Wednesday, January 9, 2013

សុខភាពភ្នែក

ស្ថិតនៅក្នុងយុវវ័យ ដែលបំពេញការងារ ក្នុងវ័យនេះគួរត្រូវពិនិត្យសុខភាពភ្នែក​​​​​​​​​​​រៀងរាល់៣-៥ឆ្នាំម្តង ចំណែកអ្នកដែលមានបញ្ហាមីញ៉ូបគួរពិនិត្យកញ្ចក់កែវ​ ភ្នែកផងដែ ថាតើវាស័ក្តិសមទៅនឹងសភាពកែវភ្នែកដែរឬអត់។ ចំណែកអ្នក​​​​​​​ដែលពាក់កញ្ចក់  ខនថិកលែនគួររក្សាអនាម័យកញ្ចក់ឱ្យបានល្អរាល់ពេល​​​​​​
មុននឹងដាក់កញ្ចក់ខនថិkលែនឬក៏ដោះវាចេញ។ បញ្ហាដែលគេប្រទះឃើញ​​​​​​​ជាច្រើនក្នុងយុវវ័យ និង វ័យបំពេញការងារច្រើនតែកើតចេញពីការប្រើខ្សែភ្នែក​ សម្លឹងមើលច្រើនពេកនៅក្នុងកិច្ចការងារផ្សេងៗដូចជានៅមុខកញ្ចក់កុំព្យូទ័រ​​​​​ ​​​​​​​​យូរពេកដែលធ្វើឱ្យកើតអាការៈអស់កម្លាំងក្នុងកែវភ្នក ក្រៅពីនោះក៏នៅមាន កត្តាដទៃៗដែលធ្វើឱ្យកើតអាការដូចជាៈ
-ពន្លឺមិនគ្រប់គ្រាន់ឬក៏ពន្លឺចូលខុសទិសដៅធ្វើឱ្យស្រវាំងភ្នែក។
-ទម្រង់និងលក្ខណៈ កិច្ចការដូចជាការអានសៀវភៅដែលមានតួអក្សរតូចពេករហូត​ ធ្វើឱ្យចុកគ្រាប់ភ្នែកព្រោះសាច់ដុំបំពេញការងារខ្លាំងក្នុងការសំរួលរូបភាពឱ្យបាន ​​​​​​​​ច្បាស់ ។
-ពណ៌នៃវត្ថុដែលត្រូវសំឡឹងឬក៏អានប្រសិនបើជាពណ៌ផ្លាតពន្លឺពណ៌ខ្មៅឬក៏​​​​​​​​ពណ៌ចាស ពេកក៏ធ្វើឱ្យភ្នែកត្រូវធ្វើការសម្លឹងទៅរកវត្ថុនោះ ។
-ការអានអក្សរនៅលើរថយន្តខណៈពេលបើកនឹងធ្វើឱ្យសាច់ដុំភ្នែកត្រូវធ្វើការ​​​​​​​ ​ធ្ងន់ដូចគ្នាព្រោះត្រូវចាំបាច់យ រូបភាពដែលត្រូវញ័ររញ្ជួយគ្រប់ពេលវេលានោះឯង។
-ការស្ថិតនៅក្នុងទីកន្លែងដែលមានខ្យល់បក់ ចូលគ្រប់ពេលវេលានឹងធ្វើឱ្យភ្នែក កើតមានអាការៈស្ងួត។
វិធីការពារអាការៈចុកស្រពន់ខ្សែភ្នែកដែលល្អបំផុតគឺប្រើពន្លឺឱ្យបានភ្លឺសមរម្យក្នុងការ អង្គុយបំពេញការងារឬក៏ អានសៀវភៅដោយឱ្យពន្លឺនោះ ជះចូលមកក្នុងទិសដៅ ត្រូវឃ្លាតពីខ្សែភ្នែកនិងតួអក្សរ គួរមានចម្ងាយប្រមាណ   ៣៥ ស.ម និងសំរាកកែវ​ភ្នែកដោយការបិទភ្នែកមួយសន្ធុះជាដំណាក់កាលៗ រាល់កន្លះម៉ោងម្តង ។ ​​​​​​​​​ប្រសិនបើ ប្រើកុំព្យូទ័រគួរសំរួលកំរិតកំពស់ និងពន្លឺកញ្ចក់ឱ្យបានសមរម្យដើម្បី​​​​​​​​ ការពារសុវត្ថិភាពភ្នែកក្នុងពេលបំពេញការងារ ។