ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីបានឲ្យដឹងថា ពួកគេបានសម្រេចបានជោគជ័យធំមួយសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺអេសដ៍។
ក្រុមអ្នកវិទ្យាសាស្ត្រពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ នៃរដ្ឋ Queensland បាននិយាយថា ពួកគេបានរកឃើញនូវវិធីផ្លាស់ប្ដូរសារជាតិប្រូតេអ៊ីននៅក្នុងមេរោគ HIV ដែលអាចឲ្យមានការបង្ការកុំឲ្យឆ្លងមេរោគបាន។
លោក វេជ្ជបណ្ឌិត David Harrich បានមានប្រសាសន៍ថា វិធីសាស្ត្រក្នុងដំណាក់កាលដំបូងនេះបានផ្ដល់នូវលទ្ធផលជា វិជ្ជមាន។ លោកវេជ្ជបណ្ឌិតក៏បានឲ្យដឹងថា ការសាកល្បងថ្នាំព្យាបាលជាមួយនឹងសត្វនឹងត្រូវធ្វើឡើងនៅដើមឆ្នាំ នេះ។
ប្រសិនបើការសាកល្បងនេះបានជោគជ័យ ការរកឃើញនេះមានន័យថា អ្នកដែលត្រូវបានព្យាបាលដោយវិធីនេះ គឺអាចគ្រប់គ្រងបាននូវមេរោគ HIV និងការពារមេរោគនេះកុំឲ្យរីករាលដាលក្លាយទៅជាជំងឺអេសដ៍បាន។
ការស្រាវជ្រាវនេះបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដីការព្យាបាលស៊ែនរបស់មនុស្ស (Journal Human Gene Therapy)៕
(ប្រភព៖វិទ្យុអូស្ត្រាលី)