តើអ្នកសំរាន្តជាមួយនរណា ? មិនថាជាមួយស្វាមី ឬភរិយា
ឬជាមួយកូន ឬ ជាមួយមិត្តកំដរជាសត្វទេ
សំរាន្តមានគ្នាអាចរំខានដល់ដំណេកពេលយប់របស់អ្នក ! ដំណេកមិនគ្រប់គ្រាន់
គេងតិចជា៦ម៉ោង ក្នុងមួយយប់ អាចបង្កគ្រោះថ្នាក់ដល់សុខភាព និងធ្វើឱ្យប្រព័ន្ធការពារខ្លួនយើងចុះខ្សោយ។
នាឱកាសទិវាជាតិផ្នែកដំណេក នៅប្រទេសបារាំង ជាលើកទី ១៧ នៅថ្ងៃទី
១៧មីនានេះ វិទ្យាស្ថានជាតិផ្នែកដំណេករបស់បារាំង
បានទាញសញ្ញាអាសន្នអំពីគ្រោះថ្នាក់នៃការគេងមិនគ្រប់គ្រាន់
ដែលគេសង្កេតឃើញមានកាន់តែច្រើនឡើងៗក្នុងសង្គមសម័យអ៊ីនធ័រនែត។
បើតាមវិទ្យាស្ថានជាតិផ្នែកដំណេក
និងប្រុងប្រយ័ត្ន ដែលជាអ្នកផ្តួចផ្តើមគំនិតបង្កើតទិវាដំណេកឡើង
បានដាស់តឿនថា នាពេលបច្ចុប្បន្ននេះ បណ្តាជនបារាំងគេងតិចទៅៗ
និងមិនសូវស្ងប់ស្រួលទេ ! ពាក់កណ្តាលគេងមិនគ្រប់
មួយភាគបីមានបញ្ហាដំណេក។ ១៦% មានជំងឺគេងមិនលក់រ៉ាំរ៉ៃ ៧៣% គេងភ្ញាក់ៗ
យ៉ាងហោចមួយដងក្នុងមួយយប់ ខាតអស់ប្រមាណជា៣០នាទីដំណេក
និង២៨%ងោកពេលថ្ងៃ។
សម្រាប់ក្រុមអ្នកឯកទេសដំណេកបារាំង
នេះគឺបណ្តាលមកពីល្បឿនជីវិត ការងារ និងបច្ចេកវិទ្យាទំនើប
ដែលរំខានដល់ប្រព័ន្ធដំណេកធម្មជាតិរបស់មនុស្ស
និងដែលជាគ្រោះថ្នាក់សម្រាប់សុខភាព។
ដោយហេតុតែចង់បង្ហាញសមត្ថភាពក្នុងកន្លែងធ្វើការ
មនុស្សគ្រប់រូបភ្លេចគិតពីរឿងសុខភាពដំណេក។ ម្យ៉ាងវិញទៀត
ក្នុងសម័យអភិវឌ្ឍន៍ សម័យអ៊ីនធ័រនែត និងប្រព័ន្ធសង្គម អេក្រង់តូច អេក្រង់ធំ
បានក្លាយជាសម្ភារៈមិនអាចខ្វះបាន នៅជាប់គ្រប់ដៃ គ្រប់ម៉ោង
ទាំងយប់ទាំងថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ !
តែគឺសម្ភារៈនេះឯងដែលបានធ្វើឱ្យប្រព័ន្ធដំណេកធម្មជាតិរបស់មនុស្សប្រែប្រួលទាំងស្រុង
និងធ្វើឱ្យយើងមានកង្វះដំណេក ឬគេងមិនលក់ជាប់ជាប្រចាំ។
នេះបើតាមការកត់សម្គាល់របស់លោកស្រីប្រធានវិទ្យាស្ថានជាតិផ្នែកដំណេករបស់បារាំង។
អ្នកខ្លះ ការងារតម្រូវ ! សម័យបច្ចេកវិទ្យា គេអាចបំពេញការងារដោយមិនធ្វើបំលាស់ទី ធ្វើការធ្វើនៅផ្ទះក៏បាន ប៉ុន្តែកិច្ចបែបនេះ មានប្រសិទ្ធិភាពខ្ពស់ តែក៏អាចជាបញ្ហាដែរ ព្រោះយើងភ្លេចគិត និងភ្លេចបែងចែងពេលវេលាការងារ និងជីវិតឯកជន។ ទោះក្នុងហេតុផលអ្វីក៏ដោយ ក៏ការបញ្ឈរភ្នែកនៅមុខអេក្រង់ មិនត្រឹមតែបានធ្វើឱ្យ “ការមើលហត់នឿយ” ទេ តែពន្លឺ LEDs ពណ៌ខៀវរបស់ទូរស័ព្ទ អេក្រង់ ... ជាការបំប៉នភាពប្រុងប្រយ័ត្នរបស់មនុស្ស មានកម្លាំងទប់ងងុយដូចបានទទួលទានកាហ្វេ។ អេក្រង់ជាកាហ្វេរបស់ភ្នែក ! ដូច្នេះប្រសិនបើលោកអ្នកងប់នឹងអេក្រង់ ដល់ម៉ោងគេងហើយ ក៏នៅបើកទូរស័ព្ទ ឆ្លើយសារទាំងកណ្តាលរាត្រី គឺដូចជាដាក់បន្ទុកលើខួរក្បាលឱ្យស្ថិតក្នុងស្ថានភាពត្រៀមអាសន្នជាប់ជាប្រចាំ។ ខួរក្បាលមិនបានសម្រាកទេ។ ចង់ឬមិនចង់ ដំណេកលោកអ្នកត្រូវរំខានដោយផ្ទាល់ និងដោយប្រយោល។ ផ្ទុយស្រលះនឹងនិយមន័យនៃការដេក គឺត្រូវស្ងាត់ និងគ្មានអ្វីទាំងអស់។
ចុះអ្នកវិញ ? តើអ្នកគេងគ្រប់គ្រាន់ទេ ?
