Monday, January 7, 2013

វ៉ាក់សាំង បង្អាក់ការរីកចម្រើន របស់មេរោគ HIV

តាម​អត្ថបទ​ដែល​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ Sciene Translation Medecine ថ្ងៃទី​៣/១/២០១៣​នេះ របស់លោក Felipe Garcia ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Barcelona (​អេស្បាញ​)​ឲ្យ​ដឹងថា ពួកគេ​បាន​ផលិត​ប្រភេទ​វ៉ាក់សាំង​មួយ ដែល​អាច​បង្អាក់​ជា​បណ្តោះ​អាសន្ន​នូវ​ការរីកចម្រើន​របស់ Virus HIV ។ បើតាម​លោក​នោះ​ប្រព័ន្ធ​ការពារ​សរីរាង្គ​របស់​មនុស្ស ពុំ​អាច​កម្ចាត់​វីរុស HIV បាន​ដោយ​ខ្លួនឯង​ទេ ។ ចំណែក​កោសិកា​អង្គ​បដិបក្ខ​ដែល​ស្រាវជ្រាវ​ផលិត​បាន​នោះ គឺ​វា​នឹង "​ណែនាំ​"​ឲ្យ​ប្រព័ន្ធ​ការពារ​សរីរាង្គ ដឹង​ពី​របៀប​កម្ចាត់ HIV ។​


នៅ ​អាហ្វ្រិក​ខាងត្បូង​អ្នកជំងឺ HIV ទទួល​ថ្នាំ ប៉ុន្តែ​ការស្រាវជ្រាវ​នេះ ​ពុំទាន់​អាច​ព្យាបាល​ដាច់​ជំងឺ​នេះ​ទេ តែ​វា​ជួយ​កាត់បន្ថយ​វីរុស HIV ៣៦​នាក់​ហើយ ។ បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​ទាំងនេះ ១២​សប្តាហ៍​មក​បរិ​មាណវី​រុស​នៅក្នុង​សរីរាង្គ​របស់​អ្នកជំងឺ​ចាប់ផ្តើម​ ថយចុះ ។ មាន​អ្នកជំងឺ​១២/៣៦​នាក់ ដែល​វីរុស​នេះ​ថយចុះ​ដល់​ទៅ​៩០%​ឯណោះ ។​
​ ប៉ុន្តែ​២៤​សប្តាហ៍​ក្រោយមក ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​នេះ​ចាប់ផ្តើម​ធ្លាក់ចុះ ។ តាម​ការស្រាវជ្រាវ​នោះ វ៉ាក់សាំង​នេះ​នឹង​អស់​ប្រសិទ្ធិភាព​ក្នុង​រយៈពេល​១​ឆ្នាំ ដល់​ពេលនោះ​អ្នកជំងឺ​ត្រូវ​វិលត្រឡប់​ទៅកាន់​វិធីសាស្ត្រ ART(Anti- Retroviral Therapy) ចាស់​ដែលជា​ការប្រើប្រាស់​គួបផ្សំ​ឱសថ​ប្រឆាំង​វីរុស​វិញ ។​
​ដូច្នេះ​ វ៉ាក់សាំង​នេះ​អាចជួយ​ឲ្យ​អ្នកជំងឺ​ផ្អាក​ការប្រើប្រាស់​ថ្នាំ​បាន​រយៈពេល​១ ​ឆ្នាំ ដែល​វា​កាត់បន្ថយ​ការចំណាយ​ផលវិបាក​បន្ទាប់បន្សំរ​បស់​ឱសថ​ទាំងនោះ ៕
(ប្រភព៖ខ្មែរស្ថាបនា)