Friday, January 11, 2013

វិធី​រាប់​អាយុ​គភ៌ និង​ថ្ងៃ​កំណត់​សម្រាល​

   ការរាប់​អាយុគភ៌​របស់​គ្រូពេទ្យ គឺរាប់​ពី​ថ្ងៃ​ដំបូង​នៃ​ការ​មាន​រដូវ​លើក​ចុង​ក្រោយ ជា​គោល ក្នុង​ការ​គណនា​អាយុគភ៌ និង​ការ​កំណត់​ថ្ងៃ​សម្រាល​ ដោយ​យក​ថ្ងៃដំ​បូង នៃ​រដូវ​ចុង​ក្រោយ បូក​នឹង​លេខ៧ ដូច​ជា ថ្ងៃ​ទី១០+៧ ត្រូវ​ជា​ថ្ងៃ១៧ បន្ទាប់​មក ត្រូវ យក​ខែ​នៃរ​ដូវ​ចុងក្រោយ
ដក​នឹង​លេខ៣ ដូច​ជា​ខែ៨-៣ ស្មើនឹង​៥ គឺខែឧសភា។ ដូ​ច្នេះ ប្រសិន​បើថ្ងៃ​ដំបូង​នៃរដូវ​ចុង​ក្រោយ ជា​ថ្ងៃទី១០​ សីហា ថ្ងៃ​កំណត់​សម្រាល​ ជា​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ​បន្ទាប់ នេះ​ជា​ការគណនា​បែប​ត្រួសៗ​ប៉ុណ្ណោះ។
     ចំណែក​ការរាប់​អាយុគភ៌មួយ​ទៀត របស់​គ្រូពេទ្យ​ផ្នែក​សម្ភព មាន​វិធីគណនា ជាសប្តាហ៍ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ដំបូង​នៃ​ការ​មាន​រដូវ​ចុង​ក្រោយ ដោយគិត​ថា តាម ធម្មតា ស្ត្រី​មានគភ៌(ពពោះ) ចំនួន ៤០សប្តាហ៍ ទើប​គ្រប់​កំណត់​សម្រាល ហើយ​ អាយុគភ៌ ១ខែ របស់​គ្រូពេទ្យ​សម្ភព ស្មើនឹង ៤សប្តាហ៍ ឬ ២៨ថ្ងៃ​ (មិនមែន ៣០ថ្ងៃ ដូច​មនុស្ស​ទូទៅ)។ ដូច្នេះ គ្រូពេទ្យ​ផ្នែក​សម្ភព ចាត់​ទុកអាយុគភ៌ គឺ​២៨០ថ្ងៃ ឬ ៤០សប្តាហ៍ ឬ ១០ខែ ទើប​គ្រប់កំ​ណត់សម្រាល។
     ទោះជាយ៉ាង​ណា បច្ចុប្បន្ន​នេះស្ត្រីភាគ​ច្រើន ពឹងលើ​ការពិនិត្យ​អេកូ ព្រោះ នឹង​ដឹងថ្ងៃ​គ្រប់ខែ​សម្រាល​កូនច្បាស់​លាស់ ដែល​ទោះបីមាន​លើស ឬខ្វះ ក៏អាច​ជា ព័ត៌មាន​សម្រាប់ការបង្ការ​ខ្លួន ត្រៀម​លក្ខណៈ​ទុក​ជាមុន​បានល្អដែរ៕

(ប្រភព៖អង្គរធំ)