គេងមិនគ្រប់គ្រាន់អាចនាំឱ្យខូចសុខភាព។ ដូច្នេះសួរថាតើមនុស្សម្នាក់ៗ ត្រូវគេងប៉ុន្មានម៉ោង ទើបល្អ ? ហើយអ្វីខ្លះទៅជាគ្រោះថ្នាក់ នៃការគេងមិនគ្រប់គ្រាន់ ? យើងស្តាប់ប្រសាសន៍របស់លោកស្រី វេជ្ជបណ្ឌិត Joëlle Adrien ឯកទេសប្រព័ន្ធប្រសាទជីវសាស្ត្រ និងជាប្រធានវិទ្យាស្ថានជាតិផ្នែកដំណេកនៅប្រទេសបារាំង
“សេចក្តីត្រូវការផ្នែកដំណេកខុសគ្នាពីម្នាក់ទៅម្នាក់ ! ប៉ុន្តែគេចាត់ទុកថា គេងតិចជាង៦ម៉ោង ក្នុងមួយយប់ គឺមានបញ្ហាចោទដល់សុខភាពហើយ។ ជំងឺដែលបណ្តាលមកការគេមិនគ្រប់គ្រាន់ គឺបើគេងតិចជា៦ម៉ោងយូរៗទៅ នឹងធ្វើឱ្យលេចចេញនូវជំងឺមេតាបូលិក ពោលគឺ មានហានិភ័យជួបគ្រោះកើតជំងឺទឹកនោមផ្អែម ជំងឺសម្ពាធឈាមឡើងឈាម ធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់សរសៃឈាមបេះដូង។ គេងមិនគ្រប់ក៏នឹងអាចធ្វើឱ្យកើតមានប្រតិកម្មរលាក និងគ្រោះប៉ះពាល់ផ្លូវចិត្ត ដូចជាមានស្តេស មានជំងឺធ្លាក់ទឹកចិត្ត ... មិនត្រូវមើលស្រាលពេលវេលាគេងទេ។ គោរពសេចក្តីត្រូវការនៃដំណេក ជាប្រការដ៏សំខាន់ចាំបាច់បំផុត។”
បើតាមការសិក្សារបស់អាមេរិក ចេញផ្សាយក្នុងសារព័ត៌មានSleep វិញ មនុស្សណាដែលគេងមិនគ្រប់គ្រាន់ មានហានិភ័យជួបគ្រោះ កើតជំងឺផ្តាសាយ ច្រើនជាងអ្នកគេងគ្រប់គ្រាន់ដល់ទៅបួនដង។ ការសន្និដ្ឋាននេះ ជាលទ្ធផលនៃការធ្វើតេស្តសាកល្បងលើមនុស្ស១៦៤នាក់ ទាំងពីរភេទ អាយុពី ១៨ ទៅ៥៥ឆ្នាំ ដែលសុខចិត្តប្រឈមនឹងវីរ៉ុសផ្តាសាយ។ អ្នកវិទ្យាសាស្ត្របានថតទម្លាប់គេងរបស់ពួកម្នាក់ៗ និងបានទទួលការត្រួតពិនិត្យសុខភាពជាមុន ដោយបានផ្តល់ព័ត៌មានចាំបាច់ ដើម្បីឱ្យអ្នកស្រាវជ្រាវបានស្គាល់ពួកគេកាន់តែច្បាស់។
ក្រោយពីបានបណ្តក់បញ្ចូលវីរ៉ុសផ្តាសាយ រីណូវីរ៉ុស ក្នុងច្រមុះអ្នកស្ម័គ្រចិត្តហើយ អ្នកវិទ្យាសាស្ត្រធ្វើការតាមដាន និងវិភាគមើលជារៀងរាល់ថ្ងៃ ការវិវឌ្ឍន៍នៃវីរ៉ុស។ នៅក្នុងចំណោមពួកគេទាំង១៦៤នាក់ មាន១២៤នាក់ បានឆ្លងមេរោគ ក្នុងនោះ ៤៨នាក់បានឆ្លងនិងកើតជំងឺផ្តាសាយ យ៉ាងពេញលក្ខណៈ។
អ្នកដែលបានឆ្លងវីរ៉ុស និងធ្លាក់ខ្លួនឈឺផ្តាសាយ សុទ្ធតែបានគេងតិចជាង៦ម៉ោង ក្នុងមួយយប់ ក្នុងរយៈពេលពេញមួយសប្តាហ៍នេះ។ បើតាមលទ្ធផលពិសោធន៍នេះ ភាពរងគ្រោះមានច្រើនលើសដល់៤,២ដង សម្រាប់អ្នកគេងតិចជាង៦ម៉ោង និងបួនដងកន្លះ សម្រាប់អ្នកគេងតិចជាង៥ម៉ោង។ ផ្ទុយទៅវិញ សម្រាប់អ្នកគេងលើសពី៦ទៅ៧ម៉ោង ផលគុណនៃហានិភ័យមានត្រឹមតែ១,៦ប៉ុណ្ណោះ។ សម្រាប់អ្នកវិភាគ កង្វះដំណេកភ្នាក់ងារចំបងនាំធ្លាក់ខ្លួនឈឺ មិនមែនអាយុ កំរិតស្តេសខ្ពស់ឬទាប ប្រព្រឹត្តបារី ឬផឹកស្រា ពូជខ្លាំងពូជខ្សោយ ទេ.... គុណភាពដំណេក ជាកត្តាដែលសំខាន់ជាងគេបង្អស់សម្រាប់សុខភាព។
ដំណេកមានតួនាទីជាមើលការខុសត្រូវប្រព័ន្ធការពារខ្លួន។ កង្វះដំណេក ឬគេងមិនគ្រប់ក្រាន់ អាចរំខានចរាចរណ៍នៃកោសិការខ្លះរបស់ប្រព័ន្ធការពារខ្លួន ជាហេតុធ្វើឱ្យមេរោគអាចជ្រៀតចូល និងពង្រីកកម្លាំងវាយលុកក្នុងខ្លួនប្រាណមនុស្សបាន ដែលជាកត្តាអនុគ្រោះឱ្យងាយកើតជំងឺរលាក ចម្លងរោគ។
ផ្តាសាយគ្រាន់តែជាផលវិបាកតូចមួយប៉ុណ្ណោះទេ ប៉ុន្តែកង្វះដំណេកអាចនឹងបន្សល់ទុកនូវផលវិបាកធ្ងន់ធ្ងរខ្លាំង ដូចដែលអ្នកស្រាវជ្រាវអាមេរិកធ្លាប់សិក្សាកន្លងមក ថាមានចំណងទាក់ទងគ្នារវាងកង្វះដំណេកនឹងជំងឺរ៉ាំរ៉ៃ ជំងឺស្លាប់មុនអាយុ គ្រោះកើតជំងឺសរសៃឈាមបេះដូង ជំងឺមេតាបូលិក ទឹកនោមផ្អែម លើសឈាម ដូចបានរៀបរាប់ខាងលើ។ ទាំងនេះ នៅមិនទាន់រាប់អំពីផលវិបាកមិនមែនជំងឺ គឺគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយការងងុយគេង ពេលបើកបរផង។
ចុះសួរថាតើត្រូវធ្វើដូចម្តេចទើបគេងបានគ្រប់គ្រាន់ ? សម្រាប់លោកស្រីវេជ្ជបណ្ឌិត Joëlle Adrien យកល្អគឺត្រូវគេងម្នាក់ឯង ព្រោះការគេងមានគ្នាថ្វីបើអាចកំដៅអារម្មណ៍បានមែន ប៉ុន្តែមិនប្រាកដថាយើងអាចគេងបានដោយស្កប់ស្កល់ល្អឡើយ ៖
ការគេងមានគ្នា អាចជារំខានដំណេក សម្រាប់មនុស្សខ្លះដែលមានប្រមាណជា៣០%។ ការរំខាននោះមិនមែនដោយសារតែសំឡេងស្រមុក ដូចជាយើងគ្រប់គ្នាគិតឡើយ បើទោះបីជាមនុស្សទូទៅ ស្រមុកចម្រើនទៅតាមវ័យយ៉ាងណាក៏ដោយ។ តាមការពិត ការរំខានដំណេកខ្លាំងគេ លំដាប់លេខមួយ គឺការរើបម្រាស់។ ការគេងបម្រាស់ជាករណីធម្មតារបស់មនុស្សលោក ! ក្នុងមួយយប់ៗ មនុស្សតែងគេងរើធ្វើចលនាប្រមាណពី ៤០ ទៅ៦០ចលនា។ តែមនុស្សគ្រប់រូបមិនដែលគិតថាការរើនេះជារំខានដំណេកទេ៕

ប្រភព៖ នាទីសុខភាពវិទ្យុបារាំងអន្តរជាតិជាខេមរភាសា