ក្នុង1g ជាតិខ្លាញ់ផ្គត់ផ្គង់៩Kcal
ប្រៀបនឹងជាតិម្សៅ ស្ករ ប្រូតេអ៊ីនមានតែ៤ kcal ក្នុង១ក្រាម ។
ក្រៅពីតួនាទីបង្កើតជាថាមពលជាតិខ្លាញ់នៅមានប្រសិទ្ធភាពយ៉ាងច្រើន
ចំពោះសុខភាព ។
ជាតិខ្លាញ់ក្នុងសរីរាង្គផ្តើមចេញពី២
ប្រភព : បង្កើតដោយសរីរាង្គខ្លួនឯង និងពីអាហារទទួលទាន ។
អំពីសមាសធាតុ ៨៥%
បរិមាណកូឡេស្តេរ៉ូលកើតចេញដោយខលួនឯងក្នុងដំណើរការបំប្លែង
នេះជាប្រភេទជាតិខ្លាញ់ងាយបង្កគ្រោះថ្នាក់ឲ្យសុខភាព
ពិសេសគឺមនុស្សចាស់ ១៥% ជាក្រុមអាស៊ីតខ្លាញ់មិនឆ្អែតដូចជា Omega3 ,
6, 9... ត្រូវបានស្រូបយកពីប្រភពអាហារទទួលទានរាល់ថ្ងៃ ។
-"សម្បូរ"ប្រសិទ្ធភាព
Omega-3
និងពពួកអាស៊ីតខ្លាញ់មិនឆ្អែតផ្សេងៗមានច្រើនៅក្នុងពពួកត្រី
និងប្រេងរុក្ខជាតិ ។ ដូច្នេះ អាហារមានត្រីជាប្រចាំ
ប្រើប្រេងរុក្ខជាតិជំនួសខ្លាញ់សត្វ
និងផ្គត់ផ្គង់បានប្រភពជាតិខ្លាញ់នេះឲ្យសរីរាង្គ ។ ក្រៅពីនេះ
អ្នកក៏អាចយកជាតិខ្លាញ់មិនឆ្អែតនេះពីថ្នាំបាញ់ត្រី ។
វាមានប្រសិទ្ធភាពល្អៗជាច្រើន ៖
-អំពីប្រព័ន្ធសរសៃប្រាសាទបេះដូង
ប្រេងត្រីជាឱសថមួយក្នុងចំណោមឱសថដ៏
មានប្រសិទ្ធភាពជួយបញ្ចុះ triglyceride ប្រភេទខ្លាញ់អាក្រក់ក្នុងឈាម
បង្កើនកម្រិតខ្លាញ់ល្អ (HDL កូឡេស្តេរ៉ូល)
ជួយទប់ស្កាត់ការវិវត្តន៍ប្រែប្រួលរបស់សរសៃឈាមបេះដូងដូចជាគាំងបេះដូង
ស្ត្រូក និងស្លាប់ប្រថុចញ៉ុច ។
ប្រេងត្រីនៅមានប្រសិទ្ធភាពលើ
អ្នកជំងឺលើសឈាម ពិសេសគឺសម្ពាធឈាមខាងក្រោម ។ ការស្រាវជ្រាវបង្ហាញថា
របបទទួលទានត្រីជាប្រចាំ និងបំពេញគ្រប់គ្រាន់ DHA អាចបន្ថយបា៣-៥
mmhg ។
ប្រេងត្រីនៅជួយធ្វើឲ្យរលាយដុំកំណកឈាម និងទប់ស្កាត់ដំណើរការកកើតដុំឈាមសរសៃអាទែរ ជួយបញ្ចៀសការស្ទះសរសៃឈាម ។
-អំពីប្រព័ន្ធសរសៃប្រសាទ : បង្កើន
ការចងចាំ បន្ថយគ្រោះថ្នាក់ថមថយសតិបញ្ញានៅមនុស្សចាស់ ។ ក្រោពីនេះ
ការស្រាវជ្រាវមួយចំនួនក៏បញ្ជាក់បានថា Omega-3
មានប្រសិទ្ធភាពក្នុងការគួបផ្សំព្យាបាលជំងឺផ្លូវចិត្ត ។
-អំពីជំងឺមហារីក :
ពីឆ្នាំ២០០៦មកទល់សព្វថ្ងៃបានមានភស្តុតាំងមួយចំនួនបង្ហាញពី
ផលប្រយោជន៍របស់ប្រេងត្រីចំពោះការទប់ស្កាត់ការរីកចម្រើនរបស់កោសិកា
មហារីក ។ ពិសេសគឺមហារីកដោះ មហារីកពោះវៀតធំ
និងមហារីកក្រពេញប្រូស្តាត
ជាប្រភេទមហារីកច្រើនជួបប្រទះនៅមនុស្សមជ្ឈិមវ័យ និងមនុស្សចាស់ ។
-ប្រឆាំងរលាកឆ្លងមេរោគ :
អាស្រ័យដោយប្រសិទ្ធភាពនេះ
បច្ចុប្បន្នប្រេងត្រីក៏ត្រូវបានប្រើប្រាស់គួបផ្សំក្នុងការព្យាបាល
ជំងឺសន្លាក់ រលាកសន្លាក់សណ្ឋានទាប...
ក្រៅពីនេះប្រេងត្រីនៅមានសារៈប្រយោជន៍លើស្បែក និងភ្នែក ។
-មិនប្រើច្រើនហួស
ប្រើប្រាស់ប្រេងត្រីមិនត្រឹមត្រូវក៏នាំមកនូវឥទ្ធិពលបន្ទាប់បន្សំមួយចំនួន ។
ប្រេងត្រីប្រជុំទៅដោយពពួកវីតាមីន
រលាយក្នុងប្រេងដូចជា A , D, E , K ។
ដូច្នេះត្រូវប្រើប្រាស់ទៅតាមការណែនាំរបស់វេជ្ជបណ្ឌិត ។
បរិមាណធម្មតាពី១ក្រាម ដល់មិនលើស៣ក្រាម ក្នុងមួយថ្ងៃ ។
មុខសញ្ញាមួយចំនួនគួរយកចិត្តទុកដាក់មិនប្រើប្រាស់ដោយខ្លួនឯងគឺ :
-អ្នកកំពុងមានជំងឺអំពីឈាម ព្រោះប្រេងត្រីធ្វើឲ្យកើនគ្រោះថ្នាក់ហូរឈាម ។
-អ្នកកើនកូឡេស្តេរ៉ូលឈាម អាចធ្វើឲ្យកើនស្រាលបរិមាណកូឡេស្តេរ៉ូលអាក្រក់ពេលប្រើប្រាស់ប្រេងត្រី ។
ក្រៅពីនេះ
ប្រេងត្រីមួយចំនួនក៏អាចបង្កជាភាពច្របូកច្របល់រំលាយអាហារដូចជាចង់
ក្អួត រាករូសស្រាល ។ ដូច្នេះ ដើម្បីសុវត្ថិភាពជាក់ស្តែង និងពេញលេញ ៕
(ប្រភព៖KSN-NEWS)