Thursday, January 10, 2013

វ៉ាក់សំាងជំងឺគ្រុនចាញ់

ក្រុមអ្នក​ស្រាវជ្រាវ​បាននិយាយថា​រហូតមកដល់ពេលនេះ វ៉ាក់សាំងជំងឺ​គ្រុនចាញ់សម្រាប់​ព្យាបាល​ជំងឺ​ទំនើបបំផុត នឹងរួចរាល់សម្រាប់​ការប្រើប្រាស់រយៈ​ពេល​ ​៣​ ​ទៅ​ ​៥​ ​ឆ្នាំទៀត​ ក្រោយ​ពិការសាកល្បង​ក្នុងដំណាក់កាល​ទី​ ​៣​ ​។​ វ៉ាក់សាំង​ដែលគេស្គាល់ថា​”PTSS”​ ផ្តោតលើការ​ធ្វើឱ្យមាន​ប្រសិទ្ធភាព​យ៉ាងហោចណាស់​ ​៥០​ ​ភាគរយ​ ប្រឆាំងនឹង​ប្រភេទជំងឺ​គ្រុនចាញ់​ធ្ងន់ធ្ងរ​ ​និង​ មានប្រសិទ្ធិភាព​រយៈពេល​ ១​ ឆ្នាំ​ ។
លោក​ ​ចូ​ ​កូហេន​ ​អ្នកបង្កើតវ៉ាក់សាំង​ ​និងអ្នកស្រាវជ្រាវថ្នាំ​ Glaxosmith​ Kline​ ​មានការ​ជឿ​ជាក់​ ​និង​ ​សង្ឃឹមថានៅក្នុង​រយៈពេល​ពី ​៣ ​ទៅ​ ​៥​ ​ឆ្នាំពីឥឡូវនេះ​យើងនិង​អាចប្រើ​វាក់​សាំង​នេះបាន​ ​។​ ​កុមាររហូតដល់​ ​១៦០០០​នាក់ដែល​មានអាយុពី​ ​៦​សប្តាហ៍​ទៅ​ ​១៧​ ​ខែ​ នៅប្រទេស​អាហ្វ្រិក​ចំនួន​ ៧​ មាន​ ​ប៊ីគីណា​ ​ហ្វាណាកេនយ៉ា​ ​ម៉ាឡាវី​ ​ម៉ូហ្សំប៊ិច​ ​ ​និង​ តង់ហ្សានី​ ​នឹងទទួលបាន​ វ៉ាក់សាំងនេះ​។​ ​លោក​ ​កូហេន​ ​បានឱ្យដឹងថា​ នេះជាព្រឹត្តការណ៍​ដ៍​អស្ចារ្យ​នៅក្នុងការ​ប្រយុទ្ធ​ប្រឆាំងជំងឺ​គ្រុនចាញ់​ ​និង​ ការបញ្ចប់ការ​សា្រវជ្រាវ​ជាងពីរ​ទស្សវត្សរ៍​រួមទាំងការ​សាកល្បង​ព្យាបាល​ រយៈពេល​១០​ ​ឆ្នាំ​ ​នៅតំបន់​អាហ្វ្រិក​។
ជំងឺគ្រុនចាញ់​ជាជំងឺកាច​សាហាវ​ជាទីបំផុត​ ​ជំងឺនេះ​វាបានសម្លាប់​មនុស្សប្រហែល​ ៩០០០០០​រៀងរាល់ឆ្នាំ​ ​ដែលភាគច្រើន​ជាកុមារដែល​មានអាយុក្រោម​ ​៥​ ឆ្នាំនៅអនុតំបន់​សហារ៉ា​អាហ្រ្វិក​ ។​
ការធ្វើ​តេស្តតំណាក់​កាលទី​ ​៣​ ​នេះ​ ​តាមដានសុវត្ថិភាព​ ​និង​ ​គុណវិបត្តិនៃការ​ប្រើប្រាស់ថ្នាំ​ ដែលអាច​និងវាយតម្លៃ​ពីប្រសិទ្ធ​ភាពលើទ្រង់ទ្រាយ​ធំ​។
លទ្ធផល​នៃការសាកល្បង​ក្នុងតំណាក់​កាលទី​ ​២​ ​ដែលត្រូវបាន​ប្រកាសកាល​ពីឆ្នាំមុន​ ​បាន​បង្ហាញ​ពីប្រសិទ្ធភាព​ ​៥៣%​ប្រឆាំង​នឹងជំងឺ​គ្រុនចាញ់​លើកុមារ​ ​។​ ​អង្គការ​ដែលមាន​គំនិតផ្តួច​ផ្តើម​ជំងឺគ្រុនចាញ់​បាននិយាយថា​ ​ប្រសិនបើ​ជោគជ័យតំណាក់​កាល​ទី​ ​៣ ​និងអាជ្ញាប័ណ្ណ​របស់វ៉ាក់សាំងនេះ​នឹងធ្វើឱ្យ​វាក្លាយជា​ ​វ៉ាក់សាំងជំងឺ​គ្រុនចាញ់​តំបូងដែល​មានប្រសិទ្ធិភាព​៥០%​ប្រឆាំងនឹងជំងឺរ​ ធ្ងន់ធ្ងរនឹងការស្លាប់​ ​ហើយមានប្រសិទ្ធភាព​ជាមួយថ្នាំ។​
សំខាន់បំផុត​វ៉ាក់សាំងនេះ​ ​គឺមានបំណង​ប្រើសម្រាប់​ទារក​ ​និង​ ​កុមារដែលមាន​អាយុក្រោម​ ៥ ​ឆ្នាំ ដែលងាយ​រងគ្រោះបំផុត​ដោយសារ​ជំងឺគ្រុនចាញ់​។ ​
កាលពីឆ្នាំ​ ២០០៦​ សហគមន៍អន្តរ​ជាតិបានកំណត់​គោលដៅរយៈ​ពេលយូរ​ដើម្បីផលិតវ៉ាក់​សាំង​ ជំងឹគ្រុនចាញ់​នៅឆ្នាំ​ ​២០២៥​ ​ដែលយ៉ាងហោច​ណាស់មាន​ប្រសិទ្ធិភាព​ ​៨០%​ប្រឆាំង​នឹង​ប្រភេទជំងឺដែល​មិនសូវធ្ងន់ធ្ងរ​ ​និង​ ​មានប្រសិទ្ធភាព​យូរ​ជាង​៤ ឆ្នាំ ​។​ ក្រុមអ្នក​ឯកទេស​បានធ្វើការ​ប្រកាស​អំពីការសាកល្បង​វ៉ាក់សាំងអំឡុង​សនិ្នសីទ ​លើកទី៥​ ​នៅក្នុងរដ្ឋធានី​ណៃរ៉ូប៊ី​ប្រទេសកេនញ៉ា​ដែលមានឈ្មោះថា​ ​Multilateral​ ​In​ ​Ti active​ ​on Malia​ ។ ​ចំពោះ​វ៉ាក់សាំង​ផេ្សងៗទៀតក៍កំពុង​ដំណើរការ​សាកល្បងផងដែរ​ ប៉ុន្តែមិនទាន់​ឈានដល់​ដំណាក់​កាល​ជឿនលឿន​ទី៣ ​នៅឡើយ​។