Sunday, January 13, 2013

មើមល្មៀត

 រយៈពេល​ជាច្រើន​សតវត្សរ៍​មកហើយ​គ្រូឱសថ​បុរាណ​ បានផ្តល់ដំបូន្មាន​ដល់អ្នក​ជំងឺ ឱ្យប្រើប្រាស់​មើមល្មៀត​ ដែលជា ​គ្រឿងធ្វើ​ម្ហូបពណ៌លឿងខ្ចី​សម្រាប់ព្យាបាល​ជម្ងឺថ្លើម​ និង​ជំងឺ​មិន​រំលាយ​អាហារ​​
នៅក្នុង​ការសិក្សា​មួយចេញ​ផ្សាយ​ ​កាល​ពីពេលថ្មីៗ​ ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅប្រទេស​
អឺរ៉ុប ​និង​ សហរដ្ឋអាមេរិក​បានគាំ​ទ្រចំពោះ​ការ​ផ្តល់ដំបូន្មាននេះ​​នៅក្នុង​ការពិសោធន៍​លើ ​សត្វ​កណ្តុរ​ដែល​ មាន​ជម្ងឺថ្លើម​ធ្ងន់ធ្ងរជាតិ​curcumin​ដែលជា​សារធាតុពណ៌​លឿងធម្មជាតិ​មានក្នុង​មើមល្មៀត​បាន​ពន្យារ ពេល​ការខូចខាត​ថ្លើម​ដែលអាច​នាំទៅ​រកជំងឺ​ថ្លើម​សត្វកណ្តុរ​ដែលមាន​រោគ​ថ្លើម​មួយ​ក្រុម​ត្រូវបាន​គេដាក់​សារធាតុ​curcumin​ នៅក្នុង​របប​អាហារ​របស់​ពួកវា​ក្នុងរយៈ​ពេលពី​៤ ទៅ​៨​ អាទិត្យ ​ហើយ​ក្រោយ​មកគេ​បាន​ប្រៀបធៀប​ពួកវា​ទៅនឹង​សត្វកណ្តុរ​ដែលកើត​ជំងឺ​ថ្លើម​ដូចគ្នា​ តែស៊ី​អាហារ​ធម្មតា​គ្មាន​សារធាតុ​ curcuminសត្វកណ្តុរ ស៊ីជាតិ curcumin បានកាត់​បន្ថយភាព​ខូចខាត​លើ​កោសិកា​ថ្លើម​ ​និង​មានការរាំង​ស្ទះបំពង់ទឹក​ប្រមាត់​តិចជាង​សត្វកណ្តុរ​
ធម្មតា។​ការពិសោធន៍​អាហារ​ក្នុងមន្ទីរ​ពិសោធន៍​ត្រូវបាន​ធ្វើឡើង​លើកោសិកា​cholangiocyte​ជាកោសិកា​មាននៅក្នុង​ស្រទាប់​ខាងក្នុង​បំពង់ទឹក​ប្រមាត់​ដែលយក​ចេញពី​សត្វកណ្តុរ​មានរោគថ្លើម​​ក្រុមអ្នកស្រាវ​ជ្រាវជឿថា​ មើមល្មៀត ​ប្រហែលជា​អាចជួយបង្អាក់​សារធាតុគីមី​ដែលនាំទៅ​រកការរលាក​ដែល​ការរក​ឃើញ​ នេះអាច​ត្រួសត្រាយ​ផ្លូវទៅ​រកការបង្កើត​ឱសថថ្មី​សម្រាប់ព្យាបាល​ជំងឺថ្លើម​​ការរកឃើញ​នេះត្រូវបាន​ចេញផ្សាយ​ក្នុង​ទស្សនាវដ្តី​ Gut ដែលជា​ទស្សនាវដ្តី​អ្នកជំនាញការ​នៃសមាគម​ឱសថ​ប្រទេសអង់គ្លេស​សារធាតុ curcumin បានមក​ពីរុក្ខជាតិប្រភេទ​មើមល្មៀតដែល​ជារុក្ខជាតិរស់​បានយូរនិង​មានឈ្មោះ​បច្ចេកទេសថា​Curcuma longa