យើង​ត្រូវ​កំណត់​ដោយ​បរិមាណ ​Melanin​ជាតិ​ពណ៌​មួយ​ប្រភេទ​ពណ៌​ត្នោត​ខ្មៅ​មាន​ក្នុង​គ្រាប់​ភ្នែក​ ​។​ ​ប្រសិន​បើ​ខ្វះ​ melanin​ភ្នែក​នឹង​មាន​ពណ៌​ខៀវ​ចំណែក​ភ្នែក​ដែល​សម្បូរ​Melanin​នោះ​នឹង​មាន​ពណ៌​ត្នោត​។​ ដោយ​ហេតុ​នេះ​ពួក​គេ​មាន​សក់​ ​និង​ ​ស្បែក​ពណ៌​ស្រគាំ​ច្រើន​តែ​ជា​មនុស្ស​មាន​បរិមាណ​ melanin​ខ្ពស់ ​អាស្រ័យ​ហេតុ​នេះ​ភ្នែក​របស់​គេ​តែង​តែ​មាន​ពណ៌​ត្នោត​ ។ ក្នុង​ពេល​នោះ​អ្នក​ដែល​មាន​សក់​និង​ស្បែក​ពណ៌​ភ្លឺ​ច្រើន​តែ​ជា​មនុស្ស​មាន ​បរិមាណ​Melanin​ទាប ​ ​ដូច​នេះ​ភ្នែក​របស់​គេ​តែង​មាន​ពណ៌​ស្រាល​ជាង​។ ​ ប្រការ​នេះ​ក៍​បក​ស្រាយ​មូល​ហេតុ​ដែល​ភាគ​ច្រើន​ ​ភ្នែក​របស់​ទារក​ច្រើន​តែ​មាន​ពណ៌​ភ្លឺ​ជាង​ប្រៀប​នឹង​មនុស្ស​ធំ​ អាស្រ័យ​ដោយ​បរិមាណ​Melanin​ របស់​ទារក​នៅ​ទាប​ ៕​