១- អ្នកជំនាញផ្នែកធម្មជាតិបំបាត់ បានឲ្យដឹងថា រាងកាយរបស់ស្ត្រីខ្លះផលិតអង់ហ្ស៊ីម សម្រាប់រំលាយអាហារមិនបានគ្រាប់គ្រាន់ ធ្វើឲ្យការរំលាយអាហារមិនអស់ ទើបបណ្តាលឲ្យមានអាការៈឆ្អល់ពោះ និងមានខ្យល់នៅក្នុងក្រពះ ។ ចូរពិសារតែរុក្ខឱសថ មួយពែង ជួយជំរុញប្រព័ន្ធរំលាយអាហារ ធ្វើឲ្យស្រួលពោះឡើងវិញ ។
២- គ្រូពេទ្យផ្នែកផ្លូវអាហារ ណែនាំឲ្យសាកល្បងពិសាថ្នាំសម្រួលការកើតឧស្ម័ន ដែលមានសារធាតុស៊ីមេទីខូល (Sime thicone) ប៉ុន្តែ បើអ្នកឆ្អល់ពោះញឹកញប់ គួរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីពិនិត្យមើលថា មានកើតអាការប្រតិកម្មប្រភេទណាមួយ ឬអត់?
អ្នកខ្លះឆ្អល់ពោះ ដោយសារក្រពះមិនរំលាយស្ករឡាក់តូស នៅក្នុងទឹកដោះគោ ។ ដូចនេះ គួរផ្អាកផលិតផលដែលធ្វើពីទឹកដោះគោ ប្រមាណ ១០ ថ្ងៃ ដើម្បីឲ្យដឹងថា វាជាមូលហេតុពិតប្រាកដ ឬមិនមែន?
៣- អ្នកជំនាញបានណែនាំថា បើអាការឆ្អល់ពោះរបស់អ្នក មានមូលហេតុមកពីហើមទឹក អាចសម្រួលបាន ដោយការទទួលទានសារធាតុរ៉ែប៉ូតាសស្យូម (សារធាតុបញ្ចុះទឹកនោមតាមធម្មជាតិ) ១ថ្ងៃ ៤.៧០០ មិល្លីក្រាម (មានច្រើននៅក្នុងត្រី, ផ្ទី, ដំឡូង បារាំង, ចេក និងត្រសក់) ហើយគួរប្រយ័ត្នការបរិភោគអាហារប្រភេទគ្មានស្ករ ព្រោះប្រភេទខ្លះដាក់សារធាតុឲ្យមានជាតិផ្អែមពីស្ករ, សុរា ដូចជា ស៊ីលីថុល (Xylitho) និងស័រប៊ីតុល (Sorbitol) ដែលជាសារធាតុពិបាករំលាយ សម្រាប់មនុស្សមួយចំនួន ៕