ការស្រាវជ្រាវមួយដែលធ្វើឡើងដោយអ្នកស្រាវជ្រាវឥណ្ឌាបានរកឃើញថា
ការធ្វើតេស្តដ៏សាមញ្ញមួយដោយប្រើប្រាស់ទឹកខ្មេះ
អាចការពារការបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំពី
ជំងឺមហារីកស្បូន។
ការប្រើប្រាស់វិធីសាមញ្ញអាចការពារជំងឺមហារីកស្បូន។ (Credit: ABC) |
នេះគឺជា វិធីធ្វើតេស្តដ៏សាមញ្ញមួយក្រៅពី វិធីធ្វើតេស្តដែលមានតម្លៃថ្លៃ ដែលគេកំពុងប្រើប្រាស់ក្នុងប្រទេសអ្នកមានហើយអាចកាត់បន្ថយការ ស្លាប់បណ្តាលមកពីមហារីកស្បូនរហូតដល់ ៨០ភាគរយ ក្នុងបណ្តាប្រទេសអ្នកមាន។
ការសិក្សារបស់អ្នក ស្រាវជ្រាវឥណ្ឌាបង្ហាញថាការធ្វើតេស្តសាមញ្ញដោយប្រើប្រាស់ទឹក ខ្មេះអាចកាត់បន្ថយអត្រាស្លាប់ដោយជំងឺមហារីកស្បូនបានរហូតដល់ ៣១%។
មន្ត្រីសុខាភិបាលក្នុងរដ្ឋ Maharashtra ដែលការស្រាវជ្រាវនេះបានធ្វើឡើង កំពុងរៀបចំផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកពេទ្យដើម្បីផ្តល់ការ ពិនិត្យដោយប្រើប្រាស់ទឹកខ្មេះឲ្យបានដល់ស្ត្រីគ្រប់រូបដែលមាន អាយុពី ៣៥ ដល់ ៦៤ឆ្នាំក្នុងរដ្ឋនេះ។
ក្រុមអ្នក ស្រាវជ្រាវនេះក៏កំពុងធ្វើការជាមួយមន្ត្រីសុខាភិបាលថ្នាក់ជាតិ ដើម្បីរៀបចំធ្វើឲ្យមានការផ្តល់សេវាធ្វើតេស្តនេះដល់ស្រ្តីគ្រប់ រូបនៅទូទាំងប្រទេស៕
(ប្រភព៖ វិទ្យុអូស្ត្រាលី)