ជីវភាពទាន់សម័យ សម្ពាធគ្រួសារ ការងារ សង្គម...បង្កឥទ្ធិពលដល់សុខភាពបុរស ។ បច្ចុប្បន្ន ជំងឺជាច្រើនដែលពីមុននេះកើតមានតែនៅលើមនុស្សចាស់បានវាយលុកបុរស តាំងពីពេលនៅក្មេង ។ អ្នកមានដឹងទេថា តើជំងឺណាគំរាមកំហែងធំបំផុតចំពោះសុខភាពបុរស ?
-ជំងឺសរសៃឈាមបេះដូង
ជំងឺបេះដូងជាគ្រោះ គំរាមកំហែងជួរមុខ ចំពោះសុខភាពបុរស ។ ជំងឺបេះដូងរហូតមកទល់សព្វថ្ងៃនៅតែជាជំងឺបង្កការបាត់បង់ជីវិត ច្រើនបំផុតសម្រាប់បុរស និងស្ត្រីក្នុងចំណោមជំងឺទាំងអស់ ។ ប៉ុន្តែ បុរសត្រូវបាត់បង់ជីវិតដោយសារជំងឺនេះខ្ពស់ជាងស្ត្រី ។ តាមការស្រាវជ្រាវមួយ ក្នុងចំណោមអ្នកកើតជំងឺបេះដូង៣នាក់ នោះមាន២នាក់ជាបុរស ។ ជាងនេះទៀត បុរសនៅមាននិន្នាការឆាប់ស្លាប់ (ពី១០-១៥ឆ្នាំ) ជាងស្ត្រី ។
-ខ្លាញ់រុំថ្លើម
ខ្លាញ់រុំថ្លើម ជាស្ថានភាពជាតិខ្លាញ់ប្រមូលផ្តុំច្រើនហួសនៅក្នុងកោសិកាថ្លើម ។ ខ្លាញ់រុំថ្លើមអាចជាផលវិបាកមួយរបស់ជំងឺជាច្រើន រាប់ទាំងបណ្តាលពីការទទួលទានស្រាច្រើន ជំងឺអំពីការបំប្លែង ដោយសារការប្រើថ្នាំ និងភាពមិនប្រក្រតីអំពីជីវជាតិ ។
មានយន្តការ ជាច្រើនបង្កជាស្ថានភាពខ្លាញ់រុំថ្លើម ។ សឹងតែទាំងអស់នៃករណីខ្លាញ់រុំថ្លើម គឺពុំមានរោគសញ្ញា ។ វាច្រើនត្រូវបានរកឃើញតាមរយៈរោគសញ្ញាថ្លើមធំមើលឃើញពេលពិនិត្យ សុខភាពតាមកាលកំណត់ ឬតាមរយៈភាពខុសប្រក្រតីស្រាលនៅបណ្តាតួលេខ aminotransferase ឈាម ឬ alvaline phophatase ត្រូវបានស្តែងចេញក្នុងការបរិភោគប្រចាំត្រីមាស ។
រោគសញ្ញារបស់ អ្នកជំងឺខ្លាញ់រុំថ្លើម គឺច្រើនតែអស់កម្លាំងដាប ចង់ក្អួត ក្អួតចង្អោរ និងលឿងស្បែក នៅកម្រិតផ្សេងៗគ្នា ។ ជំងឺលេចឡើងនៅបុរសអាយុពី៣០-៥០ឆ្នាំ ។
-ជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែមប្រភេទ២ ប្រភេទទូទៅបំផុតរបស់ជំងឺទឹកនោមផ្អែមឥទ្ធិពលដល់វិធីដែលសរីរាង្គ របស់អ្នកប្រើប្រាស់បរិមាណស្ករក្នុងឈាម(គ្លុយកូស) ។ គ្រប់គ្រងជំងឺទឹកនោមផ្អែមខ្សោយអាចនាំដល់ជំងឺបេះដូង បណ្តាបញ្ហាអំពីភ្នែក របួសសរសៃប្រសាទ និងការវិវត្តន៍ប្រែប្រួលផ្សេងៗ ។
ដើម្បីទប់ស្កាត់ជំងឺទឹកនោមផ្អែមប្រភេទ២ ត្រូវធានារបបទទួលទាន និងរស់នៅល្អត្រឹមត្រូវ រួមមានទាំងការហាត់ប្រាណក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក ។ ប្រសិនអ្នកកំពុងលើសទម្ងន់ ចូរបន្ថយទម្ងន់ឲ្យបាន ។
-លើសឈាម
ប្រសិនតួលេខសម្ពាធឈាមមធ្យមរបស់អ្នកលើ ១៤០/៩០mmHg មានន័យថា អ្នកត្រូវលើសឈាម ។ នេះជាជំងឺគ្រោះថ្នាក់ចំពោះគ្រប់វ័យ ពិសេសគឺពេលអ្នកមានអាយុលើស៥០-៦០ឆ្នាំ ។ វាបង្កការវិវត្តន៍ប្រែប្រួលប្រថុចញ៉ុច ។ គំរាមកំហែងបាត់បង់ជីវិត ។ ដូច្នេះ ពេលសម្ពាធឈាមចាប់ផ្តើមខ្ពស់ អ្នកត្រូវទៅពិនិត្យសុខភាព ថ្លឹងទម្ងន់មើលតើខ្លួនមានធាត់ឬអត់ ។
ដើម្បីបង្ការបញ្ចៀស លើសឈាម អ្នកត្រូវបន្ថយទទួលទានប្រៃ បន្ថយជាតិខ្លាញ់ និងព្យាយាមហាត់ប្រាណរាល់ថ្ងៃ ។ សាកជិះកង់រាល់ថ្ងៃ ក្នុងចម្ងាយប៉ុន្មានគីឡូម៉ែត្រ ដោយមិនជិះម៉ូតូ ឬឡាន អាចសម្ពាធឈាមនឹងត្រឡប់មកធម្មតាវិញ ដោយមិនចាំបាច់ប្រើថ្នាំ ។ ដើរ រត់យឺមិនបន្ថយបានសម្ពាធឈាមច្រើន ចំណែកការលេងតេនីស សី នោះកាន់តែធ្វើឲ្យសម្ពាធឈាមកើនថែម ។
-ជំងឺ gout
ជំងឺ gout ជាជំងឺរលាកសន្លាក់មួយប្រភេទបង្កការឈឺចុក និងច្រើនជួបប្រទះនៅបុរសមជ្ឈឹមវ័យ ។ មូលហេតុជំងឺ គឺបណ្តាលពីរបបទទួលទានលើសសារជាតិ មិនសូវធ្វើចលនា...។
ជំងឺ gout ច្រើនកើតនៅបុរស ពិសេសបុរសក្នុងវ័យលើស៤៥ឆ្នាំ គ្រោះថ្នាក់កើតជំងឺនេះកាន់តែខ្ពស់ ។ ប្រសិនអ្នកមានរូបរាងធាត់បន្តិច ចូលចិត្តទទួលទានខ្លាញ់ ត្រូវគិតទៅដល់ជំងឺ gout ពេលមានអារម្មណ៍ឈឺសន្លាក់ (ពិសេសគឺសន្លាក់អវយវៈក្រោម) ឬពេលសន្លាក់ជ្រុងម្រាមមេជើងហើម ក្រហម ឈឺពេលព្រឹក ។ អ្នកគួរពិនិត្យឈាមហើយអាចនឹងឃើញបរិមាណអាស៊ីដ អ៊ុយរិក ឈាមលើ៧mg% ។ ជំងឺប្រសិនមិនបានរកឃើញឆាប់ និងព្យាបាលទាន់ពេល និងនាំដល់ការរលាកសន្លាក់រ៉ាំរ៉ៃ ធ្វើឲ្យទ្រុឌទ្រោមសមត្ថកិច្ចថ្លើម តម្រងនោម សរសៃឈាម និងបេះដូង ។
-ក្រិនថ្លើម
បុរសជាច្រើនមានទស្សនៈភ័ន្តច្រឡំថា មានតែស្រាទើបគ្រោះថ្នាក់ ចំណែកស្រាបៀគឺប៉ូវ និងល្អសម្រាប់សុខភាព ។ ការពិតទៅ៣កែវស្រាបៀក៏ផ្តល់ភាពអន្តរាយចំពោះសុខភាពស្មើស្រាមួយ កែវ ។ ប្រសិនទទួលទានស្រាបៀច្រើនជ្រុលថ្លើមអ្នកនឹងត្រូវខ្លាញ់រុំ ។ នៅដំណាក់កាលដំបូងជំងឺនៅងាយព្យាបាលប្រសិនអ្នកឈប់ទទួលទានស្រា ស្រាបៀទាំងស្រុង ។ តែប្រសិនបន្តទទួលទាន នោះអ្នកនឹងត្រូវក្រិនថ្លើមគ្រោះថ្នាក់ដល់អាយុជីវិត ។
-ស្ត្រូក
អ្នកមិនអាចគ្រប់គ្រងកត្តាគ្រោះថ្នាក់បង្កស្ត្រូកមួយចំនួន ដូចជាប្រវត្តិគ្រួសារ អាយុ និងសម្បូរជាតិសាសន៍ តែអ្នកអាចគ្រប់គ្រងកត្តារួមចំណែកផ្សេងៗ ។ ប្រសិនអ្នកមានកូឡេស្តេរ៉ូលខ្ពស់ ឬលើសឈាម ចូរប្រព្រឹត្តតាមការទូន្មានព្យាបាលរបស់វេជ្ជបណ្ឌិត ។ ប្រសិនអ្នកមានជំងឺទឹកនោមផ្អែម ចូររក្សាបរិមាណស្ករក្នុងឈាមនៅកម្រិតគ្រប់គ្រង ។ ចូរបញ្ឈប់ទទួលទានបារី អនុវត្តរបបទទួល និងរស់នៅល្អផូរផង់ ពិសេសទប់ស្កាត់អាហារសម្បូរជាតិខ្លាញ់ឆ្អែត និងកូឡេស្តេរ៉ូល ។ ហាត់ប្រាណរាល់ថ្ងៃ ។
-ទ្រុឌទ្រោមសន្លាក់
រួមជាមួយ អាយុ បណ្តាសន្លាក់ឆ្អឹងរបស់អ្នកចាប់ផ្តើមជរា ។ ប្រសិនមានអារម្មណ៍ឈឺខ្នង រួយជង្គង់ អាចអ្នកត្រូវទ្រុឌទ្រោមសន្លាក់ ។ ការទទួលទានថ្នាំ ប្រឆាំងរលាកនឹងជួយបន្ថយការឈឺមួយផ្នែក តែជំងឺនេះនៅមនុស្សចាស់នឹងមិនជាដាច់ឡើយ ។
-មហារីកក្រពេញប្រូស្តាត
ប្រសិនចៃដន្យអ្នកមានអារម្មណ៍ពិបាកដកដង្ហើម កម្លាំងប្រឹងខ្សោយទៅ ចូរទៅឆ្លុះអេកូ ឬជួបវេជ្ជបណ្ឌិត ដើម្បីរកឃើញឆាប់ជំងឺ មហារីកក្រពេញប្រូស្តាត ។
-មហារីកសួត
មហារីកសួត ជា "ជនល្មើស" ជួរមុខក្នុងចំណោមជំងឺមហារីក នៅទាំង២ភេទ ។ មហារីកសួតសម្លាប់អាយុជីវិតច្រើនជាងមហារីកក្រពេញប្រូស្តាត មហារីកសួតពោះវៀន និងមហារីកដោះ ។ មូលហេតុចំបងបង្កជំងឺមហារីកសួតគឺ បណ្តាលពីការជក់បារី រាប់ទាំងអ្នកជក់ផ្ទាល់ និងអ្នករងឥទ្ធិពលពីផ្សែងបារី ពិសេសមហារីកសួតហាក់ដូចពុំមានរោគសញ្ញាអមជាមួយ និងថែមទាំងមិនក្អកទៀត ។ ហើយវិធីព្យាបាលជំងឺនេះគឺរកឃើញឲ្យឆាប់ដើម្បីទប់ស្កាត់ទាន់ពេលការ រាលដាលទៅដល់ទងសួត ។
-ថមថយផ្លូវភេទ
បុរសជាច្រើន មានអារម្មណ៍ថា សិចមិននៅស្រួលដូចមុន ហេតុនេះបានទិញថ្នាំ Viagra ប្រើដោយខ្លួនឯង ។ ប៉ុន្តែ ជាក់ស្តែង viagra ជាឱសថពង្រីកសរសៃឈាមបេះដូង ។ ប្រសិនមិនត្រឹមត្រូវវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ងាយត្រូវស្លាប់ប្រថុចញ៉ុច ៕