ជាទូទៅ ស្ត្រីតែងតែទៅពិនិត្យមហារីកមាត់ស្បូន អំឡុងអាយុ៣០ ឆ្នាំឡើងទៅ ប៉ុន្តែ ក្នុងព្រឹត្តិបត្រ Family Planning and Reproductive Health Care បានដាស់តឿនថា ការពិនិត្យក្នុងអំឡុងពេលនោះ អាចយឺតពេលបន្តិច ព្រោះការស្រាវជ្រាវដែលធ្វើដោយក្រុមអ្នកជំនាញ មកពីមជ្ឈមណ្ឌលGuy's and St. Thomas NHS Trust ក្នុងទីក្រុងឡុងដ៍ នាឆ្នាំ២០០៤ រកឃើញថា
ស្ត្រីវ័យ២០-២៤ឆ្នាំ កើតមហារីក ដំណាក់កាល CIN 3 ដែលជារយៈពេលប្រឈមខ្លាំងបំផុត ដល់ទៅ១៩,៣% ដែលតួលេខនេះ ច្រើនជាង ស្ថិតិក្នុងឆ្នាំ១៩៩៩ ដែលមានតែ ១៥,៨% ថែមទាំងកើនឡើងជាបន្តបន្ទាប់ រាល់ឆ្នាំទៀតផង។
រីឯអ្នកជំនាញផ្នែកជំងឺមហារីកមាត់ស្បូន បានឱ្យដឹងថា ស្ត្រីដែល មានជំងឺមហារីកមាត់ស្បូន ១០% មានអាយុប្រមាណ៣០ឆ្នាំ ឬក្រោម នោះផងដែរ។ លទ្ធផលការសិក្សានេះ ចង់ប្រាប់ឱ្យស្ត្រីទាំងឡាយ គួរទៅពិនិត្យ មហារីកមាត់ស្បូន យ៉ាងតិច ១ឆ្នាំម្តង ហើយកុំគិតថា ចាំរៀបការ ឬមាន កូនរួច ចាំទៅពិនិត្យ ព្រោះវាអាចយឺតពេលបាន៕
(ប្រភព៖អង្គរធំមេឌា)