Tuesday, January 8, 2013

បង្កើតបានកោសិកា "ស្វែងរក និងកម្ចាត់រោគមហារីក"

ក្រុម​អ្នកវិទ្យាសាស្ត្រ នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ អាឡែកហ្ស៊ី និង​អង្គ​បដិបក្ខ Riken ប្រទេស​ជប៉ុន បាន​រកឃើញ​និង​បង្កើតបាន​នូវ​កោសិកា​ប្រឆាំងនឹង​មេរោគ​មហារីក នៅក្នុង​បន្ទប់ពិសោធន៍​ហើយ ។​


តាម​ការសិក្សា​នោះ បណ្តា​កោសិកា​ទាំងនេះ​នឹងត្រូវ​បាន​ចាក់​ចូលទៅក្នុង​អ្នកជំងឺ​មហារីក ហើយ​វា​រំញោច​ដល់​អង្គ​បដិបក្ខ​របស់​សរីរាង្គ​ធ្វើការ​ស្វែងរក​បណ្តា​ដុំ​ពក ​រួច​កម្ចាត់​វា​ចោល ។​
​របកគំហើញ​លោត​ផ្លោះ​មួយ​នេះ រំពឹងថា ​នឹង​បង្ក​ជា​បុព្វបទ​សម្រាប់​វិធីសាស្ត្រ​ព្យាបាល​មហារីក​ដោយ​ពុំ​ចាំបាច់​ វះកាត់ ឬ​ព្យាបាល​ដោយ​គីមី ។​

​បណ្ឌិត Kananoto សមាជិក​ម្នាក់​នៃ​ក្រុម​ស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា បណ្តា​កោសិកា​ប្រឆាំង​មហារីក​នេះ​អាច​ត្រូវបាន​ចាក់​បញ្ចូល​ផ្ទាល់​ទៅលើ​ អ្នកជំងឺ​មហារីក ដើម្បី​ព្យាបាល​រោគ​នេះ​ឲ្យ​បាន​សះស្បើយ​ក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខនេះ ៕
(ប្រភព៖http://www.ksn-news.com